អាស៊ាន៖ប្រើ StoryTeller ក្រុមហ៊ុននិងអតិថិជន អាចទិញលក់អចលនទ្រព្យតាមប្រព័ន្ធឌីជីថល

PropertyGuru FastKey បើកដំណើរការវេទិកាឌីជីថល ‘StoryTeller’ ជាដំណើរទស្សនកិច្ចគម្រោងអចលនទ្រព្យឌីជីថល ៣៦០ ដឺក្រេ ដែលបង្កើនបទពិសោធន៍ថ្មីដល់ អ្នកទិញផ្ទះ ដី និងអចលនទ្រព្យផ្សេងទៀត អាចស្វែងយល់ពីគម្រោងតាមប្រព័ន្ធឌីជីថល ហាក់ដូចជាដំណើរបានទៅពិនិត្យគម្រោងផ្ទាល់ជាក់ស្តែងនៅនឹងកន្លែង និងទេសភាពជុំវិញកន្លែងគម្រោងផងដែរ។ អ្នកទិញ អាចជ្រើសរើសមើលគម្រោងទាំងមូលដែលខ្លួនចាប់អារម្មណ៍ ហើយក៏អាចជ្រើសរើសមើលតែលក្ខណៈពិសេស រឺមុខងារណាដែលខ្លួនចង់បាន។ បន្ថែមពីនេះដែរ ប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបមួយនេះ និងបង្ហាញ ទាំងការមើលឃើញចំនួនផ្ទះ ឬ ខនដូ ដែលនៅសល់ តាមការធ្វើបច្ចុប្បន្នភាពតាមពេលវេលាជាក់ស្តែង។ បទពិសោធន៍នៃការមើល ៣៦០ ដឺក្រេនេះ បានរៀបចំព័ត៌មានរបស់ម្ចាស់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យដែលបានផ្តល់ជូន។ ជាមួយនឹងមុខងារនេះ PropertyGuru FastKey នឹងជួយអោយអ្នកអភិវឌ្ឍន៍អចលនទ្រព្យ អាចបង្ហាញគម្រោងភ្លាមៗ ទៅកាន់ទីផ្សារដោយមិនចាំបាច់រង់ចាំការសាងសង់ផ្ទះ ឬខុនដូគំរូជាមុន ។ ទន្ទឹមនឹងការអនុវត្តវិធានការ រក្សាគម្លាតសង្គមក្នុងកំឡុងពេលទប់ស្កាត់ការរីករាលដាល COVID 19 នេះ អ្នកទិញលក់អចលនទ្រព្យ បានផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្លួន។ ខណៈពេលដែល គម្រោងផ្ទះឬខនដូ និងអចលនទ្រព្យផ្សេងៗ មានការធ្លាក់ចុះ ប៉ុន្តែតម្រូវការក្នុងការស្វែងរករបស់អតិថិជន តាមបណ្តាញអនឡាញ មិនថមថយឡើយ តែអាចនឹងមានកំណើនជាងមុន។ ដូច្នេះគឺជាពេលវេលាសមស្របបំផុតសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ផ្តល់ជូនសេវាកម្មថ្មីៗ […]

អាន​បន្ថែម

ខេត្តកោះកុង សង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះលើទំហំដី ៨, ៨ហិកតា

ខេត្ត​កោះកុង​បើ​កការដ្ឋាន​សាង​សង់​ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ​ទំហំប្រមាណ ៨, ៨ ហិកត ដើម្បី​រំលឹកគុណដល់វីរបុរសជំនាន់មុន ដែលបានលះបង់អាយុជីវិតក្នុងសម័យសង្រ្គាម។ យោង​តាមគេហទំព័រ​ផ្លូវ​កា​របស់​​រដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃ​ទី​៣០ ឧសភា​ ២០២០​កន្លងទៅ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះនេះ មានទីតាំងស្ថិតនៅទល់មុខអាស្រមលោកយាយម៉ៅ ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ តាមបណ្តោយផ្លូវជាតិលេខ៤៨។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាន​មាន​ប្រសាសន៍ថា​ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ សាងសង់ឡើងតាមគំរូប្លង់គោល មានឃឿន ៤ ជ្រុង សរុប ៦៦ ម៉ែត្រ កម្ពស់ ៤៣ ម៉ែត្រ ហើយទីធ្លា បរិវេណស្តូបអនុស្សាយ៍នយោបាយឈ្នះ ឈ្នះ មានទំហំធំទូលាយ ក្នុងការចតរថយន្ត និងការទេសចរណ៍កម្សាន្តរបស់ពលរដ្ឋ។ សម្តេចបាន​បន្ថែម​ថា៖ «ប្រទេសមានសន្តិភាព មានសេរីភាព ដូច្នេះយើងទាំងអស់គ្នាមិនអាចបំភ្លេចបានទេការតស៊ូដែលលះបង់អាយុជីវិត ដើម្បីទឹកដីនោះទេ។ ដូច្នេះហើយទើបរាជរដ្ឋាភិបាល បានសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះនេះឡើង ដើម្បីរំលឹកគុណ ហើយស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះនេះ ក៏ជាកត្តាមួយដ៏សំខាន់ក្នុងវិស័យទេសចរណ៍ ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលមកកម្សាន្តផងដែរ»។ សម្តេចពិជ័យសេនា ទៀ បាញ់ កាលពីថ្ងៃទី១៨ […]

