ITER វិស្វកម្មស្មុគ្រស្មាញបំផុតលើលោក៖ រ៉េអាក់ទ័រ Fusion ប្រែក្លាយការគ្រប់គ្រងតាមរយៈ 4D

ដោយ Sean O’Neill

ភាពច្បាស់លាស់ គឺមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់គម្រោងដ៏ស្មុគ្រស្មាញបំផុតដូចជាគម្រោងពិសោធន៍ចម្រុះជាតិសាសន៍ Fusion ដែលជាគម្រោង International Thermonuclear Experimental Reactor (ITER)។ បច្ចុប្បន្ន គម្រោងនេះត្រូវបានសាងសង់ក្នុងប្រទេសបារាំង និងជាកិច្ចសហការផ្នែកវិទ្យាសាស្ត្រដ៏ធំបំផុតមួយមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រពិភព —ប្រៀបដូចក្រុមមួយក្នុងស្ថានីយអវកាសអន្តរជាតិ។ “Reverse Tower of Babel” ជាប្រសិទ្ធនាមក្រុមការងារក្នុងគម្រោង វាប្រមូលផ្តុំប្រទេសចំនួន 35 ដើម្បីបញ្ជាក់ថាថាមពល Fusion ជាប្រតិបត្តិការពិតប្រាកដ និងជាថាមពលគ្មានដែនកំណត់ដែលមិនបំភាយឧស្ម័នកាបូន។

រូបភាព៖ ITER បង្ហាញពីទិដ្ឋភាពពីលើអាកាសនៃ International Thermonuclear Experimental Reactor (ITER) ក្នុងដំណាក់កាលកំពុងសាងសង់។

បេះដូងសំខាន់ជាងគេរបស់រោងចក្រថាមពលនុយក្លេអ៊ែរហ្វូស្សិន (nuclear fusion) ដែលធំជាងគេលើលោកគឺតូកាម៉ាក។ មានរាងដូចនំដូណាត់ជាគម្របបិទជិត ប្រើប្រាស់នូវមេដែកត្រជាក់ (supercooled magnets) ដើម្បីទប់កម្តៅ និងគ្រប់គ្រងប្លាស្មាដែលមានសីតុណ្ហភាពរហូតដល់ទៅ 150 លានអង្សាសេ។ នោះគឺក្តៅជាង 10 ដងនៃកម្តៅនៅក្នុងស្នូលនៃព្រះអាទិត្យ។ ដំណើរការរបស់វាមិនដូចនឹងម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរធម្មតានោះទេ ការបញ្ចេញថាមពលរបស់វាគឺផ្តើមចេញពីការបំបែកអាតូមអ៊ុយរ៉ាញ៉ូម ហើយប្រតិកម្ម fusion បង្កើតជាថាមពលដោយការតភ្ជាប់ ឬការបញ្ចូលគ្នា ចេញជាស្រទាប់អ៊ីសូតូបនៃអ៊ីដ្រូសែន ដែលជាធាតុទូទៅបំផុតនៅក្នុងបរិយាកាស។ ដំណើរការរបស់វា គឺជាការចម្លងប្រតិកម្មដែលកើតឡើងនៅខាងក្នុងព្រះអាទិត្យ ដែលបញ្ចេញពន្លឺ និងកម្តៅភពផែនដីយើងសព្វថ្ងៃនេះ។ គ្រាន់តែស្តាប់ យើងក៏អាចស្រមៃបានថា នេះគឺជាកិច្ចការវិស្វកម្មមួយដ៏លំបាកបំផុត។ ការដំឡើងគ្រឿងបង្គុំនីមួយៗត្រូវតែស៊ីគ្នាជាមួយនឹងភាពជាក់លាក់បំផុតនៃការបំបែក និងការផ្គុំ ឬតភ្ជាប់ ហើយគ្រប់លំដាប់នៃការកាត់ ឬបញ្ចូលគ្នាត្រូវតែរចនាយ៉ាងល្អឥតខ្ចោះ ដើម្បីជៀសវាងការពន្យារពេលដែលប៉ះពាល់ចំណាយនៃគម្រោងកាន់តែខ្ពស់។

លោក Lynton Sutton បានសម្តែងក្តីរំភើបរបស់ខ្លួនចំពោះការរចនាដ៏លំបាកមួយនេះ ជាមួយកិច្ចការដ៏គ្រោះថ្នាក់ តាមរយៈរូបភាពនិម្មិតដែលគាត់បានបង្កើតឡើង ហើយជាបច្ចេកវិទ្យាថ្មី និងមិនទាន់តេស្តសាកល្បងដើម្បីយកទៅសាងសង់នៅក្នុង ITER នៅឡើយ។ លោក Sutton មានបង្ហាញថា “បើមើលតាមតារាង Gantt និងប្លង់វិស្វកម្ម វាពិតជាពិបាកយល់ សូម្បីតែអ្នកដែលស្គាល់ប្រធានបទក៏ដោយ តែនោះជាថាមពលនៃបច្ចេកវិទ្យានេះ”។

រូបភាពពី ITER បង្ហាញប្លុក vacuum vessel ដែលវាកំពុងដំឡើងក្នុងបន្ទប់មួយដែលបម្រុងទុកសម្រាប់ម៉ូឌុលនៃប្រឡោះតូកាម៉ាក។

