បច្ចេកវិទ្យាថ្មីកំពុងផ្លាស់ប្តូរឧស្សាហកម្មក្នុងវិស័យសំណង់ ស្ថាបត្យកម្ម និងវិស្វកម្មសាកល

ដោយ Brenden Roche, Product Expert, Facilities Engineering, Bentley Systems

ឧស្សាហកម្មក្នុងសេវាកម្មវិស័យ ស្ថាបត្យកម្ម វិស្វកម្ម និងសំណង់ (Architect, Engineering and Construction – AEC) មិនមែនជារឿងចម្លែកក្នុងការផ្លាស់ប្តូរ និងមាននិន្នាការវិវត្តន៍នោះទេ។ គួរកត់សម្គាល់ថា ជំងឺរាតត្បាតសកលបានបង្ខំឱ្យឧស្សាហកម្មជាច្រើនទៀតផ្លាស់ប្តូរទិសដៅ ហើយ AEC ក៏ដូចគ្នាផងដែរ។ អ្នកផ្តល់សេវាក្នុងវិស័យនេះកំពុងផ្លាស់ប្តូរអាជីវកម្មរបស់ពួកគេដើម្បីការឆ្លើយតប មិនត្រឹមតែជំងឺរាតត្បាតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាភាពអាសន្នចំពោះបម្រែបម្រួលអាកាសធាតុផងដែរ។ និន្នាការនេះ បាន​ជំរុញ​ឱ្យមានការ​ផ្លាស់​ប្តូរ​មួយ​ចំនួនដើម្បីធ្វើ​ឱ្យ​ខ្លួន​គេ​ក្លាយ​ជាអ្នកប្រកួតប្រជែង​ដ៏​លេចធ្លោ​មួយក្នុង​ឧស្សាហកម្ម AEC នេះ។

ជាមួយទស្សនៈវិស័យនេះ សូមក្រឡេកមើលពីនិន្នាការឧស្សាហកម្ម AEC ដែលអ្នកជំនាញបានរំពឹងទុកចំពោះថ្ងៃអនាគត ដូចខាងក្រោម៖

ទស្សនៈឆ្ពោះទៅរកសំណង់ដែលគ្មានកាបូន

សព្វថ្ងៃនេះ ប្រហែល 56% នៃចំនួនប្រជាជនក្នុងពិភពលោក – 4.4 ពាន់លាននាក់ – រស់នៅក្នុងទីក្រុង។ និន្នាការនេះត្រូវបានគេរំពឹងថា នឹងបន្តដោយចំនួនប្រជាជននៅទីក្រុងនឹងកើនឡើងទ្វេដងនៃចំនួនបច្ចុប្បន្ន នៅឆ្នាំ 2050។ ការកើនឡើងនៃចំនួនប្រជាជននៅក្នុងទីក្រុងទាមទារឱ្យយើងអភិវឌ្ឍទីក្រុងថ្មីយ៉ាងឆាប់រហ័ស ដែលមានន័យថា ការសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ នឹងប្រឈមការបញ្ចេញកាបូនកាន់តែច្រើនទៅក្នុងបរិយាកាស។ ជាការពិត ការសាងសង់ថ្មីដែលកំពុងបន្តប្រើប្រាស់បរិមាណដ៏ច្រើននៃវត្ថុធាតុដើម ខណៈដែលវាបានរួមចំណែករហូតដល់ 39% នៃការបញ្ចេញកាបូនទៅក្នុងបរិយាកាសជាសាកល។ ដូច្នេះ វិស័យសំណង់បានក្លាយជាអ្នករួមចំណែកយ៉ាងសំខាន់ចំពោះផលប៉ះពាល់បរិស្ថានជាអវិជ្ជមាន ដែលធ្វើឱ្យវាចាំបាច់សម្រាប់អ្នកជំនួញក្នុងឧស្សាហកម្មនេះត្រូវចូលរួមកាត់បន្ថយឥទ្ធិពលអាកាសធាតុជាអវិជ្ជមាន ដោយដំណើរការសំណង់ដែលកាត់បន្ថយឧស្ម័នកាបូនិកជាអតិបរមា។

ចំណងជើងរូបភាព៖ វិស័យសំណង់បានក្លាយទៅជាអ្នករួមចំណែកយ៉ាងសំខាន់ចំពោះផលប៉ះពាល់បរិស្ថានអវិជ្ជមាន ដែលវាចាំបាច់សម្រាប់អ្នកជំនួញក្នុងឧស្សាហកម្ម AEC ចូលរួមលុបបំបាត់ការភាយឧស្ម័នកាបូនិករបស់គេ ។ រូបថតរបស់ Bentley Systems។
ចំណងជើងរូបភាព៖ វិស័យសំណង់បានក្លាយទៅជាអ្នករួមចំណែកយ៉ាងសំខាន់ចំពោះផលប៉ះពាល់បរិស្ថានអវិជ្ជមាន ដែលវាចាំបាច់សម្រាប់អ្នកជំនួញក្នុងឧស្សាហកម្ម AEC ចូលរួមលុបបំបាត់ការភាយឧស្ម័នកាបូនិករបស់គេ ។ រូបថតរបស់ Bentley Systems។

ការប្រកាសអាសន្នអំពីទិន្នន័យកាបូន

ដែកថែប និងបេតុងដែលប្រើសម្រាប់ការសាងសង់ គឺជាអ្នករួមចំណែកដ៏សំខាន់ក្នុងការបញ្ចេញកាបូនទៅក្នុងបរិយាកាស។ ការគ្រប់គ្រងប្រភពនៃវត្ថុធាតុដើមទាំងនេះឱ្យមានប្រសិទ្ធិភាព វាអាចជួយទប់ស្កាត់កម្រិតនៃការបំភាយឧស្ម័នកាបូន។ ដូច្នេះ ឧស្សាហកម្ម AEC ត្រូវ​ការ​ការចូលរួមពី​អ្នក​ផលិត​សម្ភារៈ​សំណង់ទាំង​នេះ។ សេវាកម្ម និងមូលដ្ឋានទិន្នន័យជាច្រើនបានបរិយាយអំពីបច្ចេកទេសលម្អិតនៃផលិតផលសំណង់ ដែលបានបង្កើតឡើងដើម្បីជួយអ្នកប្រើប្រាស់អាចតាមដានក្រុមហ៊ុនផលិតនីមួយៗ ដូច្នេះក្រុមហ៊ុនសំណង់ហេដ្ឋារចនាសម្ព័ន្ធអាចផ្តល់ព័ត៌មានអំពីជម្រើសអ្នកផ្គត់ផ្គង់ និងសម្ភារៈដែលគេប្រើប្រាស់។ កម្មវិធីបង្កប់ទិន្នន័យគណនាចំនួនកាបូននៅក្នុងការសាងសង់ Embodied Carbon in Construction Calculator (EC3) និង One Click LCA គឺជាកម្មវិធីដែលផ្តល់ទិន្នន័យមូលដ្ឋានឈានមុខគេ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចវាយតម្លៃអំពីខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីគេអាចបញ្ជាក់អំពីបទដ្ឋានបច្ចេកទេសបាន និងការកំណត់ជ្រើសរើសវត្ថុធាតុដើមសំណង់ដែលបញ្ចេញកាបូនទាប។

