រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគវារីអគ្គិសនី១៥០មេហ្គាវ៉ាត នៅខេត្តកោះកុង

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីព្រឹកថ្ងៃទី ២៣ តុលានេះ បានអនុម័តទាំងស្រុងលើគម្រោងសាងសង់វារីអគ្គិសនីអានុភាព ១៥០មេហ្គាវ៉ាត នៅស្រុកថ្មបាំង ខេត្តកោះកុង និងគម្រោងសាងសង់ខ្សែបញ្ជូនថាមពល ៥០០ គីឡូវ៉ុល ពីភ្នំពេញ ទៅព្រំដែនកម្ពុជា ឡាវ និងពីខេត្របាត់ដំបង ទៅព្រំដែនកម្ពុជា ថៃ។

យោងតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ផៃ ស៊ីផាន គម្រោងវារីអគ្គិសនី អានុភាព ១៥០មេហ្គាវ៉ាតនេះ ជាការវិនិយោគរយៈពេល៣៥ឆ្នាំ។

ឯកឧត្តម ផៃ ស៊ីផាន បានបន្តថា៖ «វារីអគ្គិសនីនេះ អាចផលិតអគ្គសនី សរុប ៥២៧ លានគីឡូវ៉ាត់ម៉ោងក្នុង ១ឆ្នាំ។ តម្លៃអគ្គិសនីរបស់វារីអគ្គិសនីលក់ទៅ EDC មានថ្លៃ ៧,៩២ សេន/គីឡូវ៉ាត់ម៉ោង»។

បើយោងតាមប្រភពដដែលនេះ គម្រោងនេះមានទីតាំងស្ថិតនៅផ្នែកខាងលើ ស្ទឹងតាតៃ ឬប្រមាណ ២០គីឡូម៉ែត្រ ពីទីតាំងវារីអគ្គិសនីតាតៃដែលដាក់ដំណើរការផលិតថាមពល កាលពីឆ្នាំ២០១៥។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនចិនចំនួន២ Chint Group និង Sinomath-HE បានស្នើទៅក្រសួងរ៉ែ និងថាមពល សិក្សាពីលទ្ធភាព តាំងពីដើមខែកញ្ញា ឆ្នាំ២០១៩ មកម្ល៉េះ។

ក្រៅពីអនុម័តគម្រោងវារីអគ្គិសនី អង្គប្រជុំក៏បានសម្រេចអនុម័តលើគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី ៥០០ គីឡូវ៉ុល ពីរាជធានីភ្នំពេញ ទៅព្រំដែនឡាវ និងពីបាត់ដំបងទៅព្រំដែនថៃ ផងដែរ។

ខ្សែបញ្ជូនតង់ស្យុងខ្ពស់ ៥០០ មេហ្គាវ៉ាត ពីភ្នំពេញទៅព្រំដែនឡាវនេះ គឺជាការវិនិយោគដើម្បីបញ្ជូនថាមពល ដែលកម្ពុជាយល់ព្រមទិញពីប្រទេសឡាវប្រមាណ ២ ៤០០ មេហ្គាវ៉ាត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជាចូលរួមកិច្ចសន្ទនាថ្នាក់តំបន់ «Asia-Pacific Dialogue on Heritage and Authenticity» នៅប្រទេសវៀតណាម

ប្រតិភូមកពីអាជ្ញាធរជាតិព្រះវិហារ និងសំបូរព្រៃគុក ក្រោមក […]

ផ្លូវជាតិលេខ១០ ប្រវែងជិត ២០០ គីឡូម៉ែត្រ ភ្ជាប់ខេត្តចំនួន៣ ដាក់សម្ពោធឱ្យប្រើប្រាសជាផ្លូវការ

ផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ដែលមានប្រវែង ១៩៨,៥ គីឡូម៉ែត្រន […]

កម្មវិធីសំណង់ឌីជីថលអាចបង្កើតប្រយោជន៍អ្វីខ្លះចេញពីថាមពលកម្ដៅផែនដី?

បច្ចេកវិទ្យាឌីជីថលកំពុងជួយផ្លាស់ប្តូរការអភិវឌ្ឍថាមពលកម្ […]