សារមន្ទីរថាមពលកើតឡើងវិញ និងឧទ្យានជាតិសម្ដេចហ៊ុន សែន នៅភ្នំបូកគោ គ្រោងសាងសង់ឆ្នាំ ២០២០ នេះ

គម្រោងសាងសង់សារមន្ទីរថាមពលកើតឡើងវិញ រួមជាមួយនឹងការបង្កើត “ឧទ្យានជាតិសម្ដេច ហ៊ុន សែនកំពត” លើផ្ទៃដីកោះទំហំ ៨,៦០ហិចតា ដែលមានទីតាំងស្ថិតតំបន់សហគមន៍ នៃឧទ្យានជាតិព្រះមុនីវង្ស បូកគោ នឹងចាប់ដំណើរការសាងសង់ ក្នុងឆ្នាំ ២០២០ នេះ និងគ្រោងនឹងបញ្ចប់នៅត្រឹមឆ្នាំ ២០២២ ខាងមុខ។

គម្រោងជាតិជាប្រវត្តិសាស្ត្រដ៏ពិសេសនេះ ត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្ដី​ពី​កិច្ចសហការ និង សិក្សា​ផលបះពាល់ ក្នុងការអនុវត្ត​គម្រោងនេះ ដោយសាលាខេត្តកំពត ស្ថិតក្រោមអធិបតីភាព ឯកឧត្ត​ម កែវ រតនៈ​រដ្ឋមន្ត្រី​ប្រតិភូ​អមនាយករដ្ឋ​មន្ត្រី និងជាអគ្គនាយក​អគ្គិសនី​កម្ពុជា ឯកឧត្ត​ម ជាវ តាយ​ អភិបាល​នៃគណៈអភិបាលខេត្ត និងមន្ត្រី អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​សរុប ២៨ នាក់ នៅព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០ នេះ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ​ ឯកឧត្ត​ម កែវ រតនៈ បានលើកឡើងអំពីគោលបំណងនៃគម្រោងនេះ គឺផ្តោតសំខាន់លើបញ្ហា២៖ គឺទី១ ផ្ដល់ការចំណេះដឹងដល់អ្នកទេសចរជាតិ អន្តរជាតិ ឬប្រជាពលរដ្ឋខ្មែរ តាមរយៈ ការបង្កើតឱ្យមានជាសមូហកម្មវ៉ារីអគ្គិសនី នៅមួយកន្លែងតែម្តង។  ពេលទេសចរទាំងនោះ មកកម្សាន្តនៅតំបន់ឧទ្យានជាតិ បូកគោ នឹងអាចយល់ដឹងពីប្រព័ន្ធវ៉ារីអគ្គិសនីនៅកម្ពុជា ដោយគ្រាន់តែចូលមកមើលក្នុងសារមន្ទីរនេះ។

ចំពោះចំណុចនេះ លោកបានបញ្ជាក់ឲ្យដឹងថា ដោយសារកម្ពុជាយើងបច្ចុប្បន្នមានវារីអគ្គិសនីច្រើនគួរសម ហើយការប្រមូលផ្ដុំចំណេះដឹង បទពិសោធន៍នៅនឹងកន្លែង ដើម្បីជាការស្រាវជ្រាវ រៀនសូត្រ ស្វែងយល់ជាសាធារណជនទូទៅ ដូចស្រុកគេ នៅពុំទាន់មាននៅឡើយទេ។

ទី ២ ការបង្កើតឧទ្យានជាតិនេះ គឺដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តនៅតំបន់នេះកាន់តែច្រើន នៅខេត្តកំពតនេះ​ ដែលជាខេត្តមួយពោរពេញដោយសក្តានុពល ដោយសារមានសមិទ្ធផលធំៗថ្មីៗកាន់តែច្រើន។

សារមន្ទីរថាមពលកើតឡើងវិញ និងឧទ្យានជាតិសម្ដេចហ៊ុន សែនកំពតនេះ គឺជាគម្រោងមួយអនុវត្ត ផ្អែកតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ផ្ដល់ជូន អគ្គិសនីកម្ពុជា។ រហូតមកដល់ពេលនេះ គេនៅមិនទាន់ ឲ្យដឹងពីទំហំទឹកប្រាក់វិនិយោគលើគម្រោងនេះនៅឡើយទេ។

