សម្ពាធនៃការសាងសង់ព្រែកជីកថៃ KRA
សម្ពាធកំពុងតែកើនឡើងទៅលើរដ្ឋាភិបាលថៃពីសំនាក់ណាក់ក្រុមអ្នកមានអំណាចចក្នុងស្រុក និងជនជាតិចិន អោយឲ្យទទួលយកការសិក្សាលើការកសាងព្រែកជីកដឹកជញ្ជូនអន្ដរជាតិមួយ។ គម្រោងព្រែកជីកភ្លោះប្រវែង 140 ១៤០គីឡូម៉ែត្រ ដែលបានស្នើឡើងនេះ នឹងផ្តល់លទ្ធភាពចូលទៅកាន់ច្រកក្រវាត់ Kra នៅប្រទេសថៃ ដែលអនុញ្ញាតឱ្យឲ្យនាវាចៀសវាងឆ្លងកាត់ច្រាំងសមុទ្រម៉ាឡាកា។ មានទីតាំងស្ថិតនៅចន្លោះកោះស៊ូម៉ាត្រា និងឧបទ្វីបម៉ាឡេ ច្រកសមុទ្រនេះមាននាវាជាង 94.000 ៩៤.០០០ឆ្លងកាត់រាល់ឆ្នាំ ដែលរ៉ាប់រងមួយភាគបួននៃទំនិញជួញដូរលើពិភពលោក និង 80៨០% នៃការនាំចូលប្រេងនិងឧស្ម័នពីប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង។ អ្នកបញ្ចុះបញ្ចូលថៃ កំពុងជំរុញផលប្រយោជន៍សេដ្ឋកិច្ច ខណៈពេលដែលប្រទេសចិននឹងទទួលបានផលប្រយោជន៍ពីការកាត់បន្ថយរយៈពេល 3 ៣ថ្ងៃនៃការដឹកជញ្ជូនរវាងមហាសមុទ្រអាត្លង់ទិកនិងមហាសមុទ្រប៉ាស៊ីហ្វិកដែលនេះជាផ្នែកមួយនៃយុទ្ធសាស្រ្តខ្សែក្រវ៉ាត់មួយ ផ្លូវដែកមួយ។
អានបន្ថែមក្រុមហ៊ុនអាមេរិកទទួលបានកិច្ចសន្យាសាងសង់ផ្លូវរថភ្លើងនៅម៉ាឡេស៊ី
ក្រុមហ៊ុនអាមេរិកមួយបានទទួលនូវកិច្ចសន្យាសាងសង់ខ្សែរថភ្លើងល្បឿនលឿន Klang Valley Mass Rapid Transit (KVMRT) Sungai Buloh-Serdang-Putrajaya (SSP) នៅប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុន Jacobs Engineering នឹងជាក្រុមហ៊ុនផ្តល់ការប្រឹក្សាផ្នែកការរចនាសម្រាប់ការងារផ្លូវដែកទាំងអស់ និងហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធ ហើយនឹងប្រើប្រាស់គំរូព័ត៌មានសាងសង់ (BIM) លើដំណើរការសាងសង់។ ក្រុមហ៊ុន Dallas បានកំពុងផ្តោតការចាប់អារម្មណ៍លើគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតំបន់អាស៊ី ហើយនឹងធ្វើការជាមួយក្រុមហ៊ុនចិន China Communication and Construction Company (CCCC) និងក្រុមហ៊ុន George Kent (GK) Joint Venture លើកិច្ចសន្យាដែលមានតម្លៃ 234 ២៣៤លានដុល្លារ។
អានបន្ថែមគម្រោង The Palm ពាំនាំរចនាបថបែបថ្មីសម្រាប់ការរស់នៅ
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Oxley Worldbridge បានប្រកាសថានឹងបើកលក់គម្រោងថ្មីរបស់ខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ ដែលមានឈ្មោះថា The Palm ។ ដោយចាប់ផ្តើមពីគម្រោងអគារខុនដូលំដាប់ខ្ពស់ ដែលមានលក្ខណៈជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក WorldBridge Land និងក្រុមហ៊ុន Oxley មកពីប្រទេសសិង្ហបុរី ដូចទៅនឹងគម្រោងពីរមុនៗរបស់ខ្លួន The Palm គឺជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានវីឡាប្រណីតដ៏ធំមួយ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១។ គម្រោងអភិវឌ្ឍវីឡាប្រណីតមួយនេះមានតម្លៃប្រមាណ ១១០លានដុល្លារអាមេរិក បានចាប់ផ្តើមការសាងសង់កាលពីខែកក្កដាកន្លងមកនេះលើផ្ទៃដីទំហំ ៣.