ឈ្មោះគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងកម្មវិធីពានរង្វាន់ 2023 Going Digital Awards in Infrastructure របស់ក្រុមហ៊ុន Bentley

អ្នកឈ្នះពានរង្វាន់ Going Digital Awards in Infrastructure សម្រាប់ឆ្នាំ ២០២៣ របស់ក្រុមហ៊ុន Bentley នឹងត្រូវជ្រើសរើស និងប្រកាសនៅថ្ងៃទី ១២ ខែតុលា

EXTON, Pa. – ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ – ក្រុមហ៊ុន Bentley Systems, Incorporated ដែលជា ក្រុមហ៊ុន សូហ្វវែរវិស្វកម្មផ្នែកហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសគម្រោងជាច្រើនពីប្រទេសឥណ្ឌា កូរ៉េខាងត្បូង និងប្រទេសអាស៊ីអាគ្នេយ៍ ជាអ្នកជាប់វគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីប្រកួតពានរង្វាន់  2023 Going Digital Awards in Infrastructure របស់ក្រុមហ៊ុន ។

កម្មវិធីផ្តល់ពានរង្វាន់ប្រចាំឆ្នាំនេះ ប្រារព្ធឡើងដើម្បីផ្តល់កិត្តិយសដល់អ្នកប្រើប្រាស់កម្មវិធីសូហ្វវ៊ែររបស់ក្រុមហ៊ុន Bentley ណាដែលមានស្នាដៃឆ្នើម ដែលមានប្រយោជន៍ច្រើនក្នុងការជំរុញការរចនាហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់ និងប្រតិបត្តិការនៅទូទាំងពិភពលោក។ គណៈវិនិច្ឆ័យឯករាជ្យចំនួន ១២ រូប ដែលតំណាងឱ្យប្រភេទពានរង្វាន់ចំនួន ១២ បានជ្រើសរើសបេក្ខជនចុងក្រោយចំនួន ៣៦ នាក់ពីក្នុងចំណោមបេក្ខជនដែលទទួលបានការចាត់តាំងជាង ៣០០ នាក់ មកពីស្ថាប័នចំនួន ២៣៥ នៃបណ្តាប្រទេសចំនួន ៥១ ប្រទេស។

អ្នកតំណាងមកពីស្ថាប័នដែលជាប់វគ្គផ្តាច់ព្រ័ត្រនឹងបង្ហាញគម្រោងរបស់ពួកគេដល់ក្រុមចៅក្រមឯករាជ្យដើម្បីកំណត់អ្នកឈ្នះ ហើយជួបជាមួយអ្នកសារព័ត៌មាន និងនាយកប្រតិបត្តិក្រុមហ៊ុនមកពីទូទាំងពិភពលោក នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ Going Digital Awards និងពានរង្វាន់ 2023 Year in Infrastructure ដែលនឹងប្រារព្ធឡើងនៅ Marina Bay Sands ក្នុង ប្រទេសសិង្ហបុរី នៅថ្ងៃទី ១១-១២ ខែតុលា ឆ្នាំ ២០២៣។ សូមចូលទៅកាន់គេហទំព័រ ដើម្បីស្វែងយល់ពីរបៀបដែលគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏អស្ចារ្យទាំងនេះកំពុងប្រើប្រាស់ភាពជឿនលឿនផ្នែកឌីជីថល ដើម្បីសម្រេចបាននូវលទ្ធផលដែលមិនធ្លាប់មានពីមុនមក។

គម្រោងប្រទេសឥណ្ឌា កូរ៉េខាងត្បូង និងអាស៊ីអាគ្នេយ៍ដែលមានឈ្មោះជាប់វគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីពានរង្វាន់ Going Digital Awards in Infrastructure  ឆ្នាំ ២០២៣ របស់ក្រុមហ៊ុន Bentley គឺ៖

វិស័យផ្លូវដែក និងផ្ទេរការដឹកជញ្ជូន

គម្រោងតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនល្បឿនលឿនរវាងសិង្ហបុរីនិងតំបន់ Johor Bahru