លោក Sutton បានពិភាក្សាផ្លាស់ប្តូរយោបល់អំពីបច្ចេកវិទ្យាក្នុងរូបភាពនិម្មិតរបស់ ITER 4D ក្នុងព្រឹត្តិការណ៍ 2025 South by Southwest (SXSW) ទីក្រុង Austin រដ្ឋ Texas នៅថ្ងៃទី 10 ខែមីនា។ គាត់នឹង ចូលរួមជាមួយលោក Greg Demchak អនុប្រធានផ្នែកសមាហរណកម្មបច្ចេកវិទ្យានៅក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនផលិតសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឈានមុខផ្នែករូបភាពនិម្មិត (Visualization)។ លោក Demchak បាននិយាយថា “ឌីជីថលភ្លោះគឺធាតុសំខាន់សម្រាប់ការរស់នៅ និងជាការចម្លងគ្រប់ដង្ហើមនៃរាងកាយរបស់គម្រោងចូលទៅក្នុងរូបភាពនិម្មិត – វាបង្ហាញពីបច្ចុប្បន្នភាពក្នុងពេលវេលាជាក់ស្តែង”។ “នៅពេលដែលអ្នកបញ្ចូលកិច្ចការជាមួយនឹងការធ្វើផែនការចេញជាប្លង់ 4D – ជាមួយការបន្ថែមវិមាត្រប្លង់ចូលទៅក្នុងទម្រង់ប្រតិទិនការងារ – អ្នកមិនគ្រាន់តែមើលឃើញថាគម្រោងនេះមើលទៅដូចជាការនិម្មិតចេញនោះ តែអ្នកនឹងឃើញពីរបៀបដែលវាត្រូវសាងសង់ជាជំហានៗ ដូចនៅ ITER ដែលពេលវេលា និងភាពច្បាស់លាស់ គឺជាអ្វីៗគ្រប់យ៉ាងសម្រាប់បច្ចេកវិទ្យាមួយនេះ ដែលវាមិនអាចកាត់ថ្លៃបាន។”

សម្រាប់លោក Sutton ដែលមានឯកទេសខាងការធ្វើផែនការ 4D សម្រាប់គម្រោង ITER ការបង្កើតរូបភាពដ៏ស្មុគស្មាញនេះមិនមែនគ្រាន់តែជាការសំយោគបញ្ហាប្រឈមនោះទេ វាជាការងាររបស់គាត់ ដោយប្រើឧបករណ៍ធ្វើផែនការតាមកម្មវិធីឌីជីថលភ្លោះ និង 4D របស់ Bentley ជាពិសេសកម្មវិធី SYNCHRO គឺជាកត្តាសំខាន់នៅ ITER ដែលអនុញ្ញាតឱ្យវិស្វករអាចនិម្មិតរូបគំរូ យកមកសម្រិតសម្រាំង និងប្រតិបត្តិក្នុងដំណើរការសាងសង់ប្រកបដោយភាពច្បាស់លាស់ និងការមើលឃើញជាក់លាក់នៃលទ្ធផលការងារ។ ប៉ុន្តែភាពស្មុគស្មាញរបស់ ITER បានជំរុញឱ្យ Bentley បានអភិវឌ្ឍឧបករណ៍ 4D របស់ខ្លួនលើសពីអ្វីដែលបានឃើញពីមុន ដែលនាំទៅដល់ការត្រួសត្រាយផ្លូវសម្រាប់បច្ចេកវិទ្យាផលិតរូបភាពនិមិ្មត ដែលគេអាចកំណត់ឡើងវិញនូវបែបផែននៃការគ្រប់គ្រងសម្រាប់គម្រោងធំៗនៅគ្រប់ទីកន្លែងជុំវិញពិភពលោក។

Lynton Sutton៖ ការត្រួសត្រាយផ្លូវផែនការ 4D

បដិវត្តន៍ផែនការ 4D នៅ ITER គ្រាន់ជារឿងផ្ទាល់ខ្លួនរបស់លោក Sutton ប៉ុណ្ណោះ។ នៅពេលដែលគាត់បានចូលមកធ្វើការ ITER នៅឆ្នាំ 2016 គាត់ជាអ្នកគាំទ្រកម្មវិធីផ្គុំដំឡើងតូកាម៉ាក (tokamak assembly)។ នៅពេលនោះ ការធ្វើផែនការសាងសង់របស់ ITER ពឹងផ្អែកលើវិធីសាស្រ្តបែបប្រពៃណី ដែលកំពុងតស៊ូដើម្បីចាប់យករូបភាពស្មុគស្មាញនៃគម្រោង។

ការទទួលស្គាល់នេះ បានជំរុញឱ្យលោក Sutton មើលឃើញឱកាសមួយ ជាមួយនឹងតម្រូវការរបស់ ITER ដែលដាក់ចេញក្នុងឆ្នាំ 2017 ដើម្បីស្វែងយល់ថាតើការធ្វើផែនការ 4D អាចនាំមកនូវភាពច្បាស់លាស់ដល់ដំណើរការដំឡើងដែលមានភាពស្មុគស្មាញនេះបានដែរឬទេ? ពេលនោះ លោក Sutton ដែលមានប្រវត្តិក្នុងការធ្វើផែនការ និងគំរូ 3D បានដឹកនាំការទទួលខុសត្រូវនេះ។ ការបង្ហាញសាកល្បងរបស់គាត់បានចាប់យកនូវសក្តានុពលនៃភាពច្បាស់លាស់ ដោយនៅក្នុងឆ្នាំ 2018 លោក Sutton បានបង្កើត Brigantium Engineering និងបាននាំយកវាត្រលប់ទៅ ITER វិញក្នុងនាមជាអ្នកម៉ៅការដើម្បីផ្តោតទាំងស្រុងលើការធ្វើផែនការ 4D ។ គាត់និយាយថា “នៅពេលដែលទំហំ និងតម្លៃនៃការងារកាន់តែច្បាស់លាស់ តម្រូវការក៏មានការកើនឡើងសម្រាប់គម្រោងរបស់ខ្ញុំ ហើយខ្ញុំបាននាំសហការីម្នាក់បន្ថែមដើម្បីពង្រីកសមត្ថភាពការងារក្នុងក្រុម” ។