អាន​បន្ថែម

វិភាគ៖វៀតណាមចាប់ឱកាសកូវីដ១៩ ដឹកនាំអាស៊ានកសាងបណ្តាញទីក្រុងឆ្លាតវៃ

កូវីដ១៩ ជំរុញចក្ខុវិស័យបណ្តាញទីក្រុងអាស៊ានឆ្លាតវៃ (ASNC) ឱ្យឆាប់អនុវត្ត កូវីដ១៩ បានតេស្តសាកល្បងសមត្ថភាពដឹកនាំអាស៊ានរបស់វៀតណាម។ ក្នុងអាណត្តិដែលខ្លួនធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ ២០២០ នេះ ប្រទេសនេះបានដាក់ចេញនូវផែនការអាទិភាពចំនួន ៥ ដែលត្រូវអនុវត្តឱ្យបាន ក្នុងនោះរាប់បញ្ចូលទាំង ការពង្រឹងសមត្ថភាពស្ថាប័នអាស៊ាន និងការប្រើបដិវត្តឧស្សាហកម្ម ៤.០ ដើម្បីដោះស្រាយវិសមភាពសង្គម។ ក្នុងចំណោមផែនការអាទិភាពទាំង ៥ នោះ មានពាក់ព័ន្ធនឹងផែនការកសាងទីក្រុងវៃឆ្លាតអាស៊ាន បញ្ហាបច្ចេកវិទ្យានិងសេដ្ឋកិច្ច និងកូវីដ១៩។ ស្ថានភាពកូវីដ១៩ នេះ បានធ្វើឱ្យផែនការ “បណ្តាញទីក្រុងអាស៊ានឆ្លាត (ASCN)” ដែលប្រទេសប្លុកអាស៊ីអាគ្នេយ៍ បានផ្តួតផ្តើមឡើងក្នុងខែមេសាឆ្នាំ ២០១៨ នោះ គួរយកជាអាទិភាពសំខាន់ជាងមុន សម្រាប់ប្រទេសអាស៊ានគិតគូររៀបចំអនុវត្តឱ្យកាន់តែឆាប់ កាន់តែល្អ។ មានមូលហេតុធំៗ ពីរសម្រាប់ភាពបន្ទាន់បែបនេះ៖ ហេតុផលទីមួយ ដោយសារវ៉ាក់សាំង COVID-១៩ មិនទាន់ត្រូវបានរកឃើញទាន់ពេល ដែលយ៉ាងហោចណាស់ក៏ត្រូវការពេលវេលាបន្តិចទៀត ស្ថានភាពនេះ ធ្វើឱ្យមានការផ្លាស់ប្តូររបៀបរបបធ្វើការ និងទំនាក់ទំនងមនុស្ស ពីជួបផ្ទាល់មុខ មកប្រើបច្ចេកវិទ្យា Zoom ជំនួស។ ស្ថានភាពនេះ ត្រូវបានគេមើលឃើញថា មេរោគដ៏តូចល្អិតសុខុមនេះ បានបង្ខំសង្គមមនុស្សឱ្យរៀនទាញប្រយោជន៍ពីការប្រើបច្ចេកវិទ្យា ដើម្បីបន្តសកម្មភាពសង្គម និងជំរុញសេដ្ឋកិច្ច។ […]

អាន​បន្ថែម

តើដំបូលបន្ទះសន្លឹក ( Roof Shingles) មានអត្ថប្រយោជន៍ដូចម្តេចខ្លះ?