របស់ក្រុមហ៊ុន AECOM Perunding Sdn Bhd – ម៉ាឡេស៊ី និងសិង្ហបុរី

គម្រោងតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនល្បឿនលឿនរវាងសិង្ហបុរីនិងតំបន់ Johor Bahru (RTS) គឺជាគម្រោងឆ្លងកាត់ព្រំដែនដែលនឹងបន្ធូរបន្ថយការកកស្ទះចរាចរណ៍រវាងប្រទេសម៉ាឡេស៊ី និងសិង្ហបុរី។ ក្រុមហ៊ុន AECOM បានប្រើប្រាស់កម្មវិធី Bentley ដើម្បីបង្កើនប្រសិទ្ធភាពការធ្វើផែនការ ការរចនា និងការសាងសង់ជាមួយនឹងលំហូរការងារដោយស្វ័យប្រវត្តិ ដោយសន្សំ ពេលវេលាបាន ៥០% មុនផែនការ។ ក្រុមហ៊ុន ក៏បានបង្កើតកម្មវិធីគ្រប់គ្រង់សកម្មភាពគម្រោង ពីរូបភាពដែលថតដោយប្រើដ្រូន ដែលជួយបង្កើនល្បឿនការស្ទង់មតិ និងដំណើរការបានលឿនជាងប្រាំដងលើសពីផែនការគ្រោងទុក។


រូបភាពគុណភាពបង្ហាញខ្ពស់នៃ តំណភ្ជាប់ប្រព័ន្ធដឹកជញ្ជូនល្បឿនលឿន Johor Bahru-Singapore ; រូបភាពផ្តល់សិទ្ធិដោយ ក្រុមហ៊ុន AECOM Perunding Sdn Bhd

វិស័យវិស្វកម្មរចនាសម្ព័ន្ធ

គម្រោងការរចនាស្វ័យប្រវត្តិនៃរចនាសម្ព័ន្ធសំណង់ស៊ីវិល និងស្ថាបត្យកម្ម ជាមួយកម្មវិធី STAAD API

ក្រុមហ៊ុន Hyundai Engineering – ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង

ក្រុមហ៊ុន Hyundai Engineering បានស្វែងរកការសម្រួលការផ្លាស់ប្តូរព័ត៌មាន និងស្វ័យប្រវត្តិកម្មនៃការរចនារោងចក្រថាមពលគីមី និងអគ្គិសនី។ ពួកគេបានប្រើកម្មវិធីរចនាសម្ព័ន្ធ STAAD របស់ក្រុមហ៊ុន Bentley ដើម្បីធ្វើការរចនាដោយស្វ័យប្រវត្តិ និងប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីបង្កើតការរចនាតាមរយៈការទស្សន៍ទាយការរៀនម៉ាស៊ីន។ ដំណោះស្រាយឌីជីថលរួមបញ្ចូលគ្នាបានបង្កើនល្បឿននៃការរចនាវិស្វកម្មផ្នែកខាងមុខចំនួន ៣០% និងបានប្រមូលផ្តុំនូវមូលដ្ឋានទិន្នន័យបាន ១៦៨០ សេណារីយ៉ូ។


រូបភាពគុណភាពបង្ហាញខ្ពស់នៃ ការរចនាស្វ័យប្រវត្តិនៃរចនាសម្ព័ន្ធសំណង់ស៊ីវិល និងស្ថាបត្យកម្ម ; រូបភាពផ្តល់សិទ្ធិដោយក្រុមហ៊ុន វិស្វកម្ម Hyundai

គម្រោង​សាង​សង់​រោង​ចក្រ​ប្រព្រឹត្តិ​កម្ម​ទឹក​សំណល់ 318 MLD (70 MGD)

