Asean Integration and Membership Top Agenda at Construction Summit

Sorry, this entry is only available in អង់គ្លេស (ស.រ.អ).

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោង​​រូប​រាងជាស្លឹក​ពោធិ៍​តម្លៃ​ជាង​ $៥,៥​លាន​​ ​នៅ​មជ្ឈមណ្ឌល​វប្បធម៌​ពុទ្ធសាសនា​ ​សម្ពោធឱ្យប្រើប្រាស់​ជា​ផ្លូវ​ការ

គម្រោងសាងសង់ចំនួន៣៨ ដែលមានប្លង់មេមានរូបរាងជាស្លឹកពោធិ៍ នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា មានតម្លៃប្រមាណជាង ៥,៥លានដុល្លារអាម៉េរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធ ធ្វើឡើងក្រោមអធិបតីភាពសម្តេ​ច​មហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤។ គម្រោងសាងសង់ នេះមានចំនួន ៣៨ គម្រោង ដែលប្លង់មេមានរាងជាស្លឹកពោធិ៍ តំណាងឱ្យការត្រាស់ដឹង ពុទ្ធិ និងបញ្ញា ដែលរួមមាន​ការ​សាង​សង់​ព្រះចូឡាមុនីចេតិយ ៩ជាន់ មហាប្រាសាទធម្មចេតិយធំចំនួន ៤ មហា​ប្រា​សាទធម្មចេតិយតូចចំនួន៨ សម្រាប់តម្កល់ព្រះត្រៃបិដក មហាប្រាសាទពុទ្ធចេតិយ ៨៤,០០០អង្គ កសិណទឹកព័ទ្ធជុំវិញ បូជនីយដ្ឋានវិបស្សនាផងដែរ។ សមិទ្ធផល ០៣ធំៗ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ បានប្រើប្រាស់ថវិកាសាងសង់អស់ប្រមាណជាង ៥,៥លានដុល្លារ រួមមាន៖ ទី១៖ មហាប្រាសាទព្រះធម្មចេតិយទី១ បណ្តោយ ១០៨ម៉ែត្រ ទទឹង ២៧ម៉ែត្រ កម្ពស់ ៥៨,៥០ម៉ែត្រ ដែលមានតម្កល់សិលាចារិកព្រះត្រៃបិដក ១.១៧០ផ្ទាំង ចាប់ផ្តើមសាងសង់ពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ បញ្ចប់នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ […]

គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ក្នុងខែសីហា ឆ្នាំ២០២៤​ ខាងមុខនេះ

រដ្ឋាភិបាលកម្ពុជាប្រកាសបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងគ្រោងចំណាយថវិកា ១៧០០លានដុល្លារ នៅ​ក្នុងខែសីហា ឆ្នាំ២០២៤ ខាងមុខនេះហើយ។ នេះបើតាមការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​ក្នុងឱកា​ស​អញ្ជើញជាអធិបតី សម្ពោធសមិទ្ធផលនានា ក្នុងមជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែឧសភា ២០២៤។ ថ្លែងក្នុងពិធីខាងលើ សម្តេចបវរធិបតី បានលើកឡើងថា “ការសាងសង់ព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្ដើមនៅក្នុងខែសីហា ឆ្នាំ២០២៤ ខាងមុខនេះតែម្ដង! យើងមិនទុកឱ្យយប់យន់សុបិន្តច្រើនទេ ព្រោះស្រមៃច្រើនពេក ចង់ឱ្យឈប់ស្រមៃ ទាល់តែធ្វើយកតែម្ដង។” គម្រោងផ្លូវទឹកថ្មីនេះ នឹងមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែក​តាកែវ​នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែក​តាហ៊ីង នៃទន្លេបាសាក់ស្រុកកោះធំ និងបន្តដល់សមុទ្រខេត្តកែប ដោយឆ្លង​កាត់​ខេត្តចំនួន៤ ទៀតរួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ជាមួយគ្នានេះដែរ គម្រោងនេះផ្តល់អត្ថប្រយោជន៍ជាច្រើន ដែលអាចជួយកាត់បន្ថយចំងាយជាង ៦៩គីឡូម៉ែត្រ ចំពោះការដឹកជញ្ជូនតាមផ្លូវទឹកតាម ព្រមទាំងការកាត់បន្ថយតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន, ការបង្កើតតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូល សេដ្ឋកិច្ចទី៤ […]

