ក្រុមហ៊ុន Pebsteel ប្រារព្ធខួប ៣០ឆ្នាំ ក្នុងវិស័យសំណង់អគារដែក និងរចនាសម្ព័ន្ធដែក

ក្នុងនាមជាសហគ្រាសសកលផ្តល់ដំណោះស្រាយក្នុងការសាងសង់សំំណង់អគារដែក និងរចនាសម្ព័ន្ធអគារ មុនវិស្វកម្ម សម្រាប់សំណង់អគាររោងចក្រ សាលផលិតកម្ម ឃ្លាំង កីឡាដ្ឋាន ចំណត កសិដ្ឋាន អគារពាណិជ្ជកម្ម និងគ្រឿងបង្គុំអគារ។ Pebsteel ទទួលបានភាពជឿជាក់ពីអតិថិជនជាមួយនឹងគម្រោងសាងសង់ជាបន្តបន្ទាប់នៅក្នុងប្រទេសជាង ៥០លើពិភពលោក ។ Pebsteel តែងតែអភិវឌ្ឍ និងកែលម្អខ្លួន ដើម្បីភាពប្រសើរឡើងក្នុងវិស័យសំណង់ និងឧស្សាហកម្មសម្រាប់រយៈពេល ៣០ឆ្នាំមកនេះ និងដំណើរឆ្ពោះទៅមុខទៀត។

  • កសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វិស័យសំណង់អគារដែកនៅក្នុងអាស៊ីអាគ្នេយ៍ និងប្រទេសកម្ពុជា

លោក Adib Kouteili ដែលជាសហស្ថាបនិក និងជានាយកក្រុមហ៊ុន Pebsteel បានចាប់ផ្តើមសិក្សា និងវិនិយោគនៅតំបន់អាស៊ីអាគ្នេយ៍តាំងពីឆ្នាំ១៩៩៣ ដោយមើលឃើញនូវសក្តានុពល និងភាពខ្លាំងនៃតំបន់អាស៊ីអាគ្នេយ៍នៃកំណើនក្នុងវិស័យឧស្សាហកម្ម និងសំណង់។ និន្នាការ នៃសំណង់អគារដែកមុនវិស្វកម្ម ឬ​ Pre-Engineered Building បានកកើតឡើងនៅសហរដ្ឋអាមេរិកក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ និងបានពង្រីកខ្លួនយ៉ាងទូលំទូលាយទៅទ្វីបអឺរ៉ុប និងទ្វីបអាស៊ី។ តាមរយៈលោក Adib Kouteili និងលោក  Sami Kteily ដែលជាប្រធានប្រតិបត្តិ និងជាសហស្ថាបនិក ក្នុងឆ្នាំ១៩៩៤ បានបង្កើតក្រុមហ៊ុន Pebsteel​ ជាក្រុមហ៊ុនដំបូងគេ ដែលបាននាំយកបច្ចេកវិទ្យា ” សំណង់អគារដែកមុនវិស្វកម្ម ឬ​ Pre-Engineered Building ” មកតំបន់អាស៊ីអាគ្នេយ៍។

លោក Sami Kteily និងលោក Adib Kouteili កសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ឧស្សាហកម្មសំណង់អគារដែកមុនវិស្វកម្មនៅអាស៊ីអាគ្នេយ៍

ជាមួយនឹងស្តង់ដារអន្តរជាតិនៃសំណង់អគារដែក និងរចនាសម្ព័ន្ធដែក នៅប្រទេសកម្ពុជា ដែលជាផ្នែកមួយក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ឧស្សាហកម្មផលិតកម្ម ក៏ដូចជាដំណើរការនៃឧស្សាហូបនីយកម្ម និងទំនើបកម្មនៅកម្ពុជា។

  • ៣ទស្សវត្សនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់សម្រាប់គុណភាព និងសេវាកម្ម

Pebsteel តែងតែផ្តោតលើការបំពេញបាននូវតម្រូវការ និងការពេញចិត្តរបស់អតិថិជនសម្រាប់គម្រោងសាងសង់នីមួយៗ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការនាំយកសេវាកម្មដែលមានគុណភាពខ្ពស់នៅគ្រប់ដំណាក់កាលចាប់ពីការប្រឹក្សាយោបល់ រចនាប្លង់ ការផលិត និងការសាងសង់។