IKO, អ្នកជំនាញដំបូលបន្ទះសន្លឹក ( Shingles ) ចែករំលែកចំណេះដឹងរបស់ខ្លួនទាក់ទងនឹងការប្រក់ដំបូលអគារ ជូនដល់លោកអ្នក នៅពេលប្រៀបធៀបទៅនឹងសម្ភារៈដំបូលទូទៅ ដំបូលប្រភេទដំបូលបន្ទះសន្លឹក ( Shingles ) ដែលមានលក្ខណៈជាបន្ទះសន្លឹកផលិតចេញពីជ័រកៅសូ៊ផ្សំជាមួយសំឡីកែវ មានទម្ងន់ស្រាលជាង និងទន់អាចបត់បែនបានកាន់តែច្រើន ដោយវាផ្តល់នូវកម្រិតគុណភាពខ្ពស់មិនគួរឱ្យជឿជាមួយសោភ័ណភាព តម្លៃ និងពេលវេលាក្នុងការដំឡើង។ គ្រោងដំបូលស្រាល និងបិទជិត ធ្វើឱ្យគម្រោងសាងសង់ដំបូលផ្ទះរបស់អ្នកស្អាតប្លែក ពីការប្រើប្រាស់ប្រភេទគ្រឿងប្រក់ដំបូលដទៃទៀត។ តើអ្នកដំឡើងដំបូលឥដ្ឋដោយរបៀបណា? ដំបូលឥដ្ឋមានភាពរហ័ស និងមានប្រសិទ្ធភាពក្នុងការតំរៀប ព្រោះថាក្រៅពីមានគុណភាពខ្ពស់ហើយ វានៅមានទំងន់ស្រាលថែមទៀត ដែលធ្វើឱ្យគេអាចដាក់វាលើសំណង់ដំបូលដែលមានស្រាប់ ដែលងាយស្រួលសម្រាប់គម្រោងរុះរើដំបូល។ ចុះគុណភាពផលិតផលដំបូលឥដ្ឋរបស់ IKO វិញ ល្អយ៉ាងណាដែរ? ដោយមានរោងចក្រផលិតជាង ២០ កន្លែងនៅអាមេរិកខាងជើង និងអឺរ៉ុប IKO បានក្លាយជាអ្នកនាំមុខគេ ក្នុងការផលិតនិងផ្គត់ផ្គង់ផលិតផលប្រក់ដំបូលនេះ។ សាខាលក់របស់ IKO អន្ដរជាតិដែលមានមូលដ្ឋាននៅអ៊ឺរ៉ុប ផលិតចេញនូវផលិតផលដំបូលឥដ្ឋ ដែលមានទម្រង់ និងពណ៌ផ្សេងៗគ្នាចំនួន ៧០ ប្រភេទ សំរាប់ទីផ្សារអឺរ៉ុប និងសម្រាប់នាំចេញទៅក្រៅប្រទេស។ សញ្ញាសម្គាល់ CE សម្គាល់ការធានាដែលផលិតដោយអ៊ឺរ៉ុប ដែលអនុលោមតាមស្តង់ដារដ៏តឹងរឹងរបស់អឺរ៉ុប សម្រាប់សម្ភារៈសំណង់។ […]

អាន​បន្ថែម

អភិបាលរាជធានីភ្នំពេញ៖ អាជ្ញាធរ ត្រូវពិនិត្យការជីក ឬខួងផ្លូវឱ្យបានច្បាស់លាស់

អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យអាជ្ញាធរគ្រប់ផ្នែក ពិនិត្យឲ្យបានច្បាស់លាស់មុននឹងអនុញ្ញាតិឲ្យជីកឬខួងផ្លូវដោយស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនមួយចំនួន ដើម្បីកប់បណ្តាញក្រោមដី ដែល​បណ្ដាល​​ឲ្យ​មាន​ការ​ខូច​ខាត​ផ្លូវ​នៅក្នុងរាជធានីភ្នំពេញ។ នៅក្នុងកិច្ចប្រជុំ ស្តីពីការជួសជុលគន្លងខ្សែកាបអាកាសដែលបានជីកកប់ក្រោមដី ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី​ភ្នំពេញ ជំរុញឱ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធចំណុះ ពិសេសអភិបាលខណ្ឌទាំង១៤ ឲ្យបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការពិនិត្យរាល់ការខួងឆ្លងផ្លូវ ឬ ជីកបណ្តាញក្រោមដីនេះ។ ដោយសារកន្លងមក កំណាត់ផ្លូវដ៏ល្អស្អាតមួយចំនួនត្រូវបានទទួលរងការខូចខាត ដោយ​សារ​ការជីកកាយដោយស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនមួយចំនួន ដើម្បីកប់បណ្តាញក្រោមដី ហើយពេលធ្វើសងវិញមិនមានការទទួលខុសត្រូវ បង្កឲ្យមានភក់ ជ្រាំ គង្ហុក ទុកចោល និងដីហុយជាដើម ដែលទទួលរងនូវការរិះគន់ពីប្រជាពលរដ្ឋយ៉ាងខ្លាំង ។ ឯកឧត្តមបានជំរុញ​ឲ្យ​អាជ្ញាធរ ចុះទៅត្រួតពិនិត្យជាក់ស្តែងនៅទីតាំង​ការដ្ឋាន​នោះ​ ទោះបី​មាន​លិខិតអនុញ្ញាតិក៏ដោយ ដើម្បីធានាបាន​ថា​ក្រុមហ៊ុនទាំងនោះ នឹងជួសជុលឲ្យ​ ​ត្រឹមត្រូវតាមបទដ្ឋានដើម និងធានានូវគុណភាពផ្លូវ។ បន្ថែមពីនេះទៀត​ ឯកឧត្តម បានស្នើឲ្យពិនិត្យឡើងវិញចំពោះរថយន្តដឹកខ្សាច់ ដែលបង្កឲ្យជ្រុះខ្សាច់ប្រឡាក់ផ្លូវ និងមានដីហុយ ធ្វើឱ្យប៉ះពាល់បរិស្ថាន និងសោភណភាពក្នុងរាជធានីភ្នំពេញ ហើយ​ត្រូវបញ្ឈប់ជាបន្ទាន់ ប្រសិន​​បើរកឃើញក្រុមហ៊ុនដឹកដី ឬខ្សាច់ណាមិនទទួលខុសត្រូវ លើបញ្ហាបោសសំអាត ជាពិសេសតាមបណ្តោយផ្លូវជាតិលេខ៥៕