សព្វថ្ងៃនេះ អាចនិយាយបានថា ការងាររបស់គាត់គឺជាចំណុចកណ្តាលនៃកម្មវិធីដំឡើងម៉ាស៊ីនរបស់ ITER ជាពិសេស មុនការផ្គុំនៅក្នុងអគារ និង ក្នុងជង្ហុកតូកាម៉ាក “Tokamak pit” ដែលជាកន្លែងដំឡើងចុងក្រោយនៃម៉ាស៊ីនរ៉េអាក់ទ័រ និងជាចំណុចដែលមានការកក់ស្ទះខ្លាំងបំផុតប្រៀបដូចកដប។ តួនាទីរបស់ Sutton គឺទទួលបន្ទុកបញ្ចូលគ្នានូវសំណុំទិន្នន័យស្មុគស្មាញ (គំនូសតាង Gantt និងគំរូ 3D) ហើយបំប្លែងវាទៅជាអ្វីមួយដែលអាចយល់បានភ្លាមៗតាមរយៈរូបភាពនិម្មិត។

គាត់​បានគូសបញ្ជាក់​ថា​៖ “​វា​គឺ​ជា​សកម្មភាពដើម្បី​ទំនាក់​ទំនង​ទៅ​គ្រប់​ក្រុម​ទាំង​អស់​ឱ្យស្វែងយល់របៀបអនុវត្តការងារបាន​លឿន​និង​មាន​ប្រសិទ្ធ​ភាព”​។ គាត់បានបន្ថែមថា “នៅទីបំផុត យើងកំពុងធ្វើឱ្យអតិថិជនរបស់យើងមើលឃើញ និងទាញយកតម្លៃកាន់តែច្រើនពីទិន្នន័យរបស់ខ្លួន” នេះមានន័យថា ការបង្វែរកាលវិភាគទៅជាលំដាប់ចលនា មួយជំហានម្តងៗ ឬចែកចាយជាវីដេអូ ឬបទបង្ហាញបែប PowerPoint ដែលមានមុខងារដូចជាសៀវភៅបង្ហាញពីការព្យាករណ៍សំណង់ក្នុងរូបថតពេញ 24 ម៉ោង។ គាត់ពន្យល់ថា “មនុស្សអាចពិនិត្យមើលវា បញ្ចេញនូវមតិយោបល់ និងងាយស្រួលទាញចុះឡើង-ទៅមុខទៅក្រោយបានគ្រប់ពេល”។ គំនូរចលនាទាំងនេះត្រូវបានកសាងឡើងសម្រាប់ការត្រួតពិនិត្យ ឬបង្ហាញនៅក្នុងកិច្ចប្រជុំផ្ទាល់ជាមួយអ្នកគ្រប់គ្រងការងារសាងសង់ មន្ត្រីសម្របសម្រួល និងសូម្បីតែអ្នកម៉ៅការនៅនឹងកន្លែង ដោយធានាថាមនុស្សគ្រប់គ្នា – ពីវិស្វកររហូតដល់អ្នកធ្វើការសម្រេចចិត្តកម្រិតខ្ពស់ – មានការយល់ដឹងស្មើគ្នាអំពីផែនការនេះ។

លោក Sutton បាននិយាយ​ថា ទៅ​ថ្ងៃ​មុន “ឧទាហរណ៍ ប្រសិនអ្នកគ្រប់គ្រង​ជាន់​ខ្ពស់ណា​ម្នាក់​ចង់ដឹង​កាន់​តែ​ច្បាស់​អំពី​មុខតំណ​ផ្សារ​សម្រាប់បន្ទប់ vacuum vessel របស់​ម៉ាស៊ីន​រ៉េអាក់ទ័រ។ អ្នក​រៀបចំ​គម្រោង​អាច​សុំ​ឱ្យ​ខ្ញុំ​បង្ហាញ​គំរូ 4D ភ្លាមៗបាន”។ ក៏នឹងអាចយល់ពីការចំណាយលើការផ្សារមុខតំណក្នុងម៉ាស៊ីនរ៉េអាក់ទ័រ រួមទាំងគ្រឿងយន្តទំនើបៗដែលប្រើដើម្បីអនុវត្តវា ដែលអាចវាស់វែងបានពីទិន្នផលការងាររហូតដល់រាប់រយលានអឺរ៉ូ ដូច្នេះការមានតំណាងឱ្យភាពច្បាស់លាស់នៃដំណើរការ គឺមិនគ្រាន់តែសម្រាប់ប្រយោជន៍គម្រោងនោះទេ – តែជាការចាំបាច់ណាស់។

ដែនកំណត់នៃឧបករណ៍ដែលមានស្រាប់

ការបង្ហាញរូបភាព 3D សម្រាប់រៀបចំផែនការរចនា និងសាងសង់គម្រោង ITER នៅលើអេក្រង់កុំព្យូទ័រយួរដៃ។

