អស្ចារ្យ! ចិននឹងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនក្រោមសមុទ្រ

ដើម្បីពង្រីកសក្តានុពលទេសចរណ៍និងពាណិជ្ជកម្ម ប្រទេសចិននឹងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនក្រោមសមុទ្រដែលនឹងតភ្ជាប់ទីក្រុង Shanghai នឹងZhoushan នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ CNN។ យោងតាមប្រភពដដែលបានឲ្យដឹងថា កាលពីចុងខែវិច្ឆិកាឆ្នាំ ២០១៨ កន្លងទៅនេះ រដ្ឋាភិបាលចិនបានផ្តល់ភ្លើងខៀវសម្រាប់គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនក្រោមសមុទ្រប្រវែងរហូតដល់ទៅ ៧៧ គីឡូម៉ែត្រ។ តាមការបញ្ជាក់ដដែល គម្រោងផ្លូវខាងលើនេះ គឺនឹងមានការសាងសង់ខ្សែរថភ្លើងថ្មីរហូតដល់ទៅ ៧០.៩២ គីឡូម៉ែត្ររួមបញ្ចូលទាំងខ្សែឆ្លងកាត់សមុទ្ររហូតដល់ទៅ ១៦.២ គីឡូម៉ែត្រដែលការសាងសង់នឹងចាប់ផ្តើមក្នុងឆ្នាំ២០១៩ហើយបញ្ចប់នៅត្រឹមឆ្នាំ ២០២៥។ បន្ថែមជាងនេះទៅទៀត ផ្លូវរថភ្លើងនេះគឺនឹងមានការសាងសង់ស្ថានីយថ្មីចំនួន ៤ និងការកែលម្អឡើងវិញស្ថានីយចាស់ចំនួនបី។ CNN បានបន្ថែមថាផ្លូវរថភ្លើងដែលតភ្ជាប់ពីតំបន់ Ningboឬ Yongនៃទីក្រុងShanghaiទៅកាន់ទីក្រុងZhoushanមួយនេះគឺនឹងមានល្បឿនរហូតដល់ទៅ ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោងដូច្នេះចំពោះការធ្វើដំណើរ៧៧គឺឡូ យើងត្រូវចំណាយពេលធ្វើដំណើរត្រឹមតែ១៨នាទីតែប៉ុណ្ណោះ។ គម្រោងសាងសង់ដ៏អស្ចារ្យមួយនេះទៀតសោតគឺនឹងចំណាយថវិការហូតដល់ទៅ ៣.៦ ពាន់លានដុល្លារអាមេរិកដើម្បីធ្វើឲ្យការធ្វើដំណើរទៅកំពង់ផែNingbo-Zhoushan ដែលមមាញឹកជាងគេក្នុងពិភពលោកមួយនេះមានភាពងាយស្រួល។

អាន​បន្ថែម

វិនិយោគិនដ៏ល្បីល្បាញនៅតែមានភាពជឿជាក់ខ្លាំងទៅលើវិស័យសំណង់នៅកម្ពុជា

ទោះបីជាការវិនិយោគទៅលើវិស័យសំណង់ក្នុងឆ្នាំ២០១៨មានការថយចុះក្តី អ្នកវិនិយោគដ៏ល្បីល្បាញមួយរូបផ្នែកសំណង់និងអចលនទ្រព្យនៅកម្ពុជានៅតែមានភាពជឿជាក់ខ្លាំងដដែលទៅលើវិស័យនេះ។ ក្នុងន័យនេះ ក្នុងកម្មវិធីពិព័រណ៍សំណង់ដែលរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជានាពេលថ្មីៗនេះអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) បានសម្តែងចំណាប់អារម្មណ៍យ៉ាងវិជ្ជមានចំពោះវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា។

អាន​បន្ថែម

ឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា ដាក់ចេញសំណើថ្មីដើម្បីលើកកម្ពស់ស្តង់ដារសំណង់

ដើម្បីលើកកម្ពស់ស្តង់ដារសំណង់នៅកម្ពុជាក៏ដូចជាបញ្ចៀសបញ្ហាជម្លោះនានា ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញសំណើចំនួនបីក្នុងឱកាសបើកសម្ពោធពិព័រណ៍សំណង់ដែលរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជាកាលពីថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅនេះ។

