មហាសេដ្ឋីអចលនទ្រព្យអ្នកឧកញ៉ា ពុង ឃាវសែ បោះទុន៥ពាន់លានដុល្លារទៅក្នុងវិស័យសំណង់

ក្នុងគោលបំណង ចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា មហាសេដ្ឋីអចលនទ្រព្យអ្នកឧកញ៉ា ពុង ឃាវសែ បានបោះទុនប្រមាណជា ៥ពាន់លានដុល្លារអាមរិកទៅក្នុងវិស័យសំណង់សម្រាប់គម្រោងជាច្រើនក្នុងរយៈពេលប៉ុន្មានមកឆ្នាំនេះ។

ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខមួយកាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា ពុង ឃាវសែបានឲ្យដឹងថា បច្ចុប្បន្នអាជីវកម្មរបស់កាណាឌីយ៉ា គ្រុប បែងចែកជាពីរផ្នែក គឺវិស័យហិរញ្ញវត្ថុ និង វិស័យសំណង់និងអចលនទ្រព្យ និងអាកាសយានដ្ឋានអន្តរជាតិ និងទេសចរណ៍។

បើនិយាយពីវិស័យសំណង់តែមួយគត់ អ្នកឧកញ៉ា ពុង ឃាវសែ បញ្ជាក់ថា កន្លងមក កាណាឌីយ៉ាគ្រុបបានបោះទុនប្រហែល ៥ ពាន់លានដុល្លារអាមេរិក ក្នុងការអភិវឌ្ឍន៍នៅកម្ពុជា ដែលបានបង្កើតការងាររាប់ម៉ឺនកន្លែង និងចូលរួមយ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍កម្ពុជា។

បច្ចុប្បន្ននេះ កាណាឌីយ៉ាគ្រុប មានបុគ្គលិក និងកម្មករសរុបនៅក្នុងសម្ព័ន្ធសហគ្រាសរបស់ខ្លួនទៅដល់ជាង ៣០០០០នាក់។

New Phnom Penh International Airport designed by Foster & Partners (Courtesy of OCIC)

 

ទោះបីអ្នកឧកញ៉ាមិនបានបញ្ជាក់ពីព័ត៌មានលំអិតនៃទុនខាងលើ កាណាឌីយ៉ាគ្រុប ត្រូវបានស្គាល់ថាជាក្រុមហ៊ុនដែលនៅពីក្រោយគម្រោងជាច្រើនដូចជា អគារខ្ពស់មុនដំបូងគេនៅកម្ពុជា អគារកាណាឌីយ៉ា ទីក្រុងកោះពេជ្រ ទីក្រុងអូឡាំព្យា ទីក្រុងរណបជ្រោយចង្វារ ផ្សារទំនើបសុវណ្ណា ផ្សារទំនើបសុរិយា និងគម្រោងល្បីៗរាប់មិនអស់ជាច្រើនទៀត។

New Phnom Penh International Airport designed by Foster & Partners (Courtesy of OCIC)

ទុនវិនិយោគខាងលើនេះទៀតសោត មិនទាន់រាប់បញ្ចូលនូវគម្រោងដ៏ធំមួយដែលនឹងផ្លាស់ប្តូរមុខមាត់វិស័យសំណង់នៅកម្ពុជា ជាពិសេស គឺវិស័យអាកាសចរណ៍។

ក្រោមការគ្រប់គ្រងរបស់អ្នកឧកញ៉ា ពុង ឃាវសែ ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ហៅកាត់ថា OCIC គឺជាក្រុមហ៊ុនដែលធ្វើការវិនិយោគគម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីក្នុងខេត្តកណ្តាល ដែលមានទុនវិនិយោគប្រមាណជា ១,៥ ពាន់លានដុល្លារអាមេរិក។ គម្រោងនេះ គ្រោងនឹងបញ្ចប់ដំណាក់កាលទី១ ក្នុងឆ្នាំ២០២៣ ខាងមុខនេះ។ (អានបន្ថែម)

ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាបន្តរីកចម្រើនទៅមុខ អ្នកឧកញ៉ាពុង ឃាវ សែ បានបញ្ជាក់ថា លោកនឹងបន្តវិនិយោគនៅកម្ពុជាបន្ថែមទៀតទៅលើវិស័យផ្សេងៗ។

The Elysee, Diamond island (Courtesy of OCIC)
The Olympia City mixed-use development (Courtesy of OCIC)
- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្មវិធី Power Line Systems (PLS) ជាអ្វី? ហេតុអ្វីវាអាចព្យាករកំហូចបានលឿនជាងធម្មតា?

ក្រុមហ៊ុន Bentley Systems ថ្មីៗនះបានណែនាំឱ្យក្រុមហ៊ុនឯក […]

CDC ដាក់ឱ្យអនុវត្តជាផ្លូវការនូវវិក្កយបត្រសម្រាប់ការទូទាត់សេវាសាធារណៈ ដើម្បីបង្កើនទំនុកចិត្តវិនិយោគិន

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រកាសដាក់ឱ្យប្រ […]

Bentley និង Tata Projects សហការគ្នាពង្រឹងការអប់រំផ្នែកសំណង់ឌីជីថលនៅឥណ្ឌា

ក្រុមហ៊ុន Bentley Systems និង Tata Projects បានប្រកាសពី […]

គ្មានចំណេះដឹងផ្នែកកូដ និង IT ក៏អាចប្រើកម្មវិធីសំណង់ឌីជីថលបានដែរ …

ក្រុមហ៊ុន Bentley ថ្មីៗបានធ្វើឱ្យការប្រើកម្មវិធីសំណង់ឌី […]