ប្រព័ន្ធផ្លូវរថ RTS តភ្ជាប់ម៉ាឡេស៊ី-សិង្ហបុរី និមិត្តសញ្ញានៃវឌ្ឍនភាពរួមគ្នាជាប្រវត្តិសាស្រ្ត

ផ្លូវរថភ្លើងតភ្ជាប់ពីម៉ាឡេស៊ី Johor Bahru ទៅសិង្ហបុរី Rapid Transit System (RTS) មានមហិច្ឆតាត្រួសត្រាយផ្លូវសម្រាប់យុគសម័យថ្មីនៃការដឹកជញ្ជូនរវាងម៉ាឡេស៊ី និងសិង្ហបុរី ដែលជាការរៀបចំដើម្បីធ្វើឱ្យប្រសើរឡើងនូវការធ្វើដំណើរឆ្លងកាត់ព្រំដែនប្រកបដោយប្រសិទ្ធិភាព។ ផ្លូវតភ្ជាប់រថភ្លើងដ៏ទំនើបនេះ គឺជាសក្ខីភាពមួយចំពោះវិស្វកម្មប្រកបដោយភាពច្នៃប្រឌិត និងចក្ខុវិស័យរួមសម្រាប់ការចល័តដោយរលូន។

បានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ 2019 RTS Link នេះ គឺជាភាពអស្ចារ្យនៃការរចនាប្លង់ដឹកជញ្ជូន ដែលបង្ហាញពីស្ថានីយទំនើបបំផុតចំនួនពីរបំពាក់ដោយឧបករណ៍បម្រើឱ្យការត្រួតពិនិត្យគយ និងអន្តោប្រវេសន៍ ព្រមទាំងកន្លែងចត្តាឡេស័កនៅដាច់ដោយឡែកពីគេ។ ដោយលាតសន្ធឹងលើច្រកសមុទ្រ Johor ជាមួយស្ពានកម្ពស់ 25 ម៉ែត្រ គម្រោងនេះបង្ហាញពីភាពលេចធ្លោដ៏សំខាន់ឆ្ពោះទៅរកការសម្រួល ឬបន្ធូរបន្ថយលក្ខខណ្ឌធ្វើដំណើរប្រចាំថ្ងៃសម្រាប់មនុស្សរាប់ពាន់នាក់ ដែលតែងតែជួបការកកស្ទះរ៉ាំរ៉ៃនៅរវាងច្រកឆ្លងកាត់ ជោហូ-សិង្ហបុរី។

ក្នុងតួនាទីស្វែងរកដំណោះស្រាយស្ថាបត្យកម្ម និងវិស្វកម្មនៃគម្រោង ក្រុមហ៊ុន AECOM បានប្រើប្រាស់យុទ្ធសាស្ត្របង្កើតគំនូសប្លង់ “ឌីជីថលភ្លោះ” របស់ក្រុមហ៊ុន Bentley Systems យ៉ាងប៉ិនប្រសប់ និងការតភ្ជាប់ទិន្នន័យមិនអាចប្រៀបផ្ទឹមនូវប្រសិទ្ធិភាពក្នុងការធ្វើផែនការ និងការអនុវត្ត។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា reality mesh technology កម្រិតខ្ពស់ដែលទទួលបានរូបភាពចេញពីការបង្ហោះដ្រូន ដើម្បីសិក្សា និងរចនាគម្រោងបានលឿនជាងមុន ដែលធានាបាននូវរូបភាពនេត្រាទស្សលម្អិត និងត្រឹមត្រូវសម្រាប់កិច្ចការដែលមានលក្ខណៈស្មុគស្មាញនេះ។

គ្រោងនេះនឹងត្រូវបញ្ចប់នៅចុងឆ្នាំ 2026 RTS Link ដោយមានផ្លូវរថភ្លើងពីរ លាតសន្ធឹងប្រវែង 4 គីឡូម៉ែត្រ ដោយផ្តល់ជូននូវដំណោះស្រាយដឹកជញ្ជូនប្រកបដោយនិរន្តរភាព និងមានសមត្ថភាពខ្ពស់ដែលអាចដឹកជញ្ជូនអ្នកដំណើរបានរហូតដល់ 10,000 នាក់ក្នុងមួយម៉ោង។ គម្រោងដ៏មហិមានេះនឹងមិនត្រឹមតែតំណាងឱ្យស្នាដៃវិស្វកម្មដ៏សំខាន់ប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយសន្យាពង្រឹងការតភ្ជាប់ និងកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរ។

[រូបភាព៖ រូបភាពនេត្រាទស្សន៍នៃផ្លូវរថភ្លើងឆ្លងកាត់ច្រកសមុទ្រជោហូរ]