អាន​បន្ថែម

OCIC នឹងបង្កើតសួនសត្វដាយណូស័រសិប្បនិម្មិតដ៏ធំមួយនៅតំបន់ជ្រោយចង្វា

ដើម្បីទាក់ទាញអ្នកដំណើរឲ្យទៅកាន់តំបន់ទីក្រុងរណបជ្រោយចង្វា ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដែលដឹកនាំដោយអ្នកឧកញ្ញ៉ា ពុង ឃាវ សែ បាននិងកំពុងរៀបចំបង្កើតសួនសត្វដាយណូស័រសិប្បនិម្មិតដ៏ធំមួយ។ កាលពីថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨អ្នកឧកញ្ញ៉ា ពុង ឃាវសែ បានប្រាប់បណ្តាអ្នកសារព័ត៌មានក្នុងកម្មវិធីពិព័រណ៍សំណង់ដែលរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជាថាគម្រោងសាងសង់សួនសត្វដាយណូស័រសិប្បនិម្មិតខាងលើគឺនឹងគ្របដណ្តប់លើផ្ទៃដីប្រមាណជាង២០០ ហិកតាដែលនឹងរុំព័ទ្ធដោយទីក្រុងម្ហូបអាហារឫFood Palace។

អាន​បន្ថែម

កម្មវិធីពិព័រណ៍ឧស្សាហកម្មសំណង់ឆ្នាំ២០១៨បញ្ចប់ដោយជោគជ័យ

កម្មវិធីពិព័រណ៍ឧស្សាហកម្មសំណង់ឆ្នាំ២០១៨ ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នោះគឺបានបញ្ចប់ដោយជោគជ័យ។

អាន​បន្ថែម

ការប្រមូលផ្តុំធំបំផុតសម្រាប់ឧស្សាហកម្មសំណង់គឺនៅ MBAM OneBuild ២០១៨

ពិព័រណ៍បច្ចេកវិទ្យាសំណង់និងហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសម៉ាឡេស៊ីឈ្មោះថា(MBAMOneBuild)ដែលបានប្រារព្ធធ្វើឡើងក្រោមកិច្ចសហការជាមួយសមាគមស្ថាបនិកកំពូលម៉ាឡេស៊ី(MBAM)បានប្រព្រឹត្តិឡើងដោយជោគជ័យ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ ២០១៨នៅឯមជ្ឈមណ្ឌលសន្និបាតទីក្រុងកូឡាឡាំពួប្រទេសម៉ាឡេស៊ី។ នៅក្នុងឆ្នាំ២០១៨នេះ ពិព័រណ៍ MBAMOneBuild បានទាក់ទាញអ្នកទស្សនារាប់ពាន់នាក់មកពីស្ថាប័នរដ្ឋនិងឯកជនព្រមទាំងភ្ញៀវអន្តរជាតិមកពីប្រទេសអូស្ត្រាលី ជប៉ុន កម្ពុជា ម៉ាឡេស៊ី កូរ៉េ ម៉ូរីស ឥណ្ឌា និងប្រទេសជាច្រើនអ្នកបន្ថែមទៀត។ លើសពីនេះទៅទៀត ពិព័រណ៍នេះក៏ទទួលបានការផ្តល់មតិយោបល់យ៉ាងវិជ្ជមានពីអ្នកតាំងពិព័រណ៍ផងដែរដែលក្នងនោះប្រតិបត្តិការជំនួញជាច្រើនត្រូវបានផ្តួចផ្តើមក្នុងកំឡុងពេលនៃការតាំងពិព័រណ៍។ប្រតិបត្តិការជំនួញបន្ទាប់ពីរយៈបីថ្ងៃនេះគឺមានចំនួនប៉ាន់ស្មានប្រមាណជា ១០០ លាន រីងហ្គីត ឬស្មើទៅនឹងប្រមាណជា ២៤ លានដុល្លារអាមេរិក។

អាន​បន្ថែម

វិទ្យាស្ថានរបស់សឹង្ហបុរី RCA ប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សនុសិស្សនិងអ្នកបំរើការងារ

