Cambodian PP-SHV Expressway Co Approved by CDC

រូបភាពគំរូផ្លូវល្បឿនលឿន

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ CDC កាលពីថ្មីៗនេះបានប្រកាសសម្រចចេញ“វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ” លើក្រុមហ៊ុនដែលទទួលបានសិទិ្ធទទួលខុសត្រូវលើគម្រោង ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ដែលគ្រោងនឹងចាប់ផ្ដើមសាងសង់ក្នុងខែវិច្ឆិកាខាងមុខនេះ។

បើយោងតាមសេចក្ដីប្រកាសនេះ ក្រុមហ៊ុនដែលទទួលបានសិទ្ធិលើគម្រោងផ្លូវល្បឿនលឿននេះគឺជាក្រុមហ៊ុន CAMBODIAN PPSHV EXPRESSWAY CO.,LTD. ដែលជាអ្នកសាងសង់ ប្រតិបត្តិការ និងធ្វើអាជីវកម្ម ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ក្រោមកិច្ចសន្យាសាងសង់-អាជីវកម្ម-ផ្ទេរ ឬ BOT។

គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុគ្រោងនឹងប្រើទុនវិនិយោគប្រមាណជិត ២ពាន់លានដុល្លារអាមេរិក ដែលគម្រោងនេះនឹងអាចជួយបង្កើតការងារបានជាង ៩៥១៥កន្លែងដល់ប្រជាពលរដ្ឋកម្ពុជា។

ផ្លូវនេះនឹងលាតសន្ធឹងលើចម្ងាយជាង១៩០គ.ម. គឺខ្លីជាងផ្លូវបច្ចុប្បន្ន ដែលមានចម្ងាយ២៤០គ.ម.។ ផ្លូវល្បឿនលឿន នេះ នឹងមាន៤ គន្លង ហើយនឹងត្រូវចំណាយពេលសាងសង់ចំនួន៤ឆ្នាំ។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម វ៉ា ស៊ឹមសុរិយា បានអោយដឹងថាគម្រោងនេះរំពឹងថា នឹងចាប់ផ្តើមការសាងសង់ក្នុងខែវិច្ឆិកាឆ្នាំខាងមុខនេះ ខណៈរដ្ឋាភិបាលបច្ចុប្បន្នកំពុងធ្វើការយ៉ាងសកម្មលើកិច្ចការសំណងលើការខូចខាតដល់ប្រជាជន ដែលនឹងរង ផលប៉ះពាល់ពីគម្រោងនេះ។ (អានបន្ថែម)

ឯកឧត្តម វ៉ា ស៊ឹមសុរិយា បានបន្តទៀតថា៖ «ដើម្បីកាត់បន្ថយចំនួនប្រាក់សំណង យើងបានប្តូរផ្លូវ នៅចំណុចជាក់លាក់ជាច្រើន ដើម្បីវៀងភូមិធំៗ និងតំបន់មានមនុស្សរស់នៅកុះករ ខណៈចម្ងាយផ្លូវ ក៍ត្រូវបានកាត់បន្ថយផងដែរ»៕

គួរបញ្ជាក់ផងដែរថា ក្រៅពីគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានអនុម័តគម្រោងធំៗ ៣ ទៀតរួមមាន គម្រោងបង្កើតរោងចក្រអាជីវកម្មថ្មអារ (ថ្មម៉ាប) ទុនវិនិយោគ ១១,៩៣លានដុល្លារអាមេរិកនៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងដោយក្រុមហ៊ុន CAPITAL MINERAL RESOURCES INVESTMENT CO.,LTD គម្រោងបង្កើតរោងចក្រផលិតក្បឿង ចានបង្គន់អនាម័យ និងការ៉ូ នៅ ខេត្តកំពត មានទុនវិនិយោគ ១៥,៣៦លានដុល្លារអាមេរិកដោយក្រុមហ៊ុន ROYAL CERA CO.,LTD និង គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ នៅផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល ខេត្តកណ្តាល ទុនវិនិយោគប្រមាណ ៦,៤៧លានដុល្លារអាមេរិក ដោយក្រុមហ៊ុន TROPICAL FRUIT ASIA (CAMBODIA) CO.,LTD គម្រោងទាំងបួននេះ នឹងបង្កើតការងារចំនួនជាង ១ ម៉ឺនកន្លែងដល់ប្រជាជានកម្ពុជា ។

- Video Advertisement -

Related Post

Ratanakkiri and Mondulkiri Provinces Draw Attention from Chinese Investors

In a significant development for Cambodia’s agricultural sector, China’s Zhongjiao Tongli has announced its plans to expand investment in cultivating bananas and mangoes across Ratanakkiri and Mondulkiri provinces. This announcement follows a key meeting between Prime Minister Hun Manet and company President Mr. Zhongdi Sun, held on November 6, 2024, in Kunming, Yunnan Province, China. […]

Korean Firm Eyes Investment in Cambodian Cashew Processing

Heungkuk Industry, a top manufacturer of construction materials from South Korea, is set to invest in cashew processing in Cambodia. This commitment emerged from a pivotal meeting on November 19, 2024, between HE Vongsey Visoth, Deputy Prime Minister in charge of the Office of the Council of Ministers, Mr. Lee Kee Yun, Director of Heungkuk […]

ARK Electronics Group Announces USD1.3 Billion Investment to establish a 1000ha industrial park in Kampong Speu

In a significant move for Cambodia’s industrial landscape, ARK Electronics Group, a Chinese company, has unveiled plans for a massive investment exceeding USD 1.3 billion to establish a sprawling 1,000-hectare industrial park in Kampong Speu province. During a recent meeting between HE Dr. Cheam Chansophoan, Governor of Kampong Speu Province, and Ms. Chang Venza, General […]

Remarkable Investment Growth in Cambodia Over the First 10 Months of 2024

Cambodia’s economy is experiencing significant growth in investment. In the first ten months of 2024, the Council for the Development of Cambodia approved 346 new projects totaling over $5 billion, expected to create about 270,000 jobs. HE Chea Vuthy, Secretary General of the Cambodian Investment Committee, reported that investment increased by 38% compared to the […]

Groundbreaking of 500-Hectare Green Textile Industrial Park in Kampong Speu to Create Up to 60K Jobs

A groundbreaking ceremony on 8 November 2024 marked the start of a 500-hectare green textile industrial park in Chheu Neang Village, Taing Sya Commune, Phnom Sruoch District, Kampong Speu. Attended by HE Heng Sour, Minister of Labor and Vocational Training, HE Dr. Cheam Chansophoan, Governor of Kampong Speu Province, and Mr. John Yu, Chairman of […]

French Luxury Brand Metal Jewelry Opens New Factory in Cambodia, Boosting Local Industry and Jobs

Metal Jewelry Cambodia, a renowned French jewelry brand, officially opened its production and assembly factory for metal and plastic jewelry on 9 November 2024. The inauguration, led by HE Chea Vuthy, Secretary General of the Cambodian Investment Committee, marks a major milestone following the company’s investment permit approval in June 2023. HE Chea Vuthy emphasized […]