L&T Construction – ទីក្រុង New Delhi ប្រទេសឥណ្ឌា

ក្រុមហ៊ុន L&T Construction បានសាងសង់ដោយជោគជ័យនូវ Coronation Pillar ដែលជារោងចក្រប្រព្រឹត្តិកម្មទឹកសំណល់ថ្មី ដែលមានសមត្ថភាពចម្រាញ់ទឹកស្អុយបាន ៣១៨ លានលីត្រក្នុងមួយថ្ងៃ។ ក្រុមហ៊ុននេះ បានជ្រើសរើសប្រើកម្មវិធី STAAD ដើម្បីយកគំរូតាមការរចនាជាច្រើនជាមួយនឹងការកំណត់រចនាសម្ព័ន្ធផ្ទុក និងកម្មវិធីផ្សេងៗ ដោយសម្រេចបានការសន្សំដីបាន ១៧,៨% និងការសន្សំស៊ីម៉ង់ត៍បាន ៥% ព្រមទាំង កាត់បន្ថយពេលវេលាដើម្បីសម្រេចបាននូវដំណោះស្រាយដ៏ល្អប្រសើរនេះបានដល់ទៅ ៧៥% ។


រូបភាពគុណភាពបង្ហាញខ្ពស់នៃ រោងចក្រប្រព្រឹត្តិកម្មទឹកសំណល់នៅសសរស្តម្ភ Coronation ; រូបភាពផ្តល់សិទ្ធិដោយក្រុមហ៊ុនសំណង់L&T

គម្រោងខ្សែរថភ្លើង Dhaka Metro Rail Line 1

ដោយក្រុមហ៊ុន RISE Structural Design, Inc. – តំបន់ដាកា ប្រទេសបង់ក្លាដែស

នៅពេលបញ្ចប់ការសាងសង់រួច ខ្សែរថភ្លើង MRT-1 នឹងក្លាយជាខ្សែរថភ្លើងក្រោមដីដំបូងគេរបស់ប្រទេសបង់ក្លាដែស។ ក្រុមហ៊ុន RISE កំពុងរចនាស្ថានីយ៍នៅតាមបណ្តោយខ្សែ MRT-1 ហើយបានប្រឈមមុខនឹងបញ្ហាបច្ចេកទេស​ ដោយសារ មានការតម្រូវឱ្យដំឡើងដំបូលដែក និងស្ថានភាពស្ថានីយ៍ផ្សេងៗគ្នា។ ក្រុមហ៊ុននេះ បានជ្រើសរើសប្រើកម្មវិធី STAAD ដើម្បីយកគំរូតាម និងវិភាគរចនាសម្ព័ន្ធដំបូលដែក និងការពង្រឹងបេតុង ធ្វើអោយប្រសើរឡើងនូវការធ្វើសមកាលកម្មទិន្នន័យបាន ៥០% និងកាត់បន្ថយពេលវេលាធ្វើគំរូបាន ៣០%។


រូបភាពគុណភាពបង្ហាញខ្ពស់នៃខ្សែរថភ្លើង Dhaka Metro Rail Line 1 ;

រូបភាពផ្តល់សិទ្ធិដោយក្រុមហ៊ុន RISE Structural Design, Inc.

វិស័យទឹកនិងទឹកសំណល់

គម្រោងផែនការសម្រេចបាននូវលទ្ធភាពទទួលបានទឹកស្អាត 24×7 សម្រាប់សេដ្ឋកិច្ចដែលកំពុងរីកចម្រើន

ក្រុមហ៊ុន Geoinfo – នៅតំបន់ Ayodhya, Uttar Pradesh, ប្រទេសឥណ្ឌា

 

ក្រុមហ៊ុន Geoinfo បានរៀបចំផែនការ និងរៀបចំគម្រោងផ្គត់ផ្គង់ទឹកក្នុងទីក្រុងដែលមានសម្ពាធ ដើម្បីផ្តល់លទ្ធភាពប្រើប្រាស់ទឹកស្អាតរយៈពេល ២៤ ម៉ោង និងកាត់បន្ថយទឹកដែលមិនរកចំណូលបាន ៣៥% ។ ក្រុមហ៊ុននេហ បានជ្រើសរើសប្រើកម្មវិធី OpenFlows ដើម្បីបង្កើតកម្មវិធីឌីជីថលភ្លោះ ដោយកាត់បន្ថយពេលវេលារចនាបាន ៧៥%។ ក្រោយបានធ្វើបច្ចុប្បន្នភាពរួច បណ្តាញនេះ​កំពុងជួួឱ្យក្រុមហ៊ុនសន្សំប្រាក់បានចំនួន ១,៥ លានដុល្លារក្នុងការចំណាយប្រតិបត្តិការប្រចាំឆ្នាំ ព្រមទាំងជួយលុបបំបាត់ការបំភាយកាបូនបាន ៣៤៧ តោនក្នុងមួយឆ្នាំ។