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន រួមគ្នាបង្កើនឱកាសការងារដល់និសិ្សតកម្ពុជាផ្នែកព័ត៌មានវិទ្យា តាមរយៈការអនុវត្តកម្មវិធី Japanese IT Pathway

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា ជាមួយនិងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលប្រមាណ ១៣៥ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូនិងទីក្រុងអូសាកា ប្រទេសជប៉ុន កំពុងសហការរួមគ្នាជំរុញការអនុវត្តកម្មវិធី Japanese IT Pathway។  កម្មវិធីនេះបង្កើតឡើងដើម្បីជួយនិស្សិតកម្ពុជា ជាពិសេសអ្នកដែលនៅក្នុងវិស័យបច្ចេកវិទ្យា និងឌីជីថល ទទួលបានភាពងាយស្រួលក្នុងការរកការងារធ្វើនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យានានានៅក្នុងប្រទេសជប៉ុន។ នេះបើយោងតាមជំនួបពិភាក្សារវាង ឯកឧត្ដមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនានា នៅប្រទេសជប៉ុន កាលពីថ្ងៃទី១-២ ខែមិថុនា ឆ្នាំ២០២៥ ក្រោមការរៀបចំដោយសមាគមកម្ពុជា-ជប៉ុន និងក្រុមហ៊ុន Next Make របស់ជប៉ុន។ ជំនួបនោះ មានគោលបំណងជំរុញនិងពង្រឹងការអនុវត្តកម្មវិធី Japanese IT Pathway ប្រកបដោយជោគជ័យ ដោយសារក្រុមហ៊ុនទាំងនេះ អាចជាដៃគូក្នុងការទទួលយកនិស្សិតកម្ពុជាដែលបានបញ្ចប់ការសិក្សាក្រោម កម្មវិធី Japanese IT Pathway មកបម្រើការនៅប្រទេសជប៉ុន។ ក្នុងឱកាសនោះ ឯកឧត្តម ជា វ៉ាន់ដេត ក៏បានផ្សព្វផ្សាយនិងជំរុញការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH នៅប្រទេសជប៉ុន ព្រមទាំងជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលទាំងនោះមកវិនិយោគនៅកម្ពុជា ជាពិសេសក្នុងសួនឌីជីថលផងដែរ។ គួរបញ្ជាក់ថា កម្មវិធី Japanese IT Pathway គឺជាកម្មវិធីមួយរៀបចំឡើងក្រោមកិច្ចសម្របសម្រួលរបស់ […]

ក្រុមហ៊ុនម៉ាឡេស៊ីចំនួន២ បង្ហាញបំណងចង់​វិនិយោគលើវិស័យឌីជីថល​នៅកម្ពុជា

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពឌីជីថលដែលកំពុងរីកចម្រើនរបស់កម្ពុជា ក្រុមហ៊ុនម៉ាឡេស៊ីដ៏លេចធ្លោ២គឺ MMAG Holdings Berhad និង NexG Berhad បានបង្ហាញពីចេតនារបស់ពួកគេក្នុងការវិនិយោគលើវិស័យឌីជីថលនៅទីនេះ ដោយបច្ចុប្បន្នក្រុមហ៊ុនទាំងពីរ បានជួបពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីសិក្សាពីរឿងនេះរួចរាល់ហើយ។ នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជាមួយលោក Datuk Hanifah Noordin នាយកប្រតិបត្តិនៃ MMAG Holdings Berhad និង ក្រុមហ៊ុន NexG Berhad នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។ នាឱកាសនោះ លោកនាយកប្រតិបត្តិក្រុមហ៊ុនខាងលើ បានថ្លែងអំណរគុណសម្តេច ខណៈលោកថា នាពេលខាងមុខក្រុមហ៊ុនមានបំណងស្វែងរកឱកាសវិនិយោគលើវិស័យសន្តិសុខឌីជីថល និងការពង្រីកការវិនិយោគបន្ថែមទៀតលើវិស័យឡូជីស្ទីកនៅកម្ពុជា។ ជាការឆ្លើយតប សម្តេចបានស្វាគមន៍ចំពោះបំណងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។ ចំពោះវិស័យឌីជីថលវិញ សម្តេចធិបតី បានសង្កត់ធ្ងន់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានចាត់ទុកវិស័យឌីជីថលជាវិស័យអាទិភាពគន្លឹះ។ ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យបន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យលទ្ធភាពវិនិយោគជាក់ស្តែងនៅកម្ពុជា។ សូមជម្រាបថា […]

ក្រសួងបរិស្ថានសហការជាមួយអង្គការ STEM ប្រើកម្មវិធីតាមដានការលូតលាស់ដើមឈើ ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ

ក្រសួងបរិស្ថាន និងអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា STEM Cambodia បានចុះអនុស្សរណៈយោគយល់គ្នា លើការរៀបចំ និងដាក់ឱ្យប្រើកម្មវិធី CHAKRA STEM APP ដើម្បីតាមដានការលូតលាស់របស់ដើមឈើ។ ការចុះហត្ថលេខាលើអនុស្សរណៈនេះ ត្រូវបានធ្វើឡើងរវាងឯកឧត្តម ម៉ៅ សុវេង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកជំទាវ អ៊ាង និធិជ្ជនី ដឺណេ នាយិកាប្រតិបត្តិនៃអង្គការ STEM Cambodia កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។ តាមរយៈអនុស្សរណៈនេះ ក្រសួងបរិស្ថាន និងអង្គការ STEM កម្ពុជា អនុវត្តបេសកកម្ម ៣ចម្បងគឺ ១. បណ្តុះគំនិតសាធារណៈនិងយុវជនជំនាន់ក្រោយឱ្យស្រឡាញ់បរិស្ថាន។ ២. Chakra STEM App ជាកម្មវិធីដែលបង្កើតដោយកូនខ្មែរ ហើយកម្មវិធីនេះ សម្រាប់កំណត់ចំណាំទីតាំងដាំកូនឈើ និងតាមដានការលូតលាស់របស់ដើមឈើ ដែលជាការរួមចំណែកកាត់បន្ថយឧស្ម័ន កាបូនិកឈានឆ្ពោះទៅប្រទេស អាព្យាក្រឹតកាបូន។ ទី៣. ជំរុញដល់ការងារគ្រប់គ្រង និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព និងការច្នៃប្រឌិតខ្ពស់។ ថ្លែងក្នុងពិធីខាងលើ  លោកជំទាវ អ៊ាង និធិជ្ជនី ដឺណេ […]

រដ្ឋសម្រេចដំឡើងរ៉ាដាព្យាករអាកាសធាតុបន្ថែមទៀត នៅខេត្តកណ្តាល ដើម្បីអាចព្យាករបានលឿនរហ័ស

  ក្រសួងធនធានទឹក និងឧតុនិយម គ្រោងនឹងពង្រឹងសមត្ថភាពព្យាករណ៍អាកាសធាតុនៅខេត្តកណ្តាល ជាមួយនឹងការដំឡើងប្រព័ន្ធរ៉ាដាថ្មីមួយនៅតំបន់ភ្នំប្រសិទ្ធ ក្នុងស្រុកពញាឮ។ គំនិតផ្តួចផ្តើមនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងផ្តល់នូវការព្យាករណ៍អាកាសធាតុបានលឿនរហ័ស និងត្រឹមត្រូវជាងមុន។ ប្រកាសដ៏សំខាន់នេះ ត្រូវបានលើកឡើងក្នុងអំឡុងពេលត្រួតពិនិត្យគម្រោង ដែលដឹកនាំដោយ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម ចាន់ ស៊ីណាត បានឱ្យដឹងថា រ៉ាដាថ្មីនេះ គឺជាគម្រោងសាងសង់អគាររ៉ាដាតេជោសែនទី២ ស្ថិតនៅតំបន់ភ្នំប្រសិទ្ធិ៍ ស្រុកពញាឮ ខេត្តកណ្តាល ខណៈគម្រោងសាងសង់នេះទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឯកឧត្តមបញ្ជាក់ថា ការដំឡើងរ៉ាដាថ្មីបន្ថែមនេះ គឺដើម្បីជួយផ្តល់ទិន្នន័យទាន់ពេលវេលា (real time) បម្រើដល់ការព្យាករអាកាសធាតុ និងធាតុអាកាស ជាពិសេសជួយដល់ការគ្រប់គ្រងវិស័យធនធានទឹក និងបម្រើឱ្យគ្រប់វិស័យពាក់ព័ន្ធ ហើយដែលជាតម្រូវការចាំបាច់ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។ គួររម្លឹកដែរថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធ្លាប់បានបញ្ជាក់ជំហររបស់ខ្លួនយ៉ាងមុតមាំថានឹងផ្តល់ហិរញ្ញប្បទានលើការដំឡើងស្ថានីយ Doppler Radar(ស្ថានីយឧតុនិយម) តេជោសែនទី២ នៅអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តា​ល ក្នុងករណីដែល​ហិរញ្ញប្បទានពីសហគមន៍អឺរ៉ុបមានការយឺតយ៉ាវ។ (អានបន្ថែម) […]

ក្រុមហ៊ុន GGear និងLG នាំយកម៉ាស៊ីនត្រជាក់ ដែលប្រើបច្ចេកវិទ្យា(AI)ទំនើបចុងក្រោយបំផុត មកដល់កម្ពុជាហើយ