ជាមួយនឹងការប្រឹក្សាយោបល់ និងរចនាប្លង់គម្រោងរបស់ Pebsteel ផ្តល់ជូនដោយឥតគិតថ្លៃ ដែលអនុលោមតាមស្តង់ដាររចនាអន្តរជាតិ ជាមួយនឹងផែនការជាក់លាក់ដោយផ្អែកលើតម្រូវការជាក់ស្តែងនៃប្រតិបត្តិការអាជីវកម្ម របស់គម្រោងនីមួយៗ និងរចនាបថ ស្ថាបត្យកម្ម សំណង់អគាររបស់អតិថិជន។

លោក Sami Kteily – ប្រធានប្រតិបត្តិ Pebsteel – ប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះគុណភាព និងសេវាកម្មអតិថិជន ដែលជាគោលការណ៍អាទិភាពនៅក្នុងសកម្មភាពទាំងអស់របស់ Pebsteel

បន្ថែមពីនោះ, Pebsteel បាននាំមកនូវការអនុវត្តបច្ចេកវិជ្ជាកម្រិតខ្ពស់ក្នុងឧស្សាហកម្មដែក ដើម្បីកាត់បន្ថយថ្លៃដើមក្នុងការសាងសង់ និងទទួលបានភាពធន់នៃគម្រោងនីមួយៗ ដែលរួមចំណែកដល់និរន្តភាពសំំណង់បៃតង និងស្របតាមបទដ្ឋានសំណង់។

ដំណើរការនៃការផលិត និងដំឡើង ត្រូវបានគ្រប់គ្រងដោយក្រុមការងារជំនាញ និងវិស្វកររបស់ Pebsteel ដែលគោរពបាននូវនិតិវិធីយ៉ាងតឹងរឹងជាមួយនឹងការត្រួតពិនិត្យគុណភាព និងវាយតម្លៃខ្ពស់ដោយផ្អែកលើបទដ្ឋានអន្តរជាតិនៃភាពធន់រឹងមាំ និងកិច្ចការពារបរិស្ថាន។

  • ភាពរឹងមាំ និងការចូលរួមជាមួយអតិថិជន

ក្រៅពីការរួមចំណែករបស់ខ្លួនក្នុងការសាងសង់សំណង់ប្រកបដោយនិរន្តរភាព និងភាពយូរអង្វែង សម្រាប់សំណង់ រោងចក្រ ឃ្លាំង សាលផលិតកម្ម ចំណត កីឡាដ្ឋាន និងអគារពាណិជ្ជកម្ម Pebsteel ផ្តល់ជូនផងដែរ នូវការធានារយៈពេល ១០ឆ្នាំនៃរចនាសម្ព័ន្ធទាំងមូល ការធានា ៣ឆ្នាំគ្មានការលេចជ្រាបទឹក ការធានារយៈពេល ២ ឆ្នាំនៃសម្ភារៈបង្គុំដែក។ ការចូលរួមជាមួយអតិថិជន ក្នុងឆ្លើយតបបានរាល់ដំណោះស្រាយសំណង់អគារ បានធ្វើឲ្យ Pebsteel ក្លាយជាក្រុមហ៊ុនឈានមុខមួយក្នុងវិស័យសំណង់អគារដែកនៅកម្ពុជា។

ក្រុមហ៊ុន Pebsteel ជឿជាក់ថាគ្រប់គម្រោងសាងសង់ទាំងអស់ នឹងនៅស្ថិតស្ថេរយូរអង្វែងក្នុងការចូលរួមលើកកម្ពស់ស្តង់ដាសំណង់អគារឧស្សាហកម្ម និងសេដ្ឋកិច្ចជាតិ៕​

នវានុវត្តន៍ថ្មីនៃវិស័យសំណង់អគារដែក គឺជាគន្លឹះក្នុងការជួយ Pebsteel រក្សាតំណែងឈានមុខគេនៅក្នុងឧស្សាហកម្មដែកថែបមុនវិស្វកម្មអស់រយៈពេល ៣ទសវត្សរ៍

