អគារភ្លោះ ១៣៣ ជាន់ ថៃប៊ុនរ៉ុងបើកការដ្ឋានសាងសង់ដំណាក់កាលដំបូង

កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១៨ ថ្នាក់ដឹកនាំនិងក្រុមការងារនៃគម្រោងអគារមជ្ឈមណ្ឌលពាណិជ្ជកម្ម ថៃប៊ុនរ៉ុង បានរៀបចំពិធីបើកការដ្ឋានសាងសង់ដំណាក់កាលទី ១ ។

បើយោងតាម លោក ទួស សាភឿន សហស្ថាបត្យករនៃគម្រោងនេះ ពិធីកាលពីម្សិលមិញនេះគឺជាពិធីបួងសួងនិងបញ្ចុះបឋមសិលាបើកការដ្ឋានសង់ជញ្ជាំងទប់ដី ។

លោក ទួស សាភឿន បានបញ្ជាក់អោយដឹងថា៖ “នេះជាដំណាក់កាលដំបូងទាក់ទង់នឹងការដ្ឋានក្រោមដីដោយមានការសាងសង់ជញ្ជាំងដើម្បីការពារដីបាក់មុនពេលចាប់ផ្តើមការសាងសង់អាគារ”។

“ការសាងសង់ជញ្ជាំងទប់ដីនេះនឹងប្រើរយៈពេលប្រហែលមួយឆ្នាំ បន្ទាប់ពីនោះមកយើងនឹងចាប់ផ្តើមការសាងសង់អគារ ហើយយើងនឹងមានពិធីបញ្ចុះបឋមសិលាជាផ្លូវការម្តងទៀត” លោកបានបន្ត។

មជ្ឈមណ្ឌលពាណិជ្ជកម្មអគារភ្លោះ ថៃ ប៊ុងរ៉ុង នឹងត្រូវសាងសង់ឡើងលើផ្ទៃដីនៃមណ្ឌលកំសាន្តឌ្រីមលែនដ៍ទល់មុខណាហ្គាវើល ទំហំប្រមាណ ៥ ហិចតា ក្រោមថវិកាវិនិយោគជិត ៣ ពាន់លានដុល្លារដោយកម្រហ៊ុនក្នុងស្រុក Thai Boon Roongនិងក្រុមហ៊ុនអ្នកសាងសង់ដ៏ធំរបស់ចិនឈ្មោះ Kia Nip Group។

អគារនឹងមានកំពស់ ៥៦០ ម៉ែត្រ ប្រសិនបើគម្រោងត្រូវបានបញ្ចប់ វានឹងក្លាយជាអគារខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ាន គឺខ្ពស់ជាងអគារភ្លោះ Petronas របស់ប្រទេសម៉ាឡេស៊ី (កម្ពស់ ៤៥២ ម៉ែត្រ មាន ៨៤ជាន់) អគារ Keangnam Hanoi Landmark របស់ប្រទេសវៀតណាម (កម្ពស់ ៣៤៥ម៉ែត្រ មាន ៧៧ ជាន់) អគារ Menara Telekom របស់ប្រទេសម៉ាឡេស៊ី (កម្ពស់ ៣១០ ម៉ែត្រមាន ៥៥ ជាន់) និងអគារ Baiyoke II របស់ប្រទេសថៃ ដែលមានកម្ពស់ ៣០៤ ម៉ែត្រ មាន៨៤ជាន់ ទៅទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋស្នើ ៥ចំណុច ដើម្បីបង្កើនសុវត្ថិភាព និងសោភ័ណភាពផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

គណៈកម្មាធិការគ្រប់គ្រងកិច្ចព្រមព្រៀងសម្បទានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ បានបើកកិច្ចពិភាក្សាលើសំណើសំខាន់ចំនួន៥ ដើម្បីលើកកម្ពស់សោភណ័ភាព និងពង្រឹងសុវត្ថិភាពចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ កិច្ចពិភាក្សានេះ បានធ្វើឡើងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហប្រធានគណៈកម្មាធិការគ្រប់គ្រងកិច្ចព្រមព្រៀងសម្បទានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។ ក្រសួងសាធារណការ បានឱ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យពិភាក្សាលើសំណើចំនួន៥ រួមមាន៖ ១.សំណើរបស់តំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ ដើម្បីដាំដើមត្នោតតាមបណ្តោយផ្លូវល្បឿនលឿន ២.សំណើរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីដាំដើមឈើសងខាងផ្លូវ ៣.សំណើរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការយកទិន្នន័យនិយាមកានៃគម្រោង ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ៤.សំណើរបស់ក្រសួងទេសចរណ៍ ក្នុងការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ និងព្រឹត្តិការណ៍នានានៅតាមស្ពានរំលងកាត់ទទឹងផ្លូវ និង ៥.សំណើរបស់អាជ្ញាធរមូលដ្ឋានខេត្តព្រះសីហនុ ឱ្យជួយសម្រួលរថយន្ត ម៉ូតូកង់៣ ដែលចតចាំដឹកអ្នកដំណើរនៅរង្វង់មូលច្រកចេញ-ចូល មានការកកស្ទះខ្លាំង។ អង្គប្រជុំ ក៏បានពិភាក្សាអំពីការពង្រឹងសុវត្ថិភាពចរាចរណ៍លើផ្លូវល្បឿនលឿន និងការកកស្ទះនៅច្រកកំពង់សីលា និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀតផងដែរ។ ក្រោយបញ្ចប់កិច្ចពិភាក្សានេះ ភាគីពាក់ព័ន្ធ បានដាក់ចេញជាគោលការណ៍ណែនាំ និងសេចក្តីសម្រេច ដើម្បីមានមូលដ្ឋានជាក់លាក់ ដោះស្រាយ និងឆ្លើយតបសំណើពីស្ថាប័នពាក់ព័ន្ធឱ្យបានឆាប់បំផុត។ គួរបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ […]