ខណៈពេលដែល SYNCHRO 4D កំពុងតែឈានមុខគេរួចហើយ លោក Sutton ចង់ជំរុញកម្មវិធីរូបភាពនិម្មិតនេះបន្ថែមទៀត ដើម្បីការទំនាក់ទំនងកាន់តែប្រសើរក្នុងការដោះស្រាយវិស្វកម្មស្មុគស្មាញដែលផ្គុំចូលគ្នានៅក្នុង ITER ។ នោះ​ហើយ​ជា​ពេល​ដែល​គាត់​បាន​ទាក់ទង​ទៅលោក Demchak ប្រធាន​ផ្នែក​បច្ចេកវិទ្យា​ដែល​កំពុង​លេច​ធ្លោ​នៅក្នុងក្រុមហ៊ុន Bentley Systems។

លោក Demchak បានមើលឃើញ​បញ្ហា​ប្រឈម​ភ្លាមៗ។ ITER មិនមែនគ្រាន់តែជាគម្រោងសាងសង់មួយ នោះទេ វាគឺជាករណីសាកល្បងដ៏ធំមួយសម្រាប់ការធ្វើផែនការ 4D និងរូបភាពនិម្មិត។ គាត់លើកឡើងថា “ប្រសិនបើអ្នកចង់បង្ហាញគំនិតថ្មីដែលជាការកំហិតដាច់ខាត មានតែការងារសម្រាប់ ITER នេះទេ ដែលល្អឥតខ្ចោះ”។ “ភាពស្មុគស្មាញនៃរូបធរណីមាត្ររបស់វា គឺមិនដូចគម្រោងស្ពាន ផ្លូវហាយវេ ឬប៉មជាបន្ទាត់ត្រង់នោះទេ។ យើងត្រូវយកបច្ចេកវិទ្យារបស់យើងឈានឡើងមួយកម្រិតថែមទៀត។ ប៉ុន្តែការធ្វើដូច្នេះ ក៏បានរកឃើញសមត្ថភាពនៃឧបករណ៍ដែលមានស្រាប់របស់យើង”។

គំរូដើមដំបូងរបស់ Bentley នៃរូបគំរូដើម្បីការសិក្សាស្វែងយល់ពេញលេញរបស់ ITER បានប្រើប្រាស់នូវទម្រង់សំណាញ់ 3D (3D messing format) ដែលមានទម្រង់ជាឯកសារ .3DFT ដែលធ្វើឲ្យ SYNCHRO 4D អាចចូលទៅក្នុងបរិយាកាសអន្តរកម្ម។ ទោះជាយ៉ាងណាក៏ដោយ នៅពេលសាកល្បង បានបង្ហាញចលនាដោយរលូននៃកម្មវិធី ដែលឈានដល់ការប្រកួតប្រជែងដែលឈានមុខរបស់ Bentley។ លោក Demchak និយាយថា “ក្នុងពេលជាមួយគ្នានេះ យើងបានចាប់ផ្តើមបទពិសោធន៍ជាមួយ Cesium 3D Tiles ដែលជាគំនិតស្រដៀងគ្នាដោយផ្អែកលើទម្រង់ប្រភពបើកចំហ (open sources format)”។

លទ្ធផលជាមួយ Cesium ដែលជាក្រុមហ៊ុន 3D geospatial គ្រប់គ្រងដោយ Bentley ដែលបានបង្ហាញក្នុងព្រឹត្តការណ៍ YII2024 កាលពីឆ្នាំមុន មានភាពទាក់ទាញខ្លាំង ហើយវាបានបង្ហាញពីទម្រង់បើកចំហធំធេង ដែល Bentley មិនត្រឹមតែដាក់ទម្រង់ឯកសារ .3DFT និងរួមបញ្ចូលបច្ចេកវិទ្យារបស់ Cesium នោះទេ ដែលពេលនេះ Bentley បានទិញយក Cesium ទាំងស្រុង។

ដើមដំបូងនៃកិច្ចសហការ លោក Sutton មានការងឿងឆ្ងល់ថា “សាកស្រមៃមើលថាតើយើងអាចអនុញ្ញាតឱ្យអ្នកមើលអាចកែប្រែបទពិសោធន៍ផ្ទាល់ខ្លួនជាមួយគំរូ ITER ដែលយើងបានបង្កើតបានដែរឬទេ? ការធ្វើដូច្នេះ ពួកគេអាចរុករកបានយ៉ាងងាយស្រួលត្រង់ចំនុចដែលគេត្រូវការនៅក្នុងគម្រោងរបស់យើង?”

តែគ្មានជម្រើសនោះទេ ព្រោះពេលវេលាទៅមុខ នឹងកាន់តែពិបាក ដោយសារ ITER ត្រូវឆ្លងកាត់ដំណាក់កាលស្មុគ្រស្មាញបំផុត ព្រោះជាការដំឡើងផ្នែកខាងក្នុងរបស់រ៉េអាក់ទ័រ។ ដូចនេះ ការសហការណ៏ជាមួយ Bentley គឺជាជម្រើសដ៏ល្អបំផុតមិនអាចខ្វះបាន។

ស្ថានភាពខាងក្នុងតូកាម៉ាក

ទិដ្ឋភាពខាងក្នុងនៃសាលផ្គុំរបស់ ITER បង្ហាញពីគ្រឿងបង្គុំដ៏ស្មុគស្មាញ និងប្រព័ន្ធរន្ទាពណ៌លឿងដែលបានដំឡើងសម្រាប់ការសាងសង់នៅខាងក្នុងតូកាម៉ាក។

