ខេត្តកោះកុង មានដីជាតំបន់ការពារធម្មជាតិ ជាង ១លានហិកតា

ជាប់ឈ្មោះល្បីជាឋានកិន្នរខេត្តពណ៌បៃតង ដែលជាទឹកដីស្តុកស្តម្ភជាងគេ ដោយសម្បត្តិជាតិគ្រប់ប្រភេទ នៅម្ខាងមានភ្នំ នៅម្ខាងទៀតមានសមុទ្រ បូកបន្ថែមទៅលើសក្តានុពលអភិវឌ្ឍន៍ជាច្រើន ទាំងសម្រាប់វិស័យសេដ្ឋកិច្ច ថាមពល រ៉ែទាំងក្រោមដី និងក្រោមសមុទ្រ អនាគតកំពង់ផែទឹកជ្រៅ និងព្រលានយន្តហោះខ្នាតអន្តរជាតិ អ្វីដែលកោះកុងមាន ហើយខេត្តដទៃខ្លះទៀតមិនមាននោះ គឺសមុទ្រឈើខេត្តកោះកុង នៅមានតំបន់ការពារធម្មជាតិចំនួន ១០ កន្លែង គ្របដណ្តប់លើផ្ទៃដីសរុបជាង ១ លានហិកតា។

តួលេខនៃទំហំដីតំបន់ការពារធម្មជាតិដ៏ធំនេះ ត្រូវបានឱ្យដឹងពី លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង នៅក្នុងសន្និសីទកាសែត រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋ  មន្ត្រី នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។

តំបន់​ការពារធម្មជាតិ ចំនួន ១០តំបន់នោះ រួមមាន៖ ឧទ្យានជាតិ​ជួរភ្នំក្រវាញខាងត្បូង ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ដែនជម្រកសត្វព្រៃតាតៃ របៀង​អភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់​ការពារធម្មជាតិ ( ជួរភ្នំក្រវាញ ) ឧទ្យានជាតិសមុទ្រកោះរ៉ុង ឧទ្យានជាតិបុទុមសាគរ តំបន់ប្រើប្រាស់​ច្រើនយ៉ាងដងពែង ដែនជម្រកសត្វព្រៃពាមក្រសោប តំបន់រ៉ាមសារ​កោះកាពិ និងដែនជម្រកសត្វព្រៃភ្នំសំកុស។

លោកជំទាវ អភិបាលខេត្ត បានមានប្រសាសន៍ថា “តំបន់​ការពារធម្មជាតិ​ទាំងនោះ បានផ្តល់នូវសារៈប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់​ សម្រាប់ការចិញ្ចឹម​ជីវិតរបស់​សហគមន៍មូលដ្ឋាន ជាជម្រកសម្រាប់​សត្វ និងមនុស្ស ការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសធនធាន​ធម្មជាតិទាំងនេះ បាន និងកំពុង​ដើរតួយ៉ាង​សំខាន់​ក្នុងការអភិវឌ្ឍ​ប្រទេសជាតិ តាមរយៈ​សេវាកម្មទេសចរណ៍ធម្មជាតិ និងកំពុងរក្សាលំនឹង​បរិស្ថាន​ធម្មជាតិ ក្នុងតំបន់ ជាពិសេស​ព្រៃកោងកាង និងព្រៃរងទឹកភ្លៀង​ តាមជួរភ្នំក្រវាញភាគខាងត្បូង​។”

គួររម្លឹកថា កាលពីខែមេសាកន្លងទៅនេះ ក្រសួងបរិស្ថានទើបនឹងចុះបញ្ជីដីរដ្ឋនៅ តំបន់អភិរក្សនៃដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង ដែលគ្រប់ដណ្តប់លើផ្ទៃដីសរុប ៤.៦៧២,៦១ ហិកតា។ បច្ចុប្បន្នក្រសួងកំពុងសិក្សាលទ្ធភាពចុះបញ្ជីផ្ទៃដីកោះនៃកោះកុងក្រៅ ដែលជាកោះធំជាងគេនៅកម្ពុជា បញ្ចូលជាតំបន់ ““ឧទ្យានជាតិសមុទ្រ”  ឱ្យបានត្រឹមឆ្នាំ ២០២១ នេះ៕

(អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ឆ្នាំងកំពុងប្រែខ្លួនជាមជ្ឈមណ្ឌលឧស្សាហកម្ម ជាមួយនឹងសហគ្រាសជាងពីរពាន់

គិតមកដល់ពេលបច្ចុប្បន្ននេះ ខេត្តកំពង់ឆ្នាំង មានរោងចក្រសហ […]

រោងចក្រផលិតកែច្នៃកៅស៊ូនៅខេត្តត្បូងឃ្មុំ​ តម្លៃប្រមាណ៣០លានដុល្លារ បើកសម្ពោធជាផ្លូវការ

កិច្ចសម្ពោធរួមគ្នានៃរោងចក្រ​កៅស៊ូ មស៍ រ៉ាប់ប៊ើរ ដោយ​សម្ […]

Bentley ដាក់ឱ្យប្រើជំនួយការ AI ថ្មី សម្រាប់ប្រើក្នុងកម្មវិធីគ្រប់គ្រងបណ្តាញអគ្គិសនី

ក្រុមហ៊ុន Bentley Systems បានដាក់ដំណើរការកម្មវិធី OpenU […]

គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៧៣% ហើយ គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៦

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ តភ្ជាប់ពីតំបន់ចាក់អង្ […]

ក្រុមហ៊ុនមួយស្នើបង្កើតរោងចក្រផលិតប្រេងរំអិល លើផ្ទៃដីទំហំជាង ៤ហិកតា នៅខេត្តកណ្តាល

ក្រុមហ៊ុន ខសមិកស៍ អយល៍ ខេមបូឌា ឯ.ក (COSMIC OIL CAMBODIA […]