ដែកថែបអ៊ីតាលីម៉ាក វី រកឃើញម្ចាស់រង្វាន់ធំ ទី2 សម្រាប់ឆ្នាំ២០១៨
អតិថិជនមានសំណាង ទទួលបានរថយន្តFord Ranger 2018 ពីដែកថែបអ៊ីតាលីម៉ាកវី បានស្វែងរកឃើញហើយកាលពីថ្ងៃអាទិត្យទី ២៣ ខែធ្នូ ឆ្នាំ២០១៨។ ដែកថែបអ៊ីតាលីម៉ាក វី ដែលនាំចូលផ្តាច់មុខដោយ ក្រុមហ៊ុន ជីប ម៉ុង បានធ្វើការចាប់រង្វាន់ធំ រថយន្ត Ford Ranger 2018 ចុងក្រោយប្រចាំឆ្នាំ២០១៨ ជូនអតិថិជនមានសំណាង ដែលប្រព្រឹត្តទៅក្នុង កម្មវិធីផ្សាយបន្តផ្ទាល់ ប្រដាល់ភេសជ្ជៈប៉ូវកំលាំង WURKZ នៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍។ កម្មវិធីបានប្រព្រឹត្តិទៅដោយភាពរំភើបរីករាយ ព្រោះក្នុងនោះក៏មានការចូលរួមចាប់ឆ្នោតផ្សងសំណាងធំជូនអតិថិជនទីពីរ ក្នុងឆ្នាំ២០១៨ នេះ។ លោក ប៉ី ប៊ុនសុង ត្រូវជាស្វាមី របស់អតិថិជនដែលបានឈ្នះរង្វាន់រថយន្តទី១ កាលពីខែកក្កដា កន្លងទៅនេះ។ អតិថិជនដែលមានសំណាង ទទួលបានរថយន្ត Ford Ranger សេរីឆ្នាំ ២០១៨ ដ៏ថ្មីស្រឡាងមានឈ្មោះជា អ៊ាង មកពីខេត្ត ព្រៃវែង មានកន្ទុយឆ្នោតលេខ 997204លោកមានមុខរបរ ផ្តល់សេវាជួលម៉ៅរថយន្តសម្រាប់ដឹកដែក និងក៏ជាអ្នកទិញដែកអ៊ីតាលីម៉ាកវី ពីក្រុមហ៊ុន យកទៅចែកចាយលក់បន្តផងដែរ។ ជាមួយគ្នានេះដែរ […]
អានបន្ថែមក្រសួងរៀបចំដែនដីដាក់ចេញផែនការរឹតបណ្តឹងវិស័យដីធ្លីនិងសំណង់ក្នុងឆ្នាំ២០១៩
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានដាក់ចេញផែនការរឹត បណ្តឹងវិស័យដីធ្លីនិងសំណង់ក្នុងឆ្នាំ២០១៩ខាងមុខ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងចុះផ្សាយកាលពីថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៨ ។ សេចក្តីប្រកាសព័ត៌មានកម្រាស់៣ទំព័រស្តីអំពីលទ្ធផលការងារឆ្នាំ២០១៨ព្រមទាំងទិសដៅការងារក្នុងឆ្នាំ២០១៩បានបង្ហាញចំណុចសំខាន់ខ្លះៗដែលមានចំនួនរហូតដល់ទៅ២២ចំណុច ហើយក្រសួងក៏បានអនុវត្តដោយជោគជ័យក្នុងឆ្នាំ២០១៨ព្រមទាំងផែនការដែលនឹងត្រូវអនុវត្តបន្ត។
