ឡាវគ្រោងសង់រោងចក្រថាមពលដើរដោយខ្យល់តម្លៃ ២ពាន់លានដុល្លារ សម្រាប់នាំចេញ

រដ្ឋាភិបាលឡាវ និងក្រុមហ៊ុនថាមពលពាក់ព័ន្ធគ្រោងចំណាយប្រាក់ជាង ២ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើតគម្រោងថាមពលខ្យល់នៅស្រុកសេផុន នៃខេត្តសាវណ្ណខេត សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅប្រទេសវៀតណាម។ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា រដ្ឋាភិបាលឡាវ និងក្រុមហ៊ុនឯកជនចំនួន២ គឺក្រុមហ៊ុន Savan Vayu Renewable Company និងក្រុមហ៊ុន LTM Lao បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រួចរាល់ហើយ កាលពីថ្មីៗនេះ ដើម្បីពិនិត្យមើលលទ្ធភាពនៃគម្រោង។ រោងចក្រថាមពលដើរដោយខ្យល់នេះ នឹងមានសមត្ថភាពផលិតថាមពល ១២០០ មេហ្គាវ៉ាត់ ខណៈការសាងសង់គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២៥។ គម្រោងនេះ គឺជាផ្នែកមួយនៃផែនការសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យថាមពល ដែលត្រូវបានចាប់ផ្ដើមតាំងពីឆ្នាំ ២០១៦ មកម្លេះ។

អាន​បន្ថែម

រដ្ឋបានអនុម័តគម្រោងថ្មីមួយ តម្លៃជិត ៦លានដុល្លារ នៅរាជធានីភ្នំពេញ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគដែលមានទុនសរុប ៥.៦លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ១កន្លែង នៅរាជធានីភ្នំពេញ។ ក្រុមហ៊ុន MI QI (CAMBODIA) GARMENT CO., LTD បានស្នើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរិក។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គម្រោងថ្មីមួយនេះ នឹងបង្កើតការងារចំនួន ១.៨៨៦កន្លែង ជូនប្រជាពលរដ្ឋ។

អាន​បន្ថែម

កម្ពុជានឹងអនុញ្ញាតិឱ្យពលរដ្ឋថៃរស់នៅខេត្តជាប់ព្រំដែន ចូលទស្សនាអង្គរដោយគ្មានលិខិតឆ្លងដែន

រដ្ឋាភិបាលកម្ពុជា គ្រោងឱ្យពលរដ្ឋថៃ ដែលរស់នៅខេត្តជាប់ព្រំដែនមកលេងសៀមរាប-អង្គរ ដោយមិនចាំបាច់មានលិខិតឆ្លងដែន ខណៈបច្ចុប្បន្នគណៈកម្មការអន្តរក្រសួងកំពុងពិចារណាលើរឿងនេះ។ នេះបើតាមកិច្ចប្រជុំពេញអង្គរបស់គណៈកម្មការអន្តរក្រសួង គ.អ.ច.ទ. នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គ.អ.ច.ទ.។ ឯកឧត្ដម ថោង ខុន បានលើកឡើងអំពី សំណើស្នើទៅរាជរដ្ឋាភិបាល ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋថៃ ដែលរស់នៅខេត្តជាប់ព្រំដែនកម្ពុជា អាចឆ្លងមកខេត្តសៀមរាបដែលជាខេត្តទី២ (បន្ទាប់ពីខេត្តទី១ដែលជាប់ព្រំដែន) ដោយគ្រាន់តែប្រើប្រាស់ត្រឹមបណ្ណព្រំដែន Border Pass (មិនចាំបាច់មានលិខិតឆ្លងដែនទេ)។ ទន្ទឹមនឹងនេះដែរ ឯកឧត្ដមហោ សារុន អនុប្រធាន គ.អ.ច.ទ ក៏បានបន្ថែមថា «ប្រជាពលរដ្ឋថៃខ្លះគាត់ចង់មកលេងប្រាសាទអង្គរវត្ត តែគាត់អត់មានលិខិតឆ្លងដែន ដូច្នេះបើគាត់រស់នៅខេត្តជាប់ព្រំដែន គាត់អាចស្នើសុំបណ្ណព្រំដែន នឹងអាចចូលមកទស្សនារមណីយដ្ឋានអង្គរបានដូចគ្នា»។ គួរបញ្ជាក់ថា ខេត្តរបស់ប្រទេសថៃ ដែលជាប់ជាមួយព្រំដែនប្រទេសកម្ពុជា រួមមាន៖១.ខេត្តឧត្បុលរាជធានី (Ubon Ratchathani) ជាប់ជាមួយខេត្តព្រះវិហារ។ ២.ខេត្តស្រីសាកេត (Si Sa Ket) ជាប់ជាមួយខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ៣.ខេត្តសុរិន្ទ្រ (Surin) […]