រដ្ឋចិនចំណាយ $៤២ពាន់លាន ដើម្បីស្តារវិស័យអចលនទ្រព្យដែលកំពុងជួបការលំបាកខ្លាំង

ក្នុងចំណាត់ការដ៏បន្ទាន់ថ្មីមួយ ធនាគារប្រជាជនចិន (PBOC) កំពុងបង្កើតកម្មវិធីទ្រង់ទ្រាយធំទូទាំងប្រទេស ដែលផ្តល់ប្រាក់កម្ចីដល់ទៅ ៣០០ពាន់លានយន់ (៤១,៥ ពាន់លានដុល្លារ) ដើម្បីស្តារទីផ្សារអចលនទ្រព្យដែលកំពុងជួបការលំបាក ឲ្យមានស្ថិរភាពឡើងវិញ នេះបើយោងតាមប្រភពពី CNN ចុះថ្ងៃទី ១៧ ឧសភា ឆ្នាំ ២០២៤។ ចំពោះចំណាត់ការនេះ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានប៉ាន់ប្រមាណថា ការបញ្ចេញលុយរដ្ឋដើម្បីដោះស្រាយបញ្ហាជាលើកដំបូងនេះ នឹងអាចប្រែក្លាយទៅប្រភពឥណទានដែលមានទំហំប្រមាណ ៥០០ពាន់លានយន់ (៦៩ពាន់លានដុល្លារ)។ ការជំរុញហិរញ្ញវត្ថុដ៏សំខាន់នេះ ធ្វើឡើងក្នុងរូបភាពជាការផ្តល់លទ្ធភាពដល់រដ្ឋបាលមូលដ្ឋានទូទាំងប្រទេស អាចទិញផ្ទះដែលមិនទាន់បានលក់ពីក្រុមហ៊ុនអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលកំពុងជាប់គាំងទុនបង្វិល។ អចលនទ្រព្យ (ផ្ទះ) ដែលទទួលបានពីលទ្ធកម្មរដ្ឋទាំងនេះ នឹងត្រូវបានបំប្លែងទៅជាលំនៅឋានសង្គមដែលមានតម្លៃសមរម្យ សម្រាប់ប្រជាជនដែលកំពុងស្វែងឱកាសក្នុងទីផ្សារលំនៅឋាន។ សេចក្តីប្រកាសនេះ គឺជាចំណុចរបត់ដ៏មានសក្ដានុពលមួយសម្រាប់វិស័យអចលនទ្រព្យ ដែលជាផ្នែកដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន។   ទោះជាយ៉ាងណាក៏ដោយ ការធ្លាក់ចុះនៃការលក់ និងទំហំវិនិយោគ នៅតែបន្តជាបញ្ហាចាក់ស្រេះដែលត្រូវការវិធីសាស្រ្តដោះស្រាយច្រើនជាងនេះ។ ប្រតិកម្មចំពោះចំណាត់ការថ្មីនេះ   លោក Larry Hu ប្រធានសេដ្ឋវិទូចិនប្រចាំនៅក្រុមហ៊ុន Macquarie Group បានអត្ថាធិប្បាយថា “ជំហានថ្មី (របស់រដ្ឋ) ក្នុងការទិញយកផ្ទះដែលលក់មិនចេញនេះ គឺមានភាពវិជ្ជមានសម្រាប់វិស័យអចលនទ្រព្យ” ។ ទោះជាយ៉ាងណាក៏ដោយ ក្តីបារម្ភនៅតែមានទាក់ទងនឹងភាពជាក់លាក់នៃផែនការ ជាពិសេសយុទ្ធសាស្ត្រផ្តល់មូលនិធិរយៈពេលវែង។   បញ្ហាគឺនៅត្រង់ថា […]

