ក្រុមហ៊ុន Bentley Systems ទិញក្រុមហ៊ុន Synchro Software ដើម្បីពង្រីកលំហូរការងារឌីជីថលការបែងចែកព័ត៌មានគម្រោង

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនឈានមុខគេក្នុងពិភពលោកក្នុងការផ្តល់នូវដំណោះស្រាយផ្នែកទន់ (Software) យ៉ាងទូលំទូលាយសម្រាប់ភាពជឿនលឿននៃហេដ្ឋារចនាសម្ព័ន្ធនោះ កាលពីថ្ងៃទី២០ ខែមិថុនា បានប្រកាសពីការទិញ ក្រុមហ៊ុន Synchro Software ដែលមានទីស្នាក់ការនៅទីក្រុងឡុងដ៍ និងជាអ្នកដឹកនាំ និងបង្កើតទីផ្សារក្នុងផ្នែកកម្មវិធីគំរូសំណង់ 4D សម្រាប់ការរៀបចំកាលវិភាគ និងការគ្រប់គ្រងគម្រោង។

Synchro ជាម៉ាស៊ីនកំណង់ពេលវេលាសាងសង់ “Construction’s time machine” ត្រូវបានគេប្រើប្រាស់ទូទាំងពិភពលោក ជាពិសេសសម្រាប់គម្រោងការសាងសង់ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ ការទិញយកនេះបានពង្រីកវិសាលភាពនៃការផ្តល់ជូនទាក់ទងនឹងផ្នែកសំណង់ ProjectWise របស់ក្រុមហ៊ុន Bentley ដែលមានរួចហើយនូវ ConstructSim ដែលជាអ្នកនាំមុខគេក្នុងគំរូសំណង់ 4D សម្រាប់ការប្រគល់គម្រោងរោងចក្រឧស្សាហកម្ម។ ជាមួយនិងការគ្រប់គ្រងគម្រោងសាងសង់ជាលក្ខណៈ 4D អត្ថប្រយោជន៍របស់ BIM មានកាន់តែច្រើនឡើងនៅក្នុងការងារបែងចែកគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងវឌ្ឍនជីវិតនៃទ្រព្យសម្បតិ្ត ព្រោះថាលំហូរការងារដែលជាទូទៅត្រូវបានកាត់ផ្តាច់ពីគ្នានោះ បានក្លាយជាលំហូរការងារឌីជីថល។

ការរីកចម្រើនដ៏រឹងមាំរបស់ Synchro ចាប់តាំងពីការដាក់បង្ហាញនូវ Synchro PRO នៅឆ្នាំ២០០៧ បានរួមគ្នាជាមួយនិងការប្រើប្រាស់ BIM សម្រាប់ការរចនាលំហូរការងារ ដែលចំណុចនេះបានជួយដល់ការគិតគូរអំពីផែនការ កាលវិភាគការងារ និងយុទ្ធសាស្រ្តគ្រប់គ្រងគម្រោង។ ចំពោះគម្រោងខ្សែផ្លូវដែក Crossrail នៅទីក្រុងឡុងដ៍ ក្រុមហ៊ុន Synchro បានដាក់បញ្ចូលនូវកញ្ចប់ការងារ iModel របស់ក្រុមហ៊ុន Bentley Systems ដើម្បីបញ្ចប់ការសម្រេចនូវផលប័ត្រនៃកម្មវិធី BIM និង CDE របស់ខ្លួន។ គម្រោង Crossrail ដែលជាគម្រោងសាងសង់ធំបំផុតនៅអ៊ឺរ៉ុបក្នុងកំឡុងពេលនេះ បានឈានដល់ការសាងសង់បញ្ចប់ទាន់ពេលវេលា និងតាមគ្រោងថវិកាកំណត់​។

Synchro កំពុងតែក្លាយជាស្តង់ដារសម្រាប់ក្រុមហ៊ុនសាងសង់ធំៗដែលប្រើប្រាស់ BIM តាមរយៈការងារប្រគល់គម្រោង។