ធនាគារពិភពលោក ប្រកាសទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាមកត្រឹម ៤% ក្នុងឆ្នាំ២០២៥

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយទាក់ទងនឹងទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ធនាគារពិភពលោក (World Bank_WB) បានធ្វើការព្យាករណ៍សារជាថ្មីនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៥ ត្រូវបានកែសម្រួល ដោយការកាត់ទម្លាក់អត្រាព្យាករពី ៥,៥% មកនៅត្រឹម ៤%ប៉ុណ្ណោះ។ ការកែសម្រួលនេះធ្វើឡើងបន្ទាប់ពីមានការប្រកាសស្រដៀងគ្នាដោយរដ្ឋាភិបាលកម្ពុជា និងការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដែលបានបង្ហាញពីនិន្នាការពាក់ព័ន្ធដែលជំរុញដោយបញ្ហាប្រឈមនានាទាំងសកល និងក្នុងស្រុកផងដែរ។ យោងតាមបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា របស់ធនាគារពិភពលោក ដែលមានចំណងជើងថា «ពុះពារ ភាព​មិន​ប្រាកដប្រជា​ និង ការពង្រឹងចំណូលសម្រាប់​អនាគតកម្ពុជា» បានលើកឡើងពីកត្តាជាច្រើនដែលបានរួមចំណែកដល់ការធ្លាក់ចុះនេះ។ របាយការណ៍នេះបានចង្អុលបង្ហាញពីភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម ការជាប់គាំងក្នុងវិស័យអចលនទ្រព្យ និងការរិតបន្តឹងនៃវដ្តឥណទាន ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការព្យាករណ៍នេះ។ យោង​តាម​ធនាគារដដែលបានបន្ថែមថា កំណើននេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​នៅ​តែ​មាន​កំណើន​ទាប​សម្រាប់ឆ្នាំ២០២៦ គឺអាចកើនបានត្រឹមតែ ៤,៥%ប៉ុណ្ណោះ ដែលនេះជាការ​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​ប្រឈម​ដែល​នៅតែ​បន្ត។ WB បន្តថា ដើម្បីរក្សាបាននូវ​កំណើននៅ​ក្នុង​បរិការណ៍នេះ កម្ពុជាចាំបាច់ត្រូវ​ផ្តោតលើការ​ប្រឹង​ប្រែង​ធ្វើ​ឱ្យ​សេដ្ឋកិច្ចកាន់តែមានភាពសម្បូរបែប​​ និងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគក្នុងវិស័យឯកជន និងបង្កើតឱកាសការងារ។ លោកស្រី Tania Meyer ប្រធាន​គ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា ថ្លែងថា៖ «ការធ្វើពិពិធកម្មសេដ្ឋកិច្ចមានសារៈសំខាន់ណាស់សម្រាប់កម្ពុជាក្នុងការរក្សាកំណើនឱ្យ​មាន​ចីរភាព​ និងការបង្កើតការងារចំពេលមានភាពមិនប្រាកដប្រជាបែបនេះ។ ជាងនេះទៅទៀត កម្ពុជាត្រូវ​ពង្រីក​មូលដ្ឋាន​សេដ្ឋកិច្ចរបស់ខ្លួន​ឱ្យលើសពីការពឹងផ្អែកតែលើវិស័យ​សំណង់ និងការនាំចេញសម្លៀកបំពាក់ ដោយត្រូវជំរុញបន្ថែមនូវ​ការផលិត និងសេវាកម្មមានតម្លៃបន្ថែមខ្ពស់ថែមទៀត»។ យ៉ាងណាមិញ […]