ចំណែកឯឈ្មោះសមិទ្ធផលវិញ ឯកឧត្តមកែវ រតនៈ ក៏បានបញ្ជាក់ឲ្យដឹងពីឈ្មោះ “គម្រោងសារមន្ទីរថាមពលកើតឡើងវិញ និងឧទ្យានជាតិសម្ដេចហ៊ុន សែនកំពត” ថាជាឈ្មោះ ដែលត្រូវបានប្រសិទ្ធនាម ក្នុងកិច្ចប្រជុំនេះ ជាបណ្ដោះអាសន្នសិនប៉ុណ្ណោះ។ បើថ្ងៃក្រោយ យើងមានថាមពលខ្យល់ ឬព្រះអាទិត្យបន្ថែមទៀត ឈ្មោះអាចនឹងត្រូវបានប្រសិទ្ធនាមជាថ្មីឡើងវិញ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ទឹកចិត្តសប្បុរសធម៌គ្មានដែនកំណត់! កម្មវិធីបរិច្ចាគឈាមពី ប៉េង ហួត គ្រុប

ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម” ដោយមានការសហការពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងគាំទ្រដោយមន្ទីរសម្រាកព្យាបាល និងសម្ភព សុខាសា ឡងជីវិធី ដែលបានប្រព្រឹត្តទៅនៅការិយាល័យកណ្តាលក្រុមហ៊ុន ប៉េង ហួត គ្រុប កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៦។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំកម្មវិធីបរិច្ចាគឈាមនេះប្រកបដោយជោគជ័យដោយទទួលបានការចូលរួមយ៉ាងច្រើនពីសំណាក់សាធារណជន អ្នករស់នៅក្នុងគម្រោងបុរី ប៉េង ហួត ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប។ សូមគូសបញ្ជាក់ផងដែរថាកម្មវិធីបរិច្ចាគឈាមនេះគឺបើកចាប់តាំងពីម៉ោង ៨:៣០ នាទីព្រឹក – ៤:០០ នាទីរសៀលដែលឆ្លុះបញ្ចាំងពីការគិតគូរយ៉ាងយកចិត្តទុកដាក់ពីកត្តាពេលវេលាសម្រាប់អ្នកស្មគ្រ័ចិត្តបរិច្ចាគឈាមបានសម្រាក និងទទួលទានអាហារបានគ្រប់គ្រាន់ផងដែរ។ សន្ទុះនៃការចូលរួមយ៉ាងច្រើនបែបនេះសបញ្ជាក់ឱ្យឃើញពីការចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់វិស័យសុខាភិបាលតាមរយៈការចូលរួមជួយសង្គ្រោះជីវិតអ្នកជំងឺ ក៏ដូចជាអាចជួយកាត់បន្ថយពីហានិភ័យជំងឺមួយចំនួនសម្រាប់អ្នកបរិច្ចាគផងដែរ។ ការរៀបចំកម្មវិធីនេះឡើង គឺជាការឆ្លុះបញ្ចាំងពីការចូលរួមចំណែកយ៉ាងសកម្មក្នុងសង្គម ដែលជាសសរស្តម្ភទី៣ នៃកិច្ចការទំនួលខុសត្រូវសង្គម (CSR) របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប រួមមាន៖ «អប់រំ […]

តើអាមេរិកប្រើបច្ចេកវិទ្យាអ្វីដើម្បីជួសជុលស្ពានចាស់ៗជាង ១០០០ កន្លែង បានយ៉ាងលឿន?

