រដ្ឋាភិបាលចាប់ផ្តើមសិក្សាលម្អិតគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រុមហ៊ុនចិន China Railway Corporation កំពុងសិក្សា លើគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដើម្បីសិក្សាលម្អិតដាក់ជូនរដ្ឋាភិបាលពិនិត្យ និងឈានទៅរកការចរចាកិច្ចព្រមព្រៀមសម្បទានអនុវត្តគម្រោងផ្លូវល្បឿននេះ។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ការសិក្សាលម្អិតនេះ ធ្វើឡើងបន្ទាប់ពីក្រសួង និងក្រុមហ៊ុនឯកជនមកពីប្រទេសចិន បានចុះកិច្ចព្រមព្រៀងក្របខណ្ឌ កាលពីពេលថ្មីៗនេះ។

បើតាមឯកឧត្តម ស៊ុន ចាន់ថុល ក្រុមហ៊ុនចិនដែលទទួលបានការអនុញ្ញាត មានរយៈពេល ១៨ខែ សិក្សាលម្អិតលើគម្រោងផ្លូវល្បឿនលឿន។

គួរបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ត្រូវបានសិក្សាជំហានដំបូងដោយទីភ្នាក់ងារ JICA រួចហើយ ដោយគម្រោងនេះគ្រោងចំណាយថវិកាប្រមាណជាង២ពាន់លានដុល្លារសហរដ្ឋអាមេរិក។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានប្រវែងសរុបប្រហែល ១៣៥ គ.ម ដោយត្រូវចេញពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង ឆ្ពោះទៅទីក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។

ឯកឧត្តម  ស៊ុន ចាន់ថុល ថ្លែងថា៖ “ក្រសួងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌជាមួយក្រុមហ៊ុន ឯកជនរួចហើយដោយទុករយៈពេល១៨ខែ ដើម្បីឱ្យសិក្សាលម្អិត និងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងឈានទៅរកការចរចាកិច្ចព្រមព្រៀង សម្បទានរវាងរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន”។

ក្នុងដំណើរទស្សនកិច្ចចុះពិនិត្យមើលស្ថានភាពចរាចរណ៍ផ្លូវជាតិលេខ១ ឋិតនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត រវាងកម្ពុជា និងវៀតណាម ដោយមានការចូលរួមពីឯកឧត្តម Nguyen Van រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន វៀតណាម កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ថា ប្រទេសកម្ពុជា និងវៀតណាម បានផ្លាស់ប្តូរពត៌មាន និងទស្សនៈវិស័យក្នុងការរៀបចំតភ្ជាប់ផ្លូវល្បឿនលឿនរវាង ប្រទេសទាំងពីរ និងការតភ្ជាប់ផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]