សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឱ្យកាស៊ីណូបើកឡើងវិញ

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសអនុញ្ញាតឱ្យបើកកាស៊ីណូឡើងវិញ ប៉ុន្តែសម្រាប់តែល្បែងភ្នាល់ និងស្លតម៉ាស៊ីនតែប៉ុណ្ណោះ ហើយស្ថិតក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីក្រសួងសុខាភិបាល។ នេះបើយោងតាមហ្វេសប៊ុក លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីព្រឹកមិញនេះ។

យោងតាមប្រភពដដែលនេះ សេចក្ដីសម្រេចនេះត្រូវបានធ្វើឡើង នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃ ០៣ កក្កដា ២០២០នេះ។

លោកផៃ ស៊ីផានបានឱ្យដឹងទៀតថា ចំពោះការបើកដំណើរការឡើងវិញ កាស៊ីណូទាំងអស់នោះ ត្រូវស្នើសុំឱ្យមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលមានភ្ជាប់លក្ខខណ្ឌតម្រូវមួយចំនួននៃវិធានការ ការពារជាមួយជំងឺកូវីដ-១៩ផងដែរ។

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក៏បានសម្រេចអនុម័ត និងកែតម្រូវពាក្យពេចន៍មួយចំនួនលើ “សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម” ហើយផងដែរ។ សេចក្ដីព្រាងច្បាប់នេះមាន ១២ ជំពូក និង ៩៧ មាត្រា ដែលមានវិសាលភាពអនុវត្តចំពោះមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ផងដែរថា កាលពីចុងខែមីនា កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបិទកាស៊ីណូជាបណ្ដោះអាសន្ន នៅទូទាំងប្រទេស គិតចាប់ថ្ងៃ១ មេសា ២០២០តទៅ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ ។ ប៉ុន្តែ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏នឹងធ្វើការលើកលែងពន្ធលើប្រាក់ចំណូលប្រចាំខែ ដល់កាស៊ីណូទាំងអស់ដែរ ចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២០ រហូតដល់ថ្ងៃអនុញ្ញាតបើកឲ្យដំណើរការអាជីវកម្មធម្មតាវិញ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]