ជប៉ុនគ្រោងផ្ដល់ជំនួយ ១០ពាន់លានដុល្លារ លើគម្រោងកាត់បន្ថយឧស្ម័នពុលនៅអាស៊ាន

ប្រទេសជប៉ុនកំពុងរៀបចំផែនការបោះទុនទឹកប្រាក់ប្រមាណ ១០ពាន់លានដុល្លារ ដើម្បីជួយប្រទេសនានាក្នុងអាស៊ានកាត់បន្ថយការបំភាយឧស្ម័នពុល។ នេះបើយោងតាមសារព័ត៌មានជប៉ុន Nikkei Asia កាលថ្មីៗនេះ។

តាមរយៈគំនិតផ្តួចផ្តើមនេះ ប្រទេសជប៉ុននឹងជាអ្នករៀបចំផែនការមេបង្ហាញផ្លូវ ក៏ដូចជាអ្នកប្រមូលទុកពីវិស័យរដ្ឋនិងឯកជន ដើម្បីត្រៀមផ្ដល់ឱ្យប្រទេសអាស៊ានទាំង១០។

បើយោងតាមប្រភពដដែល ទឹកប្រាក់១០ពាន់លាន់ដុល្លារនេះ នឹងត្រូវប្រើប្រាស់អនុវត្តគម្រោងនានាដូចជា ការរៀបចំផែនការសន្សំសំចៃថាមពល ការសាងសង់រោងចក្រថាមពលកកើតឡើងវិញ ការផ្លាស់ប្តូរពីរោងចក្រថាមពេលធ្យូងថ្មទៅជារោងចក្រឧស្ម័នធម្មជាតិរាវ និងការប្រើប្រាស់អាម៉ូញាក់លាយនឹងធ្បូងថ្មក្នុងការផលិតថាមពលជាដើម។

ក្រៅពីនេះ ជប៉ុនក៏នឹងជួយបណ្តាប្រទេសអាស៊ានលើផ្នែកបច្ចេកវិទ្យា និងការអប់រំធនធានមនុស្សផងដែរ ពិសេសលើបច្ចេកវិទ្យាថ្មីៗ ដូចជាការកប់កាបូនឌីអុកស៊ីតនៅក្រោមដីជាដើម។

គួរបញ្ជាក់ថា គម្រោងទឹកប្រាក់ ១០ ពាន់លានដុល្លារនេះ ធ្វើឡើងបន្ទាប់ពីប្រទេសជប៉ុនបានប្តេជ្ញាថា នឹងជួយពិភពលោកកាត់បន្ថយឧស្ម័នពុល ក៏ដូចជាជួយជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។

យោងតាមរបាយការណ៍របស់ Nikkei Asia គម្រោងនេះមិនត្រឹមជួយបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងជួយផ្លាស់ប្តូរបរិយាកាសធុរកិច្ចក្នុងតំបន់ផងដែរ ពោលគឺនឹងទាក់ទាញវិនិយោគិនកាន់តែច្រើន ពិសេសអ្នកវិនិយោគធំៗដែលខ្វល់អំពីបញ្ហាបរិស្ថាន។

ហេតុផលមួយទៀតដែលជប៉ុនផ្ដល់ជំនួយនេះ គឺដើម្បីប្រឆាំងនឹងប្រទេសចិន។ ជប៉ុន យល់ឃើញថា បើជប៉ុនមិនជួយបណ្តាប្រទេសអាស៊ានទេ វានឹងបង្កើតឱកាសឱ្យប្រទេសចិនក្នុងការចូលមកសាងសង់រោងចក្រថាមពលធ្យូងថ្ម និងធ្វើអាជីវកម្មផ្សេងៗទៀតបាន ដែលនាំឱ្យចិនមានឥទ្ធិពលកាន់តែខ្លាំង។