គម្រោងសាលផលិតកម្ម និងឃ្លាំងរក្សាទុក សាងសង់ដោយប្រព័ន្ធ Pre-Engineered Building

 

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ពិព័រណ៍សំណង់អន្តរជាតិ CICEE2025 នៅខេត្ត Hunan ប្រទេសចិន នឹងប្រព្រឹត្តិឡើងនៅថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៥

ពិព័រណ៍សម្ភារៈសំណង់អន្តរជាតិ Changsha International Construction Equipment Exhabition (CICEE) បានក្លាយជាព្រឹត្តិការណ៍ឧស្សាហកម្មសំណង់ដ៏សំខាន់មួយដែលនឹងរួមបញ្ចូលវេទិកាអន្តរជាតិ ដែលមានការប្រកួតប្រជែងជាអន្តរជាតិ ការផ្លាស់ប្តូរបច្ចេកវិទ្យាទំនើបៗនៅក្នុងឧស្សាហកម្មសំណង់ និងការបង្ហាញរចនាប័ទ្មសហគ្រាសជាសកលផងដែរ។ CICEE2025 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ Changsha ក្នុងខេត្ត Hunan ប្រទេសចិន។ ការតាំងពិព័រណ៍នេះ ត្រូវបានគេរំពឹងថានឹងមានអ្នកចូលរួមតាំងបង្ហាញផលិតផលជាង ១៨០០ប្រភេទ ដែលរួមមាន គ្រឿងចក្រម៉ាកល្បីៗចំនួន ៣៥ប្រភេទ មកពីជុំវិញពិភពលោក និងផលិតផលក្នុងស្រុកចំនួន ៥០មុខ។ ក្នុងព្រឹត្តិការណ៍ដ៏ធំនេះ នឹងមានភ្ញៀវទាំងក្នុង និងក្រៅស្រុកមកចូលរួមទស្សនាប្រមាណជា ៣០ម៉ឺននាក់ ក្នុងនោះដែរក៏នឹងមានវត្តមានរបស់បុគ្គលសំខាន់ៗ ដែលនឹងមកចូលរួមប្រមាណជា ៩ម៉ឺននាក់ថែមទៀតផង។ បើគិតជាទំហំទឹកប្រាក់សម្រាប់ប្រតិបត្តិការមួយនេះមានប្រមាណជាជាង ៦០ពាន់លានយន់។ កម្មវិធីសំខាន់ៗនៅអំឡុងពេលតាំងពិព័រណ៍ នឹងមានការបង្ហាញនូវផលិតថ្មីៗ ដែលមានគុណភាពខ្ពស់ អាចជួយលើកកម្ពស់កិច្ចការងារក្នុងឧស្សាហកម្មសំណង់ ដោយធានាជូននូវគុណភាព រួមជាមួយនឹងបច្ចកវិទ្យាថ្មីទំនើបៗជាង ១៥០០ប្រភេទ ដែលនឹងធ្វើការដាក់បង្ហាញក្នុងអំឡុងពេលនោះ។ ពិព័រណ៍មួយនេះក៏នឹងផ្តោតលើគោលការសំខាន់បីគឺ “គុណភាព ភាពឆ្លាតវៃ និងភាពបៃតង” យើងនឹងធ្វើការងារនេះឱ្យល្អបំផុតសម្រាប់ឧស្សាហកម្មសេវាកម្មផងដែរ។ ពិព័រណ៍ CICEE2025 […]

បុរី ប៉េង ហួត ប្រកាសបើកលក់គម្រោងថ្មី ម៉ូតផ្ទះក៏ថ្មី ទំហំដីកាន់តែធំ តម្លៃរិតតែល្អពិសេស!!!