Bentley iTwin Platform គឺជាមូលដ្ឋានគ្រឹះសម្រាប់បង្កើត និងគ្រប់គ្រងកូនភ្លោះឌីជីថល ដែលត្រូវបានរួមបញ្ចូលជាមួយកម្មវិធី EC3 និង One Click LCA ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់រាយការណ៍អំពីបរិមាណសម្ភារៈឬវត្ថុធាតុដើមតាមរយៈវេទិកា iTwin ហើយបញ្ចូលទៅក្នុងកម្មវិធី EC3 ឬ One Click LCA ដោយហេតុនេះហើយ វាបានជួយសម្រួលដល់ការវិភាគវដ្តជីវិតយ៉ាងងាយស្រួលនៃគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងទម្រង់ Bentley iTwin Platform អនុញ្ញាតឱ្យអ្នកប្រើប្រាស់បញ្ចូលទិន្នន័យវិស្វកម្មដែលបង្កើតឡើងដោយកម្មវិធីផ្សេងៗ។ បន្ទាប់មក គេអាចទាញយកទិន្នន័យសង្ខេបនៃការឌីហ្សាញនោះតាមរយៈការរួមបញ្ចូលគ្នានេះ ដោយអនុញ្ញាតឱ្យគេទទួលបានការយល់ដឹងអំពីផលប៉ះពាល់បរិស្ថាននៃគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់គេនីមួយៗបាន។

ការផ្លាស់ប្តូរសំខាន់ៗក្នុងដំណាក់កាលឌីហ្សាញ

ទន្ទឹមនឹងការជ្រើសរើសសម្ភារៈសំណង់បានសមស្រប ស្ថាបត្យករក៏គួរតែស្វែងរកការអនុវត្តវិធានការត្រង់ៗក្នុងការរចនារបស់ពួកគេ ដើម្បីកាត់បន្ថយកម្រិតកាបូននៃអគារ ឬសំណង់ហេដ្ឋារចនាសម្ព័ន្ធ។ ជាឧទាហរណ៍ ការផលិតគ្រឿងបង្គុំដែលមានចំណតក្រោមដី គឺមិនមានប្រយោជន៍ដូចការបង្កើតកន្លែងចតរថយន្តនៅជាន់ផ្ទាល់ដីនោះទេ ព្រោះបរិមាណកាបូនដែលបញ្ចេញសម្រាប់សាងសង់ចំណតរថយន្តក្រោមដីគឺមានកម្រិតខ្ពស់ខ្លាំង។

ទិសដៅឆ្ពោះទៅរកការឌីហ្សាញសម្រាប់ការផលិត (Dfma)

ការផលិតនៅក្រៅការដ្ឋាន (Offsite Manufacturing – OSM) ដែលជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពក្នុងការបង្កើនផលិតភាពសាងសង់ ក៏អាចជួយពន្លឿនគំនិតផ្តួចផ្តើមកាត់បន្ថយការបំភាយកាបូន decarbonization ផងដែរ ដូចជាការផលិតម៉ូឌុលសំខាន់ៗតែនៅក្នុងរោងចក្រ បន្ទាប់មកយកមកដំឡើងនៅកន្លែងសាងសង់ វាអាចជួយឱ្យមានកាកសំណល់តិច និងអាចគ្រប់គ្រងបរិមាណកាបូនផងដែរ ដែលវិធីសាស្រ្តនេះ វាបានកាត់បន្ថយផលប៉ះពាល់បរិស្ថាននៃការដ្ឋានសំណង់ទាំងមូល ដោយការកាត់បន្ថយចរាចរណ៍ក្នុងទីតាំង ឬការដឹកជញ្ជូនតិចជាមុន។

ការកើនឡើងចំណាប់អារម្មណ៍ក្នុងការប្រើប្រាស់សមាសធាតុស្តង់ដារ

មានការចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងការរៀបចំស្តង់ដារនៃវត្ថុធាតុដើមដែលប្រើប្រាស់ក្នុងការសាងសង់។ អ្នកប្រើប្រាស់ទម្រង់កូដបើកចំហររបស់ Bentley ជាច្រើនបានចាប់ផ្តើមបញ្ចូលស្តង់ដារសមាសធាតុទៅក្នុងកាតាឡុក Bentley ដែលអនុញ្ញាតឱ្យពួកគេទទួលបានទិដ្ឋភាពឌីជីថលនៃសមាសធាតុទាំងនេះ។ វត្ថុស្ដង់ដារទាំងនេះអាចត្រូវបានពិនិត្យ និងអនុម័តសម្រាប់ការអនុលោមតាមសម្ភារៈ និងលទ្ធភាពនៃការសាងសង់។ អ្នកប្រើប្រាស់អាចជ្រើសរើសដោយមានទំនុកចិត្តខ្ពស់ថាគេអាចបំពេញតាមការទាមទារគម្រោង។

ចំណងជើងរូបភាព៖ មានការចាប់អារម្មណ៍កើនឡើងក្នុងការកំណត់ស្តង់ដារនៃធាតុផ្សំដែលប្រើប្រាស់ក្នុងការសាងសង់។ រូបថតរបស់ Bentley Systems។
ចំណងជើងរូបភាព៖ មានការចាប់អារម្មណ៍កើនឡើងក្នុងការកំណត់ស្តង់ដារនៃធាតុផ្សំដែលប្រើប្រាស់ក្នុងការសាងសង់។ រូបថតរបស់ Bentley Systems។

