ចិនស្នើសុំភ្ជាប់មេត្រីភាពរវាងខេត្តប៉ូលសេដ្ឋកិច្ច Hubei របស់ខ្លួន ជាមួយខេត្តសំខាន់ ៣ នៅកម្ពុជា

ប្រទេសចិន បានស្នើចងមេត្រីភាពរវាងខេត្តហ៊ូប៉េដែលជាខេត្តប៉ូលសេដ្ឋកិច្ចរបស់ខ្លួន ទៅនឹងខេត្តសៀមរាប ខេត្តកំពត និងក្រុងព្រះសីហនុ ឱ្យក្លាយជាខេត្តបងប្អូន ឬ Sister City ក្នុងគោលបំណងដើម្បីសជំរុញឱកាសពាណិជ្ជកម្ម និងការអភិវឌ្ឍរបស់ប្រទេសទាំងពីរ។

នេះបើយោងតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១។

ខេត្តហ៊ូប៉េ ជាខេត្តស្ថិតក្នុងផែនការអភិវឌ្ឍន៍ខ្សែក្រវាត់ និងផ្លូវរបស់ចិន ហើយក៏ជាមជ្ឈមណ្ឌលភូមិសាស្ត្រសេដ្ឋកិច្ច និងដឹកជញ្ជូនផងដែរ។ ដូច្នេះ ការផ្សារភ្ជាប់ខេត្តទាំង ៤ ជាខេត្តបងប្អូន ក៏នឹងជួយជំរុញការអភិវឌ្ឍន៍ឱ្យមានសន្ទុះ ពិសេសសម្រាប់ខេត្តទាំង ៣ នៅកម្ពុជា។

គួរបញ្ជាក់ថា ទោះមិនទាន់មានកិច្ចព្រមព្រៀងទីក្រុងបងប្អូនក្ដី កន្លងមកមានក្រុមហ៊ុនធំៗជាច្រើនមកពីខេត្ត Hubei បាននឹងកំពុងចូលមកវិនិយោគនៅកម្ពុជា ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងធនធានថាមពល។

យ៉ាងណាមិញ ប្រភពដដែលមិនទាន់បញ្ជាក់នៅឡើយទេថា គម្រោងទីក្រុងបងប្អូននេះនឹងចាប់ផ្ដើមពេលណា ហើយនឹងមានការអភិវឌ្ឍអ្វីខ្លះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន កំពុងកំណត់អាទិភាពស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងសិក្សាអំពីប្រព័ន្ធផ្លូវដែកក្នុងទីក្រុង

កម្ពុជា-ជប៉ុន បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីកំណត់អាទ […]

ទំនិញរបស់កម្ពុជា បាននាំចេញទៅកាន់ទីផ្សារ ១៧៧ប្រទេស កើនជិត ៣៥ពាន់លានដុល្លារ

ការនាំចេញទំនិញរបស់កម្ពុជា ត្រូវបានពង្រីកនាំចេញទៅប្រទេសច […]

កម្ពុជា-នូវែលសេឡង់ ប្តេជ្ញាពង្រីកទំនាក់ទំនងលើវិស័យសក្តានុពលឱ្យកាន់តែខ្លាំងថែមទៀត

នៅក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយនាយករដ្ឋមន្ត្រី សម្ […]