រូបភាពគុណភាពបង្ហាញខ្ពស់នៃ ប្រព័ន្ធផ្គត់ផ្គង់ទឹក 24×7 Tap ;

រូបភាពផ្តល់សិទ្ធិដោយ ក្រុមហ៊ុន Geoinfo

គម្រោងផ្គត់ផ្គង់ទឹកស្អាតជនបទ Rajghat Multi Village

ក្រុមហ៊ុន L&T Construction – នៅតំបន់ Ashok Nagar និង Guna, Madhya Pradesh ប្រទេសឥណ្ឌា

គម្រោងផ្គត់ផ្គង់ទឹកនៅតាមជនបទពហុភូមិនេះ នឹងផ្តល់ប្រព័ន្ធធារាសាស្រ្ត និងផលិតថាមពលដល់ប្រជាពលរដ្ឋតាមរយៈប្រព័ន្ធទុយយោចែកចាយប្រវែង ៧៨៩០ គីឡូម៉ែត្រ រួមទាំងធុង ចំនួន ៦៩៨ និងម៉ាស៊ីនបូមបន្ថែម និងឧបករណ៍។ ដោយការប្រើប្រាស់កម្មវិធី Bentley ក្រុមហ៊ុននេះបានបញ្ចប់ការងារវិស្វកម្មក្នុងរយៈពេល ៤ ខែ នៅពេលដែលវិធីសាស្ត្រធម្មតាអាចចំណាយពេលដល់ទៅ១២ ទៅ ១៣ ខែដើម្បីបញ្ចប់។ ការធ្វើការនៅក្នុងបរិយាកាសឌីជីថលបើកចំហ បានសន្សំពេលបាន ៥០% ក្នុងពេលធ្វើគំរូ និងបង្កើនផលិតភាពបាន ៣២ ដង។


រូបភាពគុណភាពបង្ហាញខ្ពស់នៃ Rajghat Multi Village Rural Water Supply Scheme; រូបភាពផ្តល់សិទ្ធិដោយក្រុមហ៊ុន L&T Construction

សម្រាប់ព័ត៌មានបន្ថែមអំពីបេក្ខភាពចុងក្រោយ សូមចូលទៅកាន់https://yii.bentley.com/award-finalists

អ្នកឈ្នះនឹងត្រូវបានប្រកាសនៅថ្ងៃទី 12 ខែតុលា ឆ្នាំ 2023។

ប្រសិនបើអ្នកចង់ស្នើសុំការសម្ភាសន៍ប្រព័ន្ធផ្សព្វផ្សាយជាមួយអ្នកជាប់ពានរង្វាន់ក្នុងកម្មវិធី Going Digital Awards ឬសហសេវិករបស់ក្រុមហ៊ុន Bentley ឬប្រសិនបើអ្នកមានសំណួរទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត សូមទាក់ទង Michaela Romero តាមរយៈ Michaela.Romero@bentley.com

កញ្ចប់ព័ត៌មាននិមិ្មត The Year in Infrastructure and Going Digital Awards Virtual Press Kit ផ្តល់នូវការចូលទៅកាន់ការចុះឈ្មោះចូលរួមព្រឹត្តិការណ៍ សេចក្តីប្រកាសព័ត៌មាន រូបភាព អ្នកឈ្នះ និងព័ត៌មានអ្នកជាប់ចុងក្រោយ ទម្រង់សំណើសំភាសន៍ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានជាច្រើនទៀត។ សូមពិនិត្យមើលកញ្ចប់ព័ត៌មាននិម្មិតតាមរយៈតំណលីង៖ https://www.bentley.com/events/going-digital-awards/press/

