ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់កម្ចី៧០លានដុល្លារអាមេរិកសម្រាប់អភិវឌ្ឍផ្លូវជាតិលេខ១និ�

ធនាគារអភិវឌ្ឍន៍អាស៊ីបានសម្រេចផ្តល់កម្ចីប្រមាណជា ៧០ លានដុល្លារអាមេរិកសម្រាប់គម្រោងលើកកម្រិតនិងថែទាំផ្លូវជាតិលេខ១និងលេខ៦ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនចុះផ្សាយកាលពីថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨ ។ កម្ចីដែលត្រូវបានបែកចែកជាបីកញ្ចប់ខាងលើនេះគឺនឹងប្រើប្រាស់សម្រាប់គម្រោងកែលម្អបណ្តាញផ្លូវថ្នល់ជាតិលេខ១ ពីចំណុចតំបន់អ្នកលឿងដលបាវិត។ សម្រាប់ផ្លូវជាតិលេខ ៦វិញគឺចាប់ ពីចំណុចតំបន់ក្រុងសៀមរាបដល់ក្រឡាញ់។ គម្រោងកែលម្អទាំងនេះគឺនឹងមានប្រវែងសរុបចំនួន ១៤៥.៥៨ គីឡូម៉ែត្រ។

អាន​បន្ថែម

ប្រជាជនទាំងអស់គ្នាអាចចូលរួមលើកកម្ពស់គុណភាពសំណង់ផ្លូវតាមរយៈកម្មវិធីទូរស័ព្ទថ្មី

ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨ បានបើកទំព័រប្រវត្តិសាស្ត្រប្រកបដោយមោទភាពថ្មីមួយទៀតគឺការធ្វើឲ្យប្រសើរឡើងគុណភាពសំណង់ផ្លូវតាមរយៈការដាក់ឲ្យប្រើប្រាស់កម្មវិធីទូរស័ព្ទដៃដ៏ឆ្លាតវៃថ្មីឈ្មោះថា Road Care ។ កម្មវិធីទូរស័ព្ទ Road Care គឺជាកម្មវិធីថែទាំផ្លូវដំបូងបង្អស់នៅក្នុងពិភពលោកដែលបានបង្កើត ឡើងដោយជនជាតិខ្មែរក្រោមយុទ្ធនាការ ១០០ថ្ងៃ ដែលបានដាក់ចេញដោយក្រសួងសាធារណការ។ កម្មវិធីនេះគឺអនុញ្ញាតឲ្យប្រជាជនទាំងអស់គ្នាចូលរួមលើកកម្ពស់គុណភាព សំណង់ផ្លូវតាមរយៈការបញ្ចូលកម្មវិធីនេះទៅក្នុងទូរស័ព្ទដៃរបស់ខ្លួនដើម្បីធ្វើការរាយការណ៍ពីបញ្ហាផ្លូវខូចនៅទូទាំងប្រទេសកម្ពុជា។ តាមរយៈកម្មវិធីនេះ ប្រជាជនទាំងអស់គ្នាអាចធ្វើការថតជារូបភាពឬវិដេអូបង្ហាញអំពី បញ្ហាផ្លូវខូចឬផ្លូវសំបុកមាន់ចូលទៅក្នុងកម្មវិធីនេះដើម្បីឲ្យមន្ត្រីជំនាញចាត់វិធានការជួសជុលឬសាងសង់ផ្លូវដែលកំពុងមានបញ្ហានេះជាបន្ទាន់។ បន្ទាប់ពីទទួលបានទិន្នន័យស្តីអំពីបញ្ហាផ្លូវរួចមក មន្ត្រីជំនាញទាំង២៥នាយកដ្ឋាននៅទូទាំងប្រទេសនឹងចាត់វិធានការឲ្យបានលឿនជាទីបំផុតទៅតាមទីតាំងជាក់លាក់នៃផ្លូវដែលត្រូវបានបង្ហាញដោយកម្មវិធីដ៏ឆ្លាតវៃមួយនេះ។ ប្រជាជនទាំងអស់គ្នាអាចធ្វើការទាញយកនិងប្រើប្រាស់កម្មវិធី Road Care ពី App Store សម្រាប់ទូរស័ព្ទ iPhone និង Play Store សម្រាប់ទូរស័ព្ទដែលប្រើប្រាស់កម្មវិធី Android ដូចជាទូរស័ព្ទ Samsong ជាដើមចាប់ពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៨ នេះតទៅ។

