សម្តេចហ៊ុនសែន៖ ការលើកលែងពន្ធប្រថាប់ត្រា គឺក៏រាប់បញ្ចូលទាំងខុនដូផងដែរ

ស្របពេលដែលពន្ធប្រថាប់ត្រាសម្រាប់អចលនទ្រព្យតម្លៃទាបជាង ៧ ម៉ឺនដុល្លារ កំពុងត្រូវបានលើកលែង សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្មីៗនេះ ក៏បានប្រកាសឱ្យដឹងបន្ថែមទៀតថា ការលើកលែងនេះ គឺរាប់បញ្ចូលទាំងខុនដូរផងដែរ ដរាបណាខុនដូនោះមានតម្លៃទាបជាង ៧ ម៉ឺនដុល្លារ ។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងដូច្នេះ នាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ៥៨ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកនេះ។

សម្ដេចបានមានប្រសាសន៍ថា ៖ «អ្នកដែលមានប្រាក់សមល្មម ហើយទិញលំនៅឋានក្រោម ៧ ម៉ឺនដុល្លាអត់ជាប់ពន្ធទេ ប៉ុន្តែសូមបញ្ជាក់ លំនៅឋាននៅទីនេះ ក៏និយាយដល់ ខុនដូ ដែរ” ។

ជាមួយនេះគ្នានេះដែរ សម្តេចហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញថា៖ «សូមអ្នកនៅទីក្រុងភ្នំពេញ ប្រញាប់ប្រញាល់ទៅរកទិញផ្ទះ នៅក្នុងខុនដូ ព្រោះយើងអាលែនិយាយតែពីរឿងផ្ទះ ខ្លាចបងប្អូនមិនច្បាស់ថា ខុនដូ ក៏ជាផ្ទះដែរ»។

ទាក់ទងនឹងការលើកលែងពន្ធសម្រាប់ខុនដូរ នេះ លោក សន សៀប នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ Key Real Estate និងជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យមួយរូប ក៏បានឱ្យដឹងថា ពុំទាន់សង្កេតឃើញបម្រែបម្រួលតម្រូវការខុនដូនៅឡើយទេ ក្រោយការប្រកាសលើកលែងពន្ធ។

លោក បានមានប្រសាសន៍ថា៖ «ចំពោះវិស័យខនដូ គឺមិនអាចនិយាយបានថា កើនឡើងនោះទេ ក្រោយពីសម្តេច បានអំពាវនាវនោះ ដោយហេតុថា ទាំងនេះគឺអាស្រ័យលើចំណង់ចំនូលចិត្តរបស់ពលរដ្ឋកម្ពុជា ។ មួយវិញទៀតដែរ ទោះបីជា រដ្ឋលើកលែងពន្ធអចលនទ្រព្យលំនៅឋាន ដែលរាប់ទាំងខុនដូនោះ ក៏នៅតែ មិនប្រាកដដែរថា ប្រជាជនងាកមករក ខុនដូ ដែរ»។

គួរបញ្ជាក់ផងដែរថា លើកលែង ពន្ធប្រថាប់ត្រាសម្រាប់អចលនទ្រព្យដែលមានតម្លែទាបជាង ៧ ម៉ឺនដុល្លារគឺមានរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ដោយគិតពីខែ កុម្ភៈ ឆ្នាំ ២០២០ ដល់ខែមករា ឆ្នាំ ២០២១។ ដែរនេះ ជាចំណែកមួយនៃការលើកស្ទួយសេដ្ឋកិច្ច នៅក្នុងកាលៈទេសៈ ដែលកំពុងរងការប៉ះពាល់ពី វ៉ីរ៉ុសកូរ៉ូណាថ្មី ឬ Covid 19 (អានបន្ថែម)

បន្ថែមពីលើការលើកឡែងពន្ធនេះ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ កាលពីថ្មីៗនេះ ក៏បានអំពានាវដល់អ្នកអភិវឌ្ឍន៍ចលនទ្រព្យឱ្យបញ្ចុះការប្រាក់លើការទិញផ្ទះបន្ថែមទៀត ដើម្បីចូលរួមបន្ថែមទៀត នៅក្នុងវិធានការទ្រទ្រង់កំណើនសេដ្ឋកិច្ច ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]