ស្វែងយល់ពីកិច្ចសន្យាជួលផ្ទះ ឬដីធ្លី តាមក្រមរដ្ឋប្បវេណីកម្ពុជា

ម្ចាស់អចលនទ្រព្យភាគច្រើនច្បាស់ជាធ្លាប់ជួលផ្ទះ ឬដី ដែលមានការធ្វើកិច្ចសន្យាជួលជាលាយលក្ខណ៍អក្សរត្រឹមត្រូវ។ ប៉ុន្តែបើការជួលធ្វើឡើងក្នុងទ្រង់ទ្រាយធំ ជួលឱ្យក្រុមហ៊ុន ឬជួលឱ្យជនបរទេស ក្រៅពីកិច្ចសន្យា ក៏នៅមានលក្ខខណ្ឌ និងកាតព្វកិច្ចជាច្រើនទៀតដែលម្ចាស់ផ្ទះ និងអ្នកជួលត្រូវអនុវត្ត ដើម្បីបញ្ចៀសបញ្ហា និងវិវាទ។

មកស្វែងយល់ពី កិច្ចសន្យាជួលផ្ទះ ឬដីធ្លី តាមក្រមរដ្ឋប្បវេណី ទាំងអស់នេះ។

តើអ្វីទៅជាកិច្ចសន្យាជួល?

តាមមាត្រា៥៩៦ នៃក្រមរដ្ឋប្បវេណីបានចែងថា កិច្ចសន្យាជួល គឺសំដៅទៅលើកិច្ចសន្យាមួយ ដែលភាគីម្ខាង ឱ្យភាគីម្ខាងទៀតប្រើប្រាស់ និងអាស្រ័យផល ពីវត្ថុណាមួយ ដោយយកកម្រៃ។

ជាទូទៅ កិច្ចសន្យាជួល ច្បាប់មិនកំណត់ឱ្យធ្វើជាលាយលក្ខណ៍អក្សរទេ អាចធ្វើឡើងដោយផ្ទាល់មាត់ក៏បាន។ ប៉ុន្តែក្នុងការអនុវត្តជាក់ស្តែង កិច្ចសន្យាដែលធ្វើជាលាយលក្ខណ៍អក្សរ គឺមានទម្ងន់ជាងកិច្ចសន្យាផ្ទាល់មាត់ ក្នុងករណីមានទំនាស់កើតឡើង។

តាមមាត្រា៥៩៩ នៃក្រមរដ្ឋប្បវេណី បានបញ្ជាក់ថា កិច្ចសន្យាជួលអាចធ្វើឡើងដោយកំណត់រយៈពេល ឬមិនកំណត់រយៈពេល។ ហើយក្នុងករណីបញ្ឈប់ការជួល ភាគីទាំង ២ ត្រូវព្រមព្រៀងគ្នា និងត្រូវមានការជូនដំណឹងឱ្យដឹងជាមុន។

ប្រសិនបើឱ្យក្រុមហ៊ុន ឬជនបរទេស វិញ ភាគីទាំង ២ ត្រូវធ្វើយ៉ាងណា?

ក្រមរដ្ឋប្បវេណី កិច្ចសន្យាជួលគឺមិនតម្រូវឱ្យមានការដឹងឮពីអាជ្ញាធរមានសមត្ថកិច្ចទេ។ ប៉ុន្តែ ដើម្បីជៀសវាងបញ្ហា ក្នុងករណីដែលអ្នកជួលក្នុងទ្រង់ទ្រាយធំ ជួលឱ្យក្រុមហ៊ុន ឬជនបរទេស កិច្ចសន្យាត្រូវធ្វើឡើងក្រោមការដឹងឮពីអាជ្ញាធរ ឬមេធាវី។

ការដឹងឮនេះ អាចធ្វើបានដោយភាគីទាំង ២ យកកិច្ចសន្យាជួល ទៅឃុំសង្កាត់ ជាមួយនឹងសាក្សី ដើម្បីឱ្យមន្រ្តីឃុំសង្កាត់បោះត្រាទទួលដឹងឮ។ លើសពីនេះ បើជួលឱ្យជនបរទេសភាគីទាំង ២ គួរធ្វើការបញ្ជាក់ទីលំនៅរបស់ជនបរទេសនោះឱ្យបានច្បាស់លាស់។