##

អំពីក្រុមហ៊ុន Bentley Systems

ក្រុមហ៊ុន Bentley Systems (Nasdaq: BSY) គឺជា ក្រុមហ៊ុន សូហ្វវែរវិស្វកម្មផ្នែកហេដ្ឋារចនាសម្ព័ន្ធ ។ យើងផ្តល់កម្មវិធីច្នៃប្រតិដ្ឋថ្មី ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធរបស់ពិភពលោក  ក្នុងគោលដៅទ្រទ្រង់ទាំងសេដ្ឋកិច្ចពិភពលោក និងបរិស្ថាន។ ដំណោះស្រាយផ្នែកកម្មវិធីសូហ្វវ៊ែរ ឈានមុខគេ របស់យើង ត្រូវបានប្រើប្រាស់ដោយអ្នកជំនាញ និងអង្គការគ្រប់ទំហំ សម្រាប់ការរចនា ការសាងសង់ និងប្រតិបត្តិការផ្លូវ និងស្ពាន ផ្លូវដែក និងការដឹកជញ្ជូន គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹក និងសំណល់រាវ ការងារសាធារណៈ និងឧបករណ៍ប្រើប្រាស់សម្រាប់ អគារ និងបរិវេណសាលា ការជីកយករ៉ែ និង គ្រឿងបរិក្ខារឧស្សាហកម្ម។ ក្រុមហ៊ុនយើងមានផ្តល់ជូនកម្មវិធីដូចជា iTwin Platform សម្រាប់ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ រួមមាន កម្មវិធី MicroStation និង Bentley Open សម្រាប់ការបង្កើតគំរូ និងការធ្វើតេស្តសាក កម្មវិធី Seequent សម្រាប់ អ្នកជំនាញភូមិសាស្ត្រ និងកម្មវិធី Bentley Infrastructure Cloud គ្របដណ្តប់លើប្រព័ន្ធ ProjectWise សម្រាប់ការចែកចាយគម្រោង SYNCHRO សម្រាប់ការគ្រប់គ្រងសំណង់ និងកម្មវិធី AssetWise សម្រាប់ប្រតិបត្តិការទ្រព្យសកម្ម។ សហសេវិក ចំនួន ៥០០០នាក់របស់ក្រុមហ៊ុន Bentley Systems បង្កើតប្រាក់ចំណូលប្រចាំឆ្នាំជាង ១ ពាន់លានដុល្លារ មកពី ១៩៤ ប្រទេស។

www.bentley.com

© 2023 Bentley Systems, Incorporated. Bentley, the Bentley logo, Bentley Infrastructure Cloud, Bentley Open, AssetWise, iTwin, MicroStation, OpenFlows, ProjectWise, Seequent, STAAD, and SYNCHRO are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly owned subsidiaries.

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន រួមគ្នាបង្កើនឱកាសការងារដល់និសិ្សតកម្ពុជាផ្នែកព័ត៌មានវិទ្យា តាមរយៈការអនុវត្តកម្មវិធី Japanese IT Pathway

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា ជាមួយនិងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលប្រមាណ ១៣៥ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូនិងទីក្រុងអូសាកា ប្រទេសជប៉ុន កំពុងសហការរួមគ្នាជំរុញការអនុវត្តកម្មវិធី Japanese IT Pathway។  កម្មវិធីនេះបង្កើតឡើងដើម្បីជួយនិស្សិតកម្ពុជា ជាពិសេសអ្នកដែលនៅក្នុងវិស័យបច្ចេកវិទ្យា និងឌីជីថល ទទួលបានភាពងាយស្រួលក្នុងការរកការងារធ្វើនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យានានានៅក្នុងប្រទេសជប៉ុន។ នេះបើយោងតាមជំនួបពិភាក្សារវាង ឯកឧត្ដមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនានា នៅប្រទេសជប៉ុន កាលពីថ្ងៃទី១-២ ខែមិថុនា ឆ្នាំ២០២៥ ក្រោមការរៀបចំដោយសមាគមកម្ពុជា-ជប៉ុន និងក្រុមហ៊ុន Next Make របស់ជប៉ុន។ ជំនួបនោះ មានគោលបំណងជំរុញនិងពង្រឹងការអនុវត្តកម្មវិធី Japanese IT Pathway ប្រកបដោយជោគជ័យ ដោយសារក្រុមហ៊ុនទាំងនេះ អាចជាដៃគូក្នុងការទទួលយកនិស្សិតកម្ពុជាដែលបានបញ្ចប់ការសិក្សាក្រោម កម្មវិធី Japanese IT Pathway មកបម្រើការនៅប្រទេសជប៉ុន។ ក្នុងឱកាសនោះ ឯកឧត្តម ជា វ៉ាន់ដេត ក៏បានផ្សព្វផ្សាយនិងជំរុញការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH នៅប្រទេសជប៉ុន ព្រមទាំងជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលទាំងនោះមកវិនិយោគនៅកម្ពុជា ជាពិសេសក្នុងសួនឌីជីថលផងដែរ។ គួរបញ្ជាក់ថា កម្មវិធី Japanese IT Pathway គឺជាកម្មវិធីមួយរៀបចំឡើងក្រោមកិច្ចសម្របសម្រួលរបស់ […]