អាន​បន្ថែម

Zillennium Group សហការនិង SERC &TR ដើម្បីបង្កើនទំនុកចិត្តដល់អ្នកវិនិយោគអចនលទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន Zillennium Group ជាបណ្តុំទីផ្សារអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា បានសម្រេចកិច្ចសហការជាមួយ និយ័តករមូលបត្រកម្ពុជា (SERC) និងនិយ័តករបរធនបាលកិច្ច (TR) ដើម្បីបញ្ជ្រាបការយល់ដឹងពីសក្តានុពលនៃវិស័យមូលបត្រ វិស័យបរធនបាលកិច្ចទៅដល់សារធារណជនឱ្យបានកាន់តែទូលំទូលាយ និងបង្កើនទំនុកចិត្តដល់អ្នកវិនិយោគទាំងក្នុងនិងក្រៅស្រុក។ ពិធីចុះអនុស្សារណៈយោគយល់គ្នានេះត្រូវបានរៀបចំធ្វើឡើង នៅថ្ងៃទី ១៦ កញ្ញា ឆ្នាំ២០២២ នៅឯសណ្ឋាគារ Raffle Le Royal។​ គោលបំណងសំខាន់នៃ MoU នេះ គឺជាការរួមកម្លាំងដើម្បីចូលរួមអភិវឌ្ឍវិស័យមូលបត្រ និងវិស័យបរធនបាល តាមរយៈបង្កើនការយល់ដឹងកាន់តែទូលំទូលាយដល់សាធារណៈជន ជំរុញការវិនិយោគ ក្នុងគោលដៅរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា MoUនេះមានការចូលរួមចុះហត្ថលេខាដោយឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច, លោកគុយ  វ៉ាត  ប្រធានក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Zillennium Group, លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា, លោក Gao Shan នាយកផ្នែកទំនាក់ទំនងធុរៈកិច្ច ក្រុហ៊ុ​ន ហ្សីលាន ត្រាស់ ម.ក និង​លោក […]

អាន​បន្ថែម

Bentley ប្រកាសជ័យលាភីជាប់ឈ្មោះទៅប្រកួតផ្ដាច់ព្រ័ត្រពានសំណង់ឆ្នើម២០២២ នៅក្រុងឡុងដ៍

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែក software គ្រប់គ្រងគម្រោងសំណង់បែបឌីជីថល កាលពីថ្ងៃទី ១៩ កញ្ញា បានប្រកាសឈ្មោះបេក្ខភាពជ័យលាភីទាំង ៣៦ ដែលជាប់ចូលទៅប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់នៃកម្មវិធីហេដ្ឋារចនាសម្ព័ន្ធឆ្នើមប្រចាំឆ្នាំ ២០២២ ឬ 2022 Going Digital Awards in Infrastructure។ បេក្ខភាពទាំង ៣៦ នឹងត្រូវធ្វើបទបង្ហាញពីគម្រោងសំណង់របស់ខ្លួនជាលើកចុងក្រោយ នៅថ្ងៃទី ៨ ខែវិច្ឆិកា ខណៈលទ្ធផលជ័យលាភីចុងក្រោយនឹងត្រូវប្រកាសនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ ដែលនឹងធ្វើឡើងទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស នៅថ្ងៃទី ១៥ វិច្ឆិកា ខាងមុខនេះ។ កម្មវិធីពានរង្វាន់ប្រចាំនេះ គឺជាកម្មវិធីជ្រើសរើសគម្រោងសំណង់ឆ្នើម ឆ្លាតវៃ គិតគូរពីបរិស្ថាន និងមានគុណភាពខ្ពស់ មកពីជុំវិញពិភពលោក។ សម្រាប់ឆ្នាំនេះ មានគម្រោងជាង ៣០០ មកពី ៤៧ ប្រទេស ដែលចូលរួមប្រកួត។ ក្នុងនោះគណៈវិនិច្ឆ័យឯករាជ្យចំនួន ១១ រូប បានជ្រើសរើសបេក្ខជនចុងក្រោយត្រឹម ៣៦ប៉ុណ្ណោះ ក្នុង ១២ ប្រភេទរង្វាន់ ដែលមានសិទ្ធិចូលទៅបទបង្ហាញពីគម្រោងសំណង់របស់ខ្លួន […]