គម្រោងស្តារផ្លូវជាតិលេខ៣១ សម្រេចបានជិត ៩០% គ្រោងបញ្ចប់មុនកិច្ចសន្យាជាង១ឆ្នាំ

គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងជាង ៥៣គីឡូម៉ែត្រ សម្រេចបាន ៨៧,១៩ភាគរយ ដោយគ្រោងនឹងបញ្ចប់មុនកិច្ចសន្យាដល់ទៅជាងមួយឆ្នាំ ឯណោះ។ នេះបើយោងតាមវឌ្ឍនភាពការងារ ដែលបានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា បច្ចុប្បន្នការងារសាងសង់ផ្លូវជាតិលេខ៣១ សម្រេចបាន ៨៧,១៩ភាគរយហើយ ដែលក្នុងនោះរួមមាន៖ ១).អ៊ុតកៅស៊ូបេតុង AC ទាំង២ស្រទាប់ គ្រោងបញ្ចប់ ១០០% នាពាក់កណ្តាលខែមិថុនា ២).ការងារបំពាក់សម្ភារសុវត្ថិភាពចរាចរណ៍ (គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗ ដែលជាសំណូមពរក្រុមការងារ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ) គ្រោងបញ្ចប់នៅបំណាច់ខែសីហា ខាងមុខ។ គួររំលឹកថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៣,៥៣គ.ម (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ (អានបន្ថែម) - Video Advertisement -

កម្ពុជា-ចិន ប្រសិទ្ធនាមកំណាត់ផ្លូវក្រវាត់ក្រុងទី៣ ជា “មហាវិថី ស៊ី ជីនពីង”

កម្ពុជា និងចិន បាន​ឯកភាពក្នុងការប្រសិទ្ធនាម «ផ្លូវក្រវាត់ក្រុងទី៣» ដែលតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅផ្លូវជាតិលេខ៤មានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ  ជា «មហាវិថី ស៊ី ជីនពីង» ។ នេះបើតាមពិធីសម្ពោធជានិមិត្តរូបនៃការប្រសិទ្ធនាមនេះ ក្រោមអធិបតីភាពសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គ​រដ្ឋទូត​នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ធ្វើឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។ ផ្លូវក្រវាត់ក្រុងទី៣ នេះ ត្រូវបានបើកការដ្ឋានកាលពីអំឡុងខែមករា ឆ្នាំ២០១៩ ដែលឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាលប្រវែងជិត ៣៨គីឡូម៉ែត្រ និងភូមិសាស្រ្តរាជធានីភ្នំពេញប្រមាណ១៥គីឡូម៉ែត្រ។ ផ្លូវមួយខ្សែនេះ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងលេខ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ […]

ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សង់បាន១០,៥០% លឿនជាងផែនការ ១,០៣%

គិតត្រឹមថ្ងៃទី២៨ ឧសភានេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចការសាងសង់បាន ១០,៥០ភាគរយហើយ លឿនជាងផែនការ ១,០៣ភាគរយ។ នេះបើយោងតាមវឌ្ឍនភាពការងារ ដែលបានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៨ ឧសភា ២០២៤។ គួរបញ្ជាក់ថា ការងារសាងសង់ដែលសម្រចបានក្នុងពេលបច្ចុប្បន្នរួមមាន៖ សសរគ្រឹះចំនួន២៤ដើម ត្រូវបានចាក់បេតុងរួចរាល់១០០% និងកំពុងបន្តរៀបចំដំឡើងពុម្ពជើងតាង ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។។ គួររំលឹកថា ស្ពាននេះមានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ) ត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន ក្រោមទុនវិនិយោគ ៦០,២លានដុល្លារ ជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕ (អានបន្ថែម) - Video Advertisement -