ផ្លូវជាតិលេខ៥៨ ឧត្តរមានជ័យ-ប៉ោយប៉ែត នឹងបញ្ចប់ការសាងសង់នៅដើមខែធ្នូនេះ

លូវជាតិលេខ៥៨ ជិតរួចរាល់១០០%ហើយ

ផ្លូវជាតិលេខ៥៨ ដែលតភ្ជាប់ពីផ្លូវបំបែកផ្លុង ភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ រហូតដល់ផ្លូវជាតិលេខ៥ ចំណុចភូមិផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ នេះបើយោងតាមរបាយការណ៍របស់ក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានមានប្រសាសន៍ថា ផ្លូវនេះជាប្រភេទផ្លូវ DBST ដែលមានប្រវែងសរុបចំនួន ១៧៤ គីឡូម៉ែត្រ និងទទឹង១២ម៉ែត្រនេះ កំពុងសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd ក្រោមការត្រួតពិនិត្យលក្ខណៈបច្ចេកទេសពីក្រុមហ៊ុន Guangzhou Wanna Construction Supervision Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន។

ជាមួយគ្នានេះដែរ ផ្លូវមួយខ្សែនេះសាងសង់ឡើងក្រោមប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង១២២លាន ដុល្លារសហរដ្ឋអាមេរិក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជាចូលរួមកិច្ចសន្ទនាថ្នាក់តំបន់ «Asia-Pacific Dialogue on Heritage and Authenticity» នៅប្រទេសវៀតណាម

ប្រតិភូមកពីអាជ្ញាធរជាតិព្រះវិហារ និងសំបូរព្រៃគុក ក្រោមក […]

ផ្លូវជាតិលេខ១០ ប្រវែងជិត ២០០ គីឡូម៉ែត្រ ភ្ជាប់ខេត្តចំនួន៣ ដាក់សម្ពោធឱ្យប្រើប្រាសជាផ្លូវការ

ផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ដែលមានប្រវែង ១៩៨,៥ គីឡូម៉ែត្រន […]

កម្មវិធីសំណង់ឌីជីថលអាចបង្កើតប្រយោជន៍អ្វីខ្លះចេញពីថាមពលកម្ដៅផែនដី?

បច្ចេកវិទ្យាឌីជីថលកំពុងជួយផ្លាស់ប្តូរការអភិវឌ្ឍថាមពលកម្ […]