រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគវារីអគ្គិសនី១៥០មេហ្គាវ៉ាត នៅខេត្តកោះកុង

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីព្រឹកថ្ងៃទី ២៣ តុលានេះ បានអនុម័តទាំងស្រុងលើគម្រោងសាងសង់វារីអគ្គិសនីអានុភាព ១៥០មេហ្គាវ៉ាត នៅស្រុកថ្មបាំង ខេត្តកោះកុង និងគម្រោងសាងសង់ខ្សែបញ្ជូនថាមពល ៥០០ គីឡូវ៉ុល ពីភ្នំពេញ ទៅព្រំដែនកម្ពុជា ឡាវ និងពីខេត្របាត់ដំបង ទៅព្រំដែនកម្ពុជា ថៃ។

យោងតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ផៃ ស៊ីផាន គម្រោងវារីអគ្គិសនី អានុភាព ១៥០មេហ្គាវ៉ាតនេះ ជាការវិនិយោគរយៈពេល៣៥ឆ្នាំ។

ឯកឧត្តម ផៃ ស៊ីផាន បានបន្តថា៖ «វារីអគ្គិសនីនេះ អាចផលិតអគ្គសនី សរុប ៥២៧ លានគីឡូវ៉ាត់ម៉ោងក្នុង ១ឆ្នាំ។ តម្លៃអគ្គិសនីរបស់វារីអគ្គិសនីលក់ទៅ EDC មានថ្លៃ ៧,៩២ សេន/គីឡូវ៉ាត់ម៉ោង»។

បើយោងតាមប្រភពដដែលនេះ គម្រោងនេះមានទីតាំងស្ថិតនៅផ្នែកខាងលើ ស្ទឹងតាតៃ ឬប្រមាណ ២០គីឡូម៉ែត្រ ពីទីតាំងវារីអគ្គិសនីតាតៃដែលដាក់ដំណើរការផលិតថាមពល កាលពីឆ្នាំ២០១៥។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនចិនចំនួន២ Chint Group និង Sinomath-HE បានស្នើទៅក្រសួងរ៉ែ និងថាមពល សិក្សាពីលទ្ធភាព តាំងពីដើមខែកញ្ញា ឆ្នាំ២០១៩ មកម្ល៉េះ។

ក្រៅពីអនុម័តគម្រោងវារីអគ្គិសនី អង្គប្រជុំក៏បានសម្រេចអនុម័តលើគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី ៥០០ គីឡូវ៉ុល ពីរាជធានីភ្នំពេញ ទៅព្រំដែនឡាវ និងពីបាត់ដំបងទៅព្រំដែនថៃ ផងដែរ។

ខ្សែបញ្ជូនតង់ស្យុងខ្ពស់ ៥០០ មេហ្គាវ៉ាត ពីភ្នំពេញទៅព្រំដែនឡាវនេះ គឺជាការវិនិយោគដើម្បីបញ្ជូនថាមពល ដែលកម្ពុជាយល់ព្រមទិញពីប្រទេសឡាវប្រមាណ ២ ៤០០ មេហ្គាវ៉ាត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley Systems បន្ថែមសេវាកម្មគំរូពិតទៅក្នុង Cesium ដើម្បីពង្រឹងបរិបទភូមិសាស្ត្រក្នុងវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ

ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាទំនើបដើម្បីបង្កើតប្រព័ន្ធ […]

ក្រុមហ៊ុន OCIC គាំទ្រការប្រកួតប្រជែងស្នាដៃរចនាឧទ្យានកោះនរាក្រោមប្រធានបទ «បេះដូងរាជធានី»

ការលើកកម្ពស់សោភ័ណភាពស្ថាបត្យកម្ម និងការផ្តល់វេទិកាដល់ស្ […]

រដ្ឋសភា និងរាជរដ្ឋាភិបាលបើកសិក្ខាសាលាពិភាក្សាលើគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ

ការតាក់តែងថវិកាជាតិក្រោមស្មារតីបុរេសកម្មដើម្បីការពារអធិ […]

កម្ពុជា WB ឯកភាពគ្នាជាមួយអនុវត្តន៍គម្រោងធ្វើផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ ក្រោមទុន ២៧០លានដុល្លារ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែ និងធន […]

កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបាន ៤,៨% ក្នុងឆ្នាំ ២០២៧ គាំទ្រដោយវិស័យសំខាន់ចំនួន២

សេដ្ឋកិច្ចកម្ពុជាដោយប៉ាន់ស្មានថា នឹងសម្រេចបានកំណើនអត្រា […]

កម្ពុជា-ជប៉ុន ពិនិត្យលទ្ធភាពបង្កើតកិច្ចសហការក្នុងវិស័យបញ្ជូនថាមពលអគ្គិសនី និងថាមពលកកើតឡើងវិញ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនជប៉ុន […]