ការផ្គត់ផ្គងផ្សារទំនើបនៅភ្នំពេញកើនឡើង ៤៣ ភាគរយនៅត្រីមាសទី ២ ឆ្នាំ ២០១៨
Naro Mall
ការផ្គត់ផ្គង់ផ្សារទំនើប ឬពាក្យបច្ចេកទេសហៅថាការផ្គត់ផ្គង់ទីតាំងលក់ទំនិញរាយ (Retail Supply) នៅក្នុងរាជធានីភ្នំពេញបានកើនឡើង ៤៣ ភាគរយនៅត្រីមាសទី ២ ឆ្នាំ ២០១៨ បើប្រៀបធៀបនឹងត្រីមាសទី ១ ក្នុងឆ្នាំដដែលនេះ។ នេះបើយោងតាមរបាយការណ៍របស់ភ្នាក់ងារអចលទ្រព្យ CBRE Cambodia។
ការកើនឡើងនេះ គឺដោយសារតែមានផ្សារទំនើបធំៗចំនួន ៣ កន្លែង ត្រូវបានបញ្ចប់ការសាងសង់និងបានបើកអោយដំណើរជាផ្លូវការ រួមមានទាំងផ្សារទំនើបអ៊ីអនទី២ នៅក្នុងខណ្ឌសែន សុខ ផ្សារទំនើប Prince Central Plaza និងផ្សារទំនើប The Park ។
ក្នុងចំណោមផ្សារទំនើបទាំង ៣ ផ្សារទំនើបអ៊ីអនទី ២ ដែលទើបតែបានបើកដំណើរការកាលពីពេលថ្មីៗនេះ បានបន្ថែមផ្ទៃក្រឡាទីតាំងលក់ទំនិញរាយ (Net Lettable Area) ប្រមាណជា ៨៥ ០០០ ម៉ែត្រការ៉េ ទៅលើផ្ទៃក្រឡាដែលមានស្រាប់នៅក្នុងរាជធានីភ្នំពេញ។
ជាមួយគ្នានេះដែរ ក្រៅពីផ្សារទំនើបធំៗ ទាំង ៣ នេះ ផ្សារទំនើប Midtown Mall, ផ្សារទំនើប The Bridge និងផ្សារទំនើប The Olympia Mall ក៏គ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះដែរ ផ្សារទាំងបីនេះនឹងបន្ថែមផ្ទៃទីតាំងលក់ទំនិញរាយ (Net Lettable Area) ប្រមាណជា ៥៥ ០០០ ម៉ែត្រការ៉េទៀតទៅក្នុងទីផ្សារមុនចុងឆ្នាំ ២០១៨។
បើយោងតាមរបាយការណ៍ផ្សេងមួយទៀតរបស់ CBRE បានឱ្យដឹងថានៅចុងឆ្នាំ ២០១៨ នេះ ក្រៅពីផ្សារទំនើបធំៗចំនួន ៦ ដូចដែលបានបញ្ជាក់ខាងលើ យ៉ាងហោចណាស់ក៏នឹងមានផ្សារទំនើបចំនួន ៣ កន្លែងទៀតដែលគ្រោងនឹងបង្ហាញខ្លួននៅក្នុងរាជធានីភ្នំពេញរួមមាន ផ្សារទំនើប The Parkson Phnom Penh City នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី (ផ្ទៃក្រឡា ៧០ ២០០ ម៉ែត្រការ៉េ) ផ្សារទំនើបប្រភេទផ្សារសហគមន៍ Noro Mall នៅបឹងកេងកង ១ (ផ្ទៃក្រឡា ១០ ០០០ ម៉ែត្រការ៉េ) និងផ្សារទំនើប Downtown 93 Community Mall នៅជិតស្ពានច្បារអំពៅនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស (ផ្ទៃក្រឡា ៣.៨០០ ម៉ែត្រការ៉េ)។ (អានបន្ថែម)
https://www.construction-property.com/khread-news-1089/
អត្រានៃការជួលទីតាំងលក់ក្នុងផ្សារទំនើបជារួម គឺមានការកើនឡើងគួរអោយកត់សម្គាល់ ដោយនៅក្នុងត្រីមាសទី ២ នេះ ផ្ទៃទំនេរគឺធ្លាក់ចុះសល់ត្រឹមតែ ១០ ភាគរយតែប៉ុណ្ណោះ។ នេះគឺដោយសារមានការកើនឡើងនៃការជួលទីតាំងស្ទើរពេញទាំងអស់ក្នុងទីផ្សារទំនើបអ៊ីអនទី ២។
យ៉ាងណាមិញ តម្លៃជួលនៅក្នុងត្រីមាសទី ២ គឺនៅថេរបើប្រៀបធៀបទៅនឹងត្រីមាសមុន។
របាយការណ៍ដដែលនេះក៏បានព្យាករណ៍ផងដែរថា អ្នកលក់រាយជាពិសេសទាក់ទងនឹងម្លូបអាហារក្នុងស្រុកខ្នាតតូចនិងមធ្យម ឥឡូវនេះកំពុងបង្វែរទិសដៅទៅជួលទីតាំងលក់នៅផ្សារទំនើបច្រើនជាងមុន ជាជាងការជួលផ្ទះបើកហាងតែម្នាក់ឯង។ ហើយ CBRE ក៏បានរំពឹងផងដែរថា និន្នាការនេះនឹងបន្តកើនឡើងនាពេលអនាគត។

- Video Advertisement -