អាន​បន្ថែម

ខេត្តព្រះវិហារសង់អាងស្តុកទឹក តម្លៃជាង ១០០ លានដុល្លារ សម្រាប់បម្រើវិស័យកសិកម្ម

ខេត្ត​ព្រះវិហារ​សាងសង់ ​អាង​ស្តុក​​ទឹកមួយ​ដ៏ធំសម្បើមតម្លៃជាង ១០០ លានដុល្លារ ​អាចផ្គត់ផ្គង់​ទឹក​បាន​ទាំង​ក្នុង​រដូវ​ប្រាំង​ និង​រដូវ​វស្សា ដើម្បី​ជួយ​លើក​ស្ទួយ​ដល់​វិស័យ​កសិកម្ម​ក្នុង​ខេត្ត។​ នេះ​បើ​យោង​តាម​ប្រសាសន៍របស់ ឯកឧត្តម​ គោស៊ុំ ប៊ុន​សឿន អភិបាល​រង នៃ​គណៈ​អភិបាល​ខេត្ត​ព្រះ​វិហារ​ ថ្លែង​ក្នុង​សន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ខេត្ដព្រះវិហារ»​ កាល​ពីថ្ងៃទី ២៥ ឧសភា ២០២០នេះ​កន្លងទៅ។ ​ ឯកឧត្តម​បាន​មាន​ប្រសាសន៍​ថា​៖ «ទំនប់ទឹកនេះ ជា​ផ្នែក​​មួយលើក​ស្ទួយការ​ដាំដុះ ទាំង​​ក្នុង​រដូវ​ប្រាំង​ និង​រដូវ​វស្សា ដែល​នឹងបង្កើន​ផល​កសិកម្ម​កាន់​តែ​មាន​ទិន្ន​ផល​ខ្ពស់​។ សម្ដេច​តេជោ​ ហ៊ុន​ សែន​ លោក​បានផ្ដល់​កាដូ​មួយ​ដ៏ធំ​គឺ ​ទំនប់​មួយ​ដល់​ធំ​សម្រាប់​ស្ទាក់​ទឹក​ស្ថិត​នៅ​ក្នុង​ចន្លោះ​ស្រុក​រវាង​ក្នុង​ឃុំ​រក្សា និង​ស្រុក​ជ័យ​សែន​។ យើង​បាន​ធ្វើ​ទំនប់​ស្តុក​ទឹក​ និង​អាង​ស្ទុក​ទឹក​ធំមួយ​ ដែល​គម្រោង​នេះ​បាន​អនុវត្ត​តាំង​ពី​ខែ​តុលា​ ឆ្នាំ​២០១៩ ហើយ​ការ​កសាង​មាន​រយៈពេល ​៣៩ ​ខែ​។» ឯកឧត្តម​បាន​បន្ត​ទៀត​ថា​៖ «ទំនប់​ស្តុកទឹកនេះ​ ជា​ការ​ផ្ដល់​ជូន​ពី​សម្ដេច​តេជោ តាម​រយៈ​ក្រសួង​ធនធាន​ទឹក​ ជា​ម្ចាស់​គម្រោង​ ដើម្បី​អនុវត្ត​។ ការ​ចំណាយ​ទុន​ធ្វើ​គម្រោង​អាងស្តុក​ទឹក​សា​នេះ មាន​រហូត​ដល់​ជាង​ ១០០លាន​ដុល្លារ​ ឬក៏ខ្ទង់​១១០លាន​ដុល្លារ​ ដើម្បី​សាង​សង់​ទំនប់​។»​ អាង​ស្តុក​ទឹក​​នេះ មាន​លទ្ធភាព​​ស្រោច​ស្រព​បាន​រហូត​ដល់​ជាង​ ៤​០ ០០០ ហិកតា​។ […]