ភាពស្មុគស្មាញនៃការផ្គុំចូលគ្នានៃតូកាម៉ាករបស់ ITER គឺជាទំហំនៃភាពស្មុគស្មាញថ្មីមួយ នៅពេលដែលសំណង់ផ្លាស់ទីទៅខាងក្នុងបន្ទប់ប្រតិកម្មបិទជិត។ មិនដូចគម្រោងធម្មតាទេ ដែលកន្លែងធ្វើការបើកចំហរ និងអនុញ្ញាតឱ្យមានការរៀបចំផែនការដោយត្រង់ៗ តូកាម៉ាកបង្ហាញនូវបន្ទប់បិទជិតបីជ្រុងរាងកោងដែលត្បាញត្របាញ់ចូលគ្នា តាមរយៈការដំឡើងរន្ទា និងទម្របណ្ដោះអាសន្ន។ លោក Sutton បាននិយាយ​ថា​៖ «​វា​ស្មុគស្មាញ​ណាស់​ដែល​ត្រូវ​បង្ហាញ​ក្នុង​ស៊ុម​តែ​មួយ​ (single frame)។

សម្រាប់វិស្វករដែលធ្វើការនៅខាងក្នុងបន្ទប់ vacuum vessel នៃតូកាម៉ាក សូម្បីតែលំដាប់នៃការសាងសង់ដែលបានគ្រោងទុកយ៉ាងល្អឥតខ្ចោះបំផុតក៏ដោយ ក៏នៅតែជួបបញ្ហាឈឺក្បាលផ្នែកភ័ស្តុភារ ប្រសិនបើគេមិនបានស្វែងរកឱ្យបានហ្មត់ចត់ជាមុននៅក្នុងលំហនិម្មិត។ លោក Sutton បានមើលឃើញថា សមត្ថភាពក្នុងការរុករកដោយសេរីនៅក្នុងគំរូនិម្មិតរបស់ម៉ាស៊ីនរ៉េអាក់ទ័រដែលមានតម្លៃមិនអាចកាត់ថ្លៃបាននេះ គឺការដៅចំណុចកកស្ទះដែលអាចកើតមាន ការកែលម្អលំដាប់នៃការដំឡើង និងធានាថាសមាជិកក្នុងក្រុមទាំងអស់មានការយល់ដឹងជាមុន មុនការងារជាក់ស្តែងចាប់ផ្តើម។

នោះហើយជាអ្វីដែលឧបករណ៍ចាប់រូបភាពកម្រិតខ្ពស់របស់ Bentley អាចរកបានក្នុងពេលឆាប់ៗនេះ គឺជាការរុករកគំរូតូកាម៉ាកដោយរលូន។ អ្នក​ប្រើ​នឹង​អាច​រៀបចំ​ជាសាច់រឿងក្នុងអន្តរកម្ម​តាម​រយៈ​លំដាប់​ទិដ្ឋភាព​ដែល​បាន​រៀបចំទុក ឬ​រុករក​គំរូ​ដោយ​សេរី​ជាមួយ​នឹង​ឧបករណ៍​ដែលមានវិចារណញាណ—ទាំងអស់នេះជា​អត្ថប្រយោជន៍​ពី​ការ​អនុវត្តជាពិសេសចេញពីឧបករណ៍ចាប់រូបភាពកម្រិតខ្ពស់របស់ Bentley។

នាំវាទៅកាន់ពិភពលោក

ឧបករណ៍ដែលបានរចនាឡើងដើម្បីដោះស្រាយភាពស្មុគស្មាញដែលមិនធ្លាប់មានពីមុនមករបស់ ITER ឥឡូវនេះត្រូវបានកំណត់ដើម្បីផ្លាស់ប្តូរផែនការសាងសង់លើមាត្រដ្ឋានសកល។ ប្រសិនបើអ្វីៗដំណើរការទៅតាមផែនការ នៅចុងឆ្នាំ វិស្វករ ឬក្រុមសាងសង់ណាមួយដែលប្រើប្រាស់ SYNCHRO នឹងអាចអនុវត្តឧបករណ៍មើលឃើញដូចគ្នាទៅនឹងគំរូ 3D និងកាលវិភាគគម្រោង 4D ផ្ទាល់របស់ពួកគេ ដែលធ្វើឲ្យការស្ថាបនាស្មុគស្មាញកាន់តែងាយស្រួលក្នុងការរៀបចំផែនការ ទំនាក់ទំនង និងប្រតិបត្តិ។

នាំទៅកាន់ពិភពលោក

ឧបករណ៍ដែលបានរចនាឡើងដើម្បីដោះស្រាយភាពស្មុគស្មាញដែលមិនធ្លាប់មានពីមុនមករបស់ ITER ឥឡូវនេះត្រូវបានបង្កើតដើម្បីផ្លាស់ប្តូរផែនការសាងសង់លើមាត្រដ្ឋានសកលហើយ។ ប្រសិនបើអ្វីៗដំណើរការទៅតាមផែនការ នៅចុងឆ្នាំនេះ វិស្វករ ឬក្រុមការងារសាងសង់ណាមួយដែលប្រើប្រាស់ SYNCHRO នឹងអាចអនុវត្តឧបករណ៍មើលឃើញដូចគ្នាទៅនឹងគំរូ 3D និងកាលវិភាគគម្រោង 4D ដោយផ្ទាល់របស់ខ្លួន ដែលធ្វើឲ្យការសាងសង់ការងារដែលស្មុគស្មាញកាន់តែមានភាពងាយស្រួលក្នុងការរៀបចំផែនការ ទំនាក់ទំនង និងប្រតិបត្តិ។