បារាំង និងអឺរ៉ុប ប្តេជ្ញាជួយពង្រឹងវិស័យទឹកស្អាតនៅកម្ពុជា, ខណៈបារាំងគ្រោងផ្តល់ហិរញ្ញប្បទាន ២៧៥លានអឺរ៉ូ

ប្រទេសបារាំង និងសហភាពអឺរ៉ុបបានអះអាងជាថ្មីពីការយកចិត្តទុកដាក់ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យទឹកនៅកម្ពុជា ដោយប្រទេសបារាំងគ្រោងនឹងហិរញ្ញប្បទានប្រមាណ ២៧៥លានអឺរ៉ូ សម្រាប់ឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៧។ ការប្តេជ្ញាចិត្តនេះត្រូវបានប្រកាសដោយលោកស្រី Sandrine Boucher នាយកប្រចាំប្រទេសនៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ក្នុងជំនួបជាមួយហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ ក្នុងកិច្ចពិភាក្សានោះ លោកស្រី Boucher បានគូសបញ្ជាក់ថា ថវិកាប្រមាណ ៧០% សម្រាប់ការអភិវឌ្ឍក្នុងវិស័យទឹកស្អាត។ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីផ្តល់អំណាចដល់វិស័យឯកជន AFD កំពុងសហការជាមួយធនាគារពាណិជ្ជដើម្បីបង្កើតកញ្ចប់ឥណទានថ្មីតាមរយៈ PROPARCO ក្នុងគោលបំណងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ប្រតិបត្តិករទឹកឯកជន។ គំនិតផ្តួចផ្តើមនេះមានសារៈសំខាន់ណាស់ ដោយសារប្រតិបត្តិករទាំងនេះដើរតួនាទីសំខាន់ក្នុងការផ្តល់សេវាទឹកស្អាតដល់សហគមន៍ជនបទ។ ក្នុងនោះដែរ ឯកឧត្តម ហែម វណ្ណឌី បានណែនាំឱ្យក្រុមការងារបច្ចេកទេសរបស់ក្រសួង សហការជាមួយក្រុមហ៊ុន PROPARCO ដែលជាដៃគូបម្រើវិស័យឯកជនរបស់ AFD ដើម្បីសម្រួលការផ្តល់ហិរញ្ញប្បទានក្នុងអត្រាការប្រាក់សមរម្យសម្រាប់ប្រតិបត្តិករទឹកស្អាតឯកជន ដោយសារប្រតិបត្តិករទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាទឹកស្អាតដល់ប្រជាជនក្នុងតំបន់ជនបទ។ លើសពីនេះ តំណាងមកពីសហភាពអឺរ៉ុបបានសម្តែងការគាំទ្រយ៉ាងខ្លាំងរបស់ពួកគេចំពោះកំណែទម្រង់ចាំបាច់នៅក្នុងវិស័យទឹករបស់កម្ពុជាផងដែរ។ លោក Koen Everaert អនុប្រធានកិច្ចសហប្រតិបត្តិការនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានរំលឹកឡើងវិញថា ទឹក ថាមពល […]

ត្រឹមឆ្នាំ២០២៤ វិស័យកសិកម្មនៅកម្ពុជាបានរួមចំណែកជិត១៧% នៃGDP បើគិតជាទឹកប្រាក់ $៧,៨២ពាន់លាន

គិតត្រឹមឆ្នាំ២០២៤ វិស័យកសិកម្មនៅកម្ពុជាបានរួមចំណែកប្រមាណ ១៦,៧%ក្នុងផលិតផលសរុបក្នុងស្រុក ហើយតម្លៃបន្ថែមសរុបនៃវិស័យកសិកម្ម (Gross Value Added in Agriculture) នឹងបន្តកើនឡើងក្នុងទំហំទឹកប្រាក់ ៧,៨២ពាន់លានដុល្លារ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា លើវិស័យកសិកម្ម នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥។ សេចក្តីប្រកាសដដែលបានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៤ វិស័យកសិកម្មបានរួមចំណែកប្រមាណ ១៦,៧%ក្នុងផលិតផលសរុបក្នុងស្រុក ហើយតម្លៃបន្ថែមសរុបនៃវិស័យកសិកម្ម (Gross Value Added in Agriculture) បន្តកើនឡើងជារៀងរាល់ឆ្នាំ ពី ១៩.៨០៥ ពាន់លានរៀល (ប្រមាណ ៤,៩៥ ពាន់លានដុល្លារ) នៅឆ្នាំ២០១៥ ដល់ ២៤.២៨២ ពាន់លានរៀល (ប្រមាណ ៦,០៧ពាន់លានដុល្លារ) នៅឆ្នាំ ២០២០ និងដល់ ៣១.២៩២ ពាន់លានរៀល (ប្រមាណ ៧,៨២ពាន់លានដុល្លារ) នៅឆ្នាំ២០២៤។ ដោយឡែក ការចូលរួមចំណែករបស់អនុវិស័យនានាក្នុងវិស័យកសិកម្ម រួមមាន៖ផ្នែកដំណាំ ៦១,៣% ផ្នែកផលិតកម្មសត្វ ១៥,៤% ផ្នែកជលផល […]

