កូរ៉េដាក់បង្ហាញនូវកាមេរ៉ាសុវត្ថិភាព CCTV និងបច្ចេកវិទ្យាគ្រប់គ្រងចំណតថ្មីបំផុតនៅកម្ពុជា

នៅក្នុងពិភពបច្ចេកវិទ្យានាសតវត្សទី២១ទៅហើយ ហេតុអ្វីត្រូវប្រើមនុស្សដើម្បីគ្រប់គ្រងប្រព័ន្ធសន្តិសុខ និងប្រព័ន្ធចំណតទៀតនោះ? វាដល់ពេលហើយដែលត្រូវឈប់ប្រើប្រព័ន្ធគ្រប់គ្រងចំណតបែបចាស់ដែលប្រើបុគ្គលិកជាច្រើនឲ្យឈរនៅច្រកទ្វាររង់ចាំផ្តល់សំបុត្រទៅឲ្យគ្រប់យានយន្តដែលចូលក្នុងអគារ។ ប្រព័ន្ធគ្រប់គ្រងចំណតអាចមានភាពងាយស្រួលជាងមុនច្រើន តាមរយៈការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិឆ្លាតវៃ ដែលដំណើរការដោយមិនចាំបាច់ប្រើកម្លាំងមនុស្ស។ មើលទៅហាក់ដូចជាបច្ចេកវិទ្យានេះត្រូវបានប្រើតែនៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ប៉ុណ្ណោះ ប៉ុន្តែការពិតទៅនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដែលវិស័យសំណង់និងអចលនទ្រព្យកំពុងតែរីកចម្រើនខ្លាំងដូចជាប្រទេសកម្ពុជា ក៏មានប្រើសេវាកម្មនេះអស់រយៈពេលជាង៥ឆ្នាំមកហើយ តាមរយៈក្រុមហ៊ុនកូរ៉េ GENTOP Inc ។ ប្រព័ន្ធគ្រប់គ្រងចំណតរបស់ក្រុមហ៊ុន GENTOP ជាប្រព័ន្ធគ្រប់គ្រងចំណតដែលលោកអ្នកមិនបាច់មានការព្រួយបារម្ភ និងមានមុខងារពេញលេញសម្រាប់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ទោះបីមានបុគ្គលិកគ្រប់គ្រងចំនួនតិចក៏ដោយ។ ប្រព័ន្ធនេះអាចធ្វើឲ្យប្រសើរ ស្របតាមបរិស្ថានចំណតដែលធ្វើឲ្យការទំនាក់ទំនងអាចធ្វើបានរវាងយានយន្តដែលចូល ឬចេញពីអគារ។ សេវាកម្មដ៏សំខាន់មួយទៀតដែល GENTOP បាននាំយកមកក្នុងប្រទេសកម្ពុជាគឺប្រព័ន្ធកាមេរ៉ាសុវត្ថិភាព CCTV ។ លក្ខណៈពិសេសដែលធ្វើឲ្យ GENTOP ខុសពីក្រុមហ៊ុនផ្តល់សេវាស្រដៀងគ្នាផ្សេងទៀតនោះគឺប្រព័ន្ធឃ្លាំមើលទ្វេទិស និងប្រព័ន្ធឃ្លាំមើលមិនប្រើមនុស្ស ដែលអាចឲ្យអ្នកប្រើប្រាស់ធ្វើការគ្រប់គ្រងប្រព័ន្ធដោយខ្លួនឯង ប្រកបដោយប្រសិទ្ធភាព និងងាយស្រួល។ ប្រព័ន្ធឃ្លាំមើលទ្វេទិសគឺជាប្រព័ន្ធមួយដែលត្រូវបានដំឡើងនៅក្នុងទិសដៅទាំងពីរដោយដាក់បញ្ចូលនូវកាមេរ៉ាថតពីរក្នុងឧបករណ៍តែមួយ ហើយបែរមុខទៅរកផ្លូវ ដកចេញនូវរូបភាពដែលមិនច្បាស់ក្នុងតំបន់ដែលពិនិត្យស្វែងរក ព្រមទាំងអាចថតទុកជាលក្ខណៈពណ៌ធម្មជាតិផងដែរ។ ប្រព័ន្ធនេះអាចថតបាននូវស្លាកលេខរថយន្តទាំងផ្នែកខាងមុខនិងខាងក្រោយក្នុងពេលតែមួយ ដើម្បីបង្កើនប្រសិទ្ធភាពនៃការបង្ការបទល្មើស។ ប្រព័ន្ធឃ្លាំមើលមិនប្រើមនុស្ស គឺជាប្រព័ន្ធមួយដែលត្រូវបានរចនាឡើងដើម្បីបង្ការនូវគ្រោះថ្នាក់ និងកត្តាហានិភ័យផ្សេងៗ។ ប្រព័ន្ធនេះអាចដំឡើងនៅក្នុងទីតាំងផ្សេងៗរួមមានការិយាល័យ ទីតាំងសាធារណៈ និងហាងលក់ទំនិញធម្មតា ដើម្បីជួយការពារទ្រព្យសម្បត្តិ និងការរស់នៅ ដោយតភ្ជាប់ជាមួយនឹងប្រព័ន្ធឲ្យសញ្ញាអគ្គីភ័យ។ ក្រៅពីសេវាកម្មសំខាន់ៗទាំងពីរនេះ ក្រុមហ៊ុន GENTOP ក៏ផ្តល់ជូននូវសេវាកម្មផ្សេងទៀតរួមមាន ឧបករណ៍ផ្សព្វផ្សាយ […]