អាន​បន្ថែម

ជីបម៉ុងខនគ្រីតជាដៃគូដ៏ល្អបំផុត សម្រាប់សំណង់របស់លោកអ្នក

នាពេលបច្ចុប្បន្ន វិស័យសំណង់​នៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនគួរអោយកត់សំគាល់។ ដើម្បី​ឆ្លើយ​តប​​នឹង​​ការ​រីក​ចម្រើននេះ ជីប ម៉ុងខនគ្រីតរបស់​ក្រុមហ៊ុន​​ ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ​បានធ្វើការពង្រីកសក្តានុពល​របស់ខ្លួន ដោយ​​បន្ថែមរោងចក្រ​ផលិត​បេតុង​លាយស្រេច ​​រហូត​ដល់ ១៣ ​​ទីតាំង​ ដែលស្ថិតនៅទូទំាង​រាជធានី​ភ្នំពេញ​ និងខេត្តព្រះសីហនុ។ ជីប ម៉ុង ខនគ្រីត​ ផ្គត់ផ្គង់​​ផលិតផល​​បេតុង​លាយស្រេច ​​ទទួល​​​ស្គាល់​​ដោយ​ស្តង់​ដារអន្តរជាតិ​ ISO9001:2015 ដែលមាន​គុណភាព​ខ្ពស់លើប្រព័ន្ធគ្រប់គ្រងគុណភាពបេតុង ​ រួមទាំងការផ្តល់​ជូននូវ​​សេវាកម្ម​ដ៏​ល្អ​បំផុតដល់​អតិថិជន ។ ទន្ទឹមនឹងនេះ ជីប ម៉ុង ខនគ្រីត​បានបំពាក់​នូវបច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​បង្អស់​ នៅ​តាម​រោងចក្រ​នីមួយ​ៗ​ ​ដើម្បី​ធានា​នូវ​​សុក្រឹតភាព​ និង​ការ​ប្រើប្រាស់​វត្ថុធាតុ​ដើម​ល្អបំផុត ​ ដែល​ឆ្លង​កាត់​ការ​ត្រួតពិនិត្យដ៏​ត្រឹម​ត្រូវ​​ មុន​​​នឹង​ផ្គត់ផ្គង់​ផលិតផល​​ជូន​ដល់អតិថិជន។​ លើសពីនេះ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍​ បាន​បញ្ជា​ទិញ​បន្ថែម​នូវ​រថយន្ត​គ្រលុក​បេតុង​ រថយន្ត​បាញ់​បេតុង និង​ម៉ាស៊ីន​បាញ់បេតុង ដើម្បី​​ឆ្លើយ​​​តបទៅ​​នឹង​​ការ​វិវឌ្ឍ​​នៃ​វិស័យ​​​សំណង់​នៅ​ប្រទេសកម្ពុជា។ ហេតុដូច្នេះហើយ ទើបបេតុង​លាយស្រេចជីប ម៉ុង ​ទទួល​បាន​ទំនុកចិត្តខ្ពស់ពីអតិថិជន និងជាដៃគូដ៏ល្អ​ឥត​ខ្ចោះជាងមួយទសវត្សរ៍​ ក្នុងទីផ្សារ​បេតុងលាយស្រេច​នៅ​ក្នុងប្រទេសកម្ពុជា​។ ជីបម៉ុងខនគ្រីតជាជម្រើសសម្រាប់អ្នកសាងសង់ដ៏ឆ្លាតវៃ! សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 085 990 222 […]