ធ្វើឱ្យកាន់តែប្រសើរតាមរយៈទិន្នន័យសំណង់ដែលមានស្រាប់

រាល់ទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធដែលបង្កប់ទិន្នន័យស្តីពីកាបូនក្នុងអំឡុងពេលពេលសាងសង់។ បន្ទាប់មកបង្ហាញទិន្នន័យកាបូននៅពេលប្រតិបតិ្តការដែលកើតចេញពីសេដ្ឋកិច្ចប្រចាំថ្ងៃ ដើម្បីសម្របខ្លួននៅពេលដែលអាជីវកម្មមានគោលបំណងបង្កើនផលិតភាព ឬថាមពល ឬផ្លាស់ប្តូរមុខងារខាងក្នុង។

ខណៈពេលកំពុងអនុវត្តការវាយតម្លៃអំពីវដ្តជីវិតកាបូន អ្នកជំនាញអាចពិចារណាពីវិធីសាស្រ្ត cradle-to-gate ឬ cradle-to-grave។ នៅក្នុងការអនុវត្ត cradle-to-grave គេត្រូវពិចារណារហូតដល់ពេលវេលាបញ្ចប់ជីវិតរបស់អគារនៅពេលដែលត្រូវបានកម្ទេច និងការវាស់វែងកាបូននៃសកម្មភាពទាំងនោះ រួមទាំងការកែច្នៃសម្ភារៈផ្សេងៗសម្រាប់ការប្រើប្រាស់ឡើងវិញផងដែរ។ ដោយឡែក នៅក្នុងវិធីសាស្រ្ត cradle-to-gate អ្នកប្រើប្រាស់ត្រូវពិចារណាពីការសម្របខ្លួន ឬការកែប្រែឡើងវិញ។ ករណីនេះវាអាចមានសារៈសំខាន់នៅក្នុងលក្ខខណ្ឌកាបូនបញ្ចេញក្នុងកម្រិតទាម ហើយអាចកើតឡើងច្រើនជាងមួយដងក្នុងអំឡុងពេលពន្យារអាយុកាលសម្ភារៈប្រើប្រាស់ ឬឧបករក្នុងអគារ។ វិធីសាស្រ្តទាំងពីរនេះគឺជាផ្នែកមួយនៃគំនិតរាងជារង្វង់ បន្ទាប់មកអ្នកឌីហ្សាញគួរពិចារណាពីភាពប្រែប្រួល និងភាពបត់បែនក្នុងការរៀបចំផែនការឌីហ្សាញដំបូងរបស់គេ ដើម្បីធ្វើការផ្លាស់ប្តូរច្រកចេញ ដោយចំណាយតិចទាក់ទងនឹងកាបូន ហើយជាលទ្ធផល គេនឹងអាចពិចារណាលើការពន្យារអាយុជីវិតនៃសម្ភារប្រើប្រាស់ក្នុងអគារ និងការវាយកម្ទេចចោលនូវអគារដូចអ្វីដែលធ្លាប់ធ្វើ ថាមួយណាជាជម្រើសត្រឹមត្រូវ?

ការរៀបចំផែនការដំបូងក្នុងដំណាក់កាលឌីហ្សាញ នឹងជួយគ្រប់គ្រងការបំភាយឧស្ម័នកាបូនិចពីអគារបានល្អ។ ជម្រើសប្លង់មួយចំនួនអាចវាយតម្លៃពីការពិចារណាលើការប្រើប្រាស់ថាមពល និងសម្ភារៈបំពាក់សម្រាប់វដ្តជីវិតរបស់វា និងថ្លៃដើមនៃប្រតិបត្តិការ ដែលអនុញ្ញាតឱ្យអ្នកជំនាញទទួលបានជម្រើសបៃតងបំផុតចំពោះបរិស្ថាន។ ចំពោះតម្លៃកាបូនដែលបានបញ្ចូល និងត្រូវយកមកពិចារណា មិនត្រឹមតែក្នុងអំឡុងពេលសាងសង់ដំបូងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានគិតគូក្នុងអំឡុងពេលកែលម្អ និងការសម្របខ្លួនផងដែរ វិធីសាស្រ្តមួយនេះគឺទស្សនៈនៃអគារជាការប្រមូលផ្តុំសម្ភារៈ Buildings as Material Banks គឺជាការរចនាផ្តោតលើការប្រើប្រាស់ឡើងវិញបាន និងជាច្រកឆ្លងកាត់នៃសម្ភារៈសំណង់។ ក្រោយមកទៀតគឺជាព័ត៌មានអំពីការប្រើប្រាស់ឡើងវិញ និងការស្ដារឡើងវិញនូវសម្ភារៈឧបករណ៍ប្រើប្រាស់ក្នុងអគារ ហើយអាចមើលឃើញពីប្រវត្តិប្រើប្រាស់ និងការទាញយកទិន្នន័យសម្ភារៈនិងឧបករណ៍ទាំងនោះប្រកបដោយប្រសិទ្ធភាពក្នុងអំឡុងពេលនៃការសម្របខ្លួន និងការកែលម្អឡើងវិញ។

កម្មវិធី OpenBuildings Energy Simulator—គឺជាកម្មវិធីដែលមានសមត្ថភាពវិភាគថាមពលប្រើប្រាស់ ក្នុងកម្មវិធី OpenBuildings Designer របស់ Bentley ដែលអនុញ្ញាតឱ្យវិស្វករ ឬស្ថាបត្យករ ឬអ្នកឌីហ្សាញ បញ្ចូលការវិភាគពន្លឺ កម្តៅ និងពន្លឺព្រះអាទិត្យទៅក្នុងលំហូរការងាររបស់គេ ក៏ដូចជាផ្តល់សមត្ថភាពឱ្យគេក្នុងការអភិវឌ្ឍន៍ការរចនាអគារប្រកបដោយនិរន្តរភាព។ អ្នកប្រើប្រាស់អាចទស្សន៍ទាយអំពីឥរិយាបទថាមពល និងប្រសិទ្ធភាពប្រេងឥន្ធនៈ ខណៈពេលដែលវាអាចធ្វើការវិភាគអំពីលក្ខណៈសម្បត្តិនៃការបំភាយកម្ដៅនៃសម្ភារៈសំណង់នីមួយៗ ដើម្បីរចនាអគារដែលសន្សំសំចៃថាមពលកាន់តែច្រើន និងប្រើប្រាស់ថាមពលតិចក្នុងអំឡុងពេលប្រតិបត្តិការ។

បច្ចេកវិទ្យាឌីជីថលភ្លោះ ក៏អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយកាបូនិកអគារដែលមានស្រាប់ផងដែរ។ ម្ចាស់ និងអ្នកគ្រប់គ្រង អាចប្រើប្រាស់កម្មវិធី OpenCities 365 ដែលជាដំណោះស្រាយឌីជីថលភ្លោះផ្នែកសំណង់ហេដ្ឋារចនាសម្ព័ន្ធរបស់ Bentley ដែលមាន Cities and Campuses ជាមួយនឹង Microsoft Cloud ដើម្បីបង្កើតកូនភ្លោះឌីជីថលនៃទ្រព្យសម្បត្តិសំណង់ហេដ្ឋារចនាសម្ព័ន្ធរបស់គេ។ តាមរយៈការរួមបញ្ចូលកូនភ្លោះឌីជីថលជាមួយឧបករណ៍ចាប់សញ្ញា Sensor និងឧបករណ៍ IoT ម្ចាស់ និងអ្នកគ្រប់គ្រង អាចយល់បានយ៉ាងទូលំទូលាយអំពីរបៀបដែលអគារមួយត្រូវបានប្រើប្រាស់ និងកាត់បន្ថយការប្រើប្រាស់ថាមពល ពីធាតុផ្សំ និងប្រព័ន្ធផ្សេងៗ។ អ្នកប្រើប្រាស់ក៏អាចយល់អំពីវដ្តជីវិតកាបូនរបស់អគារ និងព្យាករណ៍ពីការបំភាយកាបូននាពេលអនាគតនៅទូទាំងវដ្តជីវិតទ្រព្យសម្បត្តិ ដោយជួយពួកគេធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹងអំពីផែនការពង្រីក ឬកែប្រែអគារ។

ការជំរុញសម្រាប់ភាពបើកចំហ និងកិច្ចសហប្រតិបត្តិការ

អន្តរប្រតិបត្តិការ ឬលំហូរនៃទិន្នន័យទាំងប្រភេទក្រាហ្វិក និងមិនមែនក្រាហ្វិក រវាងកម្មវិធី ឬវេទិកាបច្ចេកវិទ្យា តែងតែជាបញ្ហាប្រឈមសម្រាប់ឧស្សាហកម្មនេះ។ នៅក្នុងយុគសម័យក្រោយជំងឺរាតត្បាត ការទទួលយកវេទិកាបច្ចេកវិទ្យាថ្មីៗ ដូចជា Cloud បានផ្លាស់ប្តូរទិដ្ឋភាពបច្ចេកវិទ្យា ខណៈពេលដែលបង្កើនសារៈសំខាន់ក្នុងការជំរុញឱ្យមានការបើកចំហរ។ ដូចគ្នា​នេះ​ដែរ ការ​ស្វែង​រក​វិធី​ថ្មី​ក្នុង​ការ​ធ្វើ​ការ​បាន​កើន​ឡើង។

មូលនិធិចំណាត់ថ្នាក់អន្តរជាតិស្តីពីបទដ្ឋានបច្ចេកទេស (IFC) គឺជាចំណុចស្នូលនៃវិធីសាស្រ្តជាច្រើនក្នុងការដោះស្រាយបញ្ហាទាំងនេះ។ អត្តសញ្ញាណ ISO 16739-1:2018 របស់វាត្រូវបានគេប្រើក្នុងការសាងសង់សម្រាប់អគារ (សំណង់បញ្ឈរ) ផ្តោតលើអគារអស់រយៈពេលជាច្រើនឆ្នាំ។ ដោយឡែក ស្តង់ដារ IFC4.3 ដែលត្រូវបានដាក់ជូនក្រុមប្រឹក្សា ISO បានពង្រីកវិធីសាស្រ្តនេះសម្រាប់គម្រោងសំណង់លីនេអ៊ែរ (សំណង់រាបនឹងដី) ផងដែរ ដូចជាផ្លូវ និងផ្លូវដែក ដោយសារវាជាការងារនៅពីក្រោយឆាកនៃអង្គការ buildingSMART ដើម្បីបញ្ចូលទិដ្ឋភាពផ្សេងៗនៃសំណង់ហេដ្ឋារចនាសម្ព័ន្ធទៅក្នុងស្តង់ដារ។ ស្តង់ដាររបស់ IFC គឺជាបេះដូងនៃការចែករំលែកទិន្នន័យ និងលំហូរទិន្នន័យដែលជាគ្រឹះ និងជាម៉ាស៊ីនគិតលេខដែលមានមូលដ្ឋាននៅលើ Cloud និងកំពុងតែលេចចេញជារូបរាង ដូច្នេះវានឹងរួមចំណែកជួយឧស្សាហកម្មក្នុងការជំរុញការកាត់បន្ថយកាបូនពីគម្រោងសាងសង់។

ជំងឺរាតត្បាត និងការផ្លាស់ប្តូរជាបន្តបន្ទាប់ចំពោះគំរូការងារពីចម្ងាយ បានបង្ហាញនូវបញ្ហាប្រឈមដែលត្រូវបានឆ្លើយតប ដោយពួកគេទទួលយកជម្រើសនៃការចែករំលែកការងារប្រសើរជាងមុន ដូចជា ProjectWise និង ProjectWise 365 នៅក្នុង ProjectWise Drive ។ ការផ្តល់ជូនចុងក្រោយនេះ រួមបញ្ចូលគ្នានៃកម្មវិធី ProjectWise ដោយវាបានដំណើរការទូទៅជាមួយទិន្នន័យ និងភាពងាយស្រួលរបស់ OneDrive ក្នុងកម្មវិធីរបស់ Microsoft ។

ចំណងជើងរូបភាព៖ ក្រោយជំងឺរាតត្បាត ការទទួលយកវេទិកាបច្ចេកវិទ្យាថ្មីៗ ដូចជា Cloud បានផ្លាស់ប្តូរទិដ្ឋភាពបច្ចេកវិទ្យា ដើម្បីជំរុញសារៈសំខាន់នៃការបើកចំហ។ រូបថតរបស់ Adobe Stock។
ចំណងជើងរូបភាព៖ ក្រោយជំងឺរាតត្បាត ការទទួលយកវេទិកាបច្ចេកវិទ្យាថ្មីៗ ដូចជា Cloud បានផ្លាស់ប្តូរទិដ្ឋភាពបច្ចេកវិទ្យា ដើម្បីជំរុញសារៈសំខាន់នៃការបើកចំហ។ រូបថតរបស់ Adobe Stock។