អាន​បន្ថែម

ការដ្ឋានច្រកព្រំដែនខ្មែរ-ថៃស្ទឹងបត់ និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥ សម្រេចជាង៥៨%

គម្រោងសាងសង់ច្រកទ្វារអន្តរជាតិខ្មែរ-ថៃស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥ សម្រេចបានប្រមាណជាង ៥៨% ហើយ គិតត្រឹមខែកញ្ញា ឆ្នាំ២០២២នេះ។ នេះបើយោងតាម ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងនៅថ្ងៃទី ១៩ ខែកញ្ញា នេះ។ កិច្ចប្រជុំនេះ បានពិភាក្សាស្តីពីវឌ្ឍនភាពគម្រោង បញ្ហាប្រឈមមួយចំនួនទាក់ទងនឹងការនាំចូលសម្ភារៈវត្ថុធាតុដើម បញ្ហាកង្វះ វិស្វករនៅការដ្ឋាន និងភ្លៀងធ្លាក់ច្រើនបង្កឧបសគ្គដល់ការអនុវត្តគម្រោង ជាដើម។ ទន្ទឹមនឹងនេះ អង្គប្រជុំបានពិនិត្យ ក៏បានស្នើ ឱ្យទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេសរៀបចំផែនការលម្អិតលើការងារនាំចូលសម្ភារៈវត្ថុធាតុដើម និងការសាងសង់ ដើម្បី ជំរុញឱ្យក្រុមហ៊ុនCM Grand Development និងTan Kim Eng អនុវត្តគម្រោងឱ្យសម្រេចតាមផែនការដែលបានសន្យា។ គួរបញ្ជាក់ថា គួរបញ្ជាក់ថា គម្រោងនេះ កំពុងសាងសង់ដោយចំណាយថវិកាប្រមាណ ២៤លានដុល្លារ ក្រោមឥណទានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង (NEDA)។ គម្រោងច្រកទ្វារនេះ នឹងរួមមានការសាងសង់អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ឃ្លាំង និងទីលានកុងទីន័រ និងអគាររដ្ឋបាលជាដើម។ ថ្មីៗនេះ ភាគីថៃ និងកម្ពុជា ក៏គ្រោងនឹងបំពាក់គ្រឿងម៉ាស៊ីនត្រួតពិនិត្យកាំរស្មើអិចលើទំនិញដែលឆ្លងកាត់ច្រកទ្វារព្រំដែននេះ […]

អាន​បន្ថែម

គម្រោងជួសជុលផ្លូវជាតិលេខ២ សម្រេចបាន ៧០%ហើយ

គម្រោងជួសជុលផ្លូវជាតិលេខ២ ប្រវែង ៤៣២០ម៉ែត្រ ភ្ជាប់ពីចំនុចស្ពានអាកាសក្បាលថ្នល់ដល់រង្វង់មូល ព្រះនរាយណ៍ សម្រេចបាន៧០%ហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ទទក នៅថ្ងៃទី១៩ កញ្ញា ២០២២។ ផ្លូវមួយខ្សែនេះ មានប្រវែង  ៤៣២០ម៉ែត្រ ទទឹងផ្លូវ ១៨ម៉ែត្រ  ត្រូវបានជួសជុលឡើងវិញ ដោយក្រាលកៅស៊ូកម្រាស់ ៦ហ៊ុន ចាប់ពីស្ពានអាកាសក្បាលថ្នល់ដល់រង្វង់មូល ព្រះនរាយ។ ខាងមន្ត្រីជំនាញ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅលើដងផ្លូវសូមមេត្តាយោគយល់ ដល់ក្រុមការងារ សម្រាប់ការបិទផ្លូវ ដែលបណ្តាលអោយមានការស្ទះចរាចរណ៍។ ក្រុមការងារនឹងព្យាយាមបញ្ចប់ អោយបានលឿនបំផុត ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាព។

អាន​បន្ថែម

សិង្ហបុរីគ្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថាមពលបៃតងនៅកម្ពុជា

ប្រទេសសិង្ហបុរី និងកម្ពុជា ប្ដេជ្ញានឹងរួមគ្នាវិនិយោគ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថាមពលបៃតងបន្ថែមទៀត នៅកម្ពុជា។ នេះបើយោងតាម សេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី១៦ ខែកញ្ញា កន្លងមក។ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៤០ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា ឯកឧត្តមស៊ុយ សែម បានសម្តែងការស្វាគមន៍ចំពោះការវិនិយោគលើវិស័យថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យាថាមពលស្អាតពីប្រទេសសិង្ហបុរី។ លោកបានបន្ថែមថា៖ «កម្ពុជា និងសិង្ហបុរីបានព្រមព្រៀងគ្នា ដើម្បីសិក្សាលទ្ធភាពលើថាមពលកកើតឡើងវិញ ដើម្បីលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី តាមរយៈប្រព័ន្ធតភ្ជាប់ថាមពល និងបំពង់បង្ហូរប្រេងខ្នាតធំ»។ ដោយឡែក រដ្ឋមន្ត្រីក្រសួងថាមពលសិង្ហបូរី លោក Tan See Leng បានឱ្យដឹងថា ប្រទេសទាំង ២ បានប្តេជ្ញាថានឹងផ្លាស់ប្តូរទៅរកប្រភពថាមពលស្អាតជាងមុន និងឈានដល់ការមិនបញ្ចេញកាបូន១០០%  នៅឆ្នាំ ២០៥០។ លោកបានបន្ថែមថា ៖ «កិច្ចសហប្រតិបត្តិការបែបនេះមានអត្ថប្រយោជន៍ និងជាជំហានឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យបណ្តាញថាមពលអាស៊ានដ៏ទូលំទូលាយ ដើម្បីបង្កើនការតភ្ជាប់គ្នាទៅវិញទៅមក សន្តិសុខថាមពល និងនិរន្តរភាពនៅក្នុងតំបន់» ។ គួរបញ្ជាក់ថា កម្ពុជា និងសិង្ហបូរីបានចុះអនុស្សរណៈនៃការយោគយល់ទ្វេភាគីស្តីពីកិច្ចសហប្រតិបត្តិការថាមពលតាំងពីឆ្នាំ ២០១៣ ខណៈការព្រមព្រៀមនេះក្នុងកិច្ចប្រជុំអាស៊ានថ្មីនេះ  ជាការពង្រឹង និងពន្លឿនការអនុវត្តផែនការ។