អ្វីដែលបានចាប់ផ្តើម ជាការពិសោធន៍ចេញពីការធ្វើគំរូផែនការ 4D សម្រាប់ fusion reactor តែមួយ បាននាំយកភាពរីកចម្រើនកាន់តែធំនៃវិទ្យាសាស្រ្ត៖ នេះជាការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងរបៀបដែលគម្រោងហេដ្ឋារចនាសម្ព័ន្ធមានជីវិត – មិនថានៅក្នុងស្ថានីយថាមពល រោងចក្រប្រព្រឹត្តកម្មទឹក ឬបណ្តាញផ្លូវរថភ្លើងល្បឿនលឿននោះទេ។

សម្រាប់លោក Sutton ការផ្លាស់ប្តូរនឹងមិនអាចលេចរូបរាងក្នុងពេលឆាប់ៗនេះទេ។ “តែវានឹងធ្វើឱ្យការងាររបស់ខ្ញុំកាន់តែងាយស្រួលនៅពេលមានវត្តមានវា។ តែអ្វីដែលសំខាន់ជាងនេះទៅទៀត គឺសក្តានុពលពេញលេញនៃគំនូររូបភាពចលនា 4D នៅ ITER។ ឥឡូវនេះ យើងគ្រាន់តែពិនិត្យមើលផ្ទៃនៃអ្វីដែលបច្ចេកវិទ្យានេះអាចធ្វើបាន។”

លោក Lynton Sutton និង Greg Demchak បានឡើងឆាកនៅ SXSW ក្នុងទីក្រុង Austin រដ្ឋ Texas នៅថ្ងៃទី10 ខែមីនា ដោយបានពិភាក្សាអំពីរបៀបដែលប្រព័ន្ធអេកូទិន្នន័យបើកចំហ និងបច្ចេកទេសមើលឃើញកម្រិតខ្ពស់រួមចំណែកដល់ហេដ្ឋារចនាសម្ព័ន្ធដែលអាចទុកចិត្តបាន និងធន់។ សូមស្វែងរកព័ត៌មានលម្អិតអំពីបទបង្ហាញនៅទីនេះ

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជាដាក់ចេញយុទ្ធសាស្ត្រថ្មី ដើម្បីកាត់បន្ថយការបំពុលឧស្ម័នផ្ទះកញ្ចក់

ក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការដោះស្រាយការប្រែប្រួលអាកាសធាតុ ក្រសួងបរិស្ថានបានដាក់ចេញជាផ្លូវការនូវផែនការយុទ្ធសាស្ត្រប្រកបដោយមហិច្ឆិតា សំដៅដល់ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០៣៣។ ផែនការនេះ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ពិធីប្រកាសនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម Igor Driesmans ឯកអគ្គរាជទូតពិសេសនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិនៅកម្ពុជាផងដែរ។ ក្នុងពិធីខាងលើនេះ ឯកឧត្តម ស៊ុម ធី អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រនៅក្រសួងបរិស្ថាន បានបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រនេះ ផ្ដោតលើការកាត់បន្ថយការបំពុលឧស្ម័នផ្ទះកញ្ចក់ ការពង្រឹងសមត្ថភាពបង្កើតភាពបត់បែនចំពោះបញ្ហាប្រែប្រួលអាកាសធាតុ និងការលើកស្ទួយរដ្ឋបាលល្អ និងបំលែងឌីជីថល។ ចំណែក លោកស្រី Alissar Chaker បានឱ្យដឹងដែរថា ផែនការយុទ្ធសាស្ត្រនេះ មិនមែនជាឯកសារគោលនយោបាយតែប៉ុណ្ណោះទេ ប៉ុន្តែជាផែនទីបំពេញចក្ខុវិស័យរបស់កម្ពុជា ក្នុងការឈានទៅរកភាពអព្យាក្រឹតកាបូន និងភាពធន់ចំពោះអាកាសធាតុ តាមរយៈការអភិវឌ្ឍប្រកបដោយចីរភាព។ ដោយឡែក ឯកឧត្តម Igor Driesmans បានបញ្ជាក់ពីការប្តេជ្ញាឡើងវិញរបស់សហភាពអឺរ៉ុប ដោយលើកឡើងពីគោ​លបំណងប្រមូលផ្តុំក្រុមហ៊ុនអឺរ៉ុប […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់របស់រាជរដ្ឋាភិបាល ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤។ នេះបើតាមសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។ ការអនុម័តច្បាប់ទាំង ២៤នេះ ធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការអគ្គិសនីដែលកើនឡើងជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០២៨ ដោយផ្អែកតាមផែនការមេអភិវឌ្ឍន៍វិស័យថាមពល អគ្គិសនីនៅព្រះរាជាណាចក្រកម្ពុជា (២០២០.២០៤០) និងផែនការមេថ្មីដែលបានធ្វើបច្ចុប្បន្នភាព នៅឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ ការរឹតបន្តឹងវិធានការរបស់ពិភពលោកលើគម្រោងអភិវឌ្ឍរោងចក្រផលិត អគ្គិសនីដុតធ្យូងថ្ម ដែលកម្ពុជា បានចុះហត្ថលេខាតាំងពីមុនឆ្នាំ២០១៩ ទាំងការអភិវឌ្ឍក្នុងប្រទេស ទាំងការនាំចូល អគ្គិសនីពីប្រទេសឡាវ ត្រូវបានជាប់គាំង ជាហេតុការផ្គត់ផ្គង់អគ្គិសនី នៅកម្ពុជាពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៨ អាចប្រឈមនឹងកង្វះប្រភពអគ្គិសនី ប្រសិនបើមិនមានការរៀបចំការអភិវឌ្ឍ ប្រភពអគ្គិសនីថ្មីមកជំនួសឱ្យបានទាន់ពេលវេលា។ បើតាមសម័យប្រជុំខាងលើ រដ្ឋសភា បានប្រជុំពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ចំនួន២៤ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនី នៅព្រះរាជាណាចក្រកម្ពុជា ដូចខាងក្រោម៖ ១. ក្រុមហ៊ុន បានយ៉ាន អេនើជី ឯ.ក សម្រាប់គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៣០០មេហ្កាវ៉ាត់ នៅខេត្តកំពង់ឆ្នាំង។ ២. ក្រុមហ៊ុន វេ សាន់ ស៊ី.អេ.ភី […]

