ពិព័រណ៍លំនៅឋានធំជាងគេនៅកម្ពុជា Home & Lifestyle EXPO 2023

ក្រុមហ៊ុនអចលនទ្រព្យ Realestate.com.kh បាន និងកំពុងនាំយកមកនូវ«ពិព័រណ៍លំនៅឋានកម្ពុជា២០២៣ – Home & Lifestyle EXPO 2023» ដែលជាព្រឹត្តិការណ៍តាំងបង្ហាញលំនៅឋានគ្រប់ប្រភេទធំជាងគេនៅកម្ពុជា ។ ព្រឹត្តិ​​ការណ៍​នេះនឹងធ្វើឡើងនាចុងសប្តាហ៍ថ្ងៃទី12 និង13 ខែសីហា នៅសាលពិព័រណ៍កោះពេជ្រ ។

Home & Lifestyle EXPO គឺជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ Realestate.com.kh ដែលផ្តល់ជូនអ្នកចូលរួមនូវ​ឱកាសដើម្បីទទួលបានការទិញលក់ដ៏ល្អបំផុតនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ព្រមទាំងមានជួបជាមួយធនាគារ​ល្បីៗ អ្នកផ្តល់សេវាធានារ៉ាប់រង និងអ្នកជំនាញអចលនទ្រព្យផងដែរ ។

គម្រោងលំនៅឋានដែលមានឈ្មោះបោះសំឡេង ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមានការដាក់តាំងបង្ហាញគម្រោងរបស់ខ្លួនរួមមាន៖ បុរី ប៉េងហួត, OCIC, Orkide Development, Prince Real Estate Group, Morgan Group, RoseMarvel Property Development, Borey Dragon Land 598, Borey Bosba, Rose Apple Square, Odom, Bakong Village , Borey Chankiri, Leedon Heights, Le Conde BKK1, Creed Cambodia ។ល។

ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យនៅក្រៅប្រទេសក៏បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរដើម្បីបង្ហាញពីឱកាស​វិនិយោគនៅក្នុងប្រទេសស៊ីប កាណាដា និងសហរដ្ឋអាមេរិក ។

ចុចទីនេះ ! ដើម្បីចុះឈ្មោះចូលរួម ឬកក់ស្តង់តាំងពិព័រណ៍ 

ឱកាសឈ្នះរង្វាន់ធំប្រចាំព្រឹត្តិការណ៍ Home & Lifestyle EXPO 2023

ក្រៅពីធានាបាននូវការទិញលក់ដ៏ល្អបំផុតនៅក្នុងវិស័យអចលនទ្រព្យ អ្នកចូលរួមទាំងអស់នឹងមានឱកាសចូលរួមក្នុងការចាប់ឆ្នោតដើម្បីឈ្នះរង្វាន់ដ៏ធំៗមួយចំនួនដូចជានាឡិកាពី Watch Empire គ្រឿងអលង្ការស្អាតៗ និងរង្វាន់​​​​ច្រើនទៀតបើប្រៀបធៀបទៅនឹងព្រឹត្តិការណ៍ស្រដៀងគ្នាដទៃទៀត ។ ក្នុងរយៈពេលពីរថ្ងៃនេះ ម្ចាស់គម្រោង និង​​អ្នកចូលរួមកតាំងពិព័រណ៍នឹងមានបញ្ចុះតម្លៃជាពិសេស រង្វាន់លើកទឹកចិត្ត ដល់អ្នកចូលរួម និងអ្នកទិញក្នុងកម្មវិធីនេះ ។

 តើការតាំងពិព័រណ៍នៅពេលណា, កន្លែងណា និងម៉ោងប៉ុន្មាន?

ព្រឹត្តិការណ៍ Home & Lifestyle EXPO 2023 នឹងប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ដែលតាំងបង្ហាញចំនួន២ថ្ងៃ ពោលគឺចាប់ពីថ្ងៃសៅរ៍ ទី12 ដល់ថ្ងៃអាទិត្យ ទី13 ខែសីហា ចាប់ពីម៉ោង10និង00នាទីព្រឹករហូតដល់ម៉ោង08និង00នាទីយប់ទាំងពីរថ្ងៃ ។

ពិព័រណ៍លំនៅឋានកម្ពុជាឆ្នាំ2023 មិនត្រឹមតែតាំងបង្ហាញនូវអចលនទ្រព្យ និងសេវាកម្មប៉ុណ្ណោះទេ ថែមទាំងអាច​​​ផ្តល់​​​នូវភាពសប្បាយរីករាយសម្រាប់គ្រួសារទៀតផង ។