អានបន្ថែមទុនវិនិយោគលើវិស័យសំណង់ធ្លាក់ចុះក្នុងឆ្នាំ២០១៨ ខណៈសកម្មភាពសាងសង់នៅមមាញឹក
ទោះសកម្មភាពនៃការសាងសង់មិនមានការថមថយក្តី ក៏ប៉ុន្តែទុនវិនិយោគលើវិស័យសំណង់បានធ្លាក់ចុះក្នុងឆ្នាំ២០១៨នេះ បើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចេញផ្សាយកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨
អានបន្ថែមក្រុមហ៊ុនOkuraដ៏ធំរបស់ជប៉ុនប្រកាសបើកសណ្ឋាគារដ៏ប្រណីតនៅតំបន់ទួលទំពូង
ក្រុមហ៊ុនធំៗរបស់ប្រទេសជប៉ុនកំពុងចាប់អារម្មណ៍លើទីផ្សារសណ្ឋាគារនៅកម្ពុជាបន្ថែមទៀតហើយតាមរយៈការប្រកាសបើកសម្ពោធសណ្ឋាគារដ៏ប្រណីតមួយទៀតនៅតំបន់ទួលទំពូងដែលបច្ចុប្បន្នកំពុងបង្ហាញខ្លួនបណ្តើរៗក្នុងវិស័យអចលនទ្រព្យ។
អានបន្ថែមការប្រែប្រួលតម្លៃដីតាមបណ្តាខេត្តនិងរាជធានីក្នុងរយៈពេល៦ខែចុងក្រោយ
កំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍ខ្ពស់របស់ប្រទេសកម្ពុជាបានធ្វើឲ្យតម្លៃដីធ្លីមានការប្រែប្រួលគួរឲ្យកត់សម្គាល់ជាពិសេសក្នុងរយៈពេល៦ខែចុងក្រោយនៃឆ្នាំ២០១៨នេះ។
អានបន្ថែមតើរដ្ឋាភិបាលនឹងចំណាយ៣.៨ពាន់លានដុល្លារសម្រាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតតដែរឬទេ?
បន្ទាប់ពីបញ្ចប់ការសិក្សាលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតរួចមក រដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថាផ្លូវមួយខ្សែនេះគឺថ្លៃខ្លាំងពេកហើយ ។
អានបន្ថែមចំនួនសមាជិកសមាគមអ្នកសាងសង់កម្ពុជាកើនឡើងខ្ទង់រយ
ស្របពេលដែលវិស័យសំណង់មានការរីកចម្រើនខ្លាំងចំនួនសមាជិកនៃសមាគមអ្នកសាងសង់កម្ពុជាក៏បានកើនឡើងច្រើនផងដែរ។ សមាគមផ្តុំទៅដោយក្រុមហ៊ុនប្រកបអាជីវកម្មផ្នែកសំណង់ដ៏ធំនិងតែមួយគត់នៅកម្ពុជាឈ្មោះថាសមាគមអ្នកសាងសង់កម្ពុជា(CCA) ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានពង្រីកខ្លួនកាន់តែធំដោយក្នុងនោះសមាជិករបស់ខ្លួនគឺមានចំនួនកាន់តែច្រើន។
អានបន្ថែមអ្នកជំនាញ៖តើវិស័យដីធ្លីក្នុងខេត្តព្រះសីហនុនឹងនៅបន្តមានសក្តានុពលដល់ពេលណា?