យោងតាមការស្រាវជ្រាវ បច្ចុប្បន្ន ជាង ៨០% ប្រភពអគ្គិសនីនៃអាស៊ាន គឺពីរោងចក្រថាមពលចំហេះឥន្ធនៈផូស៊ីល ដែលប៉ះពាល់ដល់បរិស្ថានខ្លាំង ខណៈថាមពលកកើតឡើងវិញគឺនៅមានកម្រិត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MoC) ដើម្បីរួមគ្នាអនុវត្តន៍ការងារផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន ៤ សំដៅឈានទៅជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជាឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥។ ការចុះហត្ថលេខាលើអនុស្សរណៈនេះ បានធ្វើឡើងកាលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ISHIHARA Hirotaka រដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុន។ ក្រសួងបរិស្ថានបានឱ្យថា អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MoC) គឺផ្តោតលើវិស័យបរិស្ថាន ដែលនឹងរួមគ្នាអនុវត្តន៍ផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន ៤៖ ១. ការកាត់បន្ថយ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ៖ កម្ពុជាមានគោលបំណងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឲ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥ ដោយផ្តោតលើវិស័យថាមពល ឧស្សាហកម្ម កសិកម្ម ព្រៃឈើ និងការគ្រប់គ្រងសំណល់។ ២. សេដ្ឋកិច្ចចម្រុះ (Circular Economy)៖ ផ្តល់អាទិភាពដល់ការគ្រប់គ្រងសំណល់ប្លាស្ទិក និងការប្រើប្រាស់ធនធានឲ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់អនាគតដែល “ស្អាត បៃតង និងចីរភាព”។ ៣. ការការពារការបំពុល៖ កម្ពុជាមានបំណងធ្វើទំនើបកម្មប្រព័ន្ធតាមដានគុណភាពខ្យល់ ដី និងទឹក […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាលទ្ធភាពសម្រាប់ការប្រព្រឹត្តកម្មកាកសំណល់រឹងក្នុងទីក្រុង និងការផលិតថាមពលប្រកបដោយចីរភាព គណប្រតិភូក្រុមហ៊ុន Vinci Construction និងក្រុមហ៊ុន SUEZ Company បានមកជួបស្ថាប័នរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ហាញពីរបាយការណ៍នៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងសួនកែច្នៃកាកសំណល់ សំដៅលើការជ្រើសរើសបច្ចេកវិទ្យាសម្រាប់ប្រព្រឹត្តកម្មសំណល់រឹងក្នុងទីក្រុង និងការផលិតថាមពល។ ជំនួបពិភាក្សានេះ បានធ្វើឡើងកាលទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយគណៈប្រតិភូក្រុមហ៊ុន Vinci Construction និងក្រុមហ៊ុន SUEZ ដឹកនាំដោយលោក Thomas CHAUVEAU នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការថាមពល និងអាជីវកម្មថ្មីៗ នៃក្រុមហ៊ុន Vinci Construction។ នៅក្នុងជំនួបពិភាក្សាខាងលើ ក្រុមហ៊ុនទាំងពីរ បានបង្ហាញពីរបាយការណ៍នៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោង “សួនកែច្នៃកាកសំណល់ លើការជ្រើសរើសបច្ចេកវិទ្យាសម្រាប់ប្រព្រឹត្តកម្មសំណល់រឹងក្នុងទីក្រុង និងការផលិតថាមពល” ដែលក្រុមហ៊ុនទាំងពីរបានសហការសិក្សាជាមួយគ្នា។ បទបង្ហាញនេះដែរ អ្នកជំនាញបានបង្ហាញពីទិន្នន័យពាក់ព័ន្ធដែលប្រមូលបាន បច្ចុប្បន្នភាពសិក្សាគម្រោង និងបច្ចេកវិទ្យាពាក់ព័ន្ធនានាសម្រាប់ការធ្វើប្រព្រឹត្តកម្មរោងចក្រកាកសំណល់ និងបំប្លែងជាថាមពលសម្រាប់ប្រើប្រាស់បន្តទៀត។ ជាការកត់សម្គាល់ ក្រុមហ៊ុនទាំងពី បានសហការសិក្សាគម្រោងនេះឡើងជាមួយវត្ថុបំណង […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃកាកសំណល់អេឡិចត្រូនិច រថយន្ត និងលោហៈក្នុងទ្រង់ទ្រាយឧស្សាហកម្ម ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមបរិស្ថានស្អាតទូទាំងប្រទេស។ ក្រុមហ៊ុន Mi Ner Va Investment Co, Ltd. ក្នុងពេលឆាប់ៗខាងមុខនេះ នឹងសាងសង់រោងចក្រកែច្នៃ និងកម្ទេចសំណល់ នៅលើទឹកដីស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ នេះបើយោងតាមកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញលើគម្រោង បង្កើតរោងចក្រកែច្នៃ និងកម្ទេសចោលសំណល់របស់ក្រុមហ៊ុន Mi Ner Va Investment Co, Ltd. ក្រោមអធិបតីភាពឯកឧត្តម ជា ស៊ីណា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន កាលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។ លោក ឡុង ឌីម៉ង់ បានឱ្យដឹងថា រោងចក្រកែច្នៃ និងកម្ទេសចោលសំណល់ (រថយន្ត បរិក្ខាអគ្គិសនី បរិក្ខាអេឡិចត្រូនិច សំណល់ឧស្សាហកម្ម និងលោហធាតុផ្សេងៗ) របស់ក្រុមហ៊ុន Mi Ner Va Investment Co, Ltd. បោះទីតាំងស្ថិតក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ និងពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត សំដៅឈានទៅជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងបីឱ្យកាន់ជិតស្និទ្ធ។ ការប្តេជ្ញានេះ បានធ្វើឡើងដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ឯកឧត្តម ផាម មិញ ជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីវៀតណាម និង ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីឡាវ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប មេដឹកនាំប្រទេសទាំងបី បានចែករំលែកព័ត៌មានអំពីការវិវឌ្ឍ និងអាទិភាពពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី លើវិស័យជាច្រើន រួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ទេសចរណ៍, សន្តិសុខ និងការពារជាតិ។ ទន្ទឹមគ្នានេះ ប្រទេសទាំងបី បានឯកភាពថា នឹងប្តេជ្ញាបន្តពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនៅក្នុងការតភ្ជាប់ ជាពិសេសការតភ្ជាប់ផ្លូវគមនាគមន៍ ការផ្គត់ផ្គង់អគ្គីសនី និងការទូទាត់តាមឌីជីថល។ ឆ្លៀតឱកាសនោះដែរ សម្តេចធិបតី ហ៊ុន […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២,៥លានដុល្លារ សម្រាប់កម្មវិធីអភិវឌ្ឍន៍វិស័យអន្តរកម្មថាមពល (ETSDP) របស់កម្ពុជា ដោយរួមបញ្ចូលគ្នានូវកំណែទម្រង់គោលនយោ​បាយ​ជាមួយនឹងគម្រោងវិនិយោគបច្ចេកវិទ្យាថ្មីៗ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥។ ប្រភពដដែលនេះ បានឱ្យដឹងថា គោលបំណងនៃកម្មវិធីនេះ នឹងសម្របសម្រួលលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រា​ប់​​សហគ្រាសធុនតូចនិងមធ្យមក្នុងស្រុក ដើម្បីវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពល។ ទន្ទឹមនឹងនេះ មូលនិធិខាងលើនេះ  នឹងត្រូវបានបង្កើតឡើងតាមរយៈរចនាសម្ព័ន្ធអន្តរការីហិរញ្ញវត្ថុ ដើម្បីឱ្យធនាគារក្នុងស្រុកអាចបង្កើនប្រាក់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម សម្រាប់ការវិនិយោគ លើប្រសិទ្ធភាពថាមពល។ លោក Anthony Gill នាយកស្តីទីធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានមានប្រសាសន៍ថា កញ្ចប់ហិរញ្ញប្បទាននេះ នឹងប្រើប្រាស់ ដើម្បីសម្រេចគោលដៅនូវថាមពលកកើតឡើងវិញចំនួន ៧0% ក្នុងល្បាយថាមពល នៅត្រឹមឆ្នាំ ២០៣០ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញប្រសិទ្ធភាពថាមពលប្រកបដោយតម្លៃសមរម្យ ដែលជាកត្តាចាំបាច់ ដើម្បីធានាថាកំណើនរបស់កម្ពុជានៅតែមាននិរន្តរភាព។ បន្ថែមពីនេះ កម្មវិធីដំណាក់កាលទីពីរនេះ នឹងត្រូវបន្តដោយដំណាក់កាលទីបីទៀតនៅឆ្នាំ ២០២៧ ដែលនឹងធ្វើឱ្យកំណែ​ទម្រង់កាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈការពង្រីកក្របខ័ណ្ឌបទប្បញ្ញត្តិប្រសិទ្ធភាពថាមពល និងការបង្កើតស្តង់ដារបច្ចេកទេសសម្រាប់ថាមពលកកើតឡើងវិញសម្រាប់ អគារ និងឧស្សាហកម្ម ដើម្បីទាក់ទាញការវិនិយោគពីវិស័យឯកជនបន្ថែមទៀត។ គួរបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីដំណាក់កាលទីមួយកន្លងទៅក្នុងឆ្នាំ២០២២។ កម្មវិធីនេះ​ បានបង្កើតសំណុំបទប្បញ្ញត្តិដំបូងរបស់កម្ពុជាសម្រាប់បង្កើត […]