៦ហិកតា ដោយមានប្រមាណជាង ២០០យូនីត ។ លក្ខណៈពិសេសនៃការរចនាសម្រាប់គម្រោង The Palm គឺផ្តោតជាចម្បងលើការរស់នៅជារបៀបកន្លែងលំហែជាមួយនិងផែនការសាងសង់ធ្នេរខ្សាច់សប្បនិម្មិតក្នុងនោះផងដែរ។ ជាក្រុមហ៊ុនបណ្តាកទុនរួមគ្នារវាង WorldBridge Land និង Oxley Holdings គម្រោង The Palm នៅកម្ពុជាត្រូវបានយកគំរួតាមការអភិវឌ្ឍន៍ The Palm នៅប្រទេសកាតា និងប្រទេសសិង្ហបុរី។ “នៅពេលដែលប្រជាជនកម្ពុជាមានលទ្ធភាពទិញខុនដូប្រណីត ពួកគាត់ក៏មានលទ្ធភាព ទិញនូវគម្រោងប្រកបដោយផាសុកភាពសម្រាប់របៀបរស់នៅរបស់គាត់បានដែរ” នេះតាម ប្រសាសន៍លោកឧកញ៉ា សៀ រិទ្ធី ម្ចាស់គម្រោងអភិវឌ្ឍន៍។ គួររំលឹកថា គម្រោងអភិវឌ្ឍន៍លំនៅឋានប្រណីតធំៗ […]
អានបន្ថែមុគ្រោងចំណាយ ៣៣លានដុល្លារ សម្រាប់ការជួសជុលស្ពានជ្រោយចង្វារ
The Cambodian-Japanese Friendship Bridge is set to receive a USD33 million renovation and will be closed to traffic starting 15 September. The bridge is the main traffic artery linking the capital Phnom Penh to the north of the country across the Tonle Sap river and is expected to be closed for approximately two years until […]
អានបន្ថែមCambodia Announces Eight Expressways
(English) To ease traffic and boost the nation’s economic growth, Cambodia has announced the construction of eight expressways connecting the capital Phnom Penh to various destinations.
អានបន្ថែមផ្សារទំនើបម៉ាក្រូ គ្រោងពង្រីកឲ្យបាន៩សាខានៅកម្ពុជា
ផ្សារម៉ាក្រូ ជាផ្សារបោះដុំដ៏ធំមួយ ដែលមានមូលដ្ឋាននៅប្រទេសថៃ បានសម្លឹងឃើញសក្តានុពលក្នុងការវិនិយោគផ្សារបោះដុំ និងឃ្លាំងស្តុកទំនិញ ដោយគ្រោងពង្រីកឲ្យបាន ៩ សាខានៅទូទាំងប្រទេសកម្ពុជា
អានបន្ថែមជាង៣០០ក្រុមហ៊ុន ចូលរួមពិព័រណ៍សំណង់ នៅសប្តាហ៍ក្រោយ
