មកទល់ពេលនេះ អាជ្ញាធរខេត្តកណ្តាលចុះបញ្ជីដីធ្លីបានជាង ៤២ម៉ឺនក្បាលដី, ស្មើនឹង ៥៧%

គិតមកដល់ពេលនេះ ការងារចុះបញ្ជីដីធ្លីនៅទូទាំងខេត្តកណ្តាល សម្រេចបាន ៤២០.៣៦៤ក្បាលដី ស្មើនឹង ៥៧% នៃចំនួនក្បាលដីប៉ាន់ស្មានសរុបចំនួន ៨៥៨.៧៥៣ក្បាលដី។ នេះបើយោងតាមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១៧ភូមិ ជូនប្រជាពលរដ្ឋក្នុងអង្គស្នួល ខេត្តកណ្តាល នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥។

នាឱកាសនោះ លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសូរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា៖ គិតមកដល់ពេលនេះការចុះបញ្ជីបាន ៦៥ឃុំ/សង្កាត់ លើ១២៧ឃុំ/សង្កាត់ ស្មើនឹង ៥៨០ភូមិ លើ១.០១០ភូមិ គឺស្មើនឹង ៥៧% នៃចំនួនភូមិសរុប ដែលមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៨៥៨.៧៥៣ក្បាលដី។

លោកបន្តថា ក្នុងនោះដែរ អាជ្ញាធរខេត្តក៏បានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៤២០.៣៦៤ប័ណ្ណ និងចែកប័ណ្ណបានចំនួន ២៤១លើក ក្នុងនោះចែកជូនដល់ដៃប្រជាពលរដ្ឋបានចំនួន ៣៤១.៥៣២ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី២៤២ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋទាំង១៧ភូមិ ស្មើនឹង ៧.៩៦៩ប័ណ្ណ។

ជាមួយគ្នានេះ លោក ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងដែរថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ មានសារៈប្រយោជន៍ណាស់សម្រាប់ប្រជាពលរដ្ឋ ព្រោះជាការធានាបាននូវសិទ្ធពេញលេញជាកម្មសិទ្ធិស្របច្បាប់លើដីធ្លីតាមរយៈការផ្តល់ជូននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង)កាត់បន្ថយជម្លោះ និងឈានដល់ការលុបបំបាត់ជម្លោះទាំងស្រុងចំពោះបញ្ហាវិវាទដីធ្លី។

គួរបញ្ចាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ ការចុះបញ្ជីដីរដ្ឋនៅទូទាំងប្រទេសកម្ពុជា សម្រេចបាន ១.០៥៩ក្បាលដី ស្មើនឹង ១.៧៦៣,៤៣ហិកតា ខណៈការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅទូទាំងប្រទេស សម្រេចបានជាង ១៣លានក្បាលដី ផងដែរ៕(Read more)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋចុះបញ្ជីផ្ទៃដីជាង ១ម៉ឺនហិកតាក្នុងខេត្តស្ទឹងត្រែង ជាតំបន់គ្រប់គ្រងអភិរក្សសត្វផ្សោតទន្លេមេគង្គ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចចុះបញ្ជ […]

ខេត្តកំពតបានបញ្ចប់ការវាស់វែងដីធ្លីជូនពលរដ្ឋទាំងស្រុង និងប្តេជ្ញាបញ្ចប់ចែកបណ្ណកម្មសិទ្ធិនៅឆ្នាំនេះ

ខេត្តកំពត បានចុះវាស់វែងដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប […]

នៅខ្វះតែ ១% ប៉ុណ្ណោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងសម្រេចការវាស់វែងដីចប់ជាស្ថាពរ

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រាយការណ៍​ថា​គ […]

ខេត្តបាត់ដំបងទទួលបានចំណូល ១,៦លានដុល្លារ ពីការផ្ទេរកម្មសិទ្ធិអចលនវត្ថុ សម្រាប់៩ខែ ឆ្នាំ២០២៥

ខេត្តបាត់ដំបង​កំពុង​ក្លាយ​ជា​តួអង្គ​សំខាន់​ក្នុង​ទិដ្ឋភ […]

ដីសហគមន៍ជនជាតិដើមភាគតិចគ្រឹង ចុះបញ្ជីជាផ្លូវការនៅខេត្តរតនគិរី

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់សហគមន៍ជនជាតិដើមភាគ […]