វិទ្យាស្ថានឯកទេសផ្នែកសំណង់និងអចលនទ្រព្យរបស់សឹង្ហបុរីឈ្មោះថា Royal Chartered Academy (RCA) បានប្រកាសផ្តល់អាហារូបករណ៍ជាដល់សិស្សនុសិស្សដែលទើបប្រលងថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៧ ២០១៨ព្រមទាំងអ្នកបំរើការងារក្នុងផ្នែកសំណង់និងអចលនទ្រព្យ។ យោងតាមការបញ្ជាក់ឲ្យដឹងពីវិទ្យាស្ថាន RCA នាពេលថ្មិៗនេះ កម្មវិធីអាហារូបករណ៍សម្រាប់បរិញ្ញាប័ត្ររងនេះគឺផ្តល់ជូនសម្រាប់សិស្សនុសិស្សដែលបានទទួលនិទ្ទេស A B និង C រហូតដល់ទៅ ១០០ ភាគរយនៃតម្លៃសម្រាប់ការសិក្សារសម្រាប់មុខជំនាញការគ្រង់គ្រងសំណង់និងការស្ទង់មតិបរិមាណឬហៅជាភាសារអង់គ្លេសថា Quantity Surveying ដែលជាមុខជំនាញថ្មីនិងមានសក្តានុពលដែលទើបនឹងមកដល់ប្រទេសកម្ពុជា។ សម្រាប់អ្នកបំរើការងារក្នុងផ្នែកសំណង់និងអចលនទ្រព្យដែលមានបំណងចង់ទទួលបានការបញ្ជាក់ពីរជំនាញនិងវិជាជីវៈរបស់ខ្លួននោះ វិទ្យាស្ថាន RCAក៏នឹងមានការផ្តល់អាហារូបករណ៍រហូតដល់ទៅ ៥០ ភាគរយផងដែរសម្រាប់អ្នកដែលទទួលបានជោគជ័យក្រោមការជ្រើសរើសរបស់វិទ្យាស្ថាន។ យ៉ាងណាមិញ ដើម្បីមានឱកាសទទួលបានអាហារូបករណ៍ខាងលើ សិស្សនុសិស្សនិងអ្នកបំរើការងារដែលមានចំណាប់អារម្មណ៍គឺអាចអញ្ជើញចូលរួមវគ្គណែនាំខ្លីស្តីអំពីលក្ខខណ្ឌដើម្បីទទួលបានអាហារូបករណ៍នេះក៏ដូចជាទទួលបានព័ត៌មានអំពីមុខជំនាញខាងលើ។ កម្មវិធីខាងលើនេះគឺនឹងប្រព្រឺត្តិទៅនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៨ ចាប់ពីម៉ោង ៣ ដល់ ម៉ោង ៥ ល្ងាចនៅឯវិទ្យាស្ថានRCA ដែលមានទីតាំងស្ថិតក្នងផ្សារស្ទឹងមានជ័យថ្មី។ បន្ថែមជាងនេះទៅទៀត វគ្គណែនាំខ្លីនេះទៀតសោតគឺនឹងមានការចូលរួមពីសំណាក់វាគ្មិនមកពីវិស័យអប់រំ សំណង់និងអចលនទ្រព្យដែលពួកគាត់នឹងធ្វើបទបង្ហាញពីការយល់ឃើញក៏ដូចជាចែករំលែកបទពិសោធរបស់ពួកគាត់ទាក់ទងទៅនឹងមុខជំនាញទាំងនេះនិងការងារសម្រាប់ជំនាញទាំងនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទាក់ទងទៅកាន់វិទ្យាស្ថានRCAដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ ០៧៧៣៧៧ ១៤៨ ឬ ០៩៦ ៩៩០ ៥៣១១។

អាន​បន្ថែម

ពិព័រណ៍ឧស្សាហកម្មសំណង់ដ៏ធំរបស់សមាគមអ្នកសាងសង់កម្ពុជាបានចាប់ផ្តើមហើយ

ការប្រារព្ធកម្មវិធីពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាប្រចាំឆ្នាំ២០១៨ បានចាប់ផ្តើមហើយ កាលពីព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមការចូលរួមពីគណៈប្រតិភូមកពីបណ្តាស្ថាប័នឯកជននិងរដ្ឋ។ ក្រោមការរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជាដែលដឹកនាំដោយអ្នកឧកញ៉ាពុងឃាវសែនោះ ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាបានបើកទំព័រជាថ្មីម្តងទៀត ហើយព្រឹត្តិការណ៍ឆ្នាំនេះទៀតសោត គឺកាន់តែមានភាពអធិកអធមជាងឆ្នាំមុនថែមទៀតផង។