គម្រោងភូមិមរកតដែលក្រុមហ៊ុនបុរី ប៉េង ហួត ទើបប្រកាសបើកលក់ Pre-Sale កាលពីពេលថ្មីៗនេះ ត្រូវបានចាត់ទុកជាបេះដូង នៃតំបន់ផ្លូវ ៦០ម៉ែត្រ នៅភាគខាងត្បូងនៃរាជធានីភ្នំពេញ  ដែលជាចំនុចតភ្ជាប់ទៅកាន់មហាវិថីសម្ដេចហ៊ុន នាង  និងមហាវិថីសម្ដេច តេជោ ហ៊ុនសែន  ជាពិសេសផ្លូវនេះគឺជាសរសៃឈាមនៃចរន្តសេដ្ឋកិច្ចនៅតំបន់ផ្លូវ ៦០ម៉ែត្រ និងជាផ្លូវសាធារណៈដែលធំជាងគេក្នុងរាជធានីភ្នំពេញ។ ក្នុងកម្មវិធីការបើកលក់ Pre-Sale នៅថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ លោកអ្នកដែលកំពុងស្វែងរកគេហដ្ឋានក្នុងតំបន់ដ៏មានសក្តានុពលលើផ្លូវ ៦០ម៉ែត្រ នឹងទទួលបានឱកាសដ៏ចំណេញ ប្រូម៉ូសិនដ៏ពិសេសមុនគេ សំខាន់គឺអាចជ្រើសរើសទីតាំងផ្ទះល្អមុនគេតែម្តង។  ស្របគ្នានេះដែរ គម្រោងភូមិមរកតមានប្រភេទផ្ទះជាច្រើនជម្រើសសម្រាប់ការជ្រើសរើសរបស់លោកអ្នកចាប់តាំងពីហ្សបហោស៍នៅលើផ្លូវធំ វីឡាកូនកាត់ វីឡាភ្លោះ វីឡាទោលប្រណីតៗ និងមានអគារពាណិជ្ជកម្មស្ថិតនៅច្រកធំនៃគម្រោងតែម្តង។ លំនៅដ្ឋាននីមួយៗមានសស់ដីធំទូលាយ ការរចនាដ៏ទំនើប និងបរិក្ខារប្រណិត ដែលឆ្លុះបញ្ចាំងពីស្តង់ដារខ្ពស់បំផុតនៃការរស់នៅបែបទាន់សម័យ និងទំនើប។ ចង់ដឹងថាកម្មវិធីការបើកលក់ Pre-Sale គម្រោងភូមិមរកតនេះមានអ្វីពិសេស ទទួលបាននូវការផ្ដល់ជូនដ៏ពិសេសអ្វីខ្លះនោះ, សូមអញ្ចើញមកចូលរួមដល់ទីតាំងកម្មវិធី ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃនៅថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២៥​ មានទីតាំងនៅការិយាល័យលក់គម្រោងភូមិមរកត។ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី សូមអញ្ជើញណាត់ជួបសហការីលក់របស់បុរី​ ប៉េង​ ហួត​ […]

រួសរាន់ឡើង…! សល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ ប្រ៉ូម៉ូសិន Month Of Love ជិតផុតកំណត់ហើយ

ដើម្បីជាចំណងដៃក្នុងខែនៃសេចក្តីស្រលាញ់ បុរី ប៉េង ហួត បានផ្តល់ជូននូវ​ឱកាសដ៏ចំណេញ គឺប្រ៉ូម៉ូសិន Month Of Love សម្រាប់អតិថិជនដែលមានបំណងទិញផ្ទះដ៏កក់ក្តៅសម្រាប់គ្រួសារ ឬក៏ចង់បង្កើតអាជីវកម្មក្នុងក្តីស្រមៃរបស់លោកអ្នកក្នុងខែកុម្ភៈនេះ ពិតជាពិសេស និងចំណេញទ្វេដង។ សូមកុំឱ្យឱកាសដ៏ចំណេញ​នេះរំលេងហួសឱ្យសោះ បានទាំងគេហដ្ឋានក្នុងក្តីស្រមៃហើយ បានទាំងឱកាសចាប់កាដូ Surprising box ដូចខាងក្រោម៖ –         ប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិចត្រូនិក រហូតដល់  ៣.០០០ដុល្លារ –         ឬដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅលើកោះលក្ខណៈRomantic  រយៈពេល ២យប់ ៣ថ្ងៃ –         ឬប័ណ្ណទឹកប្រាក់នៅ PH Grand Hall  រហូតដល់ ៣.០០០ដុល្លារ ​-         បង់មុនត្រឹមតែ ៥%អាចចូលរស់នៅបានភ្លាមៗ –         ការប្រាក់ ០%រយៈពេលវែង ដូច្នេះសូមអតិថិជនទាំងអស់រួសរាន់ឡើង ព្រោះប្រ៉ូម៉ូសិន Month Of Love នៅសល់តែរយៈពេល ២ ថ្ងៃទៀតតែប៉ុណ្ណោះ។ នៅចាំអីទៀត! សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូន សូមអញ្ជើញណាត់ជួបសហការីលក់របស់បុរី ប៉េង […]