អ្នកប្រើប្រាស់ជាច្រើនកំពុងស្វែងយល់អំពីអត្ថប្រយោជន៍នៃទម្រង់ Bentley iTwin Platform ដែលជាទិន្នន័យវិស្វកម្ម ទិន្នន័យពីប្រព័ន្ធសហគ្រាស ឧបករណ៍ចាប់សញ្ញា IoT និងជាជង្រុកទិន្នន័យអាចត្រូវបាននាំយកមកជាមួយគ្នា នៅពេលយើងជ្រើសរើសប្រាស់វា។ iTwin.js—ត្រូវបានបង្កើតឡើងជាវេទិកាបើកចំហ ជាមួយនឹងកម្មវិធីប្រទាក់ក្រឡាគ្នាដែលអាចប្រើបានដោយសេរី—គឺអាចពង្រីកសម្រាប់អ្នកប្រើប្រាស់ដើម្បីបង្កើតការរួមបញ្ចូលជាមួយប្រព័ន្ធ ឬកម្មវិធីផ្សេងទៀត។ ឧទាហរណ៍ដ៏លេចធ្លោមួយ គឺសមត្ថភាពក្នុងការភ្ជាប់ទៅ APIs ខាងក្រៅដូចជា One Click LCA និង EC3 ដែលអនុញ្ញាតឱ្យទិន្នន័យរបស់គេត្រូវបានបង្ហាញដោយផ្ទាល់ពី iTwin ទៅ One Click LCA/carbon calculators។ យើង​អាច​នឹង​ឃើញ​អ្នកផ្គត់ផ្គង់ជា​ច្រើន​ទៀតនឹងបង្ហាញ ឬ​បើក APIs ដើម្បី​សម្រួល​ដល់​ការ​បើក​ចំហ និង​ការ​ចែក​រំលែក​ព័ត៌មានការងារ និងផលិតផលរបស់គេ។

ឧទាហរណ៍បន្ថែមទៀតនៃការជំរុញដល់ការបើកចំហ និងការសហការគ្នា គឺជាការតភ្ជាប់ដែលបានធ្វើឡើងតាមរយៈទម្រង់ Bentley iTwin Platform ទៅកាន់ទម្រង់ Omniverse Platform របស់ NVIDIA ដែលជាទម្រង់ Unity engine platform និង Unreal Engine Platform។ ទាំងអស់នេះ គឺជា Platform ដែលសហការដ៏មានឥទ្ធិពលមួយ ដែលត្រូវបានប្រើក្នុងឧស្សាហកម្មគូសប្លង់ ដើម្បីផ្តល់នូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពបន្ថែមទៀត។

 ការច្នៃប្រឌិត និងឧបសគ្គ

និយមន័យថ្មី ភាពចម្រុះជាក់ស្តែង (Mixed reality – MR) ជាការរួមបញ្ចូលគ្នារវាងរូបពិតជាក់ស្តែង (Augmented Reality – AR) ជាមួយនឹងការពិតនិម្មិត (Virtual Reality – VR) ដែលផ្តល់អត្ថប្រយោជន៍ថ្មី និងគួរការភ្ញាក់ផ្អើលចំពោះឧស្សាហកម្មសំណង់។ ការបំពាក់ MR អាចផ្តល់ឱ្យស្ថាបត្យករ និងវិស្វករនូវដំណើរទេសចរណ៍និម្មិតនៃម៉ូដែល ឬកន្លែងដែលបាន ឬត្រូវសាងសង់ ជាឧទាហរណ៍ ក្នុងគម្រោង ITER ដែលជាគម្រោងថាមពលនុយក្លេអែធំជាងគេក្នុងពិភពលោកដោយប្រើបច្ចេក Nuclear Fusion ជាដើម គឺគេអាចមើលឃើញពីគំរូពិតជាក់ស្តែងនៅក្នុងគម្រោងនេះ ដែលជាក់ស្តែង គឺមានការដាក់កំហិតតឹងរឹងក្នុងការចេញចូលទៅពិនិត្យគម្រោងនេះ។ គេក៏អាចអនុញ្ញាតឱ្យកម្មករស្តាប់ និងមើលការណែនាំជាជំហានៗសម្រាប់ការដំឡើង និងជួសជុល ហើយបន្ទាប់មកបញ្ចូលព័ត៌មាននោះទៅលើអ្វីដែលពួកគេកំពុងធ្វើការ។

ចំណងជើងរូបភាព៖ ការពិតចម្រុះ MR ដែលរួមបញ្ចូលគ្នានូវការពិតជាក់ស្តែង AR និងការពិតនិម្មិត VR បានផ្តល់នូវអត្ថប្រយោជន៍ថ្មី និងការភ្ញាក់ផ្អើលដ៏អស្ចារ្យក្នុងឧស្សាហកម្មសំណង់អំពីសមត្ថភាពរបស់វា។ រូបថតរបស់ Adobe Stock។
ចំណងជើងរូបភាព៖ ការពិតចម្រុះ MR ដែលរួមបញ្ចូលគ្នានូវការពិតជាក់ស្តែង AR និងការពិតនិម្មិត VR បានផ្តល់នូវអត្ថប្រយោជន៍ថ្មី និងការភ្ញាក់ផ្អើលដ៏អស្ចារ្យក្នុងឧស្សាហកម្មសំណង់អំពីសមត្ថភាពរបស់វា។ រូបថតរបស់ Adobe Stock។