សន្និសីទសំណង់ឌីជីថល 4D ឆ្នាំ២០១៨ (2018 4D Digital Construction Conference) របស់ក្រុមហ៊ុន Synchro នៅទីក្រុង Amsterdam បានប្រមូលផ្តុំអ្នកដឹកនាំគំនិតសាងសង់ហេដ្ឋារចនាសម្ព័ន្ធពីប្រទេសចំនួន១៨ រួមទាំងការធ្វើបទបង្ហាញដោយក្រុមហ៊ុន Royal BAM Group ក្រុមហ៊ុន Mortenson Construction ក្រុមហ៊ុន Robins & Morton ក្រុមហ៊ុន Shanghai Construction No. 4 Group ក្រុមហ៊ុន Skanska UK និងក្រុមហ៊ុន Larsen & Toubro ដែលបានចែករំលែកនូវអត្ថប្រយោជន៍ដែលសម្រេចបានតាមរយៈកាប្រើប្រាស់គំរូសំណង់ 4D ជាមួយ Synchro ។

នាយកប្រតិបត្តិក្រុមហ៊ុន Bentley Systems លោក Greg Bentley បានមានប្រសាសន៍ថា «Synchro មានខ្សែកោងផលិតភាពសាងសង់កើនឡើង តាមរយៈការប្រើប្រាស់នូវគំរូសំណង់ 4D នៅក្នុងគម្រោងសំខាន់ៗនៅទូទាំងពិភពលោក។ ឱកាសក្នុងការពង្រីកលំហូរការងារឌីជីថលពី BIM ទៅកាន់គំរូសំណង់ 4D លើការងារបែងចែកព័ត៌មានគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលជំនួសការធ្វើផែនការ និងការកំណត់កាលវិភាគដែលត្រូវបានកាត់ផ្តាច់ពីគ្នាផែនការនោះ គឺមានភាពធំធេង និងឆាប់រហ័ស។ ទំហំរបស់វាត្រូវបានបញ្ជាក់ដោយក្រុមហ៊ុនដែលទើបចាប់ផ្តើមអាជីវកម្មថ្មីៗ។ ការបង្ហាញពីភាពរីករាយ និងការគិតទុកអំពីអាជីវកម្មរបស់លោក Tom Dengenis ក្នុងការប្រមើលមើល និងជំរុញសក្តានុពលទីផ្សារដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈកំណើនយ៉ាងខ្លាំង និងប្រកបដោយនិរន្តរភាពរបស់ Synchro ពីស្ថានភាពលំបាកឈានទៅរកការរំដោះខ្លួនចេញយ៉ាងឆាប់រហ័សនោះ បានធ្វើឲ្យខ្ញុំប្រាកដថា ឥឡូវនេះយើងមានក្រុមការងារ និងបច្ចេកវិទ្យាដែលរួមបញ្ចូលគ្នាយ៉ាងល្អនិងត្រឹមត្រូវ។ រាល់ក្រុមហ៊ុនម៉ៅការសាងសង់ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធអាចទទួលបានការធ្វើឲ្យមានលក្ខណៈឌីជីថលតាមរយៈគំរូសំណង់ 4Dរបស់យើង!»

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តសៀមរាប និងខេត្តហឺណាន ប្តេជ្ញារួមគ្នាជំរុញកិច្ចសហការលើវិស័យអាទិភាព  ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី

ក្នុងការផ្លាស់ប្តូរដ៏សំខាន់ដើម្បីឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងទ្វេភាគី រដ្ឋបាលខេត្តសៀមរាប និងខេត្តហឺណាន នៃសាធារណៈរដ្ឋប្រជាមានិតចិនបានប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពមួយចំនួន។ ការសន្យានេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលសន្និសីទអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ ២០២៥ ដែលធ្វើឡើងនៅទីក្រុង Kuqa តំបន់ស្វយ័តស៊ីនជាំង និងទីក្រុង Qingzhou ខេត្ត Henan ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា សន្និសីទនេះ  រៀបចំឡើង ដើម្បីផ្សព្វផ្សាយអំពីធនធាន និងផលិតផលទេសចរណ៍នៃស៊ីនជាំង ការចរចារធុរកិច្ចរវាងសហគ្រាស និងការត្រួតពិនិត្យផ្លូវទេសចរណ៍នានា ព្រមទាំងបង្កើតវេទិកាផ្លាស់ប្តូរទេសចរណ៍អន្ដរជាតិ និងសហប្រតិបត្តិការជាសហគមន៍ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍ពហុភាគី វិភាគយុទ្ធសាស្ត្រយ៉ាងសំខាន់នៃការអភិវឌ្ឍន៍ទេសចរណ៍ និងសម្របសម្រួលគំនិតបង្កើតផែនការពង្រីកការទំនាក់ទំនងនាពេលអនាគត។ ទន្ទឹមគ្នានេះដែរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការខាងលើឱ្យឆាប់ទទួលបានជោគជ័យបន្ថែមទៀត លោកអភិបាលរងបានបញ្ជាក់ថា គណៈប្រតិភូខេត្តសៀមរាប បានបន្តជួបពិភាក្សាជាមួយលោកអភិបាលក្រុង Shingzhou ខេត្តហឺណាន ដើម្បីធ្វើការផ្លាស់ប្តូរយោបល់គ្នារកយុទ្ធសាស្រ្តជំរុញវិស័យអាទិភាពមួយចំនួនរួមមាន៖ ទេសចរណ៍  វប្បធម៌  កសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម និងការផ្លាស់ប្តូរនិស្សិតកម្ពុជាពីខេត្តសៀមរាបទៅកាន់ទីក្រុងសីងចូវនាពេលខាងមុខនេះផងដែរ។ គួរបញ្ជាក់ថា កន្លងទៅថ្មីៗនេះ សហគ្រាស នៃសភាពាណិជ្ជកម្មអន្តរជាតិចិន ដែលមាន ប្រមាណ ៤០ក្រុមហ៊ុន […]

ក្រុមហ៊ុនផ្តល់ប្រឹក្សាផ្នែកវិស្វកម្មមកពីជប៉ុន បង្ហាញចេតនាចង់វិនិយោគលើវិស័យប្រព្រឹត្តិកម្មទឹកកខ្វក់ នៅព្រះសីហនុ

ក្រុមហ៊ុន YACHIYO Engineering Co., Ltd. ដែលមានជំនាញប្រឹក្សាផ្នែកវិស្វកម្មដ៏ធំមួយនៅប្រទេសជប៉ុន បានបង្ហាញពីបំណងចង់ពង្រីកប្រតិបិត្តការរបស់ខ្លួនក្នុងគម្រោងអភិវឌ្ឍប្រព្រឹត្តិកម្មទឹកកខ្វក់ នៅក្នុងខេត្តព្រះសីហនុ។ នេះបើតាមជំនួបរវាងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក DEMIZU Shigemitsu ប្រធានក្រុមហ៊ុន នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុន បានលើកឡើងអំពីវឌ្ឍនភាពនៃដំណើរការនៃគម្រោងមួយចំនួនរបស់ក្រុមហ៊ុននៅកម្ពុជាពាក់ព័ន្ធនឹងការកែច្នៃសំណល់។ ទន្ទឹមនឹងនេះ លោកក៏បានបើកបង្ហាញពីគោលបំណងរបស់ក្រុមហ៊ុនដែលចង់ពង្រីកការវិនិយោគអភិវឌ្ឍគម្រោង ប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ ដោយបញ្ជាក់ថា ការវិនិយោគនេះ នឹងនាំមកជាមួយនូវបទពិសោធន៍ និងបច្ចេកវិទ្យាទំនើបមកកាន់ប្រទេសកម្ពុជា សំដៅរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ លោកប្រធានបានបន្ថែមថា ក្រុមហ៊ុនមានបច្ចេកវិទ្យាទំនើបក្នុងការដោះស្រាយបញ្ហាជំងឺឆ្លងតាមទឹកកខ្វក់ ដែលនឹងរួមចំណែកដល់ការលើកកម្ពស់សុខុមាលភាពប្រជាជន តាមរយៈការលើកកម្ពស់អនាម័យសាធារណៈ ក៏ដូចជាការចូលរួមអភិវឌ្ឍទីក្រុងឆ្លាតវៃផងដែរ។ ជាការឆ្លើយតប សម្តេចនាយករដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលកំពុងវិនិយោគលើគម្រោងការកែច្នៃសំណល់នៅកម្ពុជា។ លើសពីនេះ សម្តេចក៏គូសបានបញ្ជាក់ពីសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋកម្ពុជាថា វាក៏មិនខុសពីសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋជប៉ុននោះទេ ដែលការវិនិយោគលើការកែច្នៃសំណល់ និងការធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ ពិតជាមានភាពចាំបាច់ណាស់ ដើម្បីឆ្លើយតបនឹងតម្រូវការ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ គួរបញ្ជាក់ថា ACHIYO Engineering Co., […]

