ក្រុមហ៊ុនអានកូស្នើសុំវិនិយោគគម្រោងពហុបំណងលើផ្ទៃដីជាង៦ពាន់ហិកតានៅខេត្តកោះកុង
ក្រុមហ៊ុនអានកូ អាហរ័ណ នីហរ័ណ កាលពីថ្មីៗនេះ បានស្នើសុំវិនិយោគគម្រោងពហុបំណង លើផ្ទៃដីទំហំ ៦១៤៥ ហិកតា ក្នុងឧទ្យានជាតិបុទុមសាគរ ភូមិសាស្ត្រស្រុកបូទុមសាគរ និងស្រុកគិរីសាគរ ខេត្តកោះកុង។
លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង និងឯកឧត្តម សុខខេង នរិន្ទ អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន កាលពីថ្ងៃទី២៩ ខែធ្នូ បានចុះពិនិត្យទីតាំងនៃគម្រោងពហុបំណង របស់ក្រុមហ៊ុនអានកូ អាហរ័ណ នីហរ័ណ។
យោងតាមព័ត៌មានរបស់រដ្ឋបាលខេត្ត លោកអភិបាលរងខេត្ត បានបង្ហាញនូវការគាំទ្រចំពោះគម្រោង ព្រោះគម្រោងនឹងជួយបង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ មកកាន់ខេត្តកោះកុងបន្ថែមទៀត។
ប៉ុន្តែ លោកក៏បានស្នើឱ្យក្រុមហ៊ុនសិក្សាឱ្យបានច្បាស់លាស់ ដើម្បីធ្វើឱ្យគម្រោងប៉ះពាល់ដល់បរិស្ថាន និងសង្គមតិចតួចបំផុត។
គួរបញ្ជាក់ថា គម្រោងវិនិយោគធំៗបានបង្ហាញខ្លួនជាច្រើននៅក្នុងតំបន់នៃខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ដូចជា ព្រលានយន្តហោះតារាសាគរកម្រិត 4E (អានបន្ថែម) កំពង់ផែទឹកជ្រៅ (អានបន្ថែម) ផ្លូវជាតិលេខ៤៨ (អានបន្ថែម) ផ្លូវជាតិលេខ១០ (អានបន្ថែម) រួមទាំងគម្រោងអភិវឌ្ឍន៍ផ្សេងទៀត។