អាន​បន្ថែម

ធនាគារពិភពលោកប្តេជ្ញាជួយកម្ពុជាឆ្លងកាត់វិបត្តិសេដ្ឋកិច្ចពីកូវីដ១៩ នេះ

“វិបត្តិជាសាកលដោយសារកូវីដ–១៩ នេះ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា​រងផលប៉ះពាល់យ៉ាងដំណំ… ធនាគារពិភពលោកប្តេជ្ញាថា នឹងជួយកម្ពុជាដើម្បីដោះស្រាយបញ្ហាពីវិបត្តិកូវីដ–១៩នេះ និងជួយពង្រឹងសេដ្ឋកិច្ចឱ្យឆាប់ងើបឡើងវិញ និងឱ្យមានភាពធន់សម្រាប់អនាគត”។ នេះ ជាប្រសាសន៍របស់លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា ក្នុងរបាយការណ៍មួយចេញផ្សាយដោយធនាគារពិភពលោក នៅថ្ងៃនេះ ស្តីអំពីកូវីដ ១៩ គម្រាមកំហែងខ្លាំងមែនទែនដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ដែលមិនធ្លាប់មានក្នុងរវាង ៣០ ឆ្នាំកន្លងមកនេះ។ ការរីករាលដាលកូវីដ–១៩ មួយរយៈកន្លងទៅនេះ បានធ្វើឱ្យក្បាលម៉ាស៊ី​នសេដ្ឋកិច្ចរបស់កម្ពុជា សំខាន់ៗរួមមានវិស័យទេសចរណ៍ ឧស្សាហកម្មនាំចេញ និងវិស័យសំណង់ ដែលតំណាងឱ្យ ៧០ ភាគរយ នៃកំណើនសេដ្ឋកិច្ច និងផ្តល់ការងារប្រមាណ ៤០ ភាគរយ នៃការងារសរុបរបស់ប្រទេសកម្ពុជា ត្រូវរងផលប៉ះពាល់យ៉ាងខ្លាំង។ ជាលទ្ធផល កម្រិតភាពក្រីក្ររបស់កម្ពុជា​ក្នុងឆ្នាំ ២០២០ នេះ អាចនឹងកើនឡើងពី ៣ ទៅ ១១ ភាគរយ ធៀបទៅនឹងកម្រិតស្ថានភាពនៅពេលដែលគ្មានជំងឺកូវីដ–១៩។ កំណើនភាពក្រីក្រនេះ នឹងមានចំពោះគ្រួសារដែលមានជីវភាពពឹងផ្អែកលើវិស័យទេសចរណ៍ សំណង់ អ្នកប្រកបរបរលក់ដូរ ឧស្សាហកម្មផលិតកម្ម និងកម្មករកាត់ដេរ ។ របាយការណ៍ដដែលបានព្រមានថា “លំហូរវិនិយោគទុនរកស៊ី​ កំពុងតែបន្ថយល្បឿនបន្តិចៗរហូតដល់កម្រិតដែលនៅសល់ទាបបំផុត ហើយជាលទ្ធផល នឹងធ្វើឱ្យប៉ះពាល់ដល់តម្លៃអចលនទ្រព្យ ដែលទំនងជានឹងបញ្ចប់ការផ្ទុះឡើងនៃវិស័យសំណង់”។ ការប៉ះបង្គិចក្បាលម៉ាស៊ីនសេដ្ឋកិច្ចសំខាន់ៗ ជាពិសេសទេសចរណ៍ […]

អាន​បន្ថែម

អ.ព.ដ៖ ម្ចាស់អចលនទ្រព្យមិនទាន់បង់ពន្ធត្រូវទៅបង់ពន្ធមុនថ្ងៃ៣០ ខែកញ្ញា

អគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវឱ្យម្ចាស់អចលនទ្រព្យទាំងអស់ ទៅបង់ពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនទាន់បានប្រើប្រាស់សម្រាប់ឆ្នាំ២០២០ ឱ្យបានមុនថ្ងៃទី ៣០ ខែកញ្ញា​ ឆ្នាំ ២០២០ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២០។ ដោយមើលឃើញពីភាពអសកម្មនៅក្នុងការបង់ពន្ធរបស់ម្ចាស់អចលនទ្រព្យដែលជាប់ពន្ធទាំងអស់ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងនេះឡើង ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនទាន់បានប្រើប្រាស់សម្រាប់ឆ្នាំ ២០២០ ឱ្យមានប្រសិទ្ធភាពខ្ពស់។ ម្យ៉ាងទៀត ដើម្បីជៀសវាងឱ្យបាននូវការកកស្ទះ ការប្រជ្រៀតគ្នាមកបង់ពន្ធនៅថ្ងៃជិតផុតកំណត់។ សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា ចំពោះ ម្ចាស់អចលនទ្រព្យ ដែលខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់នោះទេ នឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ជាធរមាន។ ពាក់ព័ន្ធនឹងការផាកពិនិ័យនេះ យោងតាមមាត្រា១៣២ នៃច្បាប់ស្តីពីសារពើពន្ធឆ្នាំ១៩៩៧ បានចែងថា « ចំពោះបុគ្គលណាដែលមិនបានបង់ពន្ធតាមកាលកំណត់ ពន្ធបន្ថែមត្រូវកំណត់តាមអត្រា១០ ភាគរយ នៃទឹកប្រាក់បង់ពន្ធយឺត បូកនឹងការប្រាក់ ២ ភាគរយ នៃទឹកប្រាក់បង់ពន្ធយឺតសម្រាប់ខែនីមួយៗ ឬចំណែកនៃខែដែលចំនួនប្រាក់ពន្ធនោះនៅមិនទាន់បានបង់…» ។ ការផាកពិន័យនេះ នឹងត្រូវដំឡើងថែមទៀត ក្នុងករណី បុគ្គលនោះនៅតែមិនបានបង់ក្នុងរយៈពេល ១៥ ថ្ងៃ ក្រោយ ពេលបានទទួលលិខិតជូនដំណឹងរំលឹកការទារបំណុលពន្ធ។ ក្នុងករណីនេះ ច្បាប់តម្រូវឱ្យបុគ្គលនោះ បង់ពន្ធបន្ថែម […]