អាន​បន្ថែម

គម្រោងអភិវឌ្ឍន៍ចម្រុះដែលផ្សារភ្ជាប់ជាមួយបរិកាសធម្មជាតិនឹងផុសឡើងនៅលើវិថីម៉ៅសេទ�

ទន្ទឹមនឹងមានកំណើនសំណង់ពាសពេញរាជធានីភ្នំពេញ ការរចនាសំណង់អគារប្រកបដោយនិរន្តរភាពជាមួយនឹងបរិកាសបែបធម្មជាតិបាននិងកំពុងក្លាយជានិន្នាការថ្មីនៃវិស័យសំណង់នៅកម្ពុជា។ និន្នាការថ្មីនេះទៀតសោតបានឆ្លុះបញ្ចុំងតាមរយៈវត្តមាននៃគម្រោងអភិវឌ្ឍន៍ចម្រុះថ្មីមួយឈ្មោះថា The Point ដែលត្រូវបានរចនាឡើងដោយការបញ្ចូលគោលគំនិតធម្មជាតិជាមួយនឹងមុខងារផ្សេងទៀតនៃការកសាងទីក្រុងធម្មជាតិដ៏ទំនើប។

អាន​បន្ថែម

ធនាគារអភិវឌ្ឍន៍អាស៊ីសម្រេចផ្តល់ជំនួយដល់យុវជនកម្ពុជាសម្រាប់ជំនាញសំណង់

ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ីADB បានសម្រេចបន្តផ្តល់ជំនួយបន្ថែមទៀតសម្រាប់យុវជនទៅលើមុខជំនាញដែលកំពុងមានសក្តានុពលជាពិសេសជំនាញផ្នែកសំណង់។ នេះបើយោងតាមការចុះផ្សាយនៅលើទំព័រហ្វ៊េសប៊ុករបស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨។

អាន​បន្ថែម

ក្រុមហ៊ុនសិង្ហបុរីបានលុបចោលគម្រោងសណ្ឋាគារដំបូងបង្អស់របស់ខ្លួន

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីឈ្មោះថា Hong Lai Huatបានសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងទិញ

អាន​បន្ថែម

ក្រុមហ៊ុនអាមេរិកបានចូលរួមប្រកួតប្រជែងគម្រោងប្លង់ស្ថាបត្យកម្មលំនៅដ្ឋានតម្លៃសម�

លំនៅដ្ឋានតម្លៃសមរម្យបាននិងកំពុងក្លាយជាទិសដៅសំខាន់មួយរបស់ប្រទេសកម្ពុជាក្នុងការដោះស្រាយបញ្ហាកង្វះលំនៅដ្ឋានជូនប្រជាពលរដ្ឋដែលកាលពីប៉ុុន្មានខែមុនមកនេះ កម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិបានដាក់ចេញការប្រកួតប្រជែងរចនាប្លង់គម្រោងលំនៅដ្ឋានតម្លៃសមរម្យចំនួន ៣០០០ខ្នង សម្រាប់បុគ្គលិក-កម្មករ ដែលមានប្រាក់ចំណូលទាប។ ជាមួយគ្នានេះដែរ ថ្មីៗនេះក្រុមហ៊ុនស្ថាបត្យកម្មដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិកឈ្មោះថា qastic lab បានចូលរួមក្នុងការប្រកួតប្រជែងខាងលើជាមួយនឹងគម្រោងប្លង់ស្ថាបត្យកម្មប្រកបដោយភាពច្នៃប្រណីតខ្ពស់សាកសមរម្យសម្រាប់បរិកាសកម្ពុជាបំផុត។

អាន​បន្ថែម

ការពុះដីឡូតិ៍យ៉ាងគគ្រឹកគគ្រេងបានបង្កជាកង្វល់ដល់សេដ្ឋកិច្ចកម្ពុជា

ទោះបីជាអាជីវកម្មពុះដីឡូតិ៍កំពុងមានសក្តានុពលខ្លាំងយ៉ាងណាក៏ដោយ សកម្មភាពមួយនេះបាននិងកំពុងក្លាយជាកង្វល់មួយដល់ស្ថេរភាពហិញ្ញវត្ថុរបស់សេដ្ឋកិច្ចកម្ពុជា។