អាន​បន្ថែម

សម្ដេច ប្រើធម៌ក្ដៅលើអាជីវកម្មកាស៊ីណូ និងព្រមានដកមន្រ្ដីណាដែលមិនអនុវត្តច្បាប់

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញវិធានការណ៍ក្ដៅបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងឧក្រិដ្ឋកម្មពាក់ព័ន្ធនានាឱ្យបានទាន់ពេលវេលា ដោយសង្កត់ធ្ងន់ថាកម្ពុជាមិនបណ្ដោយឱ្យ «អំពើអនាធិបតេយ្យ» កើតឡើងនោះទេ។ បើតាមរយៈសារជាសំឡេងនាថ្ងៃទី ១៧ ខែកញ្ញា សម្ដេច បានបញ្ជាដាច់ណាត់ឱ្យអាជ្ញាធរខេត្ត និងតំបន់ ចុះបង្រ្កាបឱ្យបានតឹងរឹង ខណៈព្រមានដកតំណែងអភិបាលរាជធានី ខេត្ត ស្រុក ខណ្ឌ ឬមន្ត្រីនគរបាលណាដែលរកឃើញថាមិនទទួលខុសត្រូវ។ «ខ្ញុំសុំចេញបញ្ជាដោយម៉ឺងម៉ាត់បំផុតថា សុំឱ្យចាត់វិធានការបង្ក្រាបឱ្យបានទាន់ពេលវេលា និងដាច់ណាត់បំផុត។ ខ្ញុំមិនស្ទាក់ស្ទើរជាមួយនឹងការដកចេញពីមុខតំណែងនូវអភិបាលខេត្ត ឬរាជធានី អភិបាលស្រុក ខណ្ឌ ក្រុង ឬមន្ត្រីគរបាលថ្នាក់ណាក៏ដោយ ដែលរកឃើញថាមិនទទួលខុសត្រូវលើមុខងាររបស់ខ្លួន»។ សម្ដេចបន្តថា ខ្ញុំនឹងមិនអាចបណ្ដោយឱ្យសភាពការណ៍បង្កឡើងបែបអនាធិបតេយ្យក្នុងបនល្បែងតទៅទៀតទេ ព្រោះវាមិនមែនជាការជួយជំរុញកំណើនសេដ្ឋកិច្ចនោះទេ ក៏ប៉ុន្តែវាបែរជាបណ្តាលឱ្យមានមនុស្សជាច្រើនត្រូវខូចខាត និងត្រូវលក់គោ ក្របី ដីធ្លីព្រោះតែការ «ចាញ់ល្បែង» ដូចជាការជល់មាន់ បានក្លាយជាប្រភេទល្បែងជល់មាន់តាមអនឡាញ ឬក៏លេងល្បែងតាមអនឡាញនៅតាមហាងកាហ្វេ និងនៅតាមទីកន្លែងនានា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា៖«ខ្ញុំក៏សុំយកឱកាសនេះ បញ្ជាក់ទៅអស់លោកអ្នករកស៊ីទាំងឡាយ ជាម្ចាស់ទីតាំងប្រកបរបរអាជីវកម្មដូចជាលក់គុយទាវ ហាងកាហ្វេ ដែលបង្កប់ដោយល្បែងក្នុងនោះ ដូច្នេះចាំបាច់ត្រូវតែបិទចោល ដោយមិនឱ្យប្រកបរបររកស៊ីតទៅទៀតទេ ត្រូវធ្វើវិធានការនេះឱ្យដាច់ណាត់បំផុត ហើយវាគ្មានការចាំបាច់អីដើម្បីមករំខាននាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីមហាផ្ទៃនោះទេ»៕ […]

អាន​បន្ថែម

រដ្ឋគ្រោងចំណាយជាង ២៤០លានដុល្លារ សាងសង់អាកាសយានដ្ឋានថ្មីចំនួន៣

រាជរដ្ឋាភិបាល គ្រោងចំណាយថវិកាជាង ២៤០លានដុល្លារ សម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានថ្មីចំនួន៣ ដែលជាអាកាសយានដ្ឋានបម្រើការហោះហើរក្នុងស្រុក។ យោងតាមរបាយការណ៍របស់រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល គម្រោងកសាងអាកាសយានដ្ឋានថ្មីចំនួន ៣ នេះ ស្ថិតក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ ឆ្នាំ២០១៩-២០២៤។ របាយការណ៍ដដែលបង្ហាញថា រដ្ឋគ្រោងចំណាយថវិកាប៉ាន់ស្មាន ចំនួន ៨០លានដុល្លារ លើការសាងសង់អាកាសយានដ្ឋានកោះកុង (ថ្មី) និង ៦៥លានដុល្លារ សម្រាប់កសាងអាកាសយានដ្ឋានប៉ោយប៉ែត (ថ្មី)។ សម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានមណ្ឌលគីរី រដ្ឋគ្រោងចំណាយថវិកាប្រមាណ ១០០ លានដុល្លារ។ គួរបញ្ជាក់ថា ក្រុមហ៊ុនចិនដែលធ្លាប់ចង់វិនិយោគលើអាកាសយានដ្ឋានមណ្ឌលគីរី បានដកខ្លួនចេញពីការវិនិយោគហើយ ព្រោះបញ្ហាថវិកាដែលបង្កពីវិបត្តិកូវីដ ដែលទាមទារឱ្យរដ្ឋត្រូវស្វែងរកវិនិយោគិនថ្មី។ នេះបើតាមសារព័ត៌មានក្នុងស្រុកចេញផ្សាយកាលពីថ្មីៗនេះ។ បច្ចុប្បន្ន កម្ពុជា មានអាកាសយានដ្ឋានអន្តរជាតិ ចំនួន៣ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុដែលស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុន Cambodia Airports។ អាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន ៣ ទៀត ស្ថិតនៅខេត្តកណ្តាល ខេត្តសៀមរាប និងខេត្តកោះកុង កំពុងស្ថិតក្រោមការសាងសង់។

អាន​បន្ថែម

វិទ្យាស្ថាន GGGI កំពុងសិក្សាលទ្ធភាពបង្កើតគម្រោងរថយន្តក្រុងអគ្គិសនី ក្នុងក្រុងសៀមរាប

វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI)ប្រចាំនៅកម្ពុជា  បានបង្ហាញពីបំណងចង់បង្កើតគម្រោងរថយន្តក្រុងអគ្គិសនី ក្នុងក្រុងសៀមរាបនាពេលខាងមុខ ខណៈបច្ចុប្បន្នវិទ្យាស្ថាននេះ កំពុងសិក្សាលទ្ធភាពគម្រោងជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ត្រីពាក់ព័ន្ធ។ នេះបើតាមជំនួបពិភាក្សាការងារ រវាងលោក  លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប ជាមួយ កញ្ញា ស៊ូ មីគីម នាយិកាវិទ្យាស្ថានបៃតងសាកល GGGI ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី ១៤ ខែកញ្ញា  ឆ្នាំ ២០២២។ កញ្ញា  ស៊ូ មីគីម នាយិកាវិទ្យាស្ថានបៃតងសាកល GGGI ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា  បានឲ្យដឹងថា គោលបំណងនៃកិច្ចពិភាក្សានេះ គឺចង់បង្ហាញអំពីវឌ្ឍនភាពនៃគម្រោងសិក្សា និងធ្វើបច្ចុប្បន្នភាពរបស់គម្រោងសិក្សាសមិទ្ធិលទ្ធភាពពេញលេញរថយន្តក្រុងអគ្គិសនីក្រុងសៀមរាបរបស់ GGGI ដើម្បីនឹងរៀបចំផែនការបន្ទាប់។ គួរបញ្ជាក់ដែរថា ទាក់ទង់នឹងគម្រោងលើកកម្ពស់ការប្រើប្រាស់ថាមពលអគ្គីសនីនេះដែរ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសាធារណការ និងដឹកជញ្ជូន ទើបតែបានដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ក្នុងក្រុងសៀមរាប ខេត្តសៀមរាបផងដែរ។ ទន្ទឹមនឹងនេះដែរ  ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានជំរុញឲ្យដៃគូរពាក់ព័ន្ធ និងវិស័យឯកជន […]

អាន​បន្ថែម

រដ្ឋបានប្រែក្លាយលូទឹកស្អុយខេត្តសៀមរាបជារមរណីយដ្ឋានថ្មី “កោងកាងសាងស្នេហ៍”

រដ្ឋាភិបាលកម្ពជាបានបង្កើតសមិទ្ធិផលថ្មីមួយទៀតក្នុងទឹកដីអង្គរអច្ឆរិយៈ គឺគម្រោងកោងកាងសាងស្នេហ៍ ដែលថ្មីៗនេះឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះពិនិត្យពីវឌ្ឍនភាពរបស់គម្រោង នៅថ្ងៃទី១៥ កញ្ញា ២០២២ នេះផងដែរ។ គម្រោងកោងកាងសាងស្នេហ៍ ត្រូវបានប្រែក្លាយចេញពីលូទឹកកខ្វក់ ដែលមានក្លិនមិនល្អ ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់បរិស្ថានផងនោះ ឱ្យទៅជាផ្លូវដែលលម្អដោយអាងទឹក ដើមឈើ ដើមផ្កាចម្រុះព័ណ៌  និងគោលដៅទេសចរណ៍ថ្មីមួយទៀតសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដើរកម្សាន្ត គួរជាទីមនោរម្យ។ គម្រោងនេះ ស្ថិតនៅចំកណ្តាលក្រុងសៀមរាប ក្នុងសង្កាត់​ស្វាយដង្គុំ​ ក្រុងសៀមរាប​ ខេត្តសៀមរាប។ កន្លងមករដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍ យុទ្ធនាការជាច្រើន ដើម្បីអភិវឌ្ឍខេត្តសៀមរាប តួយ៉ាងមានដូចជា គម្រោងផ្លូវ៣៨ខ្សែ និងស្តារប្រព័ន្ធលូ គម្រោង smart city និងជាពិសេស ថ្មីៗនេះ សម្តេចតេជោមានបំណងចង់ប្រែក្លាយភូមិអភិវឌ្ឍធម្មជាតិរុនតាឯកឱ្យក្លាយទៅជាកូនក្រុងថ្មីមួយទៀតក្នុងស្រុកបន្ទាយស្រីថែមទៀតផង។ (អានបន្ថែម និងបន្ថែម)

អាន​បន្ថែម