រដ្ឋ Kentucky នៃសហរដ្ឋអាមេរិកថ្មីៗនេះបានបង្ហើបពីការប្រើបច្ចេកវិទ្យាកម្រិតខ្ពស់ថ្មីមួយដើម្បីជួសជុលស្ពានចាស់ទ្រុឌទ្រោមជាង ១,០០០ កន្លែងបានយ៉ាងលឿន ដោយមិនចាំបាច់ប្រើពេលដល់ទៅជាង១០ឆ្នាំ ឬចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នោះទេ។ តាមរយៈការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យា Digital Twin​ ក្រុមហ៊ុនវិស្វកម្ម Qk4 បានធ្វើទំនើបកម្មកម្មវិធីស្ពានរបស់រដ្ឋ ដោយកាត់បន្ថយពេលវេលាត្រួតពិនិត្យបានរហូតដល់ ៩០% និងសន្សំថវិការាប់លានដុល្លារ។ បន្ទាប់ពីគ្រោះទឹកជំនន់នៅក្នុងឆ្នាំ ២០២២ រដ្ឋ Kentucky បានប្រឈមមុខនឹងភារកិច្ចដ៏លំបាកក។ ស្ពានជាង ១,០០០ កន្លែងត្រូវការការជួសជុល ដែលស្ពានភាគច្រើនបានខូចខាតផ្នែករចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ។ ប្រសិនបើប្រើប្រាស់វិធីសាស្ត្របែបធម្មតា គម្រោងនេះអាចនឹងចំណាយពេល ១០ ឆ្នាំ និងអស់ប្រាក់ប្រហែល ៧ លានដុល្លារអាមេរិក។ ក្រោយវិភាគ ក្រុមហ៊ុនយល់ថាការប្រើវិធីបែបធម្មតាគឺមិនទាន់ពេលឡើយ ខណៈសម្រេចចិត្តជ្រើសរើសប្រើកម្មវិធីរបស់ Bentley។ កាលពីមុន អ្នកវាស់វែងត្រូវចំណាយពេលរាប់ខែដើម្បីវាស់ស្ទង់ស្ពានមួយដោយផ្ទាល់ និងគូរទិន្នន័យដោយដៃ។ ប៉ុន្តែជាមួយនឹងបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន Bentley ក្រុមវិស្វករប្រើប្រាស់ដ្រូន (Drones) និងឧបករណ៍ស្កែនឡាស៊ែរ ដើម្បីបង្កើត “Digital Twin” ដែលជាប្លង់និម្មិត 3D ដ៏មានសុក្រិតភាពខ្ពស់នៃស្ពានទាំងនោះ។ គំរូនេះប្រាប់យ៉ាងលម្អិតថាស្ពាននោះខូចត្រង់ណាស់ ហើយត្រូវជួសជុលយ៉ាងដូចម្ដេច។ ក្រោយពីបានទិន្នន័យ […]

ចិនជួយកម្ពុជាសាងសង់អគារវេជ្ជសាស្ត្រថ្មីមួយនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

ប្រទេសចិន នឹងជួយភាគីកម្ពុជាក្នុងការសាងសង់អគារវេជ្ជសាស្ត្រថ្មីមួយនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តាមរយៈការបំពាក់ឧបករណ៍វេជ្ជសាស្ត្រចាំបាច់ សំដៅឈានទៅលើកកម្ពស់សុខភាពសាធារណៈ កាន់តែប្រសើរ។ នេះបើតាមហ្វេសប៊ុករបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin បានបញ្ជាក់ថា លោកមានក្តីរីករាយណាស់ដែលបានចូលរួមក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ជាមួយឯកឧត្តមអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាក់ទងនឹងគម្រោងធ្វើឱ្យប្រសើរឡើងចំពោះមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលទទួលជំនួយពីរដ្ឋាភិបាលប្រទេសចិន។ ឯកឧត្តមបញ្ជាក់ថា ភាគីចិននឹងជួយភាគីកម្ពុជាក្នុងការសាងសង់អគារវេជ្ជសាស្ត្រថ្មីមួយនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រចាំបាច់ ដែលនឹងជួយមន្ទីរពេទ្យកែលម្អបរិយាកាសវេជ្ជសាស្ត្រ និងបង្កើនស្តង់ដារវេជ្ជសាស្ត្ររបស់ខ្លួន។ តាមរយៈគម្រោងនេះ ឯកឧត្តម Wang Wenbin ជឿជាក់ថា ក្រោយបានបញ្ចប់គម្រោងធ្វើឱ្យប្រសើរឡើង មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនេះ រួមជាមួយនឹងអគារវេជ្ជសាស្ត្រមិត្តភាពចិន-កម្ពុជាព្រះកុសុមៈ និងមន្ទីរពេទ្យមិត្តភាពចិន-កម្ពុជាត្បូងឃ្មុំ នឹងចូលរួមចំណែកជាវិជ្ជមានក្នុងការកែលម្អបរិយាកាសវេជ្ជសាស្ត្រសម្រាប់ប្រជាជនកម្ពុជា។ - Video Advertisement -

