ឆ្នាំ២០២៥៖ កម្ពុជារកចំណូលបានជាង១ពាន់លានដុល្លារ ពីការនាំចេញសំបកកង់រថយន្ត
យុទ្ធសាស្រ្តពិពិធកម្មឧស្សាហកម្មទទួលបានផ្លែផ្កា ខណៈកម្ពុជានាំចេញសំបកកង់ជាង ៣០លានសំបកទៅកាន់ទីផ្សារពិភពលោកក្នុងឆ្នាំ ២០២៥ វិស័យផលិតកម្មរបស់កម្ពុជាបានឈានដល់ចំណុចរបត់ថ្មីមួយ ដោយឧស្សាហកម្មផលិតសំបកកង់រថយន្តបានក្លាយជាក្បាលម៉ាស៊ីនសំខាន់មួយក្នុងការជំរុញកំណើននាំចេញជាតិ។ ក្នុងឆ្នាំ ២០២៥ ព្រះរាជាណាចក្រកម្ពុជាបានរកចំណូលបានរហូតដល់ ១.៣៨៣ លានដុល្លារពីការនាំចេញសំបកកង់រថយន្តចំនួនជាង ៣០ លានសំបក ទៅកាន់ទីផ្សារអន្តរជាតិ។ កំណើនដ៏មហិមានេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយុទ្ធសាស្ត្រឧស្សាហកម្មរបស់ប្រទេសជាតិ ឆ្ពោះទៅរកការផលិតទំនិញដែលមានតម្លៃបន្ថែមខ្ពស់ និងកាត់បន្ថយការពឹងផ្អែកតែលើការនាំចេញសម្លៀកបំពាក់។ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម និងក្រសួងព័ត៌មាន ជោគជ័យនេះគឺជាលទ្ធផលដោយផ្ទាល់នៃការវិនិយោគខ្នាតធំនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅទូទាំងប្រទេស។ សំបកកង់រថយន្តជាង៣០លានសំបកនេះ ត្រូវបាននាំចេញតាមរយៈក្រុមហ៊ុនសំខាន់ៗទាំងបួនគឺ៖ ក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd., ក្រុមហ៊ុន General Tires Technology (Cambodia) Co., Ltd., ក្រុមហ៊ុន CART TIRE CO., LTD. និងក្រុមហ៊ុន Wanli Tire (Cambodia) Co., Ltd.។ ក្រុមហ៊ុនទាំងនេះបានរួមគ្នាផលិត និងដឹកជញ្ជូនសំបកកង់សរុបចំនួន ៣០.១៦៥.០០០ សំបក ទៅកាន់គោលដៅសំខាន់ៗចំនួន ១០ នៅលើពិភពលោក។ ទីផ្សារនាំចេញចម្បងៗរួមមាន សហរដ្ឋអាម៉េរិក […]
សហព័ន្ធសេដ្ឋកិច្ចឧស្សាហកម្មចិន សម្រេចបោះទុនវិនិយោគបង្កើតរោងចក្រលើផ្នែកសំខាន់ចំនួន៣ នៅកម្ពុជា
គណៈប្រតិភូសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរ ក្វាងតុង-ហុងកុង-ម៉ាកាវ (Guangdong-Hong Kong-Macao Greater Bay Area Economic and Industrial Research Association) បានសម្រេចចិត្តបោះទុនវិនិយោគបង្កើតរោងចក្រនៅកម្ពុជា ដោយផ្តោតលើផ្នែកសំខាន់ៗចំនួន៣។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក លាំង សុងស៊ូ (Liang Songshou) ប្រធានសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរក្វាងតុង-ហុងកុង-ម៉ាកាវ កាលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។ នាឱកាសនោះ លោក លាំង សុងស៊ូ បានឱ្យដឹងថា ជំនួបពិភាក្សានេះ ធ្វើឡើងដើម្បីជម្រាបពីបំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ លោកបានបន្ថែមថាក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ សហព័ន្ធបានដឹកនាំក្រុមហ៊ុនជាច្រើនមកធ្វើទស្សនកិច្ចសិក្សា និងស្វែងយល់ពីបរិស្ថានវិនិយោគនៅកម្ពុជា។ លោកថា នាពេលនេះ ក្រុមហ៊ុនដែលជាសមាជិកសហព័ន្ធ បានសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើផ្នែកសំខាន៣ ដោយផ្តោតលើការបង្កើតរោងចក្រផលិតក្រដាសអនាម័យ សម្ភារៈការិយាល័យ និងថាមពលកកើតឡើងវិញ។ ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី បានស្វាគមន៍ចំពោះគម្រោងវិនិយោគដែលបានស្នើលើវិធានការការពារបរិស្ថាន។ លោកបានផ្តល់អនុសាសន៍ណែនាំឱ្យលោក លាំង សុងស៊ូ ធ្វើការគិតគូរបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលផ្តោតលើការផលិតក្រដាស និងសម្ភារៈការិយាល័យនៅទីតាំងជាក់លាក់ណាមួយ ហើយក្រុមហ៊ុនអាចផលិតថាមពលកកើតឡើងវិញដើម្បីផ្គត់ផ្គង់ដល់ផលិតកម្មក្នុងតំបន់នោះ។ […]