អាន​បន្ថែម

ពិព័រណ៍សំណង់និងអចលនទ្រព្យកម្ពុជា ត្រឡប់មកវិញក្នុងខែវិច្ឆិកា

ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា ដែលជាពិព័រណ៍ឧស្សាហកម្មសំណង់ធំបំផុតនៅកម្ពុជា គ្រោងនឹងត្រឡប់មកវិញជាលើកទី៥ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ នៅឯមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។

អាន​បន្ថែម

សមាគមអ្នកសាងសង់កម្ពុជាចូលរួមវេទិកាកិច្ចសហប្រតិបត្តិការឧស្សាហកម្មតុបតែងលម្អ

សមាគមអ្នកសាងសង់កម្ពុជាបានចូលរួមវេទិកាសហប្រតិបត្ដិការឧស្សាហកម្មតុបតែងលម្អនិងគ្រឿងសង្ហារឹមចិន-អាស៊ាន (China-ASEAN Decoration & Upholstery Industry Cooperation Forum)

អាន​បន្ថែម

សេចក្តីណែនាំខ្លីៗអំពី REITs និងអនាគតរបស់ REITs នៅក្នុងប្រទេសកម្ពុជា

ទម្រង់បែបបទនិងវិធានទាក់ទងនឹង REITs មានលក្ខណៈខុសៗគ្នាទៅតាមដែនសមត្ថកិច្ចនីមួយៗ។ នៅសហរដ្ឋអាមេរិក REITs អាចទទួលបានការអនុគ្រោះពន្ធពិសេសរយៈពេលវែង

