រដ្ឋាភិបាលកម្ពុជាចេញសារាចរឱ្យពង្រឹងប្រសិទ្ធភាពចំណាយសម្រាប់ថ្នាក់ក្រោមជាតិក្នុងឆ្នាំ២០២៤
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសារាចរណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវប្រើប្រាស់ថវិកាចំណាយរបស់ខ្លួន ឱ្យបានហ្មត់ចត់ និងប្រុងប្រយ័ត្នបំផុត ជាពិសេសកាត់បន្ថយចំណាយលើគម្រោងអភិវឌ្ឍន៍មូលដ្ឋានដែលមិនចាំបាច់។ នេះបើតាមសារាចរ ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤។ សារាចរនេះ បានណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត ត្រូវកាត់ព្យួរទាំងស្រុងរាល់ការផ្ទេរចំណូលពីការបែងចែកចំណូលសារពើពន្ធទៅរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ដែលតម្រូវឱ្យរដ្ឋបាលទាំងនេះ ត្រូវផ្អាករាល់គ្រោងដែលប្រើប្រាស់ចំណូលដែលបានពីការបែងចែកចំណូលសារពើពន្ធនេះ។ បន្ថែមពីនេះ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានកាត់ព្យួរឥណទានចំណាយនៃសៀវភៅថវិកាឆ្នាំ២០២៤ របស់រដ្ឋបាលរាជធានី-ខេត្តចំនួន ៥ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តបន្ទាយមានជ័យ និងបានណែនាំត្រូវកែសម្រួលសៀវភៅថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ រួមទាំងផ្ញើរមកក្រសួងយ៉ាងយូរត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។ ដោយឡែក រដ្ឋបាលខេត្តដទៃទៀត ត្រូវតម្រឹម ឬកាត់បន្ថយចំណាយលើគម្រោងអភិវឌ្ឍន៍មូលដ្ឋានដែលមិនចាំបាច់ ទៅតាមស្ថានភាពចំណូលជាក់ស្តែងរបស់រដ្ឋបាលខេត្ត ដើម្បីរក្សាតុល្យភាពថវិកាឡើងវិញ។ ចំពោះរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលខណ្ឌ ក៏ត្រូវតម្រឹម ឬកាត់បន្ថយចំណាយលើគម្រោងអភិវឌ្ឍន៍មូលដ្ឋានដែលមិនចាំបាច់ ទៅតាមស្ថានភាពចំណូលជាក់ស្តែងរបស់រដ្ឋបាលខេត្ត ដើម្បីរក្សាតុល្យភាពថវិកាឡើងវិញផងដែរ។ រីឯ រដ្ឋបាលឃុំ សង្កាត់ ត្រូវតម្រឹម ឬកាត់បន្ថយចំណាយ ជាពិសេសចំណាយប្រតិបត្តិការរដ្ឋបាលដែលមិនចាំបាច់ និងត្រូវកែសម្រួលគម្រោងថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ […]
សមាគមអ្នកសាងសង់កម្ពុជាចូលរួមឧបត្ថម្ភគាំទ្រផ្សព្វផ្សាយច្បាប់ថ្មីស្តីពីសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងធុរកិច្ចសំណង់
ច្បាប់ស្តីពីសំណង់ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងធុរកិច្ចសំណង់ ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអនុម័ត និងចេញឱ្យអនុវត្តថ្មីៗ នៅក្នុងវិស័យសំណង់ ត្រូវបានប្រកាសផ្សព្វផ្សាយ តាមរយៈសិក្ខាសាលា នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសមាជិកសមាគមអ្នកសាងសង់កម្ពុជាចំនួនប្រមាណជាង ១០០នាក់ ដែលជាធុរជន និងតំណាងគ្រប់សហគ្រាសធុរកិច្ចក្នុងវិស័យសំណង់ និងអ្នកពាក់ព័ន្ធ។ រៀបចំដោយធ្វើបទបង្ហាញដោយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដោយកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពី លោកឧកញ៉ា ឆាលស៍ វ៉ាន់ តំណាងប្រធានសមាគមអ្នកសាងសង់កម្ពុជា និងក្រោមអធិបតីភាព ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលជានិច្ចកាលបានគាំទ្រយ៉ាងកក់ក្តៅបំផុត និងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចំពោះសមាគមអ្នកសាងសង់កម្ពុជាក្នុងកិច្ចការធ្វើជាដៃគូពិភាក្សាលើវិស័យសំណង់ និងអចលនទ្រព្យ ក្នុងក្របខណ្ឌវិស័យឯកជន និងស្ថាប័នរដ្ឋ។ ថ្លែងក្នុងពិធីបើកវគ្គសិក្ខាសាលា ឯកឧត្តម លាង មុនីរិទ្ធ បានកត់សម្គាល់ឃើញថា កម្មវិធីសិក្ខាសាលានេះគឺមានសារៈសំខាន់ណាស់ដល់យើងគ្រប់គ្នា មិនថាឡើយអ្នកមានវិជ្ជាជីវៈជាអ្នកសាងសង់ សិក្សាគម្រោងប្លង់ ជាអ្នកធុរកិច្ចលើវិស័យសំណង់ និងអចលនទ្រព្យ […]
រដ្ឋាភិបាលថៃដំឡើងកម្រិតតម្លៃជាប់ពន្ធអប្បបរមា ដើម្បជំរុញទីផ្សារអចលនទ្រព្យរបស់ខ្លួនរស់ឡើងវិញ
រដ្ឋាភិបាលប្រទេសថៃបានបង្ហាញវិធានការថ្មីមួយចំនួន រួមមានការកាត់បន្ថយសេវាចុះបញ្ជីអចលនទ្រព្យ និងពន្ធលើប្រតិបត្តិការផ្ទេរប្រាក់ទិញលក់ ដើម្បីធ្វើឲ្យទីផ្សារអចលនទ្រព្យលំនៅឋានរបស់ប្រទេសខ្លួនរស់ឡើងវិញឱ្យបានឆាប់រហ័ស។ ថ្មីៗនេះ គណៈរដ្ឋមន្ត្រីថៃបានអនុម័តលើសំណើដើម្បីបង្កើនកម្រិតតម្លៃកំណត់អប្បបរមាសម្រាប់យកពន្ធលើប្រតិបត្តិការទិញលក់ផ្ទះ និងខុនដូ រហូតដល់តម្លៃ ៧លានបាត ឬប្រហែល $១៩ម៉ឺនដុល្លារ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកាលពីថ្ងៃទី០៩ មេសាកន្លងទៅ និងធ្វើបច្ចុប្បន្នភាពដោយ Businesstimes កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤។ គួរបញ្ជាក់មុននឹងចេញវិធានការថ្មីនេះ កាលពីមុន មានតែអចលនទ្រព្យលំនៅឋានដែលមានតម្លៃចាប់ពី ៣លានបាត ឬ ៨ម៉ឺនដុល្លារ ប៉ុណ្ណោះដែលមានសិទ្ធិទទួលបានការកាត់បន្ថយពន្ធលើថ្លៃចុះបញ្ជី ពី ២% មកត្រឹម ០,០១% ដែលវិធានការចាស់នេះ ត្រូវបានប្រកាសជាលើកដំបូងក្នុងឆ្នាំ ២០២២។ ប៉ុន្តែតាមរយៈវិធានការថ្មីនេះ រដ្ឋាភិបាលនឹងបន្តកាត់បន្ថយថ្លៃសេវាចុះបញ្ជីអចលនទ្រព្យ និងពន្ធលើប្រតិបត្តិការផ្ទេរប្រាក់ទិញលក់អចលនទ្រព្យ ចំពោះតែអចលនទ្រព្យណាដែលមានតម្លៃចាប់ពី ៧លានបាត ឬ ១៩ម៉ឺនដុល្លារ ឡើងទៅតែប៉ុណ្ណោះ។ ជាមួយគ្នានោះ គណៈរដ្ឋមន្ត្រីថៃ ក៏បានអនុម័តការលើកទឹកចិត្តពន្ធសម្រាប់បុគ្គលដែលសាងសង់ផ្ទះផ្ទាល់ខ្លួន និង បង្កើនកម្រិតតម្លៃកំណត់អប្បបរមាសម្រាប់យកពន្ធលើប្រតិបត្តិការទិញលក់អចលនទ្រព្យ សម្រាប់ក្រុមហ៊ុន ដែលមានសិទ្ធិទទួលបានការលើកទឹកចិត្តផ្នែកពន្ធដាររបស់ក្រុមប្រឹក្សាវិនិយោគពី ១លានបាត (២៧.៤៩១ដុល្លារ) ដល់ ១,៥ លានបាត (៤១.២៣៦ដុល្លារ) […]
ក្រសួងដែនដី៖ បន្តិចទៀត ការកាត់ឈ្មោះទិញលក់អចលនទ្រព្យនៅកម្ពុជា នឹងធ្វើតាមប្រព័ន្ធឌីជីថល ប្រើពេលតែ២ម៉ោង