ក្រុមហ៊ុនម៉ាឡេស៊ីចំនួន២ បង្ហាញបំណងចង់​វិនិយោគលើវិស័យឌីជីថល​នៅកម្ពុជា

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពឌីជីថលដែលកំពុងរីកចម្រើនរបស់កម្ពុជា ក្រុមហ៊ុនម៉ាឡេស៊ីដ៏លេចធ្លោ២គឺ MMAG Holdings Berhad និង NexG Berhad បានបង្ហាញពីចេតនារបស់ពួកគេក្នុងការវិនិយោគលើវិស័យឌីជីថលនៅទីនេះ ដោយបច្ចុប្បន្នក្រុមហ៊ុនទាំងពីរ បានជួបពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីសិក្សាពីរឿងនេះរួចរាល់ហើយ។ នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជាមួយលោក Datuk Hanifah Noordin នាយកប្រតិបត្តិនៃ MMAG Holdings Berhad និង ក្រុមហ៊ុន NexG Berhad នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។ នាឱកាសនោះ លោកនាយកប្រតិបត្តិក្រុមហ៊ុនខាងលើ បានថ្លែងអំណរគុណសម្តេច ខណៈលោកថា នាពេលខាងមុខក្រុមហ៊ុនមានបំណងស្វែងរកឱកាសវិនិយោគលើវិស័យសន្តិសុខឌីជីថល និងការពង្រីកការវិនិយោគបន្ថែមទៀតលើវិស័យឡូជីស្ទីកនៅកម្ពុជា។ ជាការឆ្លើយតប សម្តេចបានស្វាគមន៍ចំពោះបំណងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។ ចំពោះវិស័យឌីជីថលវិញ សម្តេចធិបតី បានសង្កត់ធ្ងន់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានចាត់ទុកវិស័យឌីជីថលជាវិស័យអាទិភាពគន្លឹះ។ ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យបន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យលទ្ធភាពវិនិយោគជាក់ស្តែងនៅកម្ពុជា។ សូមជម្រាបថា […]

ក្រសួងបរិស្ថានសហការជាមួយអង្គការ STEM ប្រើកម្មវិធីតាមដានការលូតលាស់ដើមឈើ ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ

ក្រសួងបរិស្ថាន និងអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា STEM Cambodia បានចុះអនុស្សរណៈយោគយល់គ្នា លើការរៀបចំ និងដាក់ឱ្យប្រើកម្មវិធី CHAKRA STEM APP ដើម្បីតាមដានការលូតលាស់របស់ដើមឈើ។ ការចុះហត្ថលេខាលើអនុស្សរណៈនេះ ត្រូវបានធ្វើឡើងរវាងឯកឧត្តម ម៉ៅ សុវេង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកជំទាវ អ៊ាង និធិជ្ជនី ដឺណេ នាយិកាប្រតិបត្តិនៃអង្គការ STEM Cambodia កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។ តាមរយៈអនុស្សរណៈនេះ ក្រសួងបរិស្ថាន និងអង្គការ STEM កម្ពុជា អនុវត្តបេសកកម្ម ៣ចម្បងគឺ ១. បណ្តុះគំនិតសាធារណៈនិងយុវជនជំនាន់ក្រោយឱ្យស្រឡាញ់បរិស្ថាន។ ២. Chakra STEM App ជាកម្មវិធីដែលបង្កើតដោយកូនខ្មែរ ហើយកម្មវិធីនេះ សម្រាប់កំណត់ចំណាំទីតាំងដាំកូនឈើ និងតាមដានការលូតលាស់របស់ដើមឈើ ដែលជាការរួមចំណែកកាត់បន្ថយឧស្ម័ន កាបូនិកឈានឆ្ពោះទៅប្រទេស អាព្យាក្រឹតកាបូន។ ទី៣. ជំរុញដល់ការងារគ្រប់គ្រង និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព និងការច្នៃប្រឌិតខ្ពស់។ ថ្លែងក្នុងពិធីខាងលើ  លោកជំទាវ អ៊ាង និធិជ្ជនី ដឺណេ […]