អាន​បន្ថែម

គម្រោងសាងសង់ប្រព័ន្ធលូទឹកកខ្វក់ក្រោមកម្ចីពីធនាគារពិភពលោកកំពុងដំណើរការទៅមុខ

គម្រោងសាងសង់ប្រព័ន្ធលូទឹកកខ្វក់ក្រោមកម្ចីពីធនាគារពិភពលោកកំពុងដំណើរការទៅមុខ នេះបើយោងតាមការចុះផ្សាយតាមទំព័រហ៊្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

អាន​បន្ថែម

ជប៉ុនសហការនិងប្រកួតប្រជែងជាមួយចិនដើម្បីក្តោបក្តាបឥទ្ធិពលហេដ្ឋារចនាសម្ព័ន្ធនៅ ការអភិវឌ្ឍន៍គម្រោង និងសំណង់ 07 ធ្នូ 2018 BMeters ជប៉ុនសហការនិងប្រកួតប្រជែងជាមួយចិនដើម្បីក្តោបក្តាបឥទ្ធិពលហេដ្ឋារចនាសម្ព័ន្ធនៅ ប្រទេសជប៉ុននិងចិនបានព្រមព្រៀងគ្នាបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកដែលមានការប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់អាស៊ីខណៈដែលប្រទេសជប៉ុនបានសន្យាជាឯកតោភាគីក្នុងការគាំទ្រដល់គម្រោងចំនួន១៥០គម្រោងនៅក្នុងតំបន់នេះដើម្បីរារាំងការត្រួតត្រារបស់ចិនតាមរយៈកម្មវិធីផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ (OBI)របស់ខ្លួន។ ប្រទេសទាំងពីរនេះគ្រោងនឹងព្រមព្រៀងគ្នាចូលរួមសហការបណ្តាក់ទុនទ្វេភាគីម្ខាង២០និងម្ខាង៣០សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកបន្ទាប់ពីភាគីទាំងពីរនេះបានប៉ះទង្គិចគ្នាជារឿយៗជុំវិញការដេញថ្លៃគម្រោងផ្លូវរថភ្លើងក្នុងតំបន់អាស៊ីនេះ។ ទន្ទឹមនឹងនេះដែរ នៅក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០នៅទីក្រុងតូក្យូក្នុងខែតុលាកន្លងទៅនេះជប៉ុនក៏បានយល់ព្រមផ្តល់មូលនិធិដល់គម្រោងអភិវឌ្ឍន៍ចំនួន១៥០គម្រោងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ទាំង៥ដែលចែករំលែកទន្លេមេគង្គជាមួយគ្នា។ លក្ខខណ្ឌដើម្បីទទួលបានការគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះគឺត្រូវបានអនុវត្តចំពោះប្រទេសថៃ វៀតណាម កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលប្រទេសទាំងនេះត្រូវគាំទ្រ«យុទ្ធសាស្ត្រឥណ្ឌូ – ប៉ាស៊ីហ្វិកសេរីនិងបើកចំហ» ដែលត្រូវបានផ្សព្វផ្សាយដោយរដ្ឋាភិបាលជប៉ុននិងអាមេរិក។ សេចក្តីថ្លែងការណ៍រួមមួយធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលបានថ្លែងយ៉ាងដូច្នេះថា៖«វាចាំបាច់ណាស់ក្នុងការជំរុញរចនាសម្ព័ន្ធឧស្សាហកម្មនិងកែលម្អតម្លៃបណ្តាញសង្វាក់នៅក្នុងនិងក្រៅតំបន់មេគង្គ»។ Lychhuong Construction & Import Export Co., Ltd. Related News ក្រុមហ៊ុន ZHENG HENG និង Cushman & Wakefield ក្លាយដៃគូយុទ្ធសាស្�… 05 04 2019 ស្ពានជ្រោយចង្វារចាស់តម្លៃ៣៣លានដុល្លារដាក់�… 03 04 2019 ព្រលានយន្តហោះភ្នំពេញថ្មីនឹងចាប់ផ្តើមសាងសង�… 17 03 2019 សារព័ត៌មានបរទេស៖ តើគម្រោងតារាសាគរនៅកោះកុងប�… 05 03 2019 ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ នឹងបើក�… 05 03 2019

