មកទល់ពេលនេះ អាជ្ញាធរខេត្តកណ្តាលចុះបញ្ជីដីធ្លីបានជាង ៤២ម៉ឺនក្បាលដី, ស្មើនឹង ៥៧%

គិតមកដល់ពេលនេះ ការងារចុះបញ្ជីដីធ្លីនៅទូទាំងខេត្តកណ្តាល សម្រេចបាន ៤២០.៣៦៤ក្បាលដី ស្មើនឹង ៥៧% នៃចំនួនក្បាលដីប៉ាន់ស្មានសរុបចំនួន ៨៥៨.៧៥៣ក្បាលដី។ នេះបើយោងតាមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១៧ភូមិ ជូនប្រជាពលរដ្ឋក្នុងអង្គស្នួល ខេត្តកណ្តាល នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥។

នាឱកាសនោះ លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសូរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា៖ គិតមកដល់ពេលនេះការចុះបញ្ជីបាន ៦៥ឃុំ/សង្កាត់ លើ១២៧ឃុំ/សង្កាត់ ស្មើនឹង ៥៨០ភូមិ លើ១.០១០ភូមិ គឺស្មើនឹង ៥៧% នៃចំនួនភូមិសរុប ដែលមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៨៥៨.៧៥៣ក្បាលដី។

លោកបន្តថា ក្នុងនោះដែរ អាជ្ញាធរខេត្តក៏បានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៤២០.៣៦៤ប័ណ្ណ និងចែកប័ណ្ណបានចំនួន ២៤១លើក ក្នុងនោះចែកជូនដល់ដៃប្រជាពលរដ្ឋបានចំនួន ៣៤១.៥៣២ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី២៤២ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋទាំង១៧ភូមិ ស្មើនឹង ៧.៩៦៩ប័ណ្ណ។

ជាមួយគ្នានេះ លោក ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងដែរថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ មានសារៈប្រយោជន៍ណាស់សម្រាប់ប្រជាពលរដ្ឋ ព្រោះជាការធានាបាននូវសិទ្ធពេញលេញជាកម្មសិទ្ធិស្របច្បាប់លើដីធ្លីតាមរយៈការផ្តល់ជូននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង)កាត់បន្ថយជម្លោះ និងឈានដល់ការលុបបំបាត់ជម្លោះទាំងស្រុងចំពោះបញ្ហាវិវាទដីធ្លី។

គួរបញ្ចាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ ការចុះបញ្ជីដីរដ្ឋនៅទូទាំងប្រទេសកម្ពុជា សម្រេចបាន ១.០៥៩ក្បាលដី ស្មើនឹង ១.៧៦៣,៤៣ហិកតា ខណៈការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅទូទាំងប្រទេស សម្រេចបានជាង ១៣លានក្បាលដី ផងដែរ៕(Read more)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ខេត្តកំពតបានបញ្ចប់ការវាស់វែងដីធ្លីជូនពលរដ្ឋទាំងស្រុង និងប្តេជ្ញាបញ្ចប់ចែកបណ្ណកម្មសិទ្ធិនៅឆ្នាំនេះ

ខេត្តកំពត បានចុះវាស់វែងដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋក្នុងខេត្តកំពតរួចរាល់ទាំងស្រុង ស្មើនឹង ៩៣ឃុំ-សង្កាត់ ស្មើនឹង ៤៩១ភូមិ ខណៈអាជ្ញាធរក៏បានប្តេជ្ញាបញ្ចប់ចែកបណ្ណកម្មសិទ្ធិដីធ្លីនៅក្នុងឆ្នាំនេះផងដែរ។ នេះបើតាមពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋខេត្តកំពត ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត កាលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។ ប្រធានមន្ទីររៀបចំដែនដីខេត្តកំពត លោក ព្រាប សុផាត បានឱ្យដឹងថា ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ខេត្តកំពតបានចុះវាស់វែងដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋក្នុងខេត្តកំពតរួចរាល់ទាំងស្រុង ទាំង ៩៣ឃុំ-សង្កាត់ ស្មើនឹង ៤៩១ភូមិ ដែលមានក្បាលដីប៉ាន់ស្មានសរុបជាង ៧៧ម៉ឺនក្បាលដី កាលពីឆ្នាំ២០២៥កន្លងទៅ។ ទន្ទឹមនឹងនោះ លោកថាមន្ទីរដែនដីនឹងពន្លឿនក្នុងការចេញបណ្ណកម្មសិទ្ធិ និងធ្វើការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋឱ្យបានអស់នៅក្នុងឆ្នាំ២០២៦តាមការគ្រោងទុក ដើម្បីឆ្លើយតបការចង់បានរបស់ពលរដ្ឋ។ ជុំវិញលទ្ធផលនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត ដែលបានខិតខំពុះពារក្នុងការចុះវាស់វែងចុះបញ្ជីដីធ្លី រហូតប្រសូតបាននូវបណ្ណកម្មសិទ្ធិជូនពលរដ្ឋនាពេលកន្លងមក។ ឯកឧត្តម ក៏បានជំរុញឱ្យពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីទាំងអស់ សូមយកទៅប្រើប្រាស់ឱ្យបានចំគោលដៅដើម្បីទាញយកប្រយោជន៍ពីវិស័យដីធ្លី៕ - Video Advertisement -