រដ្ឋសម្រេចដំឡើងរ៉ាដាព្យាករអាកាសធាតុបន្ថែមទៀត នៅខេត្តកណ្តាល ដើម្បីអាចព្យាករបានលឿនរហ័ស

  ក្រសួងធនធានទឹក និងឧតុនិយម គ្រោងនឹងពង្រឹងសមត្ថភាពព្យាករណ៍អាកាសធាតុនៅខេត្តកណ្តាល ជាមួយនឹងការដំឡើងប្រព័ន្ធរ៉ាដាថ្មីមួយនៅតំបន់ភ្នំប្រសិទ្ធ ក្នុងស្រុកពញាឮ។ គំនិតផ្តួចផ្តើមនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងផ្តល់នូវការព្យាករណ៍អាកាសធាតុបានលឿនរហ័ស និងត្រឹមត្រូវជាងមុន។ ប្រកាសដ៏សំខាន់នេះ ត្រូវបានលើកឡើងក្នុងអំឡុងពេលត្រួតពិនិត្យគម្រោង ដែលដឹកនាំដោយ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម ចាន់ ស៊ីណាត បានឱ្យដឹងថា រ៉ាដាថ្មីនេះ គឺជាគម្រោងសាងសង់អគាររ៉ាដាតេជោសែនទី២ ស្ថិតនៅតំបន់ភ្នំប្រសិទ្ធិ៍ ស្រុកពញាឮ ខេត្តកណ្តាល ខណៈគម្រោងសាងសង់នេះទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឯកឧត្តមបញ្ជាក់ថា ការដំឡើងរ៉ាដាថ្មីបន្ថែមនេះ គឺដើម្បីជួយផ្តល់ទិន្នន័យទាន់ពេលវេលា (real time) បម្រើដល់ការព្យាករអាកាសធាតុ និងធាតុអាកាស ជាពិសេសជួយដល់ការគ្រប់គ្រងវិស័យធនធានទឹក និងបម្រើឱ្យគ្រប់វិស័យពាក់ព័ន្ធ ហើយដែលជាតម្រូវការចាំបាច់ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។ គួររម្លឹកដែរថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធ្លាប់បានបញ្ជាក់ជំហររបស់ខ្លួនយ៉ាងមុតមាំថានឹងផ្តល់ហិរញ្ញប្បទានលើការដំឡើងស្ថានីយ Doppler Radar(ស្ថានីយឧតុនិយម) តេជោសែនទី២ នៅអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តា​ល ក្នុងករណីដែល​ហិរញ្ញប្បទានពីសហគមន៍អឺរ៉ុបមានការយឺតយ៉ាវ។ (អានបន្ថែម) […]

ក្រុមហ៊ុន GGear និងLG នាំយកម៉ាស៊ីនត្រជាក់ ដែលប្រើបច្ចេកវិទ្យា(AI)ទំនើបចុងក្រោយបំផុត មកដល់កម្ពុជាហើយ