ក្នុងរវាង៥ឆ្នាំខាងមុខ ដោយសារបទពិសោធន៍របស់មន្ត្រីជំនាញនិងការរីកចម្រើននៃបច្ចេកវិទ្យា នឹងជំរុញឱ្យនិតិវិធីនៃការកាត់ឈ្មោះឬការផ្ទេរកម្មសិទ្ធិទិញលក់អចលនទ្រព្យនៅកម្ពុជា អាចនឹងត្រូវធ្វើឡើងតាមប្រព័ន្ធឌីជីថលដោយប្រើពេលត្រឹមតែ២ម៉ោងប៉ុណ្ណោះ នេះជាការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ឯកឧត្តម លាង មុនីរិទ្ធិ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីសំណង់ និងបទប្បញ្ញតិ្តពាក់ព័ន្ធនឹងធុរកិច្ចសំណង់ ដែលបានរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជា (CCA) នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ នៅសណ្ឋាគារអូឡាំពិក។ យោងតាម លោកឧកញ៉ា ឆារស៍ វ៉ាន់ ប្រធានស្តីទីសមាគមអ្នកសាងសង់កម្ពុជា ក៏បានលើឡើងដែរថា សិក្ខាសាលានេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបានរៀបចំសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងវិស័យសំណង់ និងអចលនទ្រព្យ ដើម្បីស្វែងយល់លម្អិតបន្ថែមឱ្យបានច្បាស់អំពីច្បាប់ស្តីពីសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធសំណង់ថ្មីៗ ដែលរាជរដ្ឋាភិបាល និងក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានដាក់ចេញឱ្យអនុវត្ត ។ ក្នុងឱកាសនោះ លោកឧកញ៉ាបានមានប្រសាសន៍ថា “ការរីកចម្រើន និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សបែបនេះ ទាមទារនូវស្តង់ដារបច្ចេកទេស និងបទប្បញ្ញត្តិយ៉ាងទូលំទូលាយ ជាមូលដ្ឋានបច្ចេកទេសសម្រាប់ការសាងសង់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ និងការរីកចម្រើននៃវិស័យសំណង់”។ នាឱកាសនោះដែរ ឯកឧត្តម លាង មុនីរិទ្ធិ បានបន្ថែមថា បច្ចុប្បន្នវិស័យសំណង់និងការងារគ្រប់គ្រងដីធ្លីនៅប្រទេសកម្ពុជា កំពុងមានការលូតលាស់ខ្លាំងមិនមែននៅតែក្នុងទីក្រុង ឬក្នុងរាជធានីប៉ុណ្ណោះទេ […]
រដ្ឋលើទឹកចិត្តម្ចាស់អចលនទ្រព្យចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពមុនដំណាច់ខែមិថុនា នឹងទទួលបានការលើកលែងពន្ធ
អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសថា ម្ចាស់អលចនទ្រព្យដែលមិនទាន់បានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាព មានឪកាសទទួលបានការលើកលែងទណ្ឌកម្មរដ្ឋបាលរួមមាន ពន្ធបន្ថែម និងការប្រាក់ ប្រសិនបើចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអលចនទ្រព្យ មុនដំណាច់ខែមិថុនាខាងមុខ។ យោងតាមព្រឹត្តិបត្រព័ត៌មានចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារ ម្ចាស់អលចនទ្រព្យត្រូវចុះបញ្ជី ឬ ធ្វើបច្ចុប្បន្នភាពព័ត៌មានអលចនទ្រព្យនៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារ។ ចំពោះអលនទ្រព្យ ដែលធ្វើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់បន្តគ្នាច្រើនលើក ត្រូវបានអនុគ្រោះពន្ធលើអចលនទ្រព្យ ដោយអនុញ្ញាតឱ្យគិតពន្ធចាប់ពីរយៈពេលដែលម្ចាស់កម្មសិទ្ធិចុងក្រោយបានទទួលសិទ្ធិកាន់កាប់អចលនទ្រព្យនោះ ប៉ុន្តែម្ចាស់អចលនទ្រព្យត្រូវរួសរាន់ចុះបញ្ជីអលចនទ្រព្យរបស់ខ្លួន ឱ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២៤។ សូមបញ្ជាក់ថា ពន្ធលើអចលនទ្រព្យ ជាប្រភេទប្រចាំឆ្នាំដែលត្រូវបានប្រកាស និងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា រៀងរាល់ឆ្នាំ។ ពន្ធនេះ ត្រូវប្រមូលលើអចលនទ្រព្យ (ដី និង/ឬសំណង់) ស្ថិតនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាក្រុងនៃខេត្តទាំងអស់ ដែលមានតម្លៃចាប់ពី ១០០លានរៀល (សមមូលនឹង ២៥.០០០ដុល្លារ) ឡើងទៅ។ - Video Advertisement -
វៀតណាមចេញច្បាប់ថ្មី ដើម្បីពង្រីកសិទ្ធិកាន់កាប់អចលនទ្រព្យដល់ជនជាតិវៀតណាមនៅបរទេស
ច្បាប់ភូមិបាលថ្មីរបស់វៀតណាម ដែលទើបនឹងបានធ្វើវិសោធនកម្មនាពេលថ្មីៗនេះ បានពង្រីកសិទ្ធិកាន់កាប់ដីធ្លីដល់ជនជាតិវៀតណាមសញ្ជាតិបរទេសនិងពលរដ្ឋវៀតណាមដែលកំពុងរស់នៅក្រៅប្រទេស ព្រមទាំងជួយផ្តល់កម្លាំងរុញច្រានយ៉ាងសំខាន់ដល់វិស័យអចលនទ្រព្យក្នុងប្រទេសរបស់ខ្លួន នេះបើយោងតាម Vietnamplus កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤។ លោកស្រី Lieu Nguyen ឯកអគ្គរដ្ឋទូតនៃសមាគមអ្នកអចលនវត្ថុជាតិសហរដ្ឋអាមេរិកប្រចាំនៅប្រទេសវៀតណាម កម្ពុជា និងឥណ្ឌូនេស៊ី បានសម្តែងសុទិដ្ឋិនិយមចំពោះកំណែទម្រង់ច្បាប់ថ្មីនេះ ដោយបញ្ជាក់ថា ច្បាប់នេះនឹងបង្កើនទំនុកចិត្តដល់ជនជាតិវៀតណាមសញ្ជាតិបរទេស និងអ្នកវិនិយោគបរទេសដែលទាក់ទងនឹងការវិនិយោគអចលនទ្រព្យនៅក្នុងទឹកដីវៀតណាម។ តាមការបញ្ជាក់របស់លោកស្រី Lieu ជនជាតិវៀតណាមវ័យចំណាស់ជាច្រើនដែលរស់នៅក្នុងសហរដ្ឋអាមេរិកប្រាថ្នាចង់ចូលនិវត្តន៍នៅស្រុកកំណើតរបស់ពួកគេ និងចង់វិនិយោគលើអចលនទ្រព្យនៅទីនោះ។ លោកស្រីបានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់វៀតណាមក្នុងការណែនាំគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានបែបលំនៅឋាន ដែលតម្រូវតាមទីផ្សារមិនត្រឹមតែសម្រាប់ ជនជាតិវៀតណាមសញ្ជាតិបរទេស ប៉ុណ្ណោះទេ ថែមទាំងសម្រាប់បុគ្គលដែលចូលនិវត្តន៍ពីសហរដ្ឋអាមេរិក និងជប៉ុនដែលកំពុងស្វែងរកលំនៅឋាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ លោកស្រី Lieu បានបន្ថែមថា “គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានបែបលំនៅឋានបែបនេះ គួរតែមានរួមបញ្ចូលនូវសេវាបរិក្ខារដ៏ទូលំទូលាយ រួមទាំងសេវាវេជ្ជសាស្រ្ត និងសេវាផ្គត់ផ្គង់តម្រូវការរបស់មនុស្សចាស់ផងដែរ។” ចុងក្រោយលោកស្រី Lieu ក៏បានគូសបញ្ជាក់អំពីឥតទ្ធិពលដ៏ធំធេងនៃកំណែទម្រង់ច្បាប់ថ្មីនេះក្នុងចរន្តសេដ្ឋកិច្ច ដោយអះអាងថា វានឹងជួយជំរុញទីផ្សារអចលនទ្រព្យរបស់វៀតណាម ក៏ដូចជាលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចទាំងមូលផងដែរ។ ច្បាប់ភូមិបាលថ្មីវៀតណាមដែលបានកែប្រែ មាន ១៦ ជំពូក និង ២៦០ មាត្រា ត្រូវបានអនុម័តក្នុងសម័យប្រជុំវិសាមញ្ញលើកទី ៥ នៃរដ្ឋសភា […]