នៅខ្វះតែ ១% ប៉ុណ្ណោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងសម្រេចការវាស់វែងដីចប់ជាស្ថាពរ

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រាយការណ៍​ថា​គោលដៅ​វាស់វែង​ឆ្នាំ 2025 បាន​បញ្ចប់ 95% តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅនេះ ក្រសួងដែនដី បានកំណត់ផែនការវាស់វែងដីឲ្យបាន ៧.៦ លានក្បាលដី ប៉ុន្តែសម្រេចរហូតដល់ជាង ៥.៦៦ សែនក្បាលដីទៅហើយ នៅសល់តិចតួចនឹងបង្ហើយនៅឆ្នាំ ២០២៦ ខាងមុខនេះ។ សម្រាប់ឆ្នាំ ២០២៥ គិតត្រឹមដំណាច់ខែតុលា ក្រសួងបានសម្រេចលទ្ធផលវាស់វែងដីសរុប ជាង ១ លានក្បាល ឬក៏ស្មើនឹង ៩៥% នៃផែនការ ដែលផែនការក្នុងឆ្នាំ ២០២៥ មានជាង ១ លានក្បាលដី។ ក្បាលដីដែលនៅសល់មិនទាន់បានវាស់វែង មានជាង ៥ ម៉ឺនក្បាលដី ក្នុងនោះមាននៅខេត្តរតនគិរី ខេត្តកោះកុង ខេត្តកំពត និងរាជធានីភ្នំពេញ ខណៈដែលខេត្តចំនួន ២១ ផ្សេងទៀត បានបញ្ចប់ការវាស់វែងរួចទៅហើយ។ ទន្ទឹមនឹងលទ្ធផលនៃការចុះវាស់វែងដីធ្លី ក្រសួងរៀបចំដែនដី ក៏បានសម្រេចលទ្ធផលចុះបញ្ជី និងចេញជាបន្តបន្ទាប់ ជូនម្ចាស់កម្មសិទ្ធិដីធ្លី។ […]

ខេត្តបាត់ដំបងទទួលបានចំណូល ១,៦លានដុល្លារ ពីការផ្ទេរកម្មសិទ្ធិអចលនវត្ថុ សម្រាប់៩ខែ ឆ្នាំ២០២៥

ខេត្តបាត់ដំបង​កំពុង​ក្លាយ​ជា​តួអង្គ​សំខាន់​ក្នុង​ទិដ្ឋភាព​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ជាពិសេស​ជា​ប៉ូល​សេដ្ឋកិច្ច​ទី​បួន​របស់​ព្រះរាជាណាចក្រ​កម្ពុជា។ ជាមួយនឹងការផ្តោតយ៉ាងរឹងមាំលើការគ្រប់គ្រងដីធ្លី ការធ្វើផែនការទីក្រុង និងសំណង់ ខេត្តកំពុងប្រើប្រាស់សក្តានុពលរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនប្រាក់ចំណូលក្នុងស្រុក។ នៅក្នុងសេចក្តីប្រកាសនាពេលថ្មីៗនេះរបស់នាយកដ្ឋានរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់រយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ 2025 ។ ប្រាក់ចំណូលពីកាតព្វកិច្ចផ្ទេរអចលនទ្រព្យ និងអង្គភាពច្រកចេញចូលតែមួយខេត្តឈានដល់ 1,6 លានដុល្លារ ដែលបង្ហាញពីសកម្មភាពសេដ្ឋកិច្ចដែលកំពុងកើនឡើងក្នុងតំបន់។ ព័ត៌មាននេះត្រូវបានបង្ហាញក្នុងកិច្ចប្រជុំកាលពីថ្ងៃទី 17 តុលា 2025 ក្នុងឱកាសនៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង។ សមិទ្ធិផលដ៏លេចធ្លោមួយរបស់ខេត្តគឺការបញ្ចប់យុទ្ធនាការវាស់វែងដីធ្លីជាស្ថាពរនៅថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2025។ គិតត្រឹមថ្ងៃទី 25 ខែកញ្ញា ឆ្នាំ 2025 មានការរីកចំរើនគួរឱ្យកត់សម្គាល់នៅក្នុងកិច្ចខិតខំប្រឹងប្រែងចុះបញ្ជីដីធ្លី។ យោងតាមទិន្នន័យបូកសរុប មានក្បាលដីសរុបចំនួន 750.730 ត្រូវបានចុះវាស់វែង ដោយ 504 ភូមិត្រូវបានប្រកាសបិទផ្សាយដោយជោគជ័យ ដែលស្មើនឹង 513.151 ក្បាលដី។ បន្ថែមលើនេះ ភូមិចំនួន 489 ភូមិ បានទទួលការអនុម័តលើការចេញក្បាលដីចំនួន […]