កម្ពុជា-ជប៉ុន ប្តេជ្ញារួមគ្នាបន្តប្រតិបិត្តការ និងគ្រប់គ្រងហានិភ័យទឹកជំនន់នៅទំនប់អាងស្ទឹងសង្កែ

នៅក្នុងវិធានការដ៏សំខាន់មួយដើម្បីបង្កើនប្រសិទ្ធិភាពលើការគ្រប់គ្រងហានិភ័យទឹកជំនន់ កម្ពុជា និងជប៉ុនបានសន្យាថានឹងធ្វើការរួមគ្នាលើប្រតិបត្តិការ និងការគ្រប់គ្រងទំនប់ទឹក និងសំណង់ស្ទាក់ទឹកនៅតាមដងស្ទឹងសង្កែ។ ការប្តេជ្ញាចិត្តនេះធ្វើឡើងបន្ទាប់ពីការពិភាក្សាប្រកបដោយផលិតភាពដែលបានធ្វើឡើងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ រវាងឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការក្រសួងធនធានទឹករបស់កម្ពុជា និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍របស់ប្រទេសជប៉ុន។ ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក ទទួលបន្ទុកសម្របសម្រួលការងារប្រតិបត្តិការទំនប់អាងទឹក បានឱ្យដឹងថា ជំនួបពិភាក្សានេះ គឺដើម្បីស្វែងរកកិច្ចសហការរួមគ្នាលើការងារប្រតិបត្តិការទំនប់ និងសំណង់ស្ទាក់ទឹកនៅតាមដងស្ទឹងសង្កែ និងការគ្រប់គ្រងហានិភ័យទឹកជំនន់ក្នុងអាងស្ទឹងសង្កែ។ លទ្ធផលនៃ​កិច្ចពិភាក្សាលើការងារសំខាន់ៗ រួមមាន៖ ទី១.ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការការងារផ្សេងទៀតដែលមានសក្តានុពលជាមួយក្រសួង និងទី២.ចែករំលែក និងផ្ទេរចំណេះដឹងពីជប៉ុនស្តីពីប្រតិបត្តិការទំនប់ ការព្យាករទឹកជំនន់ និងការផលិតផែនទីហានិភ័យទឹកជំនន់ដល់មន្ត្រីជំនាញបច្ចេកទេសជាន់ខ្ពស់ក្រសួងជាដើម។ បន្ថែមពីនេះ ឯកឧត្តមក៏បញ្ជាក់ថា ក្រសួងធនធានទឹក នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមការងារគម្រោងរបស់ប្រទេសជប៉ុនលើការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា ជាពិសេសគាំទ្រចំពោះការចូលរួមចំណែកលើការងារប្រតិបត្តិការទំនប់ និងសំណង់ស្ទាក់ទឹកនៅតាមដងស្ទឹងសង្កែ និងលើកកម្ពស់ការគ្រប់គ្រងហានិភ័យទឹកជំនន់ក្នុងអាងស្ទឹងសង្កែឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ។ គួររំលឹកថា ពាក់ព័ន្ធនឹងវិស័យធនធានទឹកនេះដែរ កន្លងមកជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) ក៏បានផ្តល់ហិរញ្ញប្បទានគាំទ្រដល់គម្រោងកែលម្អនិងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ ខណៈបច្ចុប្បន្នសម្រេចបាន ៥០% ហើយ។ (អានបន្ថែម) ភាពជាដៃគូនេះតំណាងឱ្យជំហានដ៏សំខាន់មួយសម្រាប់ប្រទេសទាំងពីរក្នុងការដោះស្រាយបញ្ហាប្រឈមសំខាន់ៗក្នុងការគ្រប់គ្រងទឹក និងការកែលម្អភាពធន់របស់សហគមន៍ដែលងាយរងគ្រោះដោយសារទឹកជំនន់៕ - Video […]