ប្រទេសជប៉ុននិងចិនបានព្រមព្រៀងគ្នាបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកដែលមានការប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់អាស៊ីខណៈដែលប្រទេសជប៉ុនបានសន្យាជាឯកតោភាគីក្នុងការគាំទ្រដល់គម្រោងចំនួន១៥០គម្រោងនៅក្នុងតំបន់នេះដើម្បីរារាំងការត្រួតត្រារបស់ចិនតាមរយៈកម្មវិធីផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ (OBI)របស់ខ្លួន។ ប្រទេសទាំងពីរនេះគ្រោងនឹងព្រមព្រៀងគ្នាចូលរួមសហការបណ្តាក់ទុនទ្វេភាគីម្ខាង២០និងម្ខាង៣០សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកបន្ទាប់ពីភាគីទាំងពីរនេះបានប៉ះទង្គិចគ្នាជារឿយៗជុំវិញការដេញថ្លៃគម្រោងផ្លូវរថភ្លើងក្នុងតំបន់អាស៊ីនេះ។ ទន្ទឹមនឹងនេះដែរ នៅក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០នៅទីក្រុងតូក្យូក្នុងខែតុលាកន្លងទៅនេះជប៉ុនក៏បានយល់ព្រមផ្តល់មូលនិធិដល់គម្រោងអភិវឌ្ឍន៍ចំនួន១៥០គម្រោងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ទាំង៥ដែលចែករំលែកទន្លេមេគង្គជាមួយគ្នា។ លក្ខខណ្ឌដើម្បីទទួលបានការគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះគឺត្រូវបានអនុវត្តចំពោះប្រទេសថៃ វៀតណាម កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលប្រទេសទាំងនេះត្រូវគាំទ្រ«យុទ្ធសាស្ត្រឥណ្ឌូ – ប៉ាស៊ីហ្វិកសេរីនិងបើកចំហ» ដែលត្រូវបានផ្សព្វផ្សាយដោយរដ្ឋាភិបាលជប៉ុននិងអាមេរិក។ សេចក្តីថ្លែងការណ៍រួមមួយធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលបានថ្លែងយ៉ាងដូច្នេះថា៖«វាចាំបាច់ណាស់ក្នុងការជំរុញរចនាសម្ព័ន្ធឧស្សាហកម្មនិងកែលម្អតម្លៃបណ្តាញសង្វាក់នៅក្នុងនិងក្រៅតំបន់មេគង្គ»។

អាន​បន្ថែម

រោងចក្រសម្ភារសំណង់ថ្មីរបស់ជីបម៉ុងបង្ហាញពីមហិច្ឆតាលើកមុខមាត់វិស័យឧស្សាហកម្មរបស�

ក្រុមហ៊ុនផ្នែកវិស័យសំណង់ដ៏ចំណាស់មួយនៅកម្ពុជាឈ្មោះថា ជីប ម៉ុង គ្រុប បានបង្ហាញពីមហិច្ឆតាលើកមុខមាត់វិស័យឧស្សាហកម្មរបស់ប្រទេសកម្ពុជាតាមរយៈការបង្តើតរោងចក្រថ្មីបន្ថែមទៀត។ កាលពីព្រឹកថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០១៨ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ដែលជាក្រុមហ៊ុនមួយរបស់ជីប ម៉ុង គ្រុប បានបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រចំនួនពីរគឺរោងចក្រផលិតក្បឿងនិងទុយោដែលមានទីតាំងស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

អាន​បន្ថែម

គម្រោងនៅទួលគោករបស់អ្នកឧកញ៉ាគិតម៉េងជាមួយក្រុមហ៊ុនសឹង្ហបុរីចុះហត្ថលេខាជាផ្លូវ

គម្រោងអភិវឌ្ឍន៍ចម្រុះនៅខណ្ឌទួលគោករបស់អ្នកឧកញ៉ាគិតម៉េងជាមួយនឹងក្រុមហ៊ុនសឹង្ហបុរីត្រូវបានចុះហត្ថលេខាជាផ្លូវការហើយ។

អាន​បន្ថែម

ផ្សារទំនើបដំបូងបង្អស់នៅខេត្តព្រះសីហនុលេចចេញជារូបរាងហើយ

ស្របពេលដែលសំណង់អគារតូចធំបានរីកលូតលាស់ពាសពេញទីក្រុង សំណង់ផ្សារទំនើបដំបូងបង្អស់ក្នុងខេត្តព្រះសីហនុបាននិងកំពុងលេចចេញជារូបរាងហើយ។

អាន​បន្ថែម