ជីបម៉ុងគ្រោងនឹងសាងសង់ផ្សារទំនើប៣៣០ កន្លែងទៀតនៅកម្ពុជា

ក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជាជីប ម៉ុង គ្រុប នឹងចាប់យកទីផ្សារលក់រាយនិងផ្សារទំនើបជាមួយនឹងយុទ្ធសាស្រ្តទីផ្សារដ៏គួរឲ្យទាក់ទាញរបស់ខ្លួនដែលបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៩នេះ។

ស្របពេលដែលវិស័យលក់រាយបាននិងកំពុងកើនឡើងខ្លាំងនៅកម្ពុជាជាមួយនឹងការប្រកួតប្រជែងកាន់តែខ្ពស់ទៀតនោះ ក្រុមហ៊ុន Chip Mong Retail (CMR) និងក្រុមហ៊ុន Chip Mong Land (CML)ដែលជាក្រុមហ៊ុនរបស់សម្ព័ន្ធជីប ម៉ុង គ្រុបបានសហការរួមគ្នាធ្វើយ៉ាងណាទាញយកចំណែកទីផ្សារពីវិស័យលក់រាយនៅកម្ពុជា។

លោក Laurent Hamelet នាយកផ្នែកលក់និងទីផ្សាររបស់ CMRបានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការចាប់ដៃគូយុទ្ធសាស្រ្តរវាងក្រុមហ៊ុនទាំងពីរថាក្រុមហ៊ុន CMR នឹងទាញយកចំណែកពីទីផ្សារលក់រាយឲ្យកាន់តែច្រើនតាមរយៈការបើកហាងជាច្រើនកន្លែងបន្ថែមទៀត។

លោក Laurent បានមានប្រសាសន៍ថា៖ «អ្នក [CMR] ត្រូវបើកហាងថ្មីៗបន្ថែមទៀតហើយនេះគឺជាអ្វីដែលនឹងកើតឡើងចាប់ពីពេលនេះសម្រាប់ក្រុមហ៊ុន CMR»ដែលក្នុងនោះលោក Laurent បានបន្ថែមថា ក្រុមហ៊ុននឹងបង្កើតផ្សារទំនើបចំនួន ៣៣០ កន្លែងដែលមានផ្សារទំនើបបែបបីប្រភេទរួមមាន ផ្សារម៉ាត ផ្សារទំនើប និងផ្សារហាយភើម៉ាឃីតនៅឆ្នាំខាងមុខៗនេះ។

លោក Michael Vong នាយកផ្នែកមជ្ឈមណ្ឌលពាណិជ្ជកម្ម និងអគារពាណិជ្ជកម្មនៃ CMR ក៏បានបង្ហាញថាក្រុមហ៊ុនរបស់លោកគឺនឹងធ្វើឲ្យផ្សារទំនើបរបស់ខ្លួនខុសប្លែកពីផ្សារទំនើបនានានៅទូទាំងកម្ពុជាដែលក្នុងនោះលោកបានលើកឡើងថាទីតាំងល្អបំផុតគឺជាគុណសម្បត្តិចម្បងរបស់ក្រុមហ៊ុន។

«បញ្ហាប្រឈមចំពោះផ្សារទំនើបគឺការមានផែនការសម្រាប់អ្នកជួលដ៏មានប្រសិទ្ធិភាពដែលនេះគឺត្រូវបានកំណត់ដោយផ្នត់គំនិតពីក្រោយការបង្តើតផ្សារទំនើបនិងទីតាំង»លោក Michael បានឲ្យដឹងយ៉ាងដូចនេះ។ លោកក៏បានបន្ថែមថាដើម្បីប្រកួតប្រជែងឲ្យមានប្រសិទ្ធភាពក្នុងទីផ្សារផ្សារទំនើបនៅកម្ពុជា ក្រុមហ៊ុនជីបម៉ុងត្រូវតែបំបែកផ្នែកទីផ្សារទៅជាប្រភេទផ្សារទំនើបបែបសហគមន៍និងផ្សារទំនើបនៅតាមទីប្រជុំជនដែលផ្សារទំាងនេះគឺនឹងជំរុញដោយវិស័យម្ហូបអាហារនិងភេសជ្ជៈ និងវិស័យកំសាន្ត។

«ការអភិវឌ្ឍន៍ផ្សារទំនើបក្នុងអចលនទ្រព្យ ជីប ម៉ុង លែន (CML)ផ្តល់ឱ្យយើងនូវមូលដ្ឋាននៃជំនួញប្រកបដោយនិរន្តរភាពសម្រាប់អ្នកទិញដែលមានប្រាក់ចំណូលមធ្យមនិងខ្ពស់»លោក Michaelបន្ត។

ដោយយល់ស្របជាមួយលោក Michael អំពីភាពជាដៃគូយុទ្ធសាស្រ្តនេះ លោក Henry Leang ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន Chip Mong Land បានមានប្រសាសន៍ថាកិច្ចសហការដើម្បីរួមបញ្ចូលការអភិវឌ្ឍន៍លំនៅដ្ឋាននិងផ្សារទំនើបរួមគ្នានេះគឺនឹងផ្តល់ជូនការរស់នៅដល់អតិថិជនឱ្យកាន់តែល្អបំផុត។

«ក្រុមហ៊ុនជីប ម៉ុង លែនតែងតែជ្រើសរើសទីតាំងល្អនៅទីក្រុងភ្នំពេញសម្រាប់គម្រោងលំនៅដ្ឋាននីមួយៗហើយយើងនឹងធ្វើឱ្យតំបន់នេះមានសក្ដានុពលកាន់តែខ្លាំងនិងផ្តល់ភាពងាយស្រួលក្នុងការរស់នៅ» លោក Henry ។

«ទីណាមានក្រុមហ៊ុនជីប ម៉ុង លែន ទីនោះតែងតែមានជីប ម៉ុង រីថេល ជីប ម៉ុង ម៉លនៅជាមួយ»លោកបានបន្ថែម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]