ឯកជននឹងវិនិយោគបង្កើតគម្រោងអេកូទេសចរណ៍ ៧ នៅឧទ្យានជាតិព្រះមុនីវង្ស បូកគោ

រដ្ឋាភិបាលបានបើកភ្លើងខៀវឱ្យឯកជនវិនិយោគបង្កើតតំបន់អេកូទេសចរណ៍ ៧ កន្លែងនៅឧទ្យានជាតិមុនីវង្ស បូកគោ ខណៈបច្ចុប្បន្នមន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាន កំពុងចុះពិនិត្យ និងកំណត់ព្រំប្រទល់ដី នៅទីតាំងផ្ទាល់។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានឱ្យដឹង កាលពីថ្ងៃទី១៧ ខែមករា ថា គម្រោងទាំងនេះ ជាគម្រោងខ្នាតតូចទំហំមិនលើសពី ១០ ហិកតា។

គម្រោងអភិវឌ្ឍន៍ទាំង៧ នេះ ស្ថិតក្នុងឧទ្យានជាតិព្រះមុនីវង្ស បូកគោ ក្នុងភូមិសាស្ត្រភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ។

គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ ២០២១ រដ្ឋក៏បានអនុម័ត ប្លង់មេ និងផែនការអភិវឌ្ឍវិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន ៥ ផងដែរ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ។ (អានបន្ថែម)

ក្រុងបូកគោក ជាទិសដៅសក្ដានុពលមួយ ដែលបាន និងកំពុងទាក់ទាញគម្រោងវិនិយោគជាច្រើន។ ថ្មីៗ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបអនុម័តឱ្យក្រុមហ៊ុន Kampot Logistics And Port Company Limited វិនិយោគ ១៣០០ លានដុល្លារ ដើម្បីបង្កើតកំពង់ផែពហុបំណង និងមជ្ឈមណ្ឌលដឹកជញ្ជូន។

យោងតាមសេចក្តីជូនដំណឹងរបស់ CDC នៅថ្ងៃចន្ទ ទី១៧ ខែមករា គម្រោងនេះមានទីតាំងភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ដោយនឹងបង្កើតការងារយ៉ាងតិច ៥៩០កន្លែង ដល់ប្រជាពលរដ្ឋក្នុងស្រុក។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]