ករណីប្រើប្រាស់កម្រិតខ្ពស់មួយចំនួន ក៏ត្រូវរួមបញ្ចូលផងដែរនូវអ្នកជំនាញ AEC ដែលប្រើប្រាស់ MR ដើម្បីគ្រប់គ្រងឧបករណ៍ពីចម្ងាយ ឬម្ចាស់ប្រតិបត្តិករដោយប្រើ MR ដើម្បីត្រួតពិនិត្យដូចជាប្រព័ន្ធភ្លើង HVAC និងប្រព័ន្ធគ្រប់គ្រងការចូលបញ្ជាពីចម្ងាយ។ ធាតុចូលពីការស្កែនឡាស៊ែរ ឬការថតរូបភាពនៃគេហទំព័រ ឬអគារដែលមានស្រាប់អាចត្រូវបានបញ្ចូលទៅក្នុងកម្មវិធីឆ្លាតវៃសិប្បនិម្មិត AI និងម៉ាស៊ីនសិក្សា Machine Learning ផងដែរ ដើម្បីដាក់ផ្លាកឈ្មោះឧបករណ៍ ឬទ្រព្យសម្បត្តិដោយស្វ័យប្រវត្តិ ដែលអាចកាត់បន្ថយការងារធ្វើដោយដៃ ខណៈពេលដែលវាអាចធានាបាននូវភាពត្រឹមត្រូវកម្រិតខ្ពស់ និងសន្សំសំចៃពេលវេលា។

អនាគតនៃបច្ចេកវិទ្យា MR នៅក្នុងឧស្សាហកម្ម AEC ទំនងជាមានការចាប់អារម្មណ៍ច្រើន។ ទីបំផុត ការទទួលយកបច្ចេកវិទ្យានេះកាន់តែទូលំទូលាយសម្រាប់ឧស្សាហកម្មមួយនេះ ដើម្បីឆ្លងកាត់ការផ្លាស់ប្តូរឌីជីថល និងភាពចាស់ទុំនៃបច្ចេកវិទ្យានៅក្នុងស្ថាប័នរបស់ខ្លួន។

ឧស្សាហកម្ម AEC កំពុងឆ្លងកាត់ការផ្លាស់ប្តូរគំរូដ៏សំខាន់មួយ ដោយសារវាផ្លាស់ប្តូរពីបរិយាកាសរូបវន្តទៅជាបរិយាកាសនិម្មិត។ អត្ថបទនេះបានគ្របដណ្តប់ឱកាសមួយចំនួននៅក្នុងឧស្សាហកម្ម AEC សម្រាប់ក្រុមហ៊ុនវិស្វកម្ម និងស្ថាបត្យកម្ម ក៏ដូចជាម្ចាស់ អ្នកគ្រប់គ្រង ឬប្រតិបត្តិករ ដែលមានបំណងផ្លាស់ប្តូរខ្លួនឯងជាមួយនឹងបច្ចេកវិទ្យាដែលកំពុងវិវត្ត។

អ្នកនិពន្ធ៖ Brenden Roche គឺជាអ្នកជំនាញផ្នែកផលិតផលសម្រាប់វិស្វកម្មគ្រឿងបរិក្ខារក្នុងក្រុមហ៊ុន Bentley Systems។
ប្រែសម្រួលជាភាសាខ្មែរក្រៅផ្លូវការដោយ ព័ត៌មានសំណង់ និងអចលនទ្រព្យ

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឱកាសចំណេញ សម្រាប់អ្នកចង់រស់នៅខុនដូរបានមកដល់ហើយ

  នៅថ្ងៃទី ២៤-២៥ ខែឧសភា ឆ្នាំ ២០២៥ ខុនដូ ដឹស្តា ប៉ូឡារីស ២៣ របស់ក្រុមហ៊ុន បុរី ប៉េង ហួត បានធ្វើកម្មវិធី Weekend Exclusive នៅទីតាំង Lobby របស់ខុនផ្ទាល់តែម្ដង។ កម្មវិធីនេះនឹងផ្ដល់ជូនឱកាសដ៏ពិសេសដល់អតិថិជន ដើម្បីចំណេញកាន់តែច្រើន។ ការផ្ដល់ជូននោះមានដូចជា៖ បញ្ចុះតម្លៃយ៉ាងពិសេសរហូតដល់ ៦% ទិញភ្លាមអាចចូលរស់នៅបានភ្លាមៗតែម្ដង បងរំលស់ជាមួយបុរីមានអត្រាការប្រាក់ត្រឹមតែ ៩% ក្នុងមួយឆ្នាំ ការបំពាក់ទ្វារ Slide សម្រាប់កន្លែងងូតទឹក 1ឈុត ប័ណ្ណទិញគ្រឿងអេឡិចត្រូនិក សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅឱ្យសោះ អតិថិជនអាចចូលទៅសាកសួរព័ត៌មានដោយសេរីនៅថ្ងៃទី ២៤-២៥ ខែឧសភា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៩ ព្រឹក រហូតដល់ ៦ ល្ងាច។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរសព្ទ ០១៦/០១៧ ៥៩៦ ៧៨៩ ឬមកកាន់ទីតាំងកម្មវិធីផ្ទាល់តាមរយៈតំណនេះ https://maps.app.goo.gl/yVSnoKgfSUYfFxsG9។ - Video Advertisement […]

ត្រៀមចំណេញ! គម្រោង ភូមិមរកត របស់បុរី ប៉េង ហួត បើកលក់ជាផ្លូវការឆាប់ៗ នេះហើយ

  បន្ទាប់ពីទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនក្នុងការបើកលក់ Pre-Sale ក្នុងរយៈពេលជិតពីរខែកន្លងមកនេះ ក្រុមហ៊ុន បុរី ប៉េង ហួត នឹងធ្វើការបើកលក់ជាផ្លូវការនៅថ្ងៃទី ១៦ -១៨ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះហើយ។ នេះជាដំណឹងល្អមួយសម្រាប់អតិថិជន ដែលកំពុងចាប់អារម្មណ៍ស្វែងរកផ្ទះក្នុងតំបន់ផ្លូវ ៦០ម៉ែត្រ ជាពិសេសផ្ទះរបស់ក្រុមហ៊ុន បុរី ប៉េង ហួត តែម្ដង ពីព្រោះនេះជាឱកាសដ៏ចំណេញមួយសម្រាប់អតិថិជនដែលកក់ក្នុងកម្មវិធីនេះ។ ក្នុងឱកាសបើកលក់ជាផ្លូវការនេះ ក្រុមហ៊ុន បុរី ប៉េង ហួត នឹងផ្ដល់ជូនកាដូយ៉ាងច្រើនដល់អតិថិជនដែលធ្វើការកក់ផ្ទះ មិនចាញ់ការបើកលក់ Pre-Sale នោះទេ កាដូទាំងនោះមានដូចជា៖ * ចំណេញពីការបញ្ចុះតម្លៃរហូតដល់ ៩% ឬ * FREE ដេគ័របន្ទប់គេងមេគ្រួសារតាមស្តង់ដារផ្ទះគំរូ * ថែមជូនឈុតឧបករណ៍សម្អាតផ្ទះឆ្លាតវៃ *គោលការណ៍បង់ប្រាក់ងាយស្រួល សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅឱ្យសោះ អតិថិជនអាចចូលទៅសាកសួរព័ត៌មានដោយសេរីនៅថ្ងៃទី ១៧-១៨ ខែឧសភា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៩ ព្រឹក រហូតដល់ ៦ […]