អាន​បន្ថែម

តើស្ពាន និងផ្លូវថ្នល់ណាខ្លះដែលប្រជាពលរដ្ឋអាចធ្វើដំណើរដោយមិនចាំបាច់បង់ប្រាក់

ដើម្បីជួយកាត់បន្ថយចំណាយរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានធ្វើការដកហូតហេដ្ឋារចនាសម្ព័ន្ធនានាដូចជា ស្ពាន និងផ្លូវថ្នល់ពីក្រុមហ៊ុនឯកជន។ នេះបើយោងតាមការចងក្រងពិសេសរបស់ បណ្តាញសារព័ត៌មាន Fresh News។ យោងតាមប្រភពដដែលបានឲ្យដឹងថា រាជរដ្ឋាភិបាលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានធ្វើការដកហូតផ្លូវជាតិលេខ៤ ផ្លូវវេងស្រេង ផ្លូវសូឡា ឬ ផ្លូវ ៣៧១ ផ្លូវ ២០០៤ ឬផ្លូវមៃដា ស្ពានកោះកុង និងស្ពានព្រែកព្នៅ ដើម្បីដាក់ឲ្យប្រើប្រាស់ជាសាធារណៈដែលមិនតម្រូវឲ្យប្រជាពលរដ្ឋធ្វើការបង់ប្រាក់រាល់ពេលឆ្លងកាត់កន្លែងទាំងអស់នេះដូចកាលពីមុនទៀតឡើយ។ ជាក់ស្តែងណាស់ផ្លូវជាតិលេខ៤ ត្រូវបានដកហូតពីក្រុមហ៊ុន AZ Distribution Co., Ltd. កាលពីខែមករា ឆ្នាំ២០១៦ ផ្លូវវេងស្រេងក៏ត្រូវបានដកហូតពីក្រុមហ៊ុនឯកជន កាលពីចុងឆ្នាំ ២០១៥ ចំណែកឯផ្លូវ២០០៤ និងផ្លូវសូឡាត្រូវបានដកហូតឡើងវិញកាលពីចុងខែឧសភា ឆ្នាំ២០១៥ក។ ដោយឡែក បើយើងក្រឡែកទៅមើលហេដ្ឋារចនាសម្ព័ន្ធស្ពានវិញ រាជរដ្ឋាភិបាលក៏បានធ្វើការដកហូតស្ពាន និងផ្លូវលីយ៉ុងផាត់ព្រែកព្នៅដើម្បីឲ្យប្រជាពលរដ្ឋប្រើប្រាស់ដោយមិនចាំបាច់បង់ប្រាក់ចាប់តាំងពីខែតុលា ឆ្នាំ២០១៧។ ទន្ទឹមនឹងនេះដែរ ស្ពានកោះកុងដែលតភ្ជាប់ពីខេត្តកោះកុងទៅប្រទេសថៃត្រូវបានដាក់ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃកាលខែវិច្ឆិកា ឆ្នាំ២០១៧កន្លងមកនេះ។ ទាំងអស់នេះ គឺជាសមិទ្ធផលដែលរាជរដ្ឋាភិបាលបានផ្តល់ជូនប្រជាពលរដ្ឋដើម្បីសម្រួលដល់ការចំណាយក៏ដូចជារួមចំណែកក្នុងការលើកកម្ពស់កំរិតជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។

អាន​បន្ថែម

រដ្ឋាភិបាលព្រមព្រៀងជួលដីតាមដងទន្លេសាបអោយចិនរយៈពេល៥០ឆ្នាំ

កំពង់ផែស្វយ័តភ្នំពេញកាលពីថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ២០១៨ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីសេចក្តីសម្រេចជួលដីតាមដងទន្លេសាបចាប់ពីស្ពានជ្រោយចង្វាររហូតដល់ផ្សាររាត្រីទៅអោយក្រុមហ៊ុនចិនដើម្បីអភិវឌ្ឍន៍ទីតាំងនេះ

អាន​បន្ថែម

ក្រុមហ៊ុនយក្សចិនត្រៀមថវិកាជាង ៦ពាន់លានដុល្លារលើគម្រោងអភិវឌ្ឍន៍ ១០ឆ្នាំ នៅកម្ពុជា

ក្រុមហ៊ុនអចលនទ្រព្យយក្សចិន Prince Real Estate Group (Cambodia) កាលពីថ្មីៗនេះ បានបង្ហាញពីផែនការអភិវឌ្ឍន៍មេរយៈពេល ១០ ឆ្នាំរបស់ខ្លួននៅកម្ពុជា ដោយគ្រោងនឹងបណ្ដាក់ទុនប្រមាណជាង ៦ពាន់លានដុល្លារអាមេរិក