កាដូនៃក្ដីស្រលាញ់ពីបុរី ប៉េង ហួត នៅតែបន្តផ្ដល់ជូនរហូតដល់ជាង ១ម៉ឺនដុល្លារ

តើលោកអ្នកបានផ្ដល់កាដូជូនមនុស្សជាទីស្រឡាញ់នៅថ្ងៃបុណ្យនៃ​ក្ដីស្រឡាញ់ហើយឬនៅ? ប្រសិនជាមិនទាន់បាន​ទេ តោះទៅយកកាដូពីបុរី ប៉េង ហួត ដែលមានតម្លៃ​រហូតដល់ជាង ១ ម៉ឺនដុល្លារ នៅថ្ងៃទី២២ និង ២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ នៅការិយាល័យលក់ផ្ទះ (បឹងស្នោរ) ជាប់ផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ សម្រាប់អតិថិជនដែលកក់ផ្ទះក្នុងថ្ងៃកម្មវិធីនេះ។ ​អតិថិជននឹងទទួលបានការផ្តល់ជូននូវកាដូដ៏ពិសេសជាច្រើនដូចជា៖ – បង់មុនត្រឹមតែ ៥%អាចចូលរស់នៅបានភ្លាមៗ – ការប្រាក់ ០%រយៈពេលវែង – ប័ណ្ណទឹកប្រាក់ថែមថយរហូតដល់ ៥.០០០ដុល្លារ – ប័ណ្ណដាក់វាំងននរហូតដល់ ៣.០០០ដុល្លារ – ប័ណ្ណទិញគ្រឿងអេឡិចត្រូនិករហូតដល់ ៣,០០០ដុល្លារ លើសពីនេះ ក៏មានការថែមនូវឱកាសចាប់កាដូ Surprising box ដែលនឹងផ្ដល់ជូនដ៏សន្ធឹកសន្ធាប់ដូចជា ៖ – ប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិចត្រូនិកបន្ថែមរហូតដល់ ៣.០០០ដុល្លារ – ដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅលើកោះលក្ខណៈ Romantic  រយៈពេល ២យប់ ៣ថ្ងៃ – និងប័ណ្ណទឹកប្រាក់នៅ PH Grand Hall  […]

Month Of Love ទទួលបានកាដូនៃក្តីស្រឡាញ់ពីប្រូម៉ូសិនបុរី ប៉េង ហួតដូចគ្នា!

ក្នុងឱកាសទិវានៃក្ដីស្រឡាញ់ខាងមុខនេះ ហើយក៏ជាខែនៃក្តីស្រឡាញ់បុរី ប៉េង ហួត សូមផ្តល់ជូនប្រូម៉ូសិន Month of Love សម្រាប់ការទិញផ្ទះក្នុងខែកុម្ភៈនេះ សម្រាប់អតិថិជនដែលមានបំណងចង់ទិញនៅគេហដ្ឋានថ្មីក្នុងគម្រោង​ណាមួយរបស់បុរី ប៉េង ហួត ឥលូវនេះគឺដឹងតែចំណេញ និងទទួលបានកាដូជាទីគាប់ចិត្តគឺឱកាសចាប់កាដូ Surprising box ដែលនឹងទទួលបានការផ្ដល់ជូនសន្ធឹកសន្ធាប់ដូចជា ៖ –        ប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិចត្រូនិក រហូតដល់ ៣០០០ដុល្លារ –        ឬដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅលើកោះលក្ខណៈ Romantic  រយៈពេល ២ យប់ ៣ថ្ងៃ –        ឬប័ណ្ណទឹកប្រាក់នៅ PH Grand Hall  រហូតដល់ ៣០០០ដុល្លារ ​-        បង់មុនត្រឹមតែ ៥% អាចចូលរស់នៅបានភ្លាមៗ -‌        ការប្រាក់ ០% រយៈពេលវែង សូមបញ្ជាក់ផងដែរថាការផ្តល់ជូនខាងលើមានសុពលភាពត្រឹមថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះតែប៉ុណ្ណោះ។ កុំឲ្យឱកាសដ៏ចំណេញ​នេះរំលងហួសឲ្យសោះបានទាំងគេហដ្ឋានក្នុងក្តីស្រមៃហើយ បានទាំងឱកាសចាប់កាដូ Surprising box ទៀត។ សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូន […]