ខេត្តកំពង់ធំនឹងមានសួនកសិ-ឧស្សាហកម្មដ៏ធំ ទំហំ ៣០០ហិកតា ឆាប់ៗខាងមុខនេះ
រដ្ឋបាលខេត្ត និងក្រុមហ៊ុន Royal Group Phnom Penh SEZ Plc. ចុះកិច្ចព្រមព្រៀងសិក្សាពីមជ្ឈមណ្ឌលកែច្នៃទំនិញកសិកម្មចម្រុះទំហំ ៣០០ ហិកតា នាពេលឆាប់ខាងមុខនេះ សួនកសិ-ឧស្សាហកម្ម ទំហំ ៣០០ ហិកតា នឹងមានវត្តមាននៅលើទឹកដីខេត្តកំពង់ធំ ខណៈបច្ចុប្បន្នរដ្ឋបាលខេត្តកំពង់ធំ និងក្រុមហ៊ុន Royal Group Phnom Penh SEZ Plc. បានចុះអនុស្សរណៈនៃការយោគយល់ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពក្នុងការបង្កើតសួនកសិ-ឧស្សាហកម្មនេះរួចរាល់ហើយ។ នេះបើយោងតាមការផ្សាយរបស់រដ្ឋបាលខេត្តកំពង់ធំ កាលពីថ្ងៃទី ៧ មករា ឆ្នាំ ២០២៦ បានឱ្យដឹងថា រដ្ឋបាលខេត្តកំពង់ធំ និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបភ្នំពេញ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីសិក្សាសមិទ្ធិលទ្ធភាពក្នុងការបង្កើតសួនកសិ-ឧស្សាហកម្ម សម្រាប់ការកែឆ្នៃកសិផលនានា ពិសេសកែឆ្នៃគ្រាប់ស្វាយចន្ទី នៅលើផ្ទៃដីប្រមាណ ៣០០ហិកតា ដែលស្ថិតនៅក្នុងខេត្តកំពង់ធំ។ ឯកឧត្តម នួន ផារ័ត្ន បានឱ្យដឹងថា គម្រោងសួនកសិ-ឧស្សាហកម្មខេត្តកំពង់ធំ ជាគម្រោងអមនឹងគម្រោងធំសួនឧស្សាហកម្មកែឆ្នៃគ្រាប់ស្វាយចន្ទី ដែលគម្រោងទាំងពីរនេះកំពុងត្រូវបានផ្តួចផ្តើម ជំរុញ និងគាំទ្រ ពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។ ជាមួយគ្នានេះ […]
កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច
គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយហិកតា មានគោលបំណងជំរុញសមត្ថភាពផលិតកម្មរបស់ប្រទេសកម្ពុជា និងបង្កើតឱកាសការងារក្នុងស្រុករាប់ពាន់កន្លែង។ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចប្រជុំដើម្បពិភាក្សា និងពិនិត្យលើគម្រោងស្នើសុំ បង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តកំពង់ស្ពឺ នៅលើផ្ទៃដីទំហំប្រមាណ ៤៥៥ហិកតា ជាផ្លូវការ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុន Cambodia Shanghai Special Economic Zone Co., Ltd. ដែលមានទីតាំងស្ថិតនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លើផ្ទៃដីទំហំប្រមាណ ៤៥៥ហិកតា។ គួររំឭកដែរថា កាលពីថ្ងៃទី៥ មករា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដោយបានបង្ហាញថា នៅក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ $១០ប៊ីលាន និងអាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែង។ CDC ថាគម្រោងវិនិយោគទាំងនោះ មានទីតាំស្ថិតនៅ ក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៨៧ និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ២៤៣។ (អានបន្ថែម) ក្នុងចំណោមគម្រោងដែលបានអនុម័ត និងចុះបញ្ជីទាំង […]
កម្ពុជា-វៀតណាម ប្រែក្លាយច្រកទ្វារព្រំដែនម៉ឺនជ័យ-តឹនណាម ទៅជាច្រកទ្វារអន្តរជាតិ