អគារពាណិជ្ជកម្ម កាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាននិងលំនៅដ្ឋានជាដើម បាននិងកំពុងផុសឡើងជាបណ្តើរៗដែលអគារទាំងនេះនឹងផ្លាស់ប្តូរសម្រស់បុប្ផានាទិសនិរតីនៃប្រទេសកម្ពុជាក្នុងរយៈកាលដ៏ខ្លីខាងមុខ។ សកម្មភាពសំណង់ពាណិជ្ជកម្មទាំងនេះបានធ្វើឲ្យខេត្តព្រះសីហនុក្លាយខ្លួនជាទិសដៅសំខាន់សម្រាប់បណ្តាវិនិយោគិនទាំងក្នុងនិងក្រៅស្រុកក្នុងការសម្រុកអភិវឌ្ឍគម្រោងថ្មីៗដើម្បីទាញយកផលប្រយោជន៍ពីតំបន់សម្បូរទៅដោយសក្តានុពលមួយនេះ។ ការសម្រុកបង្កើតគម្រោងអភិវឌ្ឍថ្មីៗនេះទៀតសោតបានធ្វើឲ្យតម្លៃដីធ្លីក្នុងខេត្តមួយនេះកើនឡើងយ៉ាងគំហុកក្នុងអត្រាមួយដែលយើងនឹកស្មានមិនដល់ទាលតែសោះ។ តើការរីកលូតលាស់នៃវិស័យដីធ្លីនេះអាចបន្តមានសក្តានុពលដល់ពេលណា? ឆ្លើយតបទៅនឹងសំណួរខាងលើ អ្នកជំនាញផ្នែកវិស័យដីធ្លីនិងជាស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យKey Real Estateលោក សន សៀប បានចូលរួមចែករំលែកការយល់ឃើញរបស់លោកបន្ទាប់ពីលោកបានធ្វើការស្រាវជ្រាវគួបផ្សំជាមួយបទពិសោធន៍ក្នុងវិស័យនេះអស់រយៈកាលជាច្រើនឆ្នាំកន្លងមក។ លោក សន សៀប បានឲ្យដឹងថាវិស័យនេះនឹងបន្តមានសក្តានុពលក្នុងរយៈកាលយូរអង្វែងតទៅទៀតដោយហេតុថាខេត្តព្រះសីហនុគឺជាតំបន់ដ៏សម្បូរបែបហើយការអភិវឌ្ឍន៍តំបន់នេះឲ្យក្លាយជាទីក្រុងទំនើបមួយគឺនឹងត្រូវប្រើរយៈពេលវែងផងដែរ។ ក្នុងន័យនេះ លោក បានឲ្យដឹងថា៖«ជាទូទៅដើម្បីកសាងទីក្រុងមួយឲ្យស្អាតដូចជាទីក្រុងភូកេតប្រទេសថៃជាដើមវាត្រូវការប្រើពេលយូរហើយសម្រាប់ខេត្តព្រសីហនុអាចមានសក្តានុពលរហូតដល់ទៅ២០ទៅ៣០ឆ្នាំខាងមុខទៀតឯណោះ»។ ម្យ៉ាងវិញទៀត ខេត្តព្រះសីហនុមានលក្ខណៈសម្បត្តិជាច្រើនដែលអំណោយផលដល់ការវិនិយោគនៅក្នុងតំបន់នេះតួយ៉ាងដូចជា កំពង់ផែ រោងចក្រឧស្សាហកម្មច្រើនប្រភេទ តំបន់ទេសចរណ៍ ផ្លូវហាយវេដែលនឹងជិតសាងសង់ ហើយទាំងអស់នេះគឺជាចំណុចសំខាន់សម្រាប់ការធ្វើជាពាណិជ្ជកម្ម។ ជាក់ស្តែង តាមរយៈការធ្វើធុរកិច្ចកន្លងមក លោក សន សៀបបានឲ្យដឹងថាបណ្តាវិនិយោគិនចម្រុះទាំងក្នុងនិងក្រៅស្រុកសុទ្ធសឹងតែជ្រើសរើសការវិនិយោគនៅខេត្តព្រះសីហនុជាជាងនៅតាមបណ្តាខេត្តដែលមានសក្តានុពលដែរនោះដូចជាខេត្តសៀមរាបជាដើម។ ជាងនេះទៅទៀត ការវិនិយោគទៅលើវិស័យដីធ្លីក្នុងខេត្តព្រះសីហនុហាក់មានសក្តានុពលដោយហេតុថាទោះបីតម្លៃដីក្នុងតំបន់នេះមានការកើនឡើងយ៉ាងគំហុកក៏ពិតមែនក៏វានៅមានអត្រាទាបជាងខេត្តធំៗដូចជាខេត្តសៀមរាប។ យោងតាមរបាយការណ៍វាយតម្លៃដីធ្លីចងក្រងដោយក្រុមហ៊ុនអចលនទ្រព្យដែលមានឯកទេសផ្នែកដីធ្លី Key Real Estate តម្លៃដីក្នុងខេត្តព្រះសីហនុមានអត្រាជាមធ្យមត្រឹម ៣០០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់ទីតាំងតាមបណ្តោយផ្លូវសំខាន់ៗក្នុងតំបន់សង្កាត់០៤ដូចជាផ្លូវឯករាជ្យជាដើម។ អត្រានេះគឺនៅទាបនៅឡើយបើធៀបទៅនឹងអត្រាជាមធ្យម៥៥០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់ប្លុកAដែលមានតម្លៃខ្ពស់ជាងគេក្នុងខេត្តសៀមរាប។
អានបន្ថែមអគារពាណិជ្ជកម្មថ្មីកម្ពស់១០៦ជាន់នឹងជំនួសតំណែងអគារភ្លោះរបស់ម៉ាឡេស៊ី
អគារពាណិជ្ជកម្មភ្លោះ Petronas Towers ដែលជាអគារខ្ពស់ជាងគេនិងជានិមិត្តសញ្ញានៃប្រទេសម៉ាឡេស៊ីនឹងត្រូវប្រគល់តំណែងរបស់ខ្លួននេះទៅឲ្យអគារពាណិជ្ជកម្មថ្មីឈ្មោះថា The Exchange 106។ អគារថ្មីនេះគឺជាប្រភេទអគារពាណិជ្ជកម្មដ៏ប្រណីតមួយលាតសន្ធឹងនៅចំកណ្តាលតំបន់សេដ្ឋកិច្ចថ្មីរបស់ប្រទេសម៉ាឡេស៊ីឈ្មោះថា Tun Razak Exchange (TRX)។ អគារនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន Mulia Property Development ដែលនឹងក្លាយទៅជាអគារខ្ពស់ជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ព្រមទាំងជាអគារមួយក្នុងចំណោមអគារខ្ពស់ជាងគេទាំង១៥ក្នុងពិភពលោក។
អានបន្ថែមប្រភេទអាផាតមិនដែលមានបន្ទប់គេងតែមួយបានទាញយកចំណែកទីផ្សារខ្លាំងជាងគេក្នុងឆ្នាំ 2018
ទីផ្សារជួលអាផាតមិនបាននិងកំពុងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងវិស័យអចលនទ្រព្យហើយក្នុងនោះប្រភេទអាផាតមិនដែលត្រូវបានផ្គត់ផ្គង់ច្រើនជាងគេគិតត្រឹមត្រីមាសទី៤ឆ្នាំ២០១៨នេះគឺជាអាផាតមិនដែលមានបន្ទប់គេងតែមួយ។
អានបន្ថែមកម្ពុជាគ្រោងសុំជំនួយឥណទានពីសាធារណរដ្ឋចិនបន្ថែមសម្រាប់សាងសង់បណ្តាញអគ្គីសនី
ដើម្បីពង្រីកបណ្តាញផ្គត់ផ្គង់អគ្គីសនីឲ្យបានទៅដល់គ្រប់ខេត្តនៅទូទាំងប្រទេស រដ្ឋាភិបាលកម្ពុជាគ្រោងសុំជំនួយឥណទានបន្ថែមពីសាធារណរដ្ឋចិនសម្រាប់សាងសង់បណ្តាញអគ្គីសនី នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែនខាងលើនេះគឺធ្វើឡើងក្នុងឱកាសបើកសម្ពោធវារីអគ្គិសនីសេសាក្រោម២កាលពីព្រឹកថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨កន្លងទៅនេះ។
អានបន្ថែមក្រុមធុរកិច្ចអាមេរិកនៅកម្ពុជាAmChamបង្កើតគណៈកម្មាធិការជំនាញអចលនទ្រព្យនិងសំណង់