អាន​បន្ថែម

កូវីដ១៩ បន្ថយល្បឿនសេដ្ឋកិច្ចប្រទេសប្លុក CLMV ក្នុងនោះកម្ពុជាអាចរងឥទ្ធិពលខ្លាំង

បើយើងក្រឡេកមកមើល ស្ថានភាពសេដ្ចកិច្ចរបស់ប្រទេសដែលមានចំណូលទាបជាងគេ នៅក្នុងប្លុកអាស៊ាន ឬគេហៅថាប្លុកប្រទេសស៊ីអឹលអឹមវី (CLMV ) វិញ កូវីដ១៩ បានទាញសេដ្ឋកិច្ចប្រទេសសេដ្ឋកិច្ចទាបជាងគេនៅអាស៊ាននេះ ឱ្យធ្លាប់ចុះមកនៅត្រឹមកម្រិតកំណើន ៣,៤ ភាគរយ នៅឆ្នាំនេះ ពោលគឺជាកម្រិតទាបបំផុតដែលមិនធ្លាប់មានក្នុងពេលពីរទសវត្សចុងក្រោយនេះ។ បើយើងក្រឡេកមើលជារួម ផលប៉ះពាល់ខ្លាំងរបស់កូវីដ១៩ លើសេដ្ឋកិច្ច CLMV ដោយសាររចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសទាំងនេះ ពឹងផ្អែកភាគច្រើន លើប្រាក់ចំណូលប្រភពបរទេស គឺពីទេសចរណ៍ និងការនាំចេញ។ នេះបើយោងតាមមជ្ឈមណ្ឌល KResearchCenter ។ លើកលែងប្រទេសវៀតណាម មួយដែលហាក់ដូចជាមានគ្រឹះសេដ្ឋកិច្ច រឹងមាំ ដោយសារប្រព័ន្ធសហគ្រាសធុនតូច និងមធ្យមក្នុងស្រុករឹង និងសមត្ថភាពផលិតក្នុងស្រុកចាប់ផ្តើមមានមូលដ្ឋានខ្លះៗ ជាពិសេសការដំឡើងរោងចក្រឧស្សាហកម្មធុនធំ របស់ក្រុមហ៊ុនអន្តរជាតិមួយចំនួន។ ក្នុងន័យសេដ្ឋកិច្ច ប្រទេសកម្ពុជា ទំនងជារងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយមិននិយាយពីអត្រាឆ្លង និងចំនួនមនុស្សស្លាប់ តែបើនិយាយពីផលប៉ះពាល់សេដ្ឋកិច្ច ប្រទេសកម្ពុជាគឺជាប្រទេសដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត។ កត្តាវិភាគធំៗពីរ ដើម្បីគំាទ្រអំណះអំណាងនេះ គឺសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកខ្លាំងលើប្រាក់ចំណូលបរទេសតាមរយៈវិស័យទេសចរណ៍ និងការនាំចេញ។ វិស័យទេសចរណ៍ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះប្រហែល ៦០ ភាគរយ ឬអាចនឹងលើសនេះ នៅឆ្នាំនេះ។ ទន្ទឹមនឹងនេះ បើនិយាយពីការនាំចេញវិញ កម្ពុជានៅតែពឹងផ្អែកលើទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិកដដែល។ […]

អាន​បន្ថែម

តើយើងដោះស្រាយបញ្ហាស្នាមបេតុងប្រេះដូចម្តេច?

សំណង់បេតុង ត្រូវការការថែរក្សា ដូចតែមនុស្សយើងអ៊ីចឹងដែរ។ សម្រាប់សុខភាពមនុស្ស ច្រើនតែកើនឡើងបណ្តាលមកពីភាពតានតឹង និងសម្ពាធ ដែលបង្កដោយសកម្មភាពក្នុងជីវិតប្រចាំថ្ងៃ។ រីឯការពុកផុយនៃផ្ទៃបេតុង អាចកើតឡើងដោយសារតែការច្រេះ ការខូចរចនាសម្ព័ន្ធ ការជ្រៀតចូលទឹក សកម្មភាពរញ្ជួយឬកត្តាផ្សេងៗជាច្រើនទៀត។ ការស្រាវជ្រាវអស់ជាច្រើនឆ្នាំ បូកនឹងបទពិសោធន៍ជាក់ស្តែង ជាច្រើនទសវត្ស បានជួយឱ្យក្រុមហ៊ុនស៊ីកា (Sika) រកឃើញនូវដំណោះស្រាយដ៏ប្រសើរបំផុត ដើម្បីស្តារ និងជួសជុលរចនាសម្ព័ន្ធបេតុងឡើងវិញ។ សេវាផ្តល់យោបល់ និងការគាំទ្រដល់អតិថិជន របស់ស៊ីកា (Sika) មានគុណភាពល្អលេខ១ រាប់ទាំងការការប្រឹក្សាទៅលើគោលគំនិត រហូតដល់ការអនុវត្តពីដើមដល់ចប់ នៅនឹងការដ្ឋានតែម្តង។ ទាំងអស់នេះ ផ្អែកលើបទពិសោធន៍ជាង ១០០ ឆ្នាំ ពីការអនុវត្តគម្រោងទាំងធំ និងតូច ពីទូទាំងពិភពលោក។ ការវិភាគមុខសញ្ញានៃបញ្ហាគុណភាពបេតុង ផលិតផលថ្មីនៅប្រទេសកម្ពុជា៖ ស៊ីកាឌួរ SIKADUR® -20 CRACK SEAL ស៊ីកាឌួរ – ខ្រែកសៀល ២០ ( SIKADUR® -20 CRACK SEAL ) គ្មានសារធាតុរំលាយ និងមានធាតុផ្សំមានជាតិ ភាពអន្ធិល […]

