សម្តេចតេជោដាក់បញ្ជាលែងឱ្យមានប្រតិបត្តិករបម្រើសេវាអ៊ីនធឺណែតផ្តាច់មុខក្នុងបុរីទៀតទេ

សម្តេចតេជោ ហ៊ុន សែន បានដាក់បញ្ជាលែងឱ្យមានប្រតិបត្តិករបម្រើសេវាអ៊ីនធឺណែតផ្តាច់មុខតែឯង​ក្នុងបុរីត​ទៅ​ទៀត​ហើយ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុ​ង​សន្និសីទសារព័ត៌មានស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងប្រៃសណីយ៍ និង​ទូរ​គមនា​គមន៍ កាលពីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា «រាល់កន្លែងទាំងអស់ដែលមានសិទ្ធិផ្តាច់មុខអ៊ីនធឺណែតនៅក្នុងបុរី​ត្រូវលុបចោល​ទាំ​ង​​​​​អស់ [ដកអាជ្ញាប័ណ្ណ] អត់មានឱ្យទៀតទេ។ ចឹង! សុំឱ្យប្រតិបត្តិករទាំងអស់យល់ដឹងរឿងហ្នឹង សុំនិយ័តករ​ទូរ​គម​នាគមន៍ អនុវត្តនូវប្រសាសន៍ដឹកនាំរបស់សម្តេច។»

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ក្រសួងបានកំណត់ទីតាំងនៅតាមតំបន់ទេសចរណ៍ និងតំបន់អភិរក្សនានា ដើម្បីសាងសង់អង់តែន​បន្ថែម​ចំនួន​១០០កន្លែងទៀត រួចរាល់ហើយ។ (អានបន្ថែម និងបន្ថែម)

ឯកឧត្តមបញ្ជាក់ថា សប្តាហ៍ក្រោយក្រុមការងារនឹងចាប់ផ្តើមបោះបង្គោលអង់តែន​តាមទីតាំង​ជាក់ស្តែង ដែលគ្រោងនឹងចំណាយអស់ថវិកាប្រមាណជាង ១០លានដុល្លារអាមេរិក។

បច្ចុប្បន្នក្រសួងប្រៃសណីយ៍កំពុងសិក្សាពីគម្រោងបង្កើតមជ្ឈមណ្ឌលផ្ទុក​ទិន្និ​ន័​យតម្លៃប្រមាណ ៣០លានដុល្លារ ដើម្បីប្រមូលទិន្និន័យ​របស់​ស្ថាប័ន​ផ្សេងៗ​យកមកគ្រប់គ្រង។ គម្រោងគ្រោងសាងសង់នៅក្នុងក្រសួងផ្ទាល់​តែម្តង ក្រោយសិក្សាលម្អិតចប់ ក្រសួងនឹង ស្នើសុំការឯកភាពពីរាជរដ្ឋាភិបាល​។​

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]