ក្រុមហ៊ុន GGear និងLG នាំយកម៉ាស៊ីនត្រជាក់ ដែលប្រើបច្ចេកវិទ្យា(AI)ទំនើបចុងក្រោយបំផុត មកដល់កម្ពុជាហើយ

  ដើម្បីឆ្លើយតបនឹងតម្រូវការលើទីផ្សារ ក្រុមហ៊ុនជីហ្គៀ គ្រុប និង LG Electronics បា​នស​ហ​ការ​គ្នា​​ក្នុងនាំចូលម៉ាស៊ីនត្រជាក់ម៉ាកទំនើបថ្មី និងជាបច្ចេកវិទ្យាចុងក្រោយបំផុតគឺ LG AI Air ដែលជាម៉ា​​ស៊ី​នត្រជាក់ឆ្លាតវៃ ងាយ​ស្រួលប្រើប្រាស់និងសន្សំសំចៃខ្ពស់។ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៥ ក្រុមហ៊ុន​ទាំងពីរ​បាន​រៀបចំ​ពិធី​សម្ពោធ​ និងដាក់​តាំង​បង្ហាញនូវផលិតផល​ម៉ាស៊ីនត្រជាក់ថ្មីនេះ ក្នុងសណ្ឋាគារសាំងហ្គ្រីឡា ភ្នំពេ​ញផ​ង​ដែរ ដោយមានការ​ចូលរួមពីអ្នក​តំណាង​លក់​ជាច្រើន។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមហ៊ុ​ន​ ​ជីហ្គៀ គ្រុប បានឱ្យដឹងថា ម៉ាស៊ីនត្រជាក់ LG DualCool AI Air ជាប្រភេទម៉ាស៊ីនត្រជាក់ប្រភេទ Premiums ​ទាំងនៅលើទីផ្សារអេឡិចត្រូនិចលើពិភពលោក និងនៅ​ក្នុង​ទី​ផ្សា​រកម្ពុជា។ នាឱកាសនោះ លោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុប មា​ន​ប្រ​សា​សន៍​ថា​ បច្ចុប្បន្ន ភាពរីកចម្រើននៃបច្ចេកវិទ្យា AI និងតម្រូវការបច្ចេកវិទ្យានេះ បានជំរុញឱ្យ​មា​ន​កា​រប​​ញ្ជារ​ទិញម៉ាស៊ីនត្រជាក់ និងគ្រឿងអេឡិចត្រូនិច LG មានការកើនឡើងកាន់តែខ្លាំង ជាពិសេសម៉ូដែល ដែល​មា​ន​មុខ​ងា​រ​ឆ្លាតវៃ […]

អាណាចក្រនៃពិភពគ្រឿងសំណង់ នៅទីក្រុង Changsha ប្រទេសចិនបានមកដល់ហើយ!

  ពិព័រណ៍ឧស្សាហកម្មគ្រឿងចក្រសំណង់អន្តរជាតិដ៏ធំនៅទីក្រុង Changsha ប្រទេសចិន កំពុងខិតជិតមកដល់ក្នុងពេលឆាប់ៗ នេះហើយ ដែលវានឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។ ពិព័រណ៍អន្តរជាតិនៃឧស្សាហកម្មគ្រឿងចក្រសំណង់អន្តរជាតិលើកទី៤ (CICEE2025) នេះ កំពុងឈានចូលមកដល់ការរាប់ថយក្រោយដើម្បីស្វាគមន៍ “អាណាចក្រនៃពិភពគ្រឿងសំណង់” ដែលនឹងត្រូវរៀបចំយ៉ាងអធិកអធម និងទូលំទូលាយបំផុតនៅទីក្រុង Changsha ។ ជាមួយនឹងកន្លែងតាំងពិព័រណ៍ដែលមានទំហំរហូតដល់ ៣០ម៉ឺនម៉ែត្រការ៉េ នឹងមានអ្នកចូលរួមតាំងបង្ហាញផលិតផល និងសេវាកម្មទាំងជាតិ និងអន្តរជាតិចំនួន ១៦៥០ស្តង់ ព្រមជាមួយនិងអ្នកទស្សនាជាង ៣០ម៉ឺននាក់ផងដែរ។ ក្នុងឱកាសនេះ វានឹងបង្កើតជាព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មាន សម្រាប់ការតភ្ជាប់ឧស្សាហកម្មសកល ការច្នៃប្រឌិតបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអាជីវកម្មផងដែរ។ «ត្រៀមខ្លួនរួចរាល់ហើយឬនៅ សម្រាប់ការចូលរួមក្នុងកម្មវិធីដ៏អស្ចារ្យមួយនេ?» អ្នកចូលរួម និងផលិតផលល្បីៗមកពីជុំវិញពិភពលោក ពិព័រណ៍គ្រឿងចក្រសំណង់ដ៏ធំក្នុងកម្រិតស្តង់ដារពិភពលោកនេះ នឹងមានការប្រមូលផ្តុំនូវក្រុមហ៊ុនល្បីៗ ចំនួន ៣៥ ដែលជាអ្នកផលិតគ្រឿងសំណង់កម្រិតកំពូលទាំង ៥០ នៅលើពិភពលោក រួមជាមួយនិងអ្នកចូលតាំងពិព័រណ៍ដទៃទៀតចំនួន ១៦៥០ មកពីក្នុង និងក្រៅប្រទេស។ ពិព័រណ៍នេះ នឹងត្រូវបែងចែកជាបួនផ្នែករួមមាន៖ គ្រឿងចក្រសំណង់ ឧបករណ៍សង្គ្រោះបន្ទាន់ ឧបករណ៍រុករករ៉ែ និងគ្រឿងយន្តកសិកម្ម។ គួរកត់សម្គាល់ថា ៧៥% […]