អាន​បន្ថែម

អាជ្ញាធរសំបូរព្រៃគុកគ្រោងសាងសង់ផ្លូវវាងប្រាសាទ ១៣ គ.ម

អាជ្ញាធរសម្បូរព្រៃគុកហ៍ គ្រោងសាងសង់ផ្លូវវាង ១៣ គីឡូម៉ែត្រ​ នៅ​តំបន់ប្រាសាទ​សំបូរ​ព្រៃគុក​ ដើម្បី​សម្រួល​ការ​ធ្វើដំណើរ​ និងដើម្បីចូលរួមការអនុវត្ត​​គោល​ការណ៍​អភិរក្ស​គុណភាព​ប្រាសាទ។ ឯកឧត្តម​ ផាន់ ណាឌី អគ្គនាយក​នៃ​អាជ្ញាធរ​សំបូរព្រៃគុក បា្រប់​ទស្សនាវដ្ដី​សំណង់​ និង​អចលនទ្រព្យ​ថា​ គម្រោ​ង​សាងសង់​ផ្លូ​វវាង​នេះ គ្រោងនឹងកសាងឡើងក្នុង​គោល​បំណង​ជួយសម្រួល​ដល់​ការ​ធ្វើដំណើរ​នៅជុំវិញ​តំបន់​ប្រាសាទ ពិសេសដើម្បីជៀសវាង​ផល​ប៉ះពាល់​ ដែល​បណ្ដាល​មក​ពី​រថយន្ត​ធំៗ​បរកាត់ពាក់កណ្ដាលរមណីយដ្ឋាននេះ​។ ​ ឯកឧត្តម​បាន​មាន​ប្រសាសន៍ថា​៖ «ដើម្បី​ជាគោលការណ៍ក្នុងការអភិរក្ស គឺយើងជៀសវាង កុំឲ្យឡានធំៗបរនៅតំបន់នេះ ព្រោះ​វា​អាចធ្វើ​ឲ្យ​រញ្ជួយ ប្រាសាទ។ ដូច្នេះ​ យើងធ្វើផ្លូវវាងឲ្យឆ្ងាយពីតំបន់ប្រាសាទ ដើម្បីជៀស​វាងការប៉ះពាល់។» ឯកឧត្តម​បាន​បន្ថែមថា ផ្លូវ​វាង​ដែល​គ្រោង​នឹង​សង់​នេះ នឹង​បញ្ចៀស​នូវ​ជម្លោះ​ផ្សេងៗ​ ដែល​អាច​នឹង​កើតមាន​ឡើង​ពេល​អនាគត​ ដោយសារ​ជា​ទូទៅនៅទីណាមាន​កន្លែងភ្ញៀវទេសចរណ៍ តែងតែមានជម្លោះរឿងដីធ្លី សំណង់ រវាងប្រជាជន​ដែល​រស់​នៅតំបន់​ជិតប្រាសាទ​នេះ ដូច​ជា​ការ​ពង្រីក​ផ្លូវជាដើម។ ឯកឧត្តម​ បាន​បញ្ជាក់​ថា​ គម្រោងនេះ​​នឹង​សាងសង់​ក្នុង​ឆ្នាំ ​២០២០ ​នេះ​ ដោយសារ​អាជ្ញាធរ​មាន​គម្រោង​សាងសង់​អគារការិយាល័យរបស់អាជ្ញាធរជាតិសំបូរព្រៃគុក ក្នុង​ឆ្នាំ​ជាមួយ​គ្នានេះ​ដែរ។ ចំណែក​ឯ​ពេល​វេលា​ជាក់​លាក់​ ​ឯកឧត្តម​​ មិន​ទាន់​បញ្ជាក់​បាន​នៅ​ឡើយទេ​ ពោលគឺ​អាស្រ័យ​​តាម​អាកាសធាតុ​ ប្រសិន​បើ​ភ្លៀង​ខ្លាំង អាជ្ញាធរ​នឹង​​សម្រុក​មក​ធ្វើ​អគារ​សិន​ ហើយ​នៅ​ពេល​រដូវ​ប្រាំង​ចូល​មក​ដល់​ អាជ្ញាធរ​នឹង​សាងសង់​ផ្លូវវិញម្ដង​​។ គួរបញ្ជាក់​ផងដែរថា កាលពីថ្ងៃទី​២៦ ខែឧសភា ឆ្នាំ […]

អាន​បន្ថែម