ក្រុមហ៊ុនធំចំនួន២ គ្រោងកែច្នៃសំរាមតាមផ្ទះទៅជាថាមពលអគ្គិសនី សម្រាប់ផ្គត់ផ្គង់នៅក្រុងភ្នំពេញ

ក្រុមហ៊ុនធំចំនួន២ គឺក្រុមហ៊ុន SAGE ENGINEERING និងក្រុមហ៊ុន VINCI CONSTRUCTION បង្ហាញពីផែនការចង់កែច្នៃសំរាមតាមផ្ទះ ទៅជាថាមពលអគ្គិសនី នៅរាជធានីភ្នំពេញ ដើម្បីជំរុញការប្រើប្រាស់វិស័យថាមពលកាន់តែប្រសើរ។ នេះបើយោងតាមជំនួបពិភាក្សាការងារ រវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោកស្រី Claire HINCHLIFFE តំណាងគណៈប្រតិភូក្រុមហ៊ុន VINCI CONSTRUCTION តំណាងដោយលោក Othmane DFAILI តំណាងក្រុមហ៊ុន SAGE ENGINEERING នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។ នាឱកាសនោះ តំណាងប្រតិភូក្រុមហ៊ុនទាំងពីរ បានធ្វើបទបង្ហាញអំពីការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងវិនិយោគកែច្នៃសំរាមតាមផ្ទះ (household waste) ទៅជាថាមពលអគ្គិសនី នៅរាជធានីភ្នំពេញ ក្រោមកិច្ចសហការរវាងក្រុមហ៊ុន SAGE ENGINEERING និងក្រុមហ៊ុន VINCI CONSTRUCTION ដែលការសិក្សានេះបានចំណាយពេលវេលាអស់រយៈពេលប្រមាណ ១ឆ្នាំ។ ដោយតំណាងក្រុមហ៊ុន បញ្ជាក់ពី គោលបំណងនៃការជួបពិភាក្សានេះគឺដើម្បីស្នើសុំមតិយោបល់បន្ថែមពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គាំទ្រដល់គម្រោងវិនិយោគនេះ។ ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី បានស្វាគមន៍គម្រោងវិនិយោគកែច្នៃសំរាមទៅជាថាមពលអគ្គិសនីរបស់ក្រុមហ៊ុន។ […]