ពិព័រណ៍ឆ្នាំមុនបានបង្ហាញឱ្យឃើញថា ជាការជួបជុំគ្នាដាក់តាំងបង្ហាញគម្រោងអចលនទ្រព្យដែលទាក់ទាញក្រុមគ្រួសារ និងអ្នកចូលរួមគ្រប់វ័យ ។ ឪពុកម្តាយ កូនៗ និងមនុស្សចាស់បានមកជួបជុំគ្នាដើម្បីចំណាយពេលវេលាដ៏គួរឱ្យចងចាំមួយ នៅក្នុងពិភពនៃអចលនទ្រព្យ និងទទួលបានគ្រឿងបរិក្ខារប្រើប្រាស់ប្រចាំថ្ងៃដែលខ្លួនត្រូវការ ។

លោក Thomas O’Sullivan នាយកប្រតិបត្តិក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា “ព្រឹត្តិការណ៍កាលពីឆ្នាំមុនគឺជាលើកទីមួយរបស់យើងចាប់តាំងពីកើតមានជំងឺកូវីដ ហើយជាជោគជ័យដ៏ធំធេងលើសពីការរំពឹង​​ទុករបស់ពួកយើង និងអ្នកតាំងពិព័រណ៍ ។ បច្ចុប្បន្នមានអ្នកចុះឈ្មោះចូលរួមចំនួន 5,000 នាក់ហើយ ដោយផ្អែក​​លើអ្វីដែលយើងរំពឹងថា នឹងបំបែកកំណត់ត្រាកាលពីឆ្នាំមុនដែលមានចំនួន 12,000 នាក់” ។

លោកបានបន្តថា “ជាចុងក្រោយ គោលដៅរបស់យើងគឺផ្តល់ឱ្យអ្នកទិញលំនៅឋាន និងអ្នកវិនិយោគនូវឱកាសមួយ​ដើម្បីទទួលបានកិច្ចព្រមព្រៀងទិញលក់ដ៏ល្អបំផុតនៅក្នុងអចលនទ្រព្យ រថយន្ត និងផលិតផលផ្សេងទៀតប្រចាំ​ឆ្នាំ ហើយបង្កើតបទពិសោធន៍មួយដែលមនុស្ស និងក្រុមគ្រួសារអាចមានថ្ងៃរីករាយជាមួយគ្នា ។ តាមរយៈការ​បន្ថែមភាពទាក់ទាញ កន្លែងក្មេងៗលេង រថយន្ត អាហារ និងភេសជ្ជៈដ៏សំបូរបែប ដែលអនុញ្ញាតឱ្យយើងមិនត្រឹម​តែដាក់តាំងពិព័រណ៍អចលនទ្រព្យដ៏ធំបំផុត និងល្អបំផុតប៉ុណ្ណោះទេ ប៉ុន្តែដើម្បីបង្កើតថ្ងៃដ៏អស្ចារ្យសម្រាប់គ្រួសារទាំ​ងមូលផងដែរ»។

ចុចទីនេះ ! ដើម្បីចុះឈ្មោះចូលរួម ឬកក់ស្តង់តាំងពិព័រណ៍

ដំណើរការបន្តក្នុងការបំបែកកំណត់ត្រាជោគជ័យ

ពិព័រណ៍អចលនទ្រព្យដែលបានប្រារព្ធឡើងនៅ Premier Center Sen Sok Phnom Penh កាលពីឆ្នាំ 2022 កន្លងទៅនេះ​គឺជាជោគជ័យដ៏ធំមួយដែលបានបំបែកកំណត់ត្រាលក់អចលនទ្រព្យដ៏ធំបំផុតដែលមិនធ្លាប់មាននៅក្នុងប្រទេស​កម្ពុជាជាមួយនឹងការលក់ដ៏លើសលប់ជាង30លានដុល្លារ និងទាក់ទាញអ្នកចូលរួមជាង 12,000 នាក់ ។