ព្រឹតិ្តការណ៍តាំងពិព័រណ៍វិស័យសំណង់ Cambuild’17 និងវេទិកាស្ថាបត្យករកម្ពុជានឹងចាប់ផ្តើមធ្វើឡើងនៅសប្តាហ៍ក្រោយនេះចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ នៅឯមជ្ឈមណ្ឌលសន្និបាត និងតាំងពិព័រណ៍កោះពេជ្រ។ ព្រឹតិ្តការណ៍នេះត្រូវបានធ្វើឡើងជាលើកទី៧ នៅក្នុងប្រទេសកម្ពុជា ហើយពិព័រណ៍សំណង់នេះ រៀបចំឡើងដោយក្រុមហ៊ុន AMB Tarsus Events Group ដោយមានការគាំទ្រពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមប្រឹក្សាភិបាលស្ថាបត្យករកម្ពុជា។ ពិព័រណ៍ពាណិជ្ជកម្មមួយនេះ នឹងត្រូវប្រារព្ធធ្វើរួមគ្នាជាមួយពិព័រណ៍វិស័យអចនទ្រព្យ និងវេទិកាស្ថាបត្យករកម្ពុជាលើកទីមួយ ប្រចាំឆ្នាំ២០១៧ នេះ។ ពិព័រណ៍ Cambuild’17 នឹងនាំមកនូវការច្នៃប្រឌិតថ្មី និងបច្ចេកវិទ្យាចុងក្រោយបំផុត និងមានការចូលរួមតាំងពិព័រណ៍ជាង ៣០០ ក្រុមហ៊ុនតំណាងឱ្យ ២៣ ប្រទេស រួមមាន ចិន តៃវ៉ាន់ ថៃម៉ាឡេស៊ី វៀតណាម អ៊ីតាលី និងសិង្ហបុរី។ “អ្វីដែលប្លែកជាងឆ្នាំមុន គឺក្រុមហ៊ុនល្បីៗរបស់ប្រទេសអ៊ីតាលីនឹងដាក់បង្ហាញផលិតផលគ្រឿងសង្ហារឹម និងផលិតផលផ្គត់ផ្គង់សំណង់អគារជាលើកដំបូងនៅកម្ពុជា។” នេះបើតាមប្រសាសន៍របស់អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន AMB លោក Andrew Siow ថ្លែងនៅក្នុងសន្និសីទកាសែតស្តីពីពិព័រណ៍ Cambuild’17 កាលពីថ្ងៃទី៣០ សីហាកន្លងមកនេះ។ ក្នុងឆ្នាំនេះ […]
អានបន្ថែមការអភិវឌ្ឍ និងការចុះបញ្ជីលំនៅឋានបុរី
ការសិក្សាពីទីផ្សារបុរីមួយនៅកម្ពុជា បានបង្ហាញថាក្រៅពីការអភិវឌ្ឍស្តង់ដារនិងការចុះបញ្ជីបុរីដែលបានធ្វើដោយអ្នកអភិវឌ្ឍ នៅមានមធ្យោបាយមួយផ្សេងទៀតគឺអភិវឌ្ឍគម្រោងដីឡូត៍លំនៅឋាន ដែលស្ថិតនៅក្នុងបុរី។ ចាប់តាំងពីការអនុម័តអនុក្រឹត្យលេខ ៣៩ ស្តីពីការគ្រប់គ្រងបុរីចុះថ្ងៃទី ១០ ខែមីនាឆ្នាំ ២០១១ (អនុក្រឹត្យលេខ ៣៩) ការអភិវឌ្ឍបុរីបានកើនឡើងយ៉ាងគំហុគនៅកម្ពុជា ជាពិសេសនៅភ្នំពេញ។ បើប្រៀបធៀបជាមួយទីផ្សារខុនដូ ការទិញផ្ទះក្នុងបុរីជាទូទៅគឺពេញនិយមសម្រាប់ប្រជាជនកម្ពុជា ដោយសារតែជនបរទេសមិនអនុញ្ញាតធ្វើជាម្ចាស់កម្មសិទ្ធិដីធ្លី បើយោងតាមមាត្រាទី៤៤ កថាខណ្ឌទី១ នៃច្បាប់រដ្ឋធម្មនុញ្ញ និងមាត្រាទី៨ ច្បាប់ស្តីពីការគ្រប់គ្រងដីធ្លី។ ម្យ៉ាងវិញទៀត វាទាក់ទងទៅនឹងទម្លាប់របស់ប្រជាជនកម្ពុជា ដែលជាទូទៅចូលចិត្តរស់នៅក្នុងផ្ទះបុរីជាជាងការរស់នៅក្នុងខុនដូ។ ជាការអនុវត្ត ការអភិវឌ្ឍ និងការចុះបញ្ជីបុរី យើងឃើញថាការអភិវឌ្ឍដីឡូត៍ មិនបានគ្រប់គ្រងដោយអនុក្រឹត្យលេខ៣៩ នោះទេ បើទោះជាមានការប្រើប្រាស់ជាពាណិជ្ជនាមថា “បុរី” ក៏ដោយ។ ដូច្នេះ គេអាចពន្យល់បានថាអនុក្រឹត្យលេខ៣៩ ប្រើប្រាស់វាកស័ព្ទ លម្ហសាធារណៈ(public space) ជាជាងវាក្យស័ព្ទ តំបន់រួម(common area) ហើយជាការពិតដែលថាការអភិវឌ្ឍបុរីនៅកម្ពុជា មានមុនការអនុម័តអនុក្រឹត្យលេខ៣៩ នេះ។ ដោយអនុលោមទៅតាមមាត្រា៤ នៃអនុក្រឹត្យលេខ៣៩ បុរីសំដៅដល់ទីតាំងមួយដែលត្រូវបានរៀបចំ ជាដីឡូត៍ ជាសំណង់លំនៅឋាន សំណង់ផ្សេងៗ លម្ហសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅលើក្បាលដីតែមួយ ស្របតាមគម្រោងប្លង់សរុបរបស់បុរីដែលបានទទួលការអនុញ្ញាតជាផ្លូវការ។ […]