អាន​បន្ថែម

ចិននិងបារាំងគ្រោងនឹងសាងសង់អគារបៃតងរុំព័ទ្ធដោយសារាយធម្មជាតិ

ក្រុមហ៊ុនស្ថាបត្យកម្ម XTU Architects ដែលមានមូលដ្ឋាននៅប្រទេសបារាំង កាលពីថ្មីៗនេះ បានបង្ហាញនូវប្លង់គម្រោងអគារបៃតងដ៏ធំមួយរបស់ខ្លួនឈ្មោះថា “FrenchDreamTowers” ដែលគ្រោងនឹងសាងសង់នៅក្នុងទីក្រុងហាងចូវ ប្រទេសចិន ក្នុងគោងបំណងដើម្បីបង្អួតពិភពលោកនូវបច្ចេកវិទ្យាដ៏ទំនើបនៃស្ថាបត្យកម្មបែបបៃតង ក៏ដូចជាបង្ហាញនូវកិច្ចសហប្រតិបត្តការដ៏ស្អិតរមួតរវាងប្រទេសបារាំងនិងប្រទេសចិនផងដែរ។ ចំណុចដែលធ្វើអោយអគារ FrenchDreamTowers មានភាពលេចធ្លោនិងពិសេសខុសពីអគារដទៃគឺ ទី១_បច្ចេកវិទ្យានៃការដាំសារាយបៃតង (Microalgae) នៅផ្នែកខាងក្រៅហ៊ុមព័ទ្ធជុំវិញអគារដើម្បីកាត់បន្ថយកំដៅនិងការប្រើប្រាស់ថាមពលក្នុងអគារ និង ទី២_ការប្រើប្រាស់បច្ចេកវិទ្យា blockchain-monitored (Artificial Intelligent និង Internet-of-Things) ដើម្បីគ្រប់គ្រងគុណភាពខ្យល់ ក៏ដូចជាការគ្រប់គ្រងបម្រើបម្រាស់អគ្គិសនីនិងថាមពលនៅផ្នែកខាងក្នុងអគារ។ ការសាងសង់អគារបៃតងមួយនេះគឺផ្អែកទៅលើទស្សនៈសំខាន់ៗបីគឺ ការដោះស្រាយបញ្ហាកបម្រែបម្រួលប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តភាព និងការប្រើប្រព័ន្ធទឹកអោយមានប្រសិទ្ធភាព។ ប្លង់អគារ FrenchDreamTowers ត្រូវបានរចនាឡើងដោយរួមបញ្ចូលគ្នារវាងមនុស្សនិងធម្មជាតិ ដោយបូកបញ្ចូលនូវប្រវត្ដិសាស្ដ្រចិន សម្លៀកបំពាក់ប្រេនដ៏ល្បីល្បាញរបស់បារាំង Haute-Couture និងធម្មជាតិ ។ ដូច្នេះរូបរាងនៃអាគារនេះ អាចមើលឃើញស្រដៀងនឹង រ៉ូបមនុស្សស្រីដែលកំពុងបង្វិលខ្លួន ដំបូលប្រាសាទ ឬស្រទាប់ផ្កាលីលីផ្កាប់ចុះក្រោម។ លើសពីនេះ អគារមួយនេះនឹងត្រូវបានបំពាក់ដោយប្រព័ន្ធ Phytoremediation និងប្រព័ន្ធ Aquaponics ដែលជាប្រព័ន្ធជីវម៉ាសដែលប្រើរុក្ខជាតិនិងត្រីដើម្បីកំចាត់សារធាតុកខ្វក់នៅក្នុងដី ទឹក និងខ្យល់។ ដូច្នេះនៅចំកណ្ដាលអគារនឹងមានជាអាងស្តុកទឹកមួយដែលមានដាំរុក្ខជាតិនៅជុំវិញដើម្បីជួយលុបបំបាត់សារធាតុពុល ក៏ដូចជាបង្កើនភាពស្រស់បំព្រងដល់អ្នករស់នៅក្នុងអគារ។ អគារ FrenchDreamTowers […]