ក្នុងឆ្នាំ២០២៤ កម្ពុជារកចំណូលបានជិត ១០០លានដុល្លារ ពីវិស័យរ៉ែ កើនជិត ៨០%

ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងរ៉ែ និងថាមពល បានប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែបានជិត១០០លានដុល្លារ កើនឡើង ៧៩ % ខណៈបច្ចប្បន្នកម្ពុជាមានការដ្ឋានរ៉ែជាច្រើន សម្រាប់ផលិតផលរ៉ែបំពេញតម្រូវការក្នុងស្រុក និងនាំចេញ។ នេះបើយោងតាមប្រសាសន៍ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ រោងចក្រផលិតស៊ីម៉ងត៍ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ នាឱកសនោះ ឯកឧត្តម បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងរ៉ែ និងថាមពល បានប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែជូនរដ្ឋបានប្រមាណជិត ១០០លានដុល្លារ ការកើនឡើងប្រមាណ ៧៩% ធៀបនឹងឆ្នាំ២០២៣។ លើសពីនេះ ឯកឧត្តមបានកត់សម្គាល់ថា ខេត្តកំពង់ស្ពឺតែមួយបានចូលរួមចំណែកប្រមាណ ៥លានដុល្លារក្នុងចំណូលមិនមែនសារពើពន្ធក្នុងឆ្នាំ២០២៤ ខណៈក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ក៏បានរួមចំណែកប្រមាណ ១លានដុល្លារ និងបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋប្រមាណ ១៦០០នាក់ ពីការដ្ឋានចំនួន ៧៦កន្លែង ក្នុងខេត្តកំពង់ស្ពឺ ផងដែរ។ ឯកឧត្តមបន្ថែម បច្ចុប្បន្នក្រសួងរ៉ែ និងថាមពល កំពុងពិនិត្យ និងវាយតម្លៃការស្នើសុំប្រើប្រាស់មូលនិធិរ៉ែសម្រាប់អនុវត្តន៍គម្រោងថ្មីចំនួន ៩គម្រោងបន្ថែមទៀត […]

ADB គ្រោងវិនិយោគ $១០ពាន់​លាន ​ដើម្បីសម្រេចចក្ខុវិស័យបណ្តាញថាមពលអាស៊ានឱ្យក្លាយជាការពិត

នៅក្នុងចលនាដ៏សំខាន់មួយក្នុងគោលបំណងធ្វើបដិវត្តន៍ប្រព័ន្ធថាមពលនៅទូទាំងអាស៊ីអាគ្នេយ៍ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសពីផែនការវិនិយោគដ៏ធំមួយមានទំហំទឹកប្រាក់រហូតដល់ ១០ពាន់លានដុល្លារ ដើម្បីសម្រេចបាននូវចក្ខុវិស័យបណ្តាញថាមពលអាស៊ាន។ នេះបើតាមការលើកឡើងរបស់លោក Masato Kanda ប្រធាន ADB បានថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៅទីក្រុង Milan ប្រទេសអ៊ីតាលី នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។ យោងតាមសេចក្តីរាយការណ៍របស់ Trend។ លោក Masato បានមានប្រសាសន៍ថា “យើងកំពុងស្ថិតនៅចំចំណុចដ៏សំខាន់មួយ នៃបដិវត្តន៍ថាមពល ខណៈគំនិតផ្តួចផ្តើមនៃគម្រោង ASEAN Power Grid នឹងធ្វើទំនើបកម្មតភ្ជាប់ប្រព័ន្ធថាមពលនៅទូទាំងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដែលមានសេដ្ឋកិច្ចរីកចម្រើនងឆាប់រហ័ស។ លោកបន្តថា៖ ពេលនេះ ADB បានប្តេជ្ញាចិត្តថានឹងផ្តល់ការវិនិយោគរហូតដល់ ១០ពាន់លានដុល្លារ ដើម្បីសម្រេចនូវចក្ខុវិស័យតភ្ជាប់បណ្តាញថាមពលអាស៊ាននេះឱ្យក្លាយជាការពិត” ។ លើសពីនេះ លោក Masato បានកត់សម្គាល់ថា ADBបច្ចុប្បន្ន កំពុងធ្វើឱ្យការវិនិយោគរបស់ខ្លួនកាន់តែទូលំទូលាយ និងរិតតែស៊ីជម្រៅ ក្នុងការបង្កើតភាពធន់កាន់តែខ្លាំង តាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ការស្ដារ និងការពារប្រព័ន្ធអេកូឡូស៊ី រួមបញ្ចូលទាំងការជួយសហគមន៍ដែលងាយរងគ្រោះឱ្យអាចសម្របខ្លួនទៅនឹងហានិភ័យនៃបម្រែបម្រួលអាកាសធាតុ និងបរិស្ថានបានកាន់តែខ្លាំង។ យ៉ាងណាមិញ ADB ក៏កំពុងតែផ្តល់អាទិភាពដល់ការធ្វើឌីជីថលនីយកម្ម ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រវិនិយោគរបស់ខ្លួនផងដែរ។ លោក Masato […]