ច្រកព្រំដែនម៉ឺនជ័យ-តាន់ណាំ ត្រូវបានដំឡើងកម្រិតជាច្រកទ្វារអន្តរជាតិ ដែលជានិមិត្តរូបនៃចំណងមិត្តភាព និងសេដ្ឋកិច្ច សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម បានសម្ពោធដាក់ឱ្យដំណើរការនូវច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តឹនណាមជាផ្លូវការហើយ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ។ នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម បានចាត់ទុកថា ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឹនណាម ជាច្រកទ្វារតភ្ជាប់ផ្លូវសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងជានិមិត្តរូបនៃមិត្តភាពជាប្រពៃណីដ៏មានតម្លៃ នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ ការរំពឹងទុកនៃការបើកច្រកទ្វារអន្តរជាតិនេះ គឺជាការចូលរួមលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី។ រដ្ឋាភិបាលទាំងពីរបានកំណត់ទិសដៅប្រកបទំនុកចិត្តដើម្បីបង្កើនទំហំពាណិជ្ជកម្មប្រចាំឆ្នាំពីប្រមាណ ១០ ប៊ីលានដុល្លារ ទៅ ២០ ប៊ីលានដុល្លារក្នុងពេលឆាប់ៗខាងមុខ។ ដើម្បីសម្រេចបាននូវគោលដៅនេះ នាយករដ្ឋមន្ត្រីទាំងពីរបានប្តេជ្ញាចិត្តពង្រឹងការតភ្ជាប់សេដ្ឋកិច្ច ដោយផ្តោតលើការដាក់ចេញនូវកិច្ចសហប្រតិបត្តិក្នុងវិស័យនានា ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ការសម្របសម្រួលស្ថាប័ន និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។ លើសពីនេះ ប្រទេសទាំងពីបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើតផែនការជាក់ស្តែងដើម្បីសម្រួលដល់លំហូរទំនិញ និងសេវាកម្ម ជាពិសេសផ្តោតលើវិស័យដែលមានសក្តានុពលខ្ពស់ដូចជា កសិកម្ម និងកែច្នៃកសិផល។ ក្រៅពីលើកកម្ពស់សេដ្ឋកិច្ច ចក្ខុវិស័យនេះក៏គ្របដណ្តប់លើកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយផងដែរ។ […]
ជប៉ុនស្នើកម្ពុជា សិក្សាទីតាំងចំនួន២កន្លែង សម្រាប់បង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតង
ក្រោយវិទ្យាស្ថាន(ERIA) បានបង្ហាញផែនការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតងនៅកម្ពុជាជូនដល់រដ្ឋាភិបាល មិនយូរប៉ុន្មានគណៈប្រតិភូវិទ្យាស្ថានស្រាវជ្រាវធុរកិច្ចកម្ពុជា (BRIC) បានចាប់ផ្តើមធ្វើសកម្មភាពភ្លាម ដោយចុះសិក្សាពីទីតាំងសក្ដានុពលចំនួន២កន្លែង សម្រាប់ដំណើរការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតងនេះ។ នេះបើតាមបទបង្ហាញដែលបានលើកឡើងដោយគណៈប្រតិភូ លោក Yasuhiro YAMADA ជាមន្ត្រីជាន់ខ្ពស់គោលនយោបាយមេគង្គ នៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) និងក្នុងនាមប្រធានវិទ្យាស្ថាន ERIA លោក Tetsuya Watanabe ព្រមទាំងលោក Tsutomu Tamura មន្រ្តីសាជីវកម្ម Nippon Koei Co, Ltd ជូនដល់លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ស្តីអំពីការជ្រើសរើសទីតាំងចំនួន ២កន្លែង សម្រាប់គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតងនៅកម្ពុជា។ ក្នុងបទបង្ហាញនេះ គណៈប្រតិភូទាំងនេះបានបង្ហាញអំពីផែនការការងារ និងស្នើសុំការណែនាំអំពីជម្រើសទីតាំងចំនួន ២កន្លែង សម្រាប់គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតងនៅកម្ពុជា ដោយជម្រើសទី១នៅតំបន់ក្បែររាជធានីភ្នំពេញ និងជម្រើសទី២នៅខេត្តពោធិ៍សាត់។ លើសពីនេះ គណៈប្រតិភូវិទ្យាស្ថានស្រាវជ្រាវធុរកិច្ចកម្ពុជា ក៏បានស្នើដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយផ្គត់ផ្គង់កម្លាំងពលកម្មក៏ដូចជាជួយបណ្តុះបណ្តាលជំនាញសម្រាប់ពួកគាត់។ ជាការឆ្លើយតប លោកជំទាវ […]


English