  ដើម្បីឆ្លើយតបនឹងតម្រូវការលើទីផ្សារ ក្រុមហ៊ុនជីហ្គៀ គ្រុប និង LG Electronics បា​នស​ហ​ការ​គ្នា​​ក្នុងនាំចូលម៉ាស៊ីនត្រជាក់ម៉ាកទំនើបថ្មី និងជាបច្ចេកវិទ្យាចុងក្រោយបំផុតគឺ LG AI Air ដែលជាម៉ា​​ស៊ី​នត្រជាក់ឆ្លាតវៃ ងាយ​ស្រួលប្រើប្រាស់និងសន្សំសំចៃខ្ពស់។ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៥ ក្រុមហ៊ុន​ទាំងពីរ​បាន​រៀបចំ​ពិធី​សម្ពោធ​ និងដាក់​តាំង​បង្ហាញនូវផលិតផល​ម៉ាស៊ីនត្រជាក់ថ្មីនេះ ក្នុងសណ្ឋាគារសាំងហ្គ្រីឡា ភ្នំពេ​ញផ​ង​ដែរ ដោយមានការ​ចូលរួមពីអ្នក​តំណាង​លក់​ជាច្រើន។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមហ៊ុ​ន​ ​ជីហ្គៀ គ្រុប បានឱ្យដឹងថា ម៉ាស៊ីនត្រជាក់ LG DualCool AI Air ជាប្រភេទម៉ាស៊ីនត្រជាក់ប្រភេទ Premiums ​ទាំងនៅលើទីផ្សារអេឡិចត្រូនិចលើពិភពលោក និងនៅ​ក្នុង​ទី​ផ្សា​រកម្ពុជា។ នាឱកាសនោះ លោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុប មា​ន​ប្រ​សា​សន៍​ថា​ បច្ចុប្បន្ន ភាពរីកចម្រើននៃបច្ចេកវិទ្យា AI និងតម្រូវការបច្ចេកវិទ្យានេះ បានជំរុញឱ្យ​មា​ន​កា​រប​​ញ្ជារ​ទិញម៉ាស៊ីនត្រជាក់ និងគ្រឿងអេឡិចត្រូនិច LG មានការកើនឡើងកាន់តែខ្លាំង ជាពិសេសម៉ូដែល ដែល​មា​ន​មុខ​ងា​រ​ឆ្លាតវៃ […]

ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមកពីតៃវ៉ាន់ ចង់មកវិនិយោគលើវិស័យ១នេះនៅកម្ពុជា

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពបច្ចេកវិទ្យារបស់ប្រទេសកម្ពុជា ក្រុមហ៊ុន ADATA Technology Co., Ltd. ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់តៃវ៉ាន់បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនជាផ្លូវការក្នុងការវិនិយោគលើវិស័យបច្ចេកវិទ្យាទំនើបនៅកម្ពុជា។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​លោក CHEN Simon ប្រធាន ADATA ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២៥។ ក្នុងកិច្ចពិភាក្សារបស់ពួកគេ លោក CHEN Simon បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន មិនត្រឹមតែការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់សហការជាមួយក្រសួង ស្ថាប័ននានារបស់កម្ពុជា ដើម្បីបង្កើនការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យបច្ចេកវិទ្យាទំនើបថែមទៀតផង។ ការផ្តោតជាយុទ្ធសាស្ត្រនេះ មានគោលបំណងចង់លើកកម្ពស់សមត្ថភាពរបស់កម្ពុជាក្នុងវិស័យបច្ចេកវិទ្យានាយុគសម័យថ្មីនេះ។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ ក្រុមហ៊ុនដែលចាប់អារម្មណ៍វិនិយោគនៅកម្ពុជា ខណៈសម្តេចថា ការអភិវឌ្ឍវិស័យបច្ចេកវិទ្យានៅកម្ពុជា គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាល។ ទន្ទឹមគ្នានេះដែរ សម្តេច ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តភ្ជាប់ទំនាក់ទំនងជាមួយក្រសួងពាក់ព័ន្ធបន្ថែមទៀត ដើម្បីចាប់យកឱកាសវិនិយោគនៅកម្ពុជា។ គួររម្លឹកថា កាលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុនរបស់តៃវ៉ាន់ ADATA Technology Co., Ltd ធ្លាប់បានប្រកាសពីគម្រោងវិនិយោគរបស់ខ្លួនម្តងរួមមកហើយ ដែលគម្រោងនោះមានតម្លៃដល់ជាង ១០០លានដុល្លារ ក្នុងការសាងសង់រោងចក្រសម្រាប់ផលិតផលអេឡិចត្រូនិកជាច្រើនប្រភេទនៅប្រទេសកម្ពុជា។ […]