បុរី ខុនដូ ធនាគារ ផលិតផលប្រើប្រាស់ និងម៉ាកយីហោក្រុមហ៊ុនឈានមុខគេនៅកម្ពុជា

តើមានអ្នកណាខ្លះក្នុងទីផ្សារវិស័យអចលនទ្រព្យ និងសេវាកម្មបន្ថែមរបស់កម្ពុជា ដែលនឹងមានវត្តមានកាន់តែច្រើន​ឡើង ខណៈដែលពិព័រណ៍ EXPO 2023 នៅថ្ងៃទី 12 និង 13 ខែសីហា កាន់តែខិតជិតមកដល់ ។

អ្នកឧបត្ថម្ភធំ និងអ្នកគាំទ្រសំខាន់ៗរួមមាន ៖ IAAC Airport Advertising, COGETEL (ONLINE), NHAM24, Legend Cinema, Wowee Advertising, Poma Media, Watch Empire, Provida Water, Cambodian Investment Management, B2B Cambodia, Gold Zone Media ។

អ្នកតាំងពិព័រណ៍រួមមាន ៖  Borey Peng Huoth: The Eco Collection, The Star Polaris 23 Condominium, PH Grand Hall, Orkide Development: Orkide The Botanic City, Orkide The Pochentong, Orkide The Royal Condominium, Prince Real Estate Group: Prince Central Plaza, Prince Happiness Plaza, One Tropica, Morgan Group: Morgan Tower, Morgan EnMaison, Morgan Champs-Elysees, Overseas Cambodian Investment Corporation (OCIC), RoseMarvel Property Development: Mean Chey Residences, Urban Living Solutions: Rose Apple Square, Odom, Bakong Village, Urbanland: Borey Chankiri, Borey Dragon Land 598, MSQM ZTH: Leedon Heights, Le Condé BKK1, Residence H Sen Sok, Creed Cambodia, Borey Bosba, Chroy Changva Satellite City, Borey Heng Heang, Borey New Hope, Tourism City, Borey Mongkul, KH Land, LESSO, ABA Bank, Canadia Bank, Shinhan Bank, KB Daehan Bank, GAC Motor, ISUZU, Forthing, STMarket, ARISTO Developers, DeGrand Realty, Borey Mongkul, Upward Property, FazWaz Cambodia, Parc 21 Residence, eMedia Links, Simplex, Stronghold Trustee, Orkun Solutions, Hitachi Elevator, MOVE By LM CAR, DreamsTown, iSmart home ។ល។

ដៃគូប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរួមមាន ៖ Khmer Times, B2B Cambodia, AmCham, Cambodia Investment Review, Gold Zone Media, The Cambodia China Times, Enjoy Cambodia, Business Cambodia, FreshNews, Koh Santepheap Daily, Kampuchea Thmey Daily, ThmeyThmey, CNC, BTV, PNN, Hang Meas, CTV, TVK, CTN, Jianhua daily, Cambodia China Times ។

ចុចទីនេះ ! ដើម្បីចុះឈ្មោះចូលរួម ឬកក់ស្តង់តាំងពិព័រណ៍

ពិព័រណ៍អចលនទ្រព្យនេះគឺជាផ្នែកមួយដែលធ្វើឡើងជាបន្តបន្ទាប់ និង​បង្កើតឡើងដោយលោក ម៉ឹក ចិន្តា ស្ថាបនិក Realestate.com.kh និងលោក Thomas O’Sullivan នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ជាមួយនឹងចក្ខុវិស័យនៃ​​​ការបង្កើតព្រឹត្តិការណ៍ដែលអ្នកទិញអាចទទួលបានកិច្ចព្រមព្រៀងដ៏ល្អបំផុតក្នុងអចលនទ្រព្យ ។

