ឯ.ឧ. គង់ វិបុល៖ ការប្រមូលពន្ធបន្តកើនឡើងជាពិសេសវិស័យសំណង់និងអចលនទ្រព្យ

ការប្រមូលចំណូលពន្ធក្នុងរយៈពេល៦ ខែ ដំបូងបានសម្រេចរហូតដល់ ៦១,២៨ ភាគរយនៃផែនការប្រចាំឆ្នាំដោយក្នុងនោះការប្រមូលពន្ធទៅលើវិស័យអចលនទ្រព្យនឹងសំណង់មានការកើនឡើងយ៉ាងគួរអោយកត់សម្គាល់។ នេះបើយោងតាមឯកឧត្តម គង់ វិបុល ដែលជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយក ដ្ឋានពន្ធដារ។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានទាក់ទងទៅនឹងវឌ្ឍនភាពនៃការប្រមូលចំណូលពន្ធដារក្នុងឆមាសទី១ នៃឆ្នាំ២០១៨ ឯកឧត្តម គង់ វិបុល បានអោយដឹងថា ក្នុងចំណោមចំណូលពន្ធសរុបដែលមានចំនួនទឹកប្រាក់ប្រមាណជាង ៤,៧ ទ្រីលានរៀល ការប្រមូលពន្ធទៅលើការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យពោលគឺពន្ធប្រថាប់ត្រាមានការកើនឡើងរហូតទៅដល់ ៣១ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ឯកឧត្តម បានបន្ថែមថា៖«ជាក់ស្តែងណាស់ ដោយសារវិនិយោគិនមានជំនឿទុកចិត្តទៅលើស្ថេរភាពនយោបាយ ក៏ដូចជាស្ថេរភាពមាក្រូសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដែលជាកត្តាជំរុញអោយមានការវិនិយោគទៅលើវិស័យសំណង់និងអចលនទ្រព្យកាន់តែច្រើន»។

កត្តាទាំងអស់នេះហើយ ដែលបានបង្កើនទំនុកចិត្តជូនប្រជាពលរដ្ឋក៏ដូចជាវិនិយោគិនដើម្បី
ធ្វើអាវជីវកម្មជាមួយដីធ្លីក៏ដូចជាលំនៅដ្ឋានបើទោះបីនេះជារដូវកាលបោះឆ្នោះក៏ដោយ។

ជាមួយគ្នានេះដែរ កាលពីថ្ងៃទី ១៧ ខែ កក្កដា កន្លងមកនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានអោយដឹងថាចំណូលគយនិងរដ្ឋាករសរុបប្រចាំឆមាសទី១ ឆ្នាំ២០១៨ កើនឡើងប្រមាណ ២៧,៨ ភាគរយ ដែលក្នុងនោះចំណូលពីគ្រឿងសំណង់កើនឡើងរហូតដល់ទៅ ២៦,៦ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា។

សូមបញ្ជាក់ផងដែរថា កិច្ចសម្ភាសន៍ខាងលើនេះដែរ បានធ្វើឡើងកាលពីថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ២០១៨ នៅអគ្គនាយក ដ្ឋានពន្ធដារដោយផ្ទាល់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]