កម្មវិធី Bentley MicroStation ជួយតភ្ជាប់តំបន់ដាច់ស្រយាលបំផុតនៃប្រទេសកូឡុំប៊ី

ក្រុមហ៊ុនអាកាសចរណ៍រដ្ឋរបស់ប្រទេសកូឡុំប៊ី SATENA កំពុងប្រើប្រាស់កម្មវិធីវិស្វកម្មទំនើបថ្មីមួយដែលហៅថា “ផ្លូវដែលមើលមិនឃើញនៅលើមេឃ” ដើម្បីធ្វើឱ្យការហោះហើរទៅតំបន់ភ្នំ និងព្រៃដែលដាច់ស្រយាលបំផុត បានងាយស្រួលជាងមុន។ ជាទូទៅ នៅក្នុងតំបន់ភ្នំដ៏ខ្ពស់ និងព្រៃក្រាស់នៃប្រទេសកូឡុំប៊ី គឺពិបាកចូលទៅដលណាស់ ពោលគឺគ្មានផ្លូវនោះ។ សម្រាប់អ្នករស់នៅតំបន់នោះវិញ ដើម្បីទៅជួបគ្រូពេទ្យ ទៅសាលារៀន ឬទៅផ្សារ គឺត្រូវធ្វើដំណើរយ៉ាងលំបាកជាច្រើនថ្ងៃតាមទូក និងការជិះសត្វលា។ ដូច្នេះ ការជិះយន្តហោះគឺចាំបាច់បំផុត ពិសេសនៅពេលមានអាសន្ន។ ប៉ូន្តែ ការហោះហើរនៅក្នុងប្រទេសកូឡុំប៊ី គឺជាពិបាកណាស់ដោយសារតែស្ថានភាពភូមិសាស្ត្រ ដែលមានភ្នំ ព្រៃ និងជ្រលងច្រើន។ អ្នកបើកបរយន្តហោះជួយភាពលំបាកយ៉ាងខ្លាំង ដោយហោះកាត ជ្រលងភ្នំដ៏ចង្អៀត កំពូលភ្នំខ្ពស់ៗ និងអាកាសធាតុដែលមិនល្អ។ ដូច្នេះ ជើងហោះទៅតំបន់ដាច់ស្រយាលទាំងនោះគឺមានតិចបំផុត។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុនបានប្រើកម្មវិធី Bentley MicroStation  ដើម្បីបង្កើតជាផែនទីគំរូនៃស្ថានភាពភូមិសាស្ដ្រដើម្បីជួយដល់វិស្វករ។ កម្មវិធីកុំព្យូទ័រនេះ ជួយឱ្យវិស្វកររចនាផ្លូវអាកាសជាលក្ខណៈ 3D យ៉ាងជាក់លាក់ ដែលបង្ហាញអ្នកបើកបរយន្តហោះឱ្យដឹងច្បាស់ថា ត្រូវបត់នៅកន្លែងណា និងត្រូវហោះហើរក្នុងកម្ពស់ប៉ុណ្ណា ដើម្បីជៀសផុតពីឧបសគ្គភ្នំ។ ការរៀបចំផែនទីឌីជីថលនេះ ធានាថាទោះបីជាយន្តហោះមានបញ្ហាម៉ាស៊ីនក្នុងពេលហោះឡើងក៏ដោយ ក៏វានៅតែមានផ្លូវសុវត្ថិភាពដែលត្រូវបានធានាសម្រាប់ការហោះហើរទៅមុខទៀត។ ដំណើរការនេះចាប់ផ្តើមដោយការយកទិន្នន័យអំពីកម្ពស់ភ្នំ និងទីតាំងផ្លូវរត់យន្តហោះ ដើម្បីបង្កើតជាគំរូឌីជីថលនៃផ្ទៃដី។ បន្ទាប់មក ក្រុមការងារអាចរចនាផ្លូវហោះហើរដែលត្រង់ជាងមុន […]

កម្ពុជា-សិង្ហបុរី ប្តេជ្ញាខិតខំបង្កើនទំហំពាណិជ្ជកម្មឱ្យសម្រេចបាន១០ពាន់លានដុល្លារនៅឆ្នាំបន្តបន្ទាប់