ព្រឹត្តិការណ៍នេះគឺអាចចូលរួមដោយសេរី ហើយក្រៅពីការស្ទង់មតិលើទីផ្សារអចលនទ្រព្យ ហើយក៏ជាថ្ងៃដែលសប្បាយ​រីករាយក្នុងការជួបជុំក្រុមគ្រួសារទាំងមូល ដោយទស្សនាកន្លែងគួរឲ្យទាក់ទាញមួយចំនួនដូចជា ផ្ទះដែលបំពាក់​ដោយបច្ចេកវិទ្យាចុងក្រោយ ការបើកសាកល្បងរថយន្ត និងតំបន់កម្សាន្តសម្រាប់កុមារជាដើម ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជាឱកាសដ៏វិសេសវិសាលដើម្បីទទួលបានទីតាំងល្អបំផុតក្នុងសហគមន៍លំនៅឋានលំដាប់ខ្ពស់ ហ្គ្រេនស្ដា ផ្លាទីនីម បុរី ប៉េង ហួត បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់បទដ្ឋានថ្មីនៃលំនៅឋានលំដាប់ខ្ពស់នៅកម្ពុជា តាមរយៈការប្រកាសបើកលក់ជាផ្លូវការនូវគម្រោងថ្មីបំផុតរបស់ខ្លួនដែលមានឈ្មោះថា ភូមិនិម្មិត។ បន្ទាប់ពីទទួលបានជោគជ័យក្នុងពិធីបុកគ្រឹះបញ្ចុះបឋមសិលាកាលពីចុងខែមករាកន្លងទៅ ឥឡូវនេះ បុរី ប៉េង ហួត បានប្រកាសបើកលក់ Pre-Sale គម្រោង ភូមិនិម្មិត នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៦ ល្ងាច ទីតាំងផ្ទះគំរូ វីឡា ឃីង ហ្គ្រេន គម្រោង ហ្គ្រេនស្ដា ផ្លាទីនីម ដើម្បីឱ្យអតិថិជនអាចជ្រើសរើសទីតាំងពិសេសៗ​ បានមុនគេ។ គម្រោង ភូមិនិម្មិត មានទីតាំងក្នុងដំណាក់កាលទី ៣ នៃគម្រោង ហ្គ្រេនស្ដា ផ្លាទីនីម ក្នុងតំបន់បឹងស្នោ សង្កាត់ច្បារអំពៅ ដែលតំបន់ដ៏មានសក្ដានុពលមួយក្នុងរាជធានីភ្នំពេញ។ គម្រោងថ្មីនេះ ជាចំណុចកណ្ដាលរវាងតំបន់ ៦០ ម៉ែត្រ និងតំបន់ច្បារអំពៅ នៅពេលដែលស្ពានព្រែកប្រាចាក់អង្រែក្រោមចាប់ផ្ដើមបើកដំណើរការឆាប់ៗខាងមុខនេះ។ ទីតាំងកម្មវិធី […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ និងចែកចាយគ្រឿងចក្រធុនធ្ងន់ឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីសម្ពោធជាផ្លូវការនូវផលិតផលជប៉ុនម៉ាកយីហោ YOKODA ដោយជោគជ័យ នៅភោជនីយដ្ឋាន ដឹ ព្រេមៀរ ផាលេស រាជធានីភ្នំពេញ ក្រោមបរិយាកាសដ៏អធិកអធម និងមានវត្តមានភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ៉ាជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ខេ អិន​ អិន គ្រុប ដោយមានការចូលរួមពីម្ចាស់ក្រុមហ៊ុនសំណង់ អ្នកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែ ម្ចាស់អាជីវកម្មក្នុងវិស័យរ៉ែ ដៃគូអាជីវកម្ម អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងគណៈគ្រប់គ្រងក្រុមហ៊ុន។ ក្នុងកម្មវិធីនេះ ក៏មានការដាក់តាំងបង្ហាញគ្រឿងចក្រ និងប្រេងរំអិល YOKODA ផ្ទាល់ សម្រាប់អតិថិជនទស្សនា សាកសួរព័ត៌មាន និងស្វែងយល់អំពីបច្ចេកវិទ្យា និងសមត្ថភាពប្រតិបត្តិការផងដែរ។ ក្នុងឱកាសនោះ អ្នកឧកញ៉ា ជាម ឃុនណាត ​បានមានប្រសាសន៍ថា៖ […]

ពិតជាអស្ចា្យមែន! បុរី ប៉េង ហួត បុកគ្រឹះសង់គម្រោងថ្មី១បន្ថែមទៀត ខណៈទើបបើកបុកគ្រឹះគម្រោងថ្មី២ កាលពីម្សិលមិញ

នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នេះបុរី ប៉េង ហួត បានធ្វើពិធីបុកគ្រឹះបញ្ចុះបឋមសិលាគម្រោងថ្មីថែម ១ទៀតក្នុងតំបន់ ៦០ម៉ែត្រ គឺគម្រោង ភូមិមរកត២ បន្ទាប់ពីបានធ្វើពិធីបុកគ្រឹះបញ្ចុះបឋមសិលាគម្រោងថ្មីចំនួន២ នៅតំបន់បឹងស្នោ ខណ្ឌច្បារអំពៅកាលពីម្សិលម៉ិញដែលឈ្មោះថា គម្រោង ភូមិនិម្មិត និង ភូមិព្រែកអម្រឹត។ បុរី ប៉េង ហួត បានសម្រេចចិត្តអភិវឌ្ឍ គម្រោង ភូមិមរកត២ នេះ បន្ថែមបន្ទាប់ពីបានជោគជ័យយ៉ាងខ្លាំងក្នុងការលក់ផ្ទះក្នុងគម្រោង ភូមិមរកត១ ស្ទើរតែអស់ ១០០% ទៅហើយត្រឹមតែរយៈពេលជិត ១ ឆ្នាំប៉ុណ្ណោះ។ ដោយសារមើលឃើញពីតម្រូវការ និងភាពជឿជាក់របស់អតិថិជនមកលើក្រុមហ៊ុន ដូចនេះទើបបុរី ប៉េង ហួត សម្រេចចិត្តចាប់ផ្ដើមគម្រោងថ្មីនេះបន្តទៀតក្នុងដើមឆ្នាំ២០២៦ នេះ។ គម្រោង ភូមិមរកត២ នេះនឹងធ្វើឱ្យតំបន់ ៦០ម៉ែត្រ មានសក្ដានុពលសេដ្ឋកិច្ចកាន់តែខ្លាំងឡើងមួយកម្រិតទៀត បន្ទាប់ឃើញថាតំបន់នេះមានសន្ទុះការអភិវឌ្ឍយ៉ាងឆាប់រហ័សចាប់តាំងពីព្រលានយន្តហោះថ្មីបានចាប់ផ្ដើមបើកដំណើរការមក។ ដូចនេះសម្រាប់អតិថិជនរបស់បុរី ប៉េង ហួត ដែលកំពុងរង់ចាំឱកាសវិនិយោគ ឬកំពុងតែចង់រស់នៅជាមួយម៉ូតផ្ទះថ្មីៗ ចុងក្រោយ អាចសាកសួរព័ត៌មានបន្ថែមតាមរយៈលេខ ០១៦/០១៧ ៥៩ ៦៧ […]

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្មីដ៏ធំ ចំនួនពីរ ក្នុងពេលតែមួយ ស្របពេលនៃការប្រារព្ធខួប ២០ឆ្នាំនៃការអភិវឌ្ឍគម្រោងលំនៅឋានរបស់ខ្លួន នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ក្នុងខណ្ឌច្បារអំពៅ ដោយក្រុមហ៊ុនបានរៀបចំពិធីបុកគ្រឹះបញ្ចុះបឋមសិលាជាផ្លូវការ សម្រាប់គម្រោង “ភូមិនិម្មិត” និងគម្រោង “ភូមិព្រែកអម្រឹត”។ បើមើលភូមសាស្រ្តទីតាំងក្នុងតំបន់យុទ្ធសាស្ត្រពីរផ្សេងគ្នា គម្រោងថ្មីទាំងនេះបានឆ្លើយតបយ៉ាងសំខាន់ទៅនឹងការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ និងតំបន់ច្បារអំពៅ។ គម្រោង ភូមិនិម្មិត និងភូមិព្រែកអម្រឹត បានរក្សាវប្បធម៌ប្រពៃណីក្នុងការប្រើប្រាស់ឈ្មោះជាភាសាខ្មែរ ដែលបង្កប់នូវអត្ថន័យប្រកបដោយភាពចំរុងចម្រើន និងត្រជាក់ត្រជុំ ជាមួយទីតាំងប្រកបដោយសក្ដានុពល នៃផ្លូវ ៦០ ម៉ែត្រ ដែលជាសង្កាត់ពាណិជ្ជកម្មកម្រិតខ្ពស់ថ្មី និងតំបន់បឹងស្នោ ដែលមានហេដ្ឋារចនាតសម្ព័ន្ធតភ្ជាប់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ក្នុងរយៈពេល ២០ឆ្នាំមកនេះ បុរី ប៉េង ហួត បានកំណត់បទដ្ឋានថ្មីសម្រាប់សំណង់ដែលមានគុណភាពខ្ពស់ និងការរស់នៅក្នុងសហគមន៍ប្រកបដោយសុខសុវត្ថិភាពខ្ពស់ក្នុងប្រទេសកម្ពុជា។ ការបើកការដ្ឋានសាងសង់គម្រោងទាំងពីរដំណាលគ្នានេះ ក៏ជាសញ្ញាណដ៏រឹងមាំនៃទំនុកចិត្តលើការលូតលាស់នៃវិស័យអចលនទ្រព្យនៅកម្ពុជា។ តាមរយៈការប្រែក្លាយផ្ទៃដីដ៏ធំល្វឹងល្វើយឱ្យទៅជាសហគមន៍លំនៅឋានដែលមានផែនការមេត្រឹមត្រូវ បុរី ប៉េង ហួត មិនត្រឹមតែសាងសង់សហគមន៍លំនៅឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងអនាគតនៃអត្តសញ្ញាណទីក្រុងភ្នំពេញ។ ជាមួយនឹងការចាប់ផ្ដើមនៃគម្រោង ភូមិនិម្មិត និងភូមិព្រែកអម្រឹត នឹងធ្វើឱ្យតំបន់បឹងស្នោ ខណ្ឌច្បារអំពៅកាន់តែមានសក្តានុពលបន្ថែមទៀត ជាមួយល្បឿននៃការអភិវឌ្ឍឥតឈប់ឈរ […]

GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

ភ្នំពេញ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៥៖ ក្រុមហ៊ុន ជីហ្គៀ គ្រុប (GGEAR Group) ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យអេឡិចត្រូនិកនៅកម្ពុជា បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) និងសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារម៉ាក KHIND» ដែលជាផលិតផល់របស់ប្រទេសម៉ាឡេស៊ី មកកាន់ទីផ្សារកម្ពុជា។ ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនៅសណ្ឋាគារ Raffles Hotel Le Royal នាព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៥។ កម្មវិធីនេះ មានការចូលរួមជាអធិបតីភាពពីសំណាក់ លោកស្រី នូរ ហឺហ្សាហ្ស៊ីឡា ហ្គាហ្សាលី (Nur Herzazzila Ghazali) ភារធារីនៃស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន GGEAR Group និង លោក អាឌីល ជីមមី មីស្ទ្រី (Adil Jimmy Mistry) នាយកប្រតិបត្តិនៃក្រុមហ៊ុន KHIND ម៉ាឡេស៊ី […]

ទិញផ្ទះចុងឆ្នាំនៅបុរី ប៉េង ហួត ធានាថាមិនឱ្យលោកអ្នកខកបំណងឡើយ

អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅបុរី ប៉េង ហួត កំឡុងពេលនេះគឺពិតជាពិសេសណាស់ជាមួយប្រូម៉ូសិន Grand December ដែលក្រុមបានផ្ដល់ជូនកាដូ និង លក្ខខណ្ឌបង់ប្រាក់មិនធ្លាប់មានពីមុន។ ដើម្បីឱ្យប្រូម៉សិន Gand December នេះកាន់តែពិសេស បុរី ប៉េង ហួត បានធ្វើកម្មវិធីនៅថ្ងៃទី 12-13-14 ខែធ្នូ ឆ្នាំ ២០២៥ ដើម្បីឱ្យអតិថិជនអាចមកទស្សនាផ្ទះគំរូផ្ទាល់ និងអាចសាកសួរព័ត៌មានបន្ថែមឱ្យកាន់តែលម្អិត ហើយក៏មានការលេងកម្សាន្ត ដើម្បីទទួលបានរង្វាន់ផ្សេងៗផងដែរ។ បើតាមការឱ្យដឹងពីក្រុមហ៊ុន បុរី ប៉េង ហួត បានបញ្ជាក់ថាប្រូម៉ូសិន ក្នុងខែធ្នូ ដំណាច់ឆ្នាំ ២០២៥ នេះគឺពិសេសខ្លាំងតែម្ដង ជាពិសេសគោលការណ៍បង់ប្រាក់កាន់តែងាយស្រួល កាន់តែពិសេសដល់អតិថិជន ងាយនឹងទិញផ្ទះបានក្នុងបុរី ប៉េង ហួត។ លោកអ្នកដែលកំពុងតែស្រឡាញ់ផ្ទះនៅបុរី ប៉េង ហួត អាចចូលរួមសាកសួរព័ត៌មានបានដោយសេរីចាប់ពីងម៉ោង 9 ព្រឹក ដល់ម៉ោង 6 ល្ងាច នៅទីតាំងផ្ទះគំរូ King Grand ក្នុងគម្រោង ហ្គ្រេនស្ដា ផ្លាទីនីម (បឹងស្នោ)។ […]