ដីសហគមន៍ជនជាតិដើមភាគតិចគ្រឹង ចុះបញ្ជីជាផ្លូវការនៅខេត្តរតនគិរី

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់សហគមន៍ជនជាតិដើមភាគតិចគ្រឹង រដ្ឋបាលខេត្តរតនគិរីបានចុះបញ្ជីដីជាផ្លូវការដល់សហគមន៍ជនជាតិដើមភាគតិចគ្រឹង ដោយបញ្ជាក់ពីសិទ្ធិកម្មសិទ្ធិសមូហភាពរបស់ពួកគេនៅលើវិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិសមូហភាព។ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានប្រកាសចុះបញ្ជីក្បាលដីលេខ ០៩៨ មានផ្ទៃដីទំហំ ១៥,៩៦១៣ ហិកតា ក្បាលដីលេខ ០៩៩ មានផ្ទៃដីទំហំ ៣,៤៨៩០ ហិកតា ក្បាលដីលេខ ១០០ ទំហំ ០,៤៩៦២ ហិកតា ក្បាលដីលេខ ១០១ ទំហំ ៧,៩៨៦៧ ហិកតា និងក្បាលដីលេខ ១០២ ទំហំ ៣,៥១១៣ ហិកតា ស្ថិតនៅភូមិខ្មែង ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។ យោងតាមប្រភពព័ត៌មានពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ការចុះបញ្ជីនេះសង្កត់ធ្ងន់លើសារៈសំខាន់នៃកម្មសិទ្ធិសមូហភាពក្នុងការការពារសិទ្ធិដីធ្លីរបស់សហគមន៍។ ដីនេះនឹងត្រូវបានគ្រប់គ្រងដោយប្រធានសហគមន៍ជនជាតិដើមភាគតិចគ្រឹង ដោយធានាថាការកាន់កាប់ត្រូវស្របតាមតម្លៃវប្បធម៌ និងសង្គមរបស់ប្រជាជនក្នុងតំបន់។ វឌ្ឍនភាពដ៏សំខាន់នេះមិនត្រឹមតែលើកកម្ពស់ការទទួលស្គាល់ស្របច្បាប់លើដីរបស់សហគមន៍ជនជាតិដើមភាគតិចគ្រឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងការប្តេជ្ញាចិត្តដ៏ទូលំទូលាយរបស់រដ្ឋាភិបាលចំពោះការគ្រប់គ្រងដីធ្លីប្រកបដោយនិរន្តរភាព និងការគោរពសិទ្ធិជនជាតិដើមភាគតិចផងដែរ។ ដំណើរការចុះបញ្ជីដែលមានមូលដ្ឋានលើបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល មានគោលបំណងផ្តល់សន្តិសុខ និងលើកកម្ពស់ការអភិវឌ្ឍន៍សម្រាប់សហគមន៍។ ការចុះបញ្ជីជោគជ័យនេះ ត្រូវបានរៀបចំឡើង ដើម្បីត្រួសត្រាយផ្លូវសម្រាប់សហគមន៍ជនជាតិដើមភាគតិចគ្រឹង ចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍ ជំរុញស្ថិរភាពសេដ្ឋកិច្ចរបស់ពួកគេ […]

