អាជ្ញាធរខេត្តមណ្ឌលគិរីគ្រោងរៀបចំតំបន់អណ្តូងរ៉ែមាសជាតំបន់ទេសចរណ៍
អាជ្ញាធរខេត្តមណ្ឌលគិរី សហការជាមួយក្រុមហ៊ុនរ៉ុករករ៉ែ Renaissance Minerals Cambodia គ្រោងររៀបចំតំបន់អណ្តូងរ៉ែមាសទៅជាកញ្ចប់ទេសចរណ៍ទៅថ្ងៃអនាគត។
នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ជាក់ ម៉េងហាង អភិបាលរងខេត្តក្នុងកម្មវិធីវឌ្ឍនភាពមូលដ្ឋាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ។
ឯកឧត្តមបញ្ជាក់ថា ក្រុមហ៊ុននឹងរៀបចំតំបន់នោះជាទេសចរណ៍ឱ្យដូចនៅក្រៅប្រទេស ដោយនឹងបង្កើតជាកញ្ចប់ទេសចរណ៍តែម្តង។
«កញ្ចប់នេះអាចមានរយៈពេលពី ៣ ទៅ៤ យប់ ដោយកញ្ចប់ទី១ គឺការទស្សនារមណីយដ្ឋានធម្មជាតិនានាក្នុងខេត្តមានដូចជាទឹកជ្រោះ ភ្នំជាដើម រីឯកញ្ចប់ទី២ គឺជាការទស្សនាដំណើរការនៃការចម្រាញ់យករ៉ែមាស» ឯកឧត្តមបន្ដ។
- Video Advertisement -

