ក្រុមហ៊ុនសិង្ហបូរីគ្រោងបង្កើតគម្រោងអភិវឌ្ឍចម្រុះតម្លៃ ៥០លានដុល្លារនៅខេត្តព្រះសីហនុ

ក្រុមហ៊ុន HLH Development (HLHD) និង Smart Winner កាលពីថ្មីៗនេះ បានព្រមព្រៀងវិនិយោគរួមគ្នាបង្កើតគម្រោងអភិវឌ្ឍចម្រុះថ្មីមួយកន្លែង តម្លៃប្រមាណ ៥០លានដុល្លារ លើផ្ទៃដី ១១,៥ ហិកតា ក្នុងក្រុងព្រះសីហនុ។ នេះបើយោងតាមការចេញផ្សាយររបស់ក្រុមហ៊ុនកាលពី ១ វិច្ឆិកា កន្លងមកនេះ។

គម្រោងនេះមានទីតាំងនៅជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ  មានផ្ទៃដី ៣ ទៅ ៥ ហិកតា នៃផ្ទៃដីទាំងមូល នឹងត្រូវអភិវឌ្ឍទៅជាមជ្ឈមណ្ឌលផ្សារទំនើបលក់ដុំ ស្រដៀងគ្នានឹងផ្សារ Makro ទីផ្សារ seafoods និងកន្លែងចម្អិនអាហាសមុទ្រ ស្រដៀងនឹងប្រទេសកូរ៉េដូច្នោះដែរ។

ដោយឡែក ដីដែលនៅសល់ នឹងត្រូវបានបែងចែកទៅជាដីឡូតិ៍តូចៗសម្រាប់ការអភិវឌ្ឍន៍ចម្រុះ ដោយក្រុមហ៊ុននឹងបើកឱ្យដៃគូរសហការផ្សេងទៀតជួល ឬក៏ទិញដាច់ពីក្រុមហ៊ុនក៏បាន។

ក្រោមលក្ខខណ្ឌនៃការបណ្តាក់ទុនរួមគ្នានេះ ក្រុមហ៊ុន Smart Winner ដែលជាម្ចាស់ដី នឹងរួមចំណែក ២៥,២ លានដុល្លារអាមេរិក ដែលជាតម្លៃដីផ្ទាល់ ឬស្មើនឹង ៥០,៤% នៃភាគហ៊ុន។ ទន្ទឹមនឹងនេះ HLHD នឹងវិនិយោគ ១០លានដុល្លារអាមេរិក ឬស្មើនឹង ៤៩,៦% នៃភាគហ៊ុន ហើយក៏នឹងបន្ថែម ៥លានដុល្លារអាមេរិកទៀត ជាប្រាក់ដើមប្រតិបត្តិការផងដែរ។

លោក គួច លេងឃាង ប្រធានទំនាក់ទំនងសាធារណៈ នៃក្រុមហ៊ុន HLH Cambodia បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ កាលពីព្រឹកថ្ងៃអង្គារនេះថា ទឹកប្រាក់បន្ថែមចន្លោះ ៨ ទៅ ១០ លានដុល្លារទៀត នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់។ ដូច្នេះ គម្រោងទាំងមូលនឹងត្រូវចំណាយអស់ប្រមាណ ៥០លានដុល្លារអាមេរិក។

លោកបានបន្ថែមថា គម្រោងនេះគ្រោងនឹងបើកការដ្ឋាននៅត្រីមាសទី ២ នៃឆ្នាំ ២០២២ ខណៈកាលបរិច្ឆេទបញ្ចប់គម្រោងត្រូវបានគ្រោងទុកនៅចុងឆ្នាំ ២០២៣ ។

គម្រោងនេះជាគម្រោងអភិវឌ្ឍន៍ចម្រុះទី ៤ ហើយរបស់ HLH ក្នុងប្រទេសកម្ពុជា ឬជាគម្រោងទី ២ នៅខេត្តព្រះសីហនុ បន្ទាប់ពីគម្រោង D’Seaview។

គួរបញ្ជាក់ថា ក្រុមហ៊ុន HLH Group កន្លងមកបានវិនិយោគបង្កើតគម្រោងធំ ៗ ជាច្រើននៅក្នុងប្រទេសកម្ពុជា ពិសេសវិស័យក្នុងអចលនទ្រព្យនិងកសិកម្ម។ គម្រោងទាំងនេះរួមមាន មណ្ឌលកសិកម្មតម្លៃរាប់ពាន់លានដុល្លារនៅកំពង់ស្ពឺ គម្រោងទីក្រុងអូរ៉ាល់ស៊ីធី គម្រោងអភិវឌ្ឍចម្រុះ D’Seaview នៅក្រុងព្រះសីហនុ គម្រោង Royal Platinum នៅភ្នំពេញ និងគម្រោងផ្សេងៗទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]