ជាមួយនឹងការរីកលូតលាស់នៃវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជាក៏ដូចជាការកើនឡើងនៃចំនួនក្រុមហ៊ុនអន្តរជាតិផងទៀតនោះ ចំនួនគណៈកម្មាធិការជំនាញក៏បាននិងកំពុងរីកលូតលាស់ផងដែរ។ ឧទាហរណ៍ជាក់ស្តែងមួយគឺការបង្កើតគណៈកម្មាធិការអចលនទ្រព្យនិងសំណង់របស់ក្រុមធុរកិច្ចអាមេរិកនៅកម្ពុជាឈ្មោះថាAmerican Chamber of Commerce in Cambodia (AmCham) ដែលគណៈកម្មាធិការនេះគឺដើរតួរជាវេទិកាសម្រាប់ចែករំលែកព័ត៌មាននិងការពិភាក្សាព្រមទាំងបង្ហាញការព្រួយបារម្ភរបស់ខ្លួនចំពោះរឿងរ៉ាវដែលពាក់ព័ន្ធទៅនឹងវិស័យអចលនទ្រព្យនិងសំណង់នៅកម្ពុជា។ ដឹកនាំដោយលោក Alexander Evengroenមកពីក្រុមហ៊ុនUK Condo & Constructionគណៈកម្មាធិការថ្មីរបស់ AmChamបច្ចុប្បន្នកំពុងស្វែងរកអ្នកជំនាញផ្នែកវិស័យនេះក៏ដូចជាក្រុមហ៊ុនដែលមានអាជីវកម្មពាក់ព័ន្ធនានាមកធ្វើការរួមគ្នាដើម្បីលើកកម្ពស់ស្តង់ដារវិស័យនេះ។ លោកEvengroenបានមានប្រសាសន៍មកកាន់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំតាមសារអេឡិចត្រូនិចថា៖«យើងកំពុងស្វែងរកអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់និងមានការតាំងចិត្តខ្ពស់ដើម្បីចូលរួមជាមួយយើងក្នុងការបង្កើតឱកាសសម្រាប់សមាជិកនិងឧស្សាហកម្ម[សំណង់និងអចលនទ្រព្យ]ទាំងមូល។ ជាមួយនឹងទស្សនវិស័យសុទិដ្ឋិនិយមចំពោះវិស័យនេះនិងព្រមទាំងឱកាសជាច្រើនដែលនឹងកើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះដូចជាការសាងសង់គម្រោងដីធ្លីជាដើមនោះ លោក Evengroenមានទំនុកចិត្តថាផលិតផលគុណភាពខ្ពស់នឹងលេចចេញឡើងជាបន្តបន្ទាប់ ។ លោកបានឲ្យដឹងយ៉ាងដូច្នេះថា៖ «វិស័យដីឡូតិ៍ ខុនដូ បូរី និងការអភិវឌ្ឍន៍ដទៃទៀតកំពុងចាប់ផ្តើមលេចចេញជារូបរាងហើយមានមនុស្សកាន់តែច្រើនទាំងនៅក្នុងប្រទេសកម្ពុជាក៏ដូចជាមកពីក្រៅប្រទេសផងដែរចង់ចូលរួមប្រឡូកក្នុងវិស័យនេះ»។ លោកក៏បានបន្ថែមទៀតថា៖«នេះក៏នឹងបង្កើតឱកាសដ៏ធំធេងព្រមទាំងការទទួលខុសត្រូវសម្រាប់ទីផ្សារដើម្បីធ្វើឲ្យប្រាកដថាយើងផ្តល់គុណភាពខ្ពស់ សេវាកម្មដ៏អស្ចារ្យ ព្រមទាំងចែករំលែកចំណេះដឹងនិងឱកាសដែលនឹងផ្តល់ផលប្រយោជន៍ទាំងអស់គ្នា»។ ដោយមានគោលដៅលើកកម្ពស់មុខជំនួញរវាងកម្ពុជានិងសហរដ្ឋអាមេរិក បច្ចុប្បន្ននេះក្រុមធុរកិច្ចAmCham មានសមាជិកជិត ១៥០ នាក់។
អានបន្ថែម