អាន​បន្ថែម

សមិទ្ធផលហេដ្ឋានរចនាសម្ព័ន្ធថ្មីមួយទៀតបានលេចមុខក្នុងខេត្តកំពង់ចាម

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៨បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលក្រួសក្រហមក្នុងខេត្តកំពង់ចាម។ ផ្លូវក្រាលក្រួសក្រហមខាងលើនេះមានប្រវែង ៣,៥៥គីឡូម៉ែត្រ ទំហំខ្នងលើ ៦ម៉ែត្រ មានបង្កប់លូប្រអប់ ១កន្លែង និងលូមូល ៥កន្លែង ឆ្លងកាត់ភូមិអង ភូមិគូ និងភូមិកោះតាភេម ក្នុងឃុំត្រពាំងព្រះ នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ជាការពិតណាស់ផ្លូវលំមួយនេះគឺសបញ្ជាក់អំពីសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ជូនហេដ្ឋានរចនាសម្ព័ន្ធល្អប្រសើរ សម្រាប់ការធ្វើដំណើរ និងការប្រកបអាជីវកម្មផ្សេងៗរបស់ប្រជាពលរដ្ឋ។ ក្នុងឱកាសនេះផងដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា៖ «គម្រោងសាងសង់ផ្លូវលំនេះគឺស្របតាមគោលនយោបាយអភិវឌ្ឍន៍ភូមិ/ឃុំ របស់រាជរដ្ឋាភិបាល សំដៅចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន»។ ជាការកត់សម្គាល់ រាជរដ្ឋាភិបាលកម្ពុជា បានកសាងផ្លូវនៅតាមទីប្រជុំជន និងតាមតំបន់ដាច់ស្រយាលប្រមាណ ៤ម៉ឺនគីឡូម៉ែត្រ ផ្លូវជាតិ និងផ្លូវខេត្តសរុបជាង ២ម៉ឺនគីឡូម៉ែត្រ គ្រឹះស្ថានអប់រំជាតិ ១ម៉ឺនកន្លែង និងមូលដ្ឋានសុខាភិបាលសាធារណៈ (មន្ទីរពេទ្យបង្អែក បុស្តិ៍សុខភាព និងមណ្ឌលសុខភាព) សរុបជាង ២ពាន់កន្លែង។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាលបានតភ្ជាប់អគ្គិសនី ទៅកាន់លំនៅដ្ឋានប្រជាពលរដ្ឋជាង ៨០ ភាគរយ នៃភូមិទាំងអស់ […]

អាន​បន្ថែម

CBRE: ការផ្គត់ផ្គង់ខុនដូនៅភ្នំពេញបានកើនឡើង ២០ ភាគរយ ក្នុងត្រីមាសទី២

នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០១៨ ការផ្គត់ផ្គង់ខុនដូនៅភ្នំពេញបានកើនឡើងដល់ទៅ ២០ ភាគរយ បើធៀបទៅនឹងត្រីមាសទី ១ ដែលធ្វើអោយការផ្គត់ផ្គង់ខុនដូសរុបនៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្នមានចំនួនរហូតដល់ទៅ ១១ ៨៣០ យូនីត។

អាន​បន្ថែម

ឯ.ឧ. គង់ វិបុល៖ ការប្រមូលពន្ធបន្តកើនឡើងជាពិសេសវិស័យសំណង់និងអចលនទ្រព្យ

ការប្រមូលចំណូលពន្ធក្នុងរយៈពេល៦ ខែ ដំបូងបានសម្រេចរហូតដល់ ៦១,២៨ ភាគរយនៃផែនការប្រចាំឆ្នាំដោយក្នុងនោះការប្រមូលពន្ធទៅលើវិស័យអចលនទ្រព្យនឹងសំណង់មានការកើនឡើងយ៉ាងគួរអោយកត់សម្គាល់។ នេះបើយោងតាមឯកឧត្តម គង់ វិបុល

អាន​បន្ថែម

ផ្លូវក្រវាត់ក្រុងទី៣ ត្រូវបានចុះហត្ថលេខាហើយគ្រោងនឹងសាងសង់ក្នុងរយៈពេល៣ខែទៀត

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានជាមួយធនាគារនីហរ័ណអាហរ័ណចិនសំរាប់គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ក្នុងទឹកប្រាក់ចំនួន ២៥៩លានដុល្លារអាមេរិក នេះបើយោងតាមការចេញផ្សាយ

អាន​បន្ថែម