គម្រោងពង្រីកផ្លូវជាតិលេខ៧(ពីរង្វង់មូលស្គន់ ដល់ គល់ស្ពានគីហ្សូណា)  សម្រេចបាន ៥៦%

គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ ទៅជា៤គន្លង (ពីរង្វង់មូលស្គន់-គល់ស្ពានគីហ្សូណា) សម្រេចបាន ៥៦% ហើយ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។ ឯកឧត្តមអភិបាល បានបញ្ជាក់ថា ជាការវាយតម្លៃជារួមសម្រាប់គម្រោងពង្រីកផ្លូវជាតិលេខ៧ គិតចាប់ពី រង្វង់មូលស្គន់ ស្រុកជើងព្រៃ រហូតដល់រង្វង់មូលគល់ស្ពានគីហ្សូណាក្រុងកំពង់ចាម គឺសម្រេចបាន ៥៦% នៃផែនការរួម ក្នុងនោះរួមមាន៖ ១. ការងារសាងសង់ផ្លូវ ប្រវែងសរុប ៤៥.៥គីឡូម៉ែត្រ សម្រេចបាន ៦០.២៥% ២.ការងារសាងសង់ស្ពាន សរុបចំនួន ០៨កន្លែង សម្រេចបាន ៩៤.៧៥% ៣.ការងារលូទទឹងផ្លូវ សម្រេចបាន ៥០កន្លែង ស្មើនឹង ៩៦.១៥% ៤.ធ្វើប្រឡាយថ្មអក្សរT សម្រេចបាន ៥៦០ម៉ែត្រ ស្មើនឹង ១៥.៩៥% ៥.លូជ្រុង សម្រេចបាន ១២,៩៤១ម៉ែត្រ ស្មើនឹង ៤៦.៧២% ៦.ការងារបើកទ្រូងផ្លូវ សរុបចំនួន […]

អាជ្ញាធរខេត្តហឺណានរបស់ចិន ចង់វិនិយោគលើវិស័យកសិ-ឧស្សាហកម្មកែច្នៃនៅកម្ពុជា

អាជ្ញាធរខេត្តដ៏ធំមួយរបស់ប្រទេសចិន គឺខេត្តហឺណាន ដែលមានប្រជាជនរហូតដល់ជាង ១០០លាននាក់ និងមានសក្តានុពលទីផ្សារពាណិជ្ជកម្មខ្លាំង បានបង្ហាញពីចេតនាចង់វិនិយោគលើវិស័យកសិ-ឧស្សាហកម្មកែច្នៃនៅកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយលោក SUN Shougang អភិបាលរងខេត្តហឺណាន ប្រទេសចិន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងកសិ-ឧស្សាហកម្ម។ នាឱកាសនោះ លោកអភិបាលរងខេត្តហឺណាន បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងនេះ ដោយបានអនុញ្ញាតឱ្យមន្ទីពាណិជ្ជកម្មខេត្តហឺណានដឹកនាំប្រតិភូទៅស្វែងរកឱកាសធ្វើពាណិជ្ជកម្ម និងវិនិយោគលើវិស័យកសិ-ឧស្សាហកម្មកែច្នៃនៅកម្ពុជានៅក្នុងឆ្នាំនេះផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនចិនពង្រីកទំហំនាំចូលផលិតផលសំខាន់ៗរបស់កម្ពុជាដូចជា៖ ស្វាយចន្ទី ដំណាប់ស្វាយ និងចេក ព្រមទាំងពិចារណាក្នុងការវិនិយោគដោយផ្ទាល់លើវិស័យកសិ-ឧស្សាហកម្មកែច្នៃ ដើម្បីគាំទ្រផលិតកម្មដែលមានតម្លៃបន្ថែម។ បន្ទាប់ពីជំនួបពិភាក្សានេះរួច ប្រតិភូក្រសួងពាណិជ្ជកម្ម ក៏បានជួបពិភាក្សាជាមួយនឹង លោកស្រី CHEN Xuemei ប្រធានក្រុមហ៊ុន Chen Sun Fruits and Vegetable Trading Co., Ltd. ដែលជាក្រុមហ៊ុនបោះដុំផ្លែឈើ និងទំនិញកសិផលដ៏ធំនៃខេត្តហឺណាន ខណៈកន្លងមកក្រុមហ៊ុននេះក៏បាននាំចូលផ្លែឈើ និងផលិតផលកសិផលពីកម្ពុជាជាច្រើនសម្រាប់ចែកចាយទៅកាន់ទីផ្សារនៃខេត្តហឺណានផងដែរ។ គួររម្លឹកថា […]