GeoStudio, អនាគតនៃការវិភាគដែនកំណត់ស្ថិរភាពសម្រាប់ការងារភូគព្ភសាស្រ្ត

ដោយ ល្វីសហេនរី ប្រេដ សមាហរណកម្មលំហូរការងារភូគព្ភសាស្ត្រ ចក្ខុវិស័យរបស់ Seequent គឺដើម្បីផ្តល់នូវដំណោះស្រាយការងារក្នុងដីដែលរួមបញ្ចូលយ៉ាងរលូនទៅក្នុងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ចាប់ផ្តើមពីការការប្រមូល និងគ្រប់គ្រងទិន្នន័យនៅនឹងកន្លែង ជាមួយកម្មវិធី OpenGround បន្តទៅការកំណត់លក្ខណៈស្រទាប់ដី និងការធ្វើគំរូភូគព្ភសាស្ត្រជាមួយកម្មវិធី LeapFrog Works និងបញ្ចូលការវិភាគភូគព្ភសាស្ត្រកម្រិតខ្ពស់ជាមួយកម្មវិធី PLAXIS និង Geo ការវិភាគភូគព្ភសាស្ត្រ តាមរយៈការពិចារណាលើលំហូរការងារ កិច្ចការចម្បងក្នុងការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធគឺការវិភាគភូគព្ភសាស្ត្រ ឬសណ្ឋានដី។ ទាំងនេះជាការវិភាគតាមរយៈជំនួយជាលេខតាមក្បួនគណិតវិទ្យា ដែលបង្ហាញពីការប្រែប្រួលដោយកម្លាំងសង្កត់ និងការផ្លាស់ប្តូរទ្រង់ទ្រាយនៃដីនៅក្នុងប្លង់គ្រឿងបង្គុំ។ ការបង្កើតគំរូសណ្ឋានដីដ៏ទូលំទូលាយជាមួយការរចនាដ៏ជាក់លាក់នូវប៉ារ៉ាម៉ែត្រមុនពេលធ្វើការវិភាគគឺមានសារៈសំខាន់ណាស់សម្រាប់ឆ្លុះបញ្ចាំងពីលក្ខខណ្ឌដីដែលរំពឹងទុក។ ការយល់ដឹងពីការវិភាគនេះ បានជួយដល់ការជ្រើសរើស ការរចនាប្លង់ និងលក្ខខណ្ឌជាក់លាក់នៃដំណោះស្រាយ។ ដំណោះស្រាយនៃការវិភាគភូគព្ភសាស្ត្រដែលមាននៅក្នុងលំហូរការងារក្នុងកម្មវិធី Seequent រួមមាន GeoStudio និង PLAXIS គឺជាឧបករណ៍អាចទុកចិត្តបានសម្រាប់ដំណោះស្រាយវិស្វកម្មស្មុគស្មាញដែលអាចប្រើបានសម្រាប់ការវិភាគធរណីមាត្រជា 2D និង 3D ។ ការបោះបង់កម្មវិធី PLAXIS LE (SOILVISION) កម្មវិធី PLAXIS LE (អតីត SOILVISION) គឺជាផ្នែកមួយនៃដំណើរការការងារនេះ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងខែមិថុនា ឆ្នាំ […]