  ដើម្បីឆ្លើយតបនឹងតម្រូវការលើទីផ្សារ ក្រុមហ៊ុនជីហ្គៀ គ្រុប និង LG Electronics បា​នស​ហ​ការ​គ្នា​​ក្នុងនាំចូលម៉ាស៊ីនត្រជាក់ម៉ាកទំនើបថ្មី និងជាបច្ចេកវិទ្យាចុងក្រោយបំផុតគឺ LG AI Air ដែលជាម៉ា​​ស៊ី​នត្រជាក់ឆ្លាតវៃ ងាយ​ស្រួលប្រើប្រាស់និងសន្សំសំចៃខ្ពស់។ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៥ ក្រុមហ៊ុន​ទាំងពីរ​បាន​រៀបចំ​ពិធី​សម្ពោធ​ និងដាក់​តាំង​បង្ហាញនូវផលិតផល​ម៉ាស៊ីនត្រជាក់ថ្មីនេះ ក្នុងសណ្ឋាគារសាំងហ្គ្រីឡា ភ្នំពេ​ញផ​ង​ដែរ ដោយមានការ​ចូលរួមពីអ្នក​តំណាង​លក់​ជាច្រើន។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមហ៊ុ​ន​ ​ជីហ្គៀ គ្រុប បានឱ្យដឹងថា ម៉ាស៊ីនត្រជាក់ LG DualCool AI Air ជាប្រភេទម៉ាស៊ីនត្រជាក់ប្រភេទ Premiums ​ទាំងនៅលើទីផ្សារអេឡិចត្រូនិចលើពិភពលោក និងនៅ​ក្នុង​ទី​ផ្សា​រកម្ពុជា។ នាឱកាសនោះ លោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុប មា​ន​ប្រ​សា​សន៍​ថា​ បច្ចុប្បន្ន ភាពរីកចម្រើននៃបច្ចេកវិទ្យា AI និងតម្រូវការបច្ចេកវិទ្យានេះ បានជំរុញឱ្យ​មា​ន​កា​រប​​ញ្ជារ​ទិញម៉ាស៊ីនត្រជាក់ និងគ្រឿងអេឡិចត្រូនិច LG មានការកើនឡើងកាន់តែខ្លាំង ជាពិសេសម៉ូដែល ដែល​មា​ន​មុខ​ងា​រ​ឆ្លាតវៃ […]

ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមកពីតៃវ៉ាន់ ចង់មកវិនិយោគលើវិស័យ១នេះនៅកម្ពុជា

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពបច្ចេកវិទ្យារបស់ប្រទេសកម្ពុជា ក្រុមហ៊ុន ADATA Technology Co., Ltd. ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់តៃវ៉ាន់បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនជាផ្លូវការក្នុងការវិនិយោគលើវិស័យបច្ចេកវិទ្យាទំនើបនៅកម្ពុជា។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​លោក CHEN Simon ប្រធាន ADATA ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២៥។ ក្នុងកិច្ចពិភាក្សារបស់ពួកគេ លោក CHEN Simon បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន មិនត្រឹមតែការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់សហការជាមួយក្រសួង ស្ថាប័ននានារបស់កម្ពុជា ដើម្បីបង្កើនការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យបច្ចេកវិទ្យាទំនើបថែមទៀតផង។ ការផ្តោតជាយុទ្ធសាស្ត្រនេះ មានគោលបំណងចង់លើកកម្ពស់សមត្ថភាពរបស់កម្ពុជាក្នុងវិស័យបច្ចេកវិទ្យានាយុគសម័យថ្មីនេះ។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ ក្រុមហ៊ុនដែលចាប់អារម្មណ៍វិនិយោគនៅកម្ពុជា ខណៈសម្តេចថា ការអភិវឌ្ឍវិស័យបច្ចេកវិទ្យានៅកម្ពុជា គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាល។ ទន្ទឹមគ្នានេះដែរ សម្តេច ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តភ្ជាប់ទំនាក់ទំនងជាមួយក្រសួងពាក់ព័ន្ធបន្ថែមទៀត ដើម្បីចាប់យកឱកាសវិនិយោគនៅកម្ពុជា។ គួររម្លឹកថា កាលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុនរបស់តៃវ៉ាន់ ADATA Technology Co., Ltd ធ្លាប់បានប្រកាសពីគម្រោងវិនិយោគរបស់ខ្លួនម្តងរួមមកហើយ ដែលគម្រោងនោះមានតម្លៃដល់ជាង ១០០លានដុល្លារ ក្នុងការសាងសង់រោងចក្រសម្រាប់ផលិតផលអេឡិចត្រូនិកជាច្រើនប្រភេទនៅប្រទេសកម្ពុជា។ […]