អានបន្ថែមRinnai បង្ហាញពីប្រព័ន្ធទឹកក្តៅសម្រាប់សណ្ឋាគារ ភោជនីយដ្ឋាន និងស្ប៉ា
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ក្រុមហ៊ុន Camcona Trading Cambodia ដែលទទួលសិទ្ធិផ្តាច់មុខក្នុងការនំាចូល និងចែកចាយបន្តនូវ ផលិតផលប្រព័ន្ធទឹកក្តៅ Rinnai ដោយប្រើប្រាស់ហ្គាសដំបូងគេបង្អស់នៅកម្ពុជា បានរៀបចំកម្មវិធីជួបជុំដើម្បីធ្វើបទបង្ហាញពីប្រព័ន្ធទឹកក្តៅ សម្រាប់សណ្ឋាគារ ភោជនីយដ្ឋាន និងស្ប៉ា ដល់ដៃគូរពាណិជ្ជកម្ម និងដេប៉ូចែកចាយនៅសណ្ឋាគារ ហ៊ីលឡក់ និងស្ប៉ា នៅក្រុងសៀមរាប។ សាជីវកម្ម Rinnai បានកើតឡើងតាំងពីឆ្នាំ ១៩២០ ហើយបានពង្រីករោងចក្រ និងសាខាចំនួន១៩ ទីតាំង នៅក្នុងពិភពលោក ព្រមទាំងមានបណ្តាញចែកចាយនៅក្នុងទីផ្សារជាច្រើនពាសពេញពិភពលោក។ មកដល់បច្ចុប្បន្ន សាជីវកម្ម Rinnai មានអាយុកាលជិត១០០ឆ្នាំទៅ ហើយតែក្រុមហ៊ុននៅតែបន្តផ្តោត ទៅលើការអភិវឌ្ឍន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ លើបច្ចេកវិទ្យាកាន់តែទំនើបឡើងៗ និងជាពិសេស បានផ្តល់នូវដំណោះស្រាយទឹកក្តៅគ្រប់ប្រភេទដូចជា ប្រើថាមពលអគ្គិសនី ហ្គាស និង ពន្លឺព្រះអាទិត្យ ដើម្បីបំពេញគ្រប់តម្រូវការរបស់អតិថិជន។ លោកស្រី គីមស្រុន អេលីដា អគ្គនាយិការ ក្រុមហ៊ុន Camcona Trading Cambodia បានមាន ប្រសាសន៍ថា […]
អានបន្ថែមCVEA រៀបចំពិព័រណ៍អចលនទ្រព្យលើកដំបូង
សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនអចលនវត្ថុកម្ពុជា ហៅកាត់ថា CVEA បានរៀបចំពិព័រណ៍អចលនទ្រព្យជាលើកដំបូងរបស់ខ្លួនដើម្បីបង្ហាញពីការអភិវឌ្ឍអចលនទ្រព្យនៅកម្ពុជា។
អានបន្ថែមភាពទាក់ទាញការវិនិយោគនៅទីក្រុងភ្នំពេញ
ភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម គឺត្រូវផ្អែកលើការគិតពិចារណាឲ្យបានស៊ីជម្រៅ ដើម្បីអាចវិនិយោគក្នុងប្រទេសមួយបាន។
អានបន្ថែមជប៉ុនបោះទុនវិនិយោគលើលំនៅឋានដ៏ប្រណីតនៅថៃតម្លៃជិត ២០០ លានដុល្លារ
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេរបស់ជប៉ុនមួយ បានចូលហ៊ុនវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនរបស់ថៃដើម្បីអភិវឌ្ឍគម្រោងលំនៅឋានដ៏ល្អប្រណីតមួយនៅ Phuket ប្រទេសថៃ ដែលមានតម្លៃប្រមាណជាង ១៧៤លានដុល្លារអាមេរិក។
អានបន្ថែម