កម្ពុជា-សិង្ហបុរី បានប្តេជ្ញារួមគ្នាថា នឹងខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១០ប៊ីលានដុល្លារអាម៉េរិកនៅឆ្នាំបន្តបន្ទាប់ទៀត ខណៈមកដល់ពេលនេះពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានប្រមាណ ៥ប៊ីលានដុល្លារអារមេរិក។ នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំនៅកម្ពុជា កាលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២។ នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសិង្ហបុរី ដែលមានការកើនឡើង និងមានការពេញចិត្ត ដែលពេលនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងដល់ជាង ៥ប៊ីលានដុល្លារអាម៉េរិក ហើយសម្ដេចសង្ឃឹមថារដ្ឋាភិបាលនៃប្រទេសទាំងពីរនឹងខិតខំប្រឹងប្រែងដាក់គោលដៅបន្តទៀតធ្វើយ៉ាងណាសម្រេចឱ្យបាន១០ប៊ីលានដុល្លារនៅឆ្នាំបន្តបន្ទាប់នេះ។ សម្ដេចតេជោ ក៏បានចាត់ទុកថាទំនាក់ទំនងនយោបាយការទូត និងទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគនេះ គឺជារឿងដ៏ចាំបាច់ ដែលជាផ្នែកក្នុងការរុញច្រាននូវទំនាក់ទំនងរវាងកម្ពុជានិងសិង្ហបុរីឱ្យមានភាពល្អប្រសើរ។ ជាមួយគ្នានេះ លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា បានរំលេចអំពីទំនាក់ទំនងរវាងកម្ពុជានិងសិង្ហបុរី ដែលមានភាពរីកចម្រើនជាបន្តបន្ទាប់ ខណៈលោកស្រី ក៏បានប្តេជ្ញាបន្ត បង្កើនទំហំពាណិជ្ជកម្ម និងនយោបាយប្រទេសទាំងពីរឱ្យកាន់រីកចម្រើនទៅទន្ទឹមគ្នា។ សូមរំឭកដែរថា កាលពីឆ្នាំ២០២៥ កម្ពុជា-សិង្ហបុរី សម្រេចបានទំហំពាណិជ្ជកម្ម ២,៣៤១ប៊ីលានដុល្លារ កើនឡើង ៨៨.៩៧% បើធៀបនឹងរយៈពេលដូចគ្នា […]

រដ្ឋរៀបចំផែនការប្រើប្រាស់ដីក្នុងតំបន់រមណីយដ្ឋានអង្គរនិងដីតំបន់ជុំវិញបឹងទន្លេសាប

រាជរដ្ឋាភិបាលបានពិនិត្យ និងពិភាក្សាលើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងប្លង់គោលនៃការប្រើប្រាស់ដី នៅទូទាំងខេត្តសៀមរាប ដោយផ្តោតលើតំបន់រមណីយដ្ឋានអង្គរ និងផែនការប្រើប្រាស់ដីតំបន់ជុំវិញបឹងទន្លេសាប។ នេះបើយោងតាមកិច្ចប្រជុំ ធ្វើឡើងក្រសួងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។ កិច្ចប្រជុំ បានឱ្យដឹងថា គណៈកម្មាការរៀបចំដែនដី និងនគរូបនីយកម្ម បានរៀបចំកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងប្លង់គោលនៃការប្រើប្រាស់ដី នៅទូទាំងខេត្តសៀមរាប ដោយផ្តោតជាសំខាន់ លើ ១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ និងគ្រប់ឃុំ នៅតំបន់១ តំបន់២ និងតំបន់៣ នៅខេត្តជុំវិញតំបន់បឹងទន្លេសាបទាំងអស់ ក្នុងគោលបំណងថែរក្សាការពារបេតិកភណ្ឌពិភពលោកអង្គរ ថែរក្សាអាយុជីវិតបឹងទន្លេសាប កសាងខឿនសេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពអ្នកស្រុកអង្គរ និងអ្នកបឹងទន្លេសាប។ យោងតាមរបាយការណ៍ តំបន់១ និងតំបន់២ នៃរមណីយដ្ឋានបេតិភណ្ឌពិភពលោកអង្គរ សរុបមានចំនួន១១៤ ភូមិ ដោយចែកជាតំបន់ឧទ្យានកណ្តាល តំបន់បន្ទាយស្រី និងតំបន់រលួស ហើយការប្រើប្រាស់ដីត្រូវបានកំណត់លក្ខខណ្ឌទៅតាមទីតាំង ១.ទីតាំងត្រូវការពារដាច់ខាត ២.ទីតាំងទ្រនាប់ ៣.ទីតាំងភូមិឋានជនបទ ៤.ទីតាំងភូមិឋានទីប្រជុំជន ៥.ទីតាំងអាជីវកម្ម និង ៦.ទីតាំងកសិកម្ម។ ចំណែកផ្ទៃដីតំបន់ទាំងបី បន្ទាប់ពីការពិនិត្យឡើងវិញ និងចុះផ្ទៀងផ្ទាត់ក្នុងភូមិសាស្ត្រខេត្តទាំង៦ជុំវិញបឹងទន្លេសាប ក្នុងឆ្នាំ២០២៤គឺ […]