7-Eleven នឹងមានវត្តមាននៅកម្ពុជាឆាប់ៗនេះ

សិទ្ធិអាជីវកម្ម ឬហៅថា Franchise របស់ 7-Eleven មកកម្ពុជា បានក្លាយជាប្រធានបទក្តៅមួយ នៅដើមខែ ឧសភានេះ។ មានក្រុមហ៊ុននាំចូល និងអ្នកជំនាញនៅទីផ្សារហ៊ុនថៃជាច្រើន បានផ្តល់ហេតុផល និង ការវិភាគផ្សេងៗគ្នាអំពីករណីនេះ។

លោក ធីរាក់ធីប វង្សសេងផៃបូន (Threethip Wongsaengphaibun) អ្នកគ្រប់គ្រងការិយាល័យស្រាវជ្រាវ នៅទីផ្សារភាគហ៊ុន កសិកនថៃ បានថ្លែងអោយដឹងថា “ក្នុងករណី ក្រុមហ៊ុន CP All បានទទួលកិច្ចសន្យាអាជីវកម្ម 7- Eleven នៅកម្ពុជាមែន នោះអាចនិយាយបានថា ជាប្រការមួយវិជ្ជមានបំផុតសម្រាប់ ក្រុមហ៊ុន CP ។”

លោក បានបញ្ជាក់ថា ក្រុមហ៊ុននេះ បានមើលឃើញពី ទីផ្សារទំនិញលក់រាយនៅកម្ពុជានៅតែមានការប្រកួតប្រជែងខ្លាំង ដូចទីផ្សារលក់រាយរបស់ថៃ។ បច្ចុប្បន្ន កម្ពុជានៅមិនទាន់មានម្ចាស់ទីផ្សារធំ ដូច្នេះ ទើបជាឱកាសមួយសម្រាប់ក្រុមហ៊ុន CP All ដើម្បីចូលក្នុងចំណែកទីផ្សារនៅកម្ពុជា។ លើសពីនេះ ក្នុងរយៈពេល ២-៣ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន CP All បានពង្រីកសាខា Makro ចូលមកក្នុងប្រទេសកម្ពុជា។ ក្នុងហេតុផលនេះហើយ ទើបក្រុមហ៊ុន CP All មានព័ត៌មានគ្រប់គ្រាន់ អំពីឥរិយាបថអតិថិជនគ្រប់ប្រភេទ និងជាទុនគំនិត សម្រាប់អនុវត្តយុទ្ធសាស្រ្តលក់ផងដែរ ។

លោក វង្សសេងផៃបូន មើលឃើញបែបនេះ បន្ទាប់ពី លោក ក្រៀងឆៃ បុនផូ អាក់ភិឆាត (Kriengchai Bunpho Aphichat) ប្រធានផ្នែកហិរញ្ញវត្ថុ ក្រុមហ៊ុន CP All បានជូនដំណឹងដល់ ទីផ្សារភាគហ៊ុនថៃ (SET) ថាក្រុមហ៊ុន CP All (Cambodia) Co. , Ltd ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនដ៏ធំរបស់ថៃនេះ បានឈានដល់កិច្ចព្រមព្រៀងផ្តាច់មុខដ៏ធំមួយសម្រាប់ការនាំចូលនូវ Franchise 7-Eleven មកប្រទេសកម្ពុជា តាមក្រុមហ៊ុនមេ 7-Eleven, Inc ។

ឥឡូវនេះ ក្រុមហ៊ុន CP All (Cambodia) ត្រូវបានផ្តល់សិទ្ធិអាជីវកម្មដើម្បីបង្កើត និងដំណើរការហាងលក់ទំនិញ 7- Eleven នៅកម្ពុជារយៈពេល ៣០ ឆ្នាំ ដែលអាចនឹងបើកដំណើរការអាជីវកម្មចាប់ពីឆ្នាំ ២០២១នេះទៅ។ មិនតែប៉ុណ្ណោះ ភាគីកិច្ចសន្យា អាចនឹងបន្តកិច្ចសន្យា ២ ដងបន្ថែមទៀត ក្នុងរយៈពេល ២០ ឆ្នាំម្តង។

CP All (Cambodia) ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំៗនៅកម្ពុជា ដែលបានរៀបចំ ស្នើសុំតាមច្បាប់របស់កម្ពុជា ដើម្បីបើកអាជីវកម្មហាង 7- Eleven នេះ។ ក្រៅពីនេះ តាមកិច្ចសន្យា សិទ្ធិធ្វើអាជីវកម្ម (Franchise) នៅក្នុងកម្ពុជា តម្រូវអោយក្រុមហ៊ុនទិញសិទ្ធិនោះ មានភាគហ៊ុន ចំនួន ៥០០០ ដុល្លារសហរដ្ឋអាមេរិក ក្នុងការបើទិញសិទ្ធិបើកអាជីវកម្មនេះ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន CP All ក៏កំពុងរង់ចាំ លិខិតអនុញ្ញាតិមួយទៀត ក្នុងការបើកលក់សិទ្ធិអាជីវកម្មហាងទំនិញ 7- Eleven នៅប្រទេសឡាវ។ ប្រសិនបើ ខាងប្រទេសឡាវ ចេញនូវលិខិតអនុញ្ញាតិ ពេលនោះ ក្រុមហ៊ុន CP All និងក្លាយជាក្រុមហ៊ុននាំចេញនូវសិទ្ធិអាជីវកម្មនេះ រហូតទៅដល់២ ប្រទេសនៅក្នុងសហគមន៍អាស៊ាន ។

គួរបញ្ជាក់ដែរថា គិតត្រឹមថ្ងៃសុក្រ សប្ដាហ៍មុន នាម៉ោង ៣ រសៀល តម្លៃភាគហ៊ុន ៧០ បាត បានកើនឡើងបន្ថែម ០,២៥ បាត ក្នុងមួយហ៊ុន ឬ ០,៣៦% ជាមួយនឹងប្រាក់ចំណេញ ២,៣ ពាន់លានបាត៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]