បញ្ជាថ្មី៖ ក្រុមហ៊ុនសាងសង់បុរី ឬផ្ទះល្វែង ត្រូវបង់ពន្ធ និងចុះបញ្ជី: មិនបង់ពន្ធ មិនអាចកាត់ឈ្មោះ

អគ្គនាយកដ្ឋានពន្ធដារ នឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងលេខកូដសម្គាល់អចលនទ្រព្យថ្មី ដោយតម្រូវឱ្យក្រុមហ៊ុនសាងសង់បុរី ឬផ្ទះល្វែង បង់ពន្ធ និងចុះបញ្ជី។

នេះជាការបញ្ជាក់របស់ ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងសិក្ខាសាលាស្ដីពីកាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ កាលពីថ្ងៃទី៣ ខែមីនា កន្លងទៅ។

ឯកឧត្តម គង់ វិបុល ថ្លែងថា៖ «បើថាអត់បានមកបង់ពន្ធ ហើយអត់មានលេខ Tax QR កូដនោះទេ មានន័យថា មកកាត់ឈ្មោះលក់អត់ចេញទេ»។

បើតាមការបញ្ជាក់ពីអគ្គនាយកដ្ឋានពន្ធដារ ប្រព័ន្ធគ្រប់គ្រងលេខកូដសម្គាល់អចលនទ្រព្យសម្រាប់ក្រុមហ៊ុនសង់បុរី ឬផ្ទះល្វែងនេះ អាចនឹងដាក់ដំណើរការនៅចុងខែមេសា ឬក៏ដើមខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ ខណៈនាពេលបច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធដារកំពុងអភិវឌ្ឍកម្មវិធីនេះ។

តាមរយៈប្រព័ន្ធនេះ រាល់ផ្ទះនីមួយៗ នឹងមានQR កូដ ហើយផ្ទះដែលមិនមាន QR កូដ មានន័យថា ម្ចាស់បុរី ឬផ្ទះអត់បង់ពន្ធ និងអត់បានចុះបញ្ជី ហើយមិនអាចផ្ទេរកម្មសិទ្ធិបានទេ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្មវិធី Power Line Systems (PLS) ជាអ្វី? ហេតុអ្វីវាអាចព្យាករកំហូចបានលឿនជាងធម្មតា?

ក្រុមហ៊ុន Bentley Systems ថ្មីៗនះបានណែនាំឱ្យក្រុមហ៊ុនឯក […]

CDC ដាក់ឱ្យអនុវត្តជាផ្លូវការនូវវិក្កយបត្រសម្រាប់ការទូទាត់សេវាសាធារណៈ ដើម្បីបង្កើនទំនុកចិត្តវិនិយោគិន

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រកាសដាក់ឱ្យប្រ […]

Bentley និង Tata Projects សហការគ្នាពង្រឹងការអប់រំផ្នែកសំណង់ឌីជីថលនៅឥណ្ឌា

ក្រុមហ៊ុន Bentley Systems និង Tata Projects បានប្រកាសពី […]

គ្មានចំណេះដឹងផ្នែកកូដ និង IT ក៏អាចប្រើកម្មវិធីសំណង់ឌីជីថលបានដែរ …

ក្រុមហ៊ុន Bentley ថ្មីៗបានធ្វើឱ្យការប្រើកម្មវិធីសំណង់ឌី […]