ពិព័រណ៍គ្រឿងសំណង់អន្តរជាតិ CHANGSHA2025នេះ នឹងបង្ហាញភាពខ្លាំងរបស់ចិនក្នុងឧស្សាហកម្មសំណង់សកល

  ពិព័រណ៍គ្រឿងសំណង់អន្តរជាតិ CHANGSHA2025 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិក្នុងក្រុង Changsha នៃខេ​ត្ត Hunan។ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ នឹងផ្តោតលើ គ្រឿងចក្រសំណង់ដែលមាន “កម្រិតគុណភាពខ្ពស់ បច្ចេកវិទ្យាឆ្លាតវៃ និងបៃតង” ។ ពិព័រណ៍នេះមិនមែនគ្រាន់តែជាការបង្ហាញនូវការច្នៃប្រឌិតបច្ចេកវិទ្យាសកល ក្នុងឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវេទិកាសម្រាប់បង្ហាញពីគុណភាពគ្រឿងចក្រសំណង់របស់ចិន ដែលផលិតឡើងដោយមានភាពច្នៃប្រឌិតខ្ពស់ក្នុងកម្រិតស្តង់ដារសកលសម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារពិភពលោកផងដែរ។ សាលតាំងពិព័រណ៍ក្នុងឆ្នាំនេះ នឹងគ្របដណ្ដប់លើផ្ទៃដី ៣០ម៉ឺនម៉ែត្រការ៉េ ដោយមានអ្នកចូលតាំងបង្ហាញផលិតផល និងសេវាកម្មចំនួន ១៨០០ក្រុមហ៊ុន ដែលមានម៉ាកយីហោចំនួន ៣៥ប្រភេទ ក្នុងចំណោមផលិតផលល្បីៗទាំង ៥០ម៉ាក នៅលើពិភពលោក។ ពិព័រណ៍នេះ ត្រូវបានគេរំពឹងថានឹងអាចទាក់ទាញអ្នកពាក់ព័ន្ធក្នុងវិស័យនេះ មកចូលរួមទស្សនាជាង ៣០ម៉ឺននាក់។ ក្នុងនោះដែរ ក៏អាចនឹងមានកិច្ចសហប្រតិបត្តិការគិតជាទឹកបា្រក់ប្រមាណជា ៨ពាន់លានដុល្លារ ដោយបូករួមទាំងផែនការអភិវឌ្ឍន៍នាពេលអនាគតនៃឧស្សាហកម្មនេះផងដែរ។ ក្នុងនាមជាការតាំងពិព័រណ៍គ្រឿងចក្រសំណង់ធំមួយក្នុងចំនោមការតាំងពិពណ៌គ្រឿងសំណង់ធំៗទាំងបីនៅលើពិភពលោក CICEE បានក្លាយជាឧបករណ៍វាស់ស្ទង់មួយសម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្មចាប់តាំងពីការបង្កើតឡើងតាំងពីឆ្នាំ២០១៩មក ដោយសារតែមានការពង្រីកខ្លួនជារៀងរាល់ឆ្នាំ។ ពិព័រណ៍នៅឆ្នាំនេះ ផ្តោតសំខាន់លើ “កម្លាំងផលិត និងកម្រិតគុណភាព” ដែលកំណត់ឡើងវិញនូវអនាគតនៃគ្រឿងចក្រសំណង់របស់ប្រទេសចិន តាមរយៈការបង្ហាញនៃបច្ចេកវិទ្យាទំនើប និងចុងក្រោយបង្អស់របស់ខ្លួនចំនួន ១៥០០ប្រភេទ ក្នុងវិស័យឌីជីថលភាវូបនីយកម្ម […]

គម្រោងអភិវឌ្ឍ បេ អហ្វ ឡៃថ៍ (Bay of Lights) បោះជំហានដ៏ធំក្នុងការប្រែក្លាយមុខមាត់តំបន់ឆ្នេរសមុទ្រកម្ពុជា

គម្រោងអភិវឌ្ឍឆ្នេរសមុទ្រ បេ អហ្វ ឡៃថ៍ បានបើកសម្ពោធដំណើរការសាងសង់ជាផ្លូវការនៅឆ្នាំ ២០២២ ដោយទំហំទឹកប្រាក់វិនិយោគសរុបប្រមាណ ១៦ពាន់លានដុល្លារអាមេរិក កំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័សតាមបណ្តោយឆ្នេររាម ខេត្តព្រះសីហនុ។ ជាមួយផ្ទៃដីអភិវឌ្ឍសរុប ៩៣៤ហិកតា គម្រោង បេ អហ្វ ឡៃថ៍ បានផ្សារភ្ជាប់ការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ និងវឌ្ឍនភាព ជាមួយសកម្មភាពសង្គម  ដើម្បីបំពេញចក្ខុវិស័យ ជំរុញខេត្តព្រះសីហនុឱ្យប្រែក្លាយជាគោលដៅសេដ្ឋកិច្ច និងវប្បធម៌ដ៏សំខាន់មួយនៅតំបន់អាស៊ីអាគ្នេយ៍។ កន្លងផុតទៅថ្មីៗនេះគម្រោង បេ អហ្វ ឡៃថ៍ បានសម្រេចនូវសមិទ្ធផលអភិវឌ្ឍថ្មីមួយ គឺការបញ្ចប់ការសាងសង់គ្រោងអគារមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (International Financial Center – IFC) ដែលគ្រោងប្រែក្លាយខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុតំបន់ឆ្នេរដ៏ប្រណិតបំផុតនៅប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះផងដែរ ការសាងសង់យ៉ាងមមាញឹកនូវទីលានវាយកូនហ្គោលឆ្នេរសមុទ្រ ស្ដង់ដា USGA (United States Golf Association) រចនាឡើងដោយ Greg Norman Golf Course Design ដំបូងគេបង្អស់នៅប្រទេសកម្ពុជាដែលនឹងទាក់ទាញអ្នកលេងហ្គោលពីទូទាំងពិភពលោកនាពេលអនាគតខាងមុខនេះ។ ក្រៅពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គម្រោង បេ អហ្វ ឡៃថ៍ ចូលរួមយ៉ាងសកម្មក្នុងការជួយជំរុញការអភិវឌ្ឍវិស័យទេសចរណ៍និងការរីកចម្រើនក្នុងសហគមន៍ដោយឥតឈប់ឈរ។ […]