អាន​បន្ថែម

គម្រោងសាងសង់អគារ Gold Tower 42 មិនមានការប្រែប្រួលអ្វីឡើយ

ក្រោយពេលទទួលបានការសង្គ្រោះឡើងវិញដោយមានកិច្ចសហការជាមួយក្រុមហ៊ុនចិន គម្រោងអគារដ៏ស្កឹមស្កៃGold Tower 42 ដែលត្រូវបានប្តូរឈ្មោះទៅជាGT42 នឹងមិនមានការប្រែប្រួលអ្វីនោះទេហើយការសាងសង់វិញនៅតែបន្តដដែល។ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ សហការីក្រុមហ៊ុនYon Woo Cambodiaដែលជាម្ចាស់អគារGT42 បានបញ្ជាក់តាមទូរសព្ទ័ប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំថា គម្រោងខាងលើគឺនៅតែបន្តដំណើរការជាធម្មតាទៅតាមផែនការរបស់ក្រុមហ៊ុន។

អាន​បន្ថែម

វិស័យសំណង់និងអចលនទ្រព្យបន្តបង្កហានិភ័យក្នុងវិស័យហិញ្ញវត្ថុនៅកម្ពុជា

ស្របពេលដែលសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើនរហូតដល់ទៅ ៧,១ ភាគរយក្នុងឆ្នាំ២០១៨នេះ វិស័យសំណង់និងអចលនទ្រព្យគឺបន្តបង្កហានិភ័យដល់វិស័យហិញ្ញវត្ថុ នេះបើយោងតាមការព្យាករណ៍របស់ធនាគាពិភពលោក។ ក្នុង«របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា»ចេញកាលពីព្រឹកថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ធនាគាពិភពលោកបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«ហានិភ័យនានាក្នុងវិស័យហិរញ្ញវត្ថុបន្តកើនឡើងវានឹងពាក់ពន្ធ័ច្រើនទៅលើវិស័យសំណង់និងអចលនទ្រព្យ»។

អាន​បន្ថែម

ប្រទេសថៃនឹងបង្កើនសមត្ថភាពព្រលានយន្តហោះភាគខាងក្រោមនៃទីក្រុងបាងកកទ្វេដង

ប្រទេសថៃបានប្រកាសគម្រោងបង្កើនសមត្ថភាពទទួលអ្នកដំណើរក្នុងព្រលានភាគខាងក្រោមនៃទីក្រុងបាងកកក្នុងគោលបំណងប្រកួតប្រជែងជាមួយប្រទេសសិង្ហបុរីដើម្បីក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់។ មហិច្ឆតារបស់រាជរដ្ឋាភិបាលប្រទេសថៃ គឺរួមបញ្ចូលការអភិវឌ្ឍន៍ព្រះលានយន្តហោះដ៏តូចមួយឈ្មោះថា U-Tapao ដែលជាអតីតមូលដ្ឋានអាកាសយោធាចម្ងាយប្រមាណជា ១០០ គីឡូម៉ែត្រនៃភាគអាគ្នេយ៍ក្រុងបាងកកផងដែរ។ ដោយសារបច្ចុប្បន្នព្រះលានយន្តហោះនេះ អាចទទួលអ្នកដំណើរចំនួនត្រឹមតែ ៣០០.០០០នាក់ ក្នុងមួយឆ្នាំដែលភាគច្រើនមកពី Pattaya ហេតុដូចនេះហើយរដ្ឋបាលថៃមានបំណងផ្លាស់ប្តូរព្រលានយន្តហោះ U-Tapao កន្លែងសំខាន់អាចទទួលអ្នកដំណើរបានរហូតដល់ទៅ ៦០លាននាក់ ក្នុងមួយឆ្នាំ។

អាន​បន្ថែម

កិច្ចសហការជំរុញការលក់គម្រោង Morgan Tower ត្រូវបានចុះហត្ថលេខា

ស្របពេលដែលការសាងសង់គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ Morgan Tower បាននឹងកំពុងដំណើរការយ៉ាងសកម្មនោះ កិច្ចសហការជំរុញការលក់ក៏ត្រូវបានចុះហត្ថលេខាផងដែរ។

អាន​បន្ថែម