រដ្ឋមន្រ្តី៖ បច្ចុប្បន្ន មានក្រុមហ៊ុនជប៉ុនចំនួន១៧ ប្តេជ្ញាចូលរួមអនុវត្តសកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជា

បច្ចុប្បន្ន មានក្រុមហ៊ុនជប៉ុនចំនួន ១៧ក្រុមហ៊ុនហើយ ដែលបង្ហាញឆន្ទៈក្នុងការអនុវត្តសកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជា។ នេះបើយោងតាមប្រសាសន៍ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងជំនួបជាមួយ លោក.Kohei wakabayashi ប្រធានអង្គការ JETRO កាលថ្ងៃ ១៣ ឧសភា ឆ្នាំ២០២៤។ នាឱកាសនោះ លោក.Kohei wakabayashi ប្រធានអង្គការ JETRO បានឱ្យដឹងថា ជំនួបនេះ គឺដើម្បីស្វែងរកឱកាសវិនិយោគ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដោយផ្តោតលើសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍទីផ្សារឥណទានកាបូន នៅក្នុងដំណើរទស្សនកិច្ចរបស់ក្រសួងកសិកម្ម ព្រៃឈើ និងជលផលនៃប្រទេសជប៉ុន នៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ ជាការឆ្លើយតប ឯកឧត្តម អ៊ាង សុផល្លែត បានស្វាគមន៍រាល់វិនិយោគិនទាំងឡាយដែលចង់មកសហការ បណ្តាក់ទុនលើវិស័យបរិស្ថាននៅកម្ពុជា ដូចជា ឥណទានកាបូន ឧស្សាហកម្មបៃតង ថាមពលសន្សំសំចៃ ការកៀរគរមូលនិធិអាកាសធាតុបៃតង(GCF)ជាដើម ដែលស្របតាមច្បាប់បទដ្ឋានគតិយុត្តនានា ផ្តល់ផលប្រយោជន៍ជូនប្រជាជនកម្ពុជា។ បើតាមក្រសួងបរិស្ថាន គិតដល់ពេលនេះ មានក្រុមហ៊ុនជប៉ុនចំនួន ១៧ក្រុមហ៊ុនហើយ ដែលបានបង្ហាញឆន្ទៈក្នុងការអនុវត្តសកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជា ជាពិសេសបណ្តាញការងារនេះនឹងជួយជំរុញបន្ថែមនូវការបង្កើតសេដ្ឋកិច្ចរួមគ្នាសម្រាប់អនាគតនិន្នាការសកល រវាងប្រទេសទាំងពីរ […]

មកទល់ពេលនេះមានក្រុមហ៊ុនចិនចំនួន៣ ប្រកាសពីបំណងចង់វិនិយោគចម្រាញ់ប្រេងឆៅនៅកម្ពុជា

  ក្នុង​ការ​ជំរុញ​យ៉ាង​ខ្លាំង​ដល់​វិស័យ​ថាមពល​របស់​កម្ពុជា ក្រុមហ៊ុន​ចិន​ចំនួន​បី​បាន​ប្រកាសជាបន្តបន្ទាប់​ពី​ផែនការ​វិនិយោគ​ក្នុង​ឧស្សាហកម្ម​ចម្រាញ់​ប្រេង​ឆៅនៅក្នុង​ប្រទេសមួយ​នេះ។ ការអភិវឌ្ឍន៍នេះបានបង្ហាញពីជំហានគួរឱ្យកត់សម្គាល់មួយឆ្ពោះទៅរកការលើកកម្ពស់ឯករាជ្យភាពថាមពល និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ គួរបញ្ជាក់ថា ក្រោយពី ក្រុមហ៊ុន Beijing Scitech Holdings Co., Ltd និង ក្រុមហ៊ុន Guanzun Energy Investment Co., Ltd, ទើបប្រកាសថាចង់វិនិយោគចម្រាញ់ប្រេងឆៅនៅកម្ពុជា, ស្រាប់តែថ្មីៗនេះ ក្រុមហ៊ុន Beijing Sainte Holding Co., Ltd. ដែលមានមូលដ្ឋាននៅប្រទេសចិន បានប្រកាសពីផែនាការរបស់ខ្លួនដែលចង់បណ្តាក់ទុនវិនិយោគក្នុងវិស័យចម្រាញ់ប្រេងឆៅនៅកម្ពុជាផងដែរ។ នេះបើតាមជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ឆិន យីងលាវ (Chen Yingliu) អគ្គនាយកក្រុមហ៊ុន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ឯកឧត្តម ជា វុទ្ធី បានផ្តល់ការស្វាគមន៍ចំពោះគណៈប្រតិភូមកពីក្រុមហ៊ុន Beijing Sainte Holding Co., Ltd ដែលមានបំណងមកបណ្តាក់ទុនវិនិយោគក្នុងវិស័យចម្រាញ់ប្រេងនៅកម្ពុជា។ បន្ទាប់មក […]