មកទល់ពេលនេះ ក្រសួងសម្រេចការវាស់វែងដីធ្លីក្នុងរាជធានីភ្នំពេញ បានជាង៤៦ម៉ឺនក្បាលដី

មកទល់បច្ចុប្បន្ន ក្រសួងរៀបចំដែនដីសម្រេចការងារវាស់វែងដីធ្លីក្នុងរាជធានីភ្នំពេញ​ បាន ៤៦៥.៩១៩ក្បាលដី លើក្បាលដីប៉ាន់ស្មានសរុបចំនួន ៤៧៧​.២៩៩ក្បាលដី។ នេះបើយោងតាមពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុតាមគោលការណ៍ ប្រទានកម្មរបស់រាជរដ្ឋាភិបាល ជូនវិទ្យាស្ថានជាតិកសិកម្មព្រែកលាប និងពលរដ្ឋ ៥១គ្រួសារ ក្នុងសហគមន៍ព្រែកខ្វិត ស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥​ ក្រោមវត្តមានឯកឧត្តម សាយ សំអាល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយមក្ម និងសំណង់។ នាឱកាសនោះ ឯកឧត្តម សាយ សំអាល បានថ្លែងអំណរគុណដល់ពលរដ្ឋ វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ក្រសួងកសិកម្ម ក្រសួងសេដ្ឋកិច្ច និងអាជ្ញាធរដែនដី ដែលបានចូលរួមសម្រេចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ រហូតឈានមកទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះ។ ឯកឧត្តមបានបន្តថា ទាំងនេះគឺជាដីដែលនៅសេសសល់ត្រូវចុះបញ្ជី និងជាដីដែលមានភាពមិនច្បាស់លាស់រវាងស្ថាប័នរដ្ឋ និងបងប្អូនប្រជាជន ហើយនេះគឺជាឧទាហរណ៍មួយដ៏ថ្លៃថ្លាដែលយើងនឹងអនុវត្តនៅតាមបណ្តាអង្គភាពផ្សេងៗទៀតដែលមានបញ្ហា។ គួរបញ្ជាក់ថា តាមរយៈកម្មពិធីខាងលើ បានបង្ហាញឱ្យដឹងថា ក្នុងមូលដ្ឋានរាជធានីភ្នំពេញ​ មានក្បាលដីប៉ាន់ស្មានសរុបចំនួន ៤៧៧​.២៩៩ក្បាលដី ហើយក្នុងនោះទទួលបានការវាស់វែងរួច មានចំនួន ៤៦៥.៩១៩ក្បាលដី, បានបញ្ជូន និងគូសក្បាលដីរួចចំនួន ៤៦២.៤៣៤ក្បាលដី, និងបានចេញបណ្ណរួចបានចំនួន ៣០៤.៩៩៣បណ្ណ […]

ក្រសួងរៀបចំដែនដី ប្រកាសបញ្ចប់ការវាស់វែងដីធ្លី នៅខេត្តបន្ទាយមានជ័យជាផ្លូវការ

អាជ្ញាធរខេត្តបន្ទាយមានជ័យ បានប្រកាសបញ្ចប់ការវាស់វែងដីធ្លី និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅខេត្តបន្ទាយមានជ័យជាផ្លូវការហើយ កាលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ និងឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។ ក្រៅពីប្រកាសបញ្ចប់ការវាស់វែងដីធ្លី​ ក្រសួងរៀបចំដែនដី ក៏បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៦.៣៥៥បណ្ណ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យផងដែរ។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានថ្លែងអំណរគុណក្រសួងរៀបចំដែនដី សម្រាប់ការដឹកនាំ និងផ្តល់ការគាំទ្រពេញលេញដល់មូលដ្ឋានផ្ទាល់ រហូតឈានដល់ការប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនាថ្ងៃនេះ។ ជាងនេះទៅទៀតនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តបន្ទាយមានជ័យ ដែលបានយកចិត្តទុកដាក់អនុវត្តគោលការណ៍របស់រដ្ឋាភិបាលក្នុងយុទ្ធនាការបង្ហើយការចុះបញ្ជីដីធ្លី និងការដោះស្រាយបញ្ហាជូនពលរដ្ឋ ព្រមទាំងទប់ស្កាត់ការទន្ទ្រានដីសាធារណៈ រហូតសម្រេចបានលទ្ធផល។ គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ ការចុះបញ្ជីដីរដ្ឋនៅទូទាំងប្រទេសកម្ពុជា សម្រេចបាន ១០៥៩ក្បាលដី ស្មើនឹង ១៧៦៣,៤៣ហិកតា ខណៈការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅទូទាំងប្រទេស សម្រេចបានជាង ១៣លានក្បាលដី ផងដែរ។ (អានបន្ថែម និងបន្ថែម) សមិទ្ធិផលនេះមិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការអនុវត្តការគ្រប់គ្រងដីធ្លីប្រកបដោយតម្លាភាពប៉ុណ្ណោះទេ ថែមទាំងមានគោលបំណងការពារសិទ្ធិ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ជំរុញបរិយាកាសរៀបចំ និងសុវត្ថិភាពបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តបន្ទាយមានជ័យផងដែរ។ […]