ជាមួយគ្នានេះដែរ បើការជួលធ្វើឡើងក្នុងរយៈពេលវែងលើសពី ១៥ឆ្នាំ ឬដល់ទៅ ៥០ឆ្នាំ ភាគីទាំង ២ ត្រូវធ្វើឯកសារកិច្ចសន្យាចំណារជាមួយនឹងអាជ្ញាធរសុរិយោដី។

តើការជួលអចលនទ្រព្យត្រូវជាប់ពន្ធឬទេ?

តាមច្បាប់ ការជួលអចលនទ្រព្យអាចនឹងជាប់ពន្ធ ២ ប្រភេទ គឺ ពន្ធលើការជួលដី ឬផ្ទះ និងពន្ធកាត់ទុក។

សម្រាប់ការជួលពីបុគ្គលទៅបុគ្គល និយាយឱ្យងាយយល់ជួលផ្ទះឱ្យទៅមនុស្សធម្មតាមិនមែនជាក្រុមហ៊ុន ម្ចាស់ផ្ទះត្រូវបង់ពន្ធ ១០% នៃតម្លៃជួល ក្នុងករណីតម្លៃជួលលើសពី ១២៥ដុល្លារ។ ប៉ុន្តែនឹងមិនជាប់ពន្ធបើតម្លៃជួលទាបជាងនេះ។

ដោយឡែក បើបុគ្គលធម្មតាជួលឱ្យទៅក្រុមហ៊ុន ឬហៅភាសាច្បាប់ថាអ្នកជាប់ពន្ធតូច មធ្យម ឬធំ។ ម្ចាស់ផ្ទះ មិនបាច់ជាប់ពន្ធទេ ប៉ុន្តែក្រុមហ៊ុននោះត្រូវកាត់ពន្ធកាត់ទុក ១០%។ យ៉ាងណាមិញ ក៏មានករណីលើកលែងមួយចំនួនដែរ ឧទាហរណ៍ជួលពីក្រុមហ៊ុនទៅក្រុមហ៊ុន (ពីអ្នកជាប់ពន្ធ ទៅអ្នកជាប់ពន្ធដូចគ្នា) ជាដើម។ ដូច្នេះ ភាគី ទាំង ២ ត្រូវបញ្ជាក់ជាមួយអគ្គនាយកដ្ឋានពន្ធដារ។

តើសិទ្ធិ និងករណីកិច្ចរបស់ម្ចាស់អចលនវត្ថុ និងអ្នកជួលមានអ្វីខ្លះ?

ទាំងម្ចាស់អចលនវត្ថុ និងអ្នកជួល មានសិទ្ធិ និងករណីកិច្ចដូចជា៖
-ម្ចាស់អចលវត្ថុ មិនអាចរារាំងអ្នកជួលក្នុងការប្រើប្រាស់ និង អាស្រ័យផលលើអចលនវត្ថុដែលបានព្រមព្រៀងជួលត្រឹមត្រូវតាមច្បាប់នោះទេ
-អ្នកជួលមានករណីកិច្ចមើលគ្រប់គ្រង ថែទាំ និងទទួលបន្ទុកជួសជុលលើការខូចខាតតូចតាច
-អ្នកជួល មានសិទ្ធិអាចជួលបន្តនូវអចលនវត្ថុនោះទៅអ្នកដទៃបាន តែត្រូវមានការយល់ព្រមពីម្ចាស់វត្ថុជាមុនសិន
-អ្នកជួលត្រូវបង់ថ្លៃឈ្នួលទៅម្ចាស់អចលនវត្ថុឲ្យបានទៀងទាត់តាមវេលាកំណត់
-អ្នកជួលត្រូវប្រគល់អចលវត្ថុទៅម្ចាស់វិញ និងមានសិទ្ធិរុះរើចេញនូវវត្ថុដែលមានភ្ជាប់ជាមួយនឹងអចលនវត្ថុជួលនឹងបាន នៅពេលចប់កិច្ចសន្យា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]