សម្តេចតេជោប្រកាសបរិច្ចាកដី ២ហិកតា តម្លៃជាង $១០លាន សង់កន្លែងស្នាក់នៅជូននិស្សិតនារីក្រីក្រ

សម្តេចតេជោ ហ៊ុន សែន ប្រកាស​បរិច្ចាគ​ដី​ ២ហិកតា​ តម្លៃ​ជាង ១០លាន​ដុល្លារ សម្រាប់​សាងសង់​អន្តេ្វាសិកដ្ឋាន​ជូន​និស្សិត​ជា​ស្ត្រី​ក្រីក្រ​មកពី​បណ្តា​ខេត្ត ដែល​កំពុង​បន្ត​ការសិក្សា​នៅ​រាជធានីភ្នំពេញ។ នេះបើតាមសារដែលបានប្រកា​ស​តាមរយៈទំព័រហ្វេកប៊ុកផ្លូវការរបស់សម្តេច នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥។ បើតាមការបញ្ជាក់របស់សម្តេចតេជោបានឱ្យដឹងថា ដំបូងដី ២ហិកតានេះ ត្រូវបានទិញទុកសម្រាប់សាងសង់ស្ថានីយទូរទស្សន៍បាយ័ន ដែលមានទីតាំងស្ថិតនៅតំបន់ជ្រោយចង្វារ ប៉ុន្តែក្រោយពីបានពិភាក្សាជាមួយភរិយោ និងកូនស្រីរបស់សម្តេចរួច សម្តេចក៏សម្រេចប្រគល់ដីមួយកន្លែងនេះជូនទៅក្រសួងកិច្ចការនារី ដើម្បីសាងសង់អន្ទេវាសិកដ្ឋានវិញ។ អន្តេវាសិកដ្ឋាន​នេះ នឹងត្រូវ​សាងសង់​ឡើងចំនួន១២០បន្ទប់​ សម្រាប់ផ្តល់​ជាកន្លែង​ស្នាក់នៅ​ដល់​និស្សិត​ស្ត្រី​ចំនួន ៥០០នាក់។ ក្នុងបន្ទប់នីមួយៗ​នឹង​ត្រូវរៀបចំសម្រាប់និស្សិត​ស្រីស្នាក់នៅ​ចំនួន ៤នាក់ ដោយមាន​ភ្ជាប់​ជាមួយ​បន្ទប់ទឹក និង​ចង្ក្រានបាយ​ដាច់ដោយឡែក។ បន្ថែម​ពីនេះ សម្តេចតេជោ ​ក៏បាន​ណែនាំឱ្យមានការ​កសាង​ប៉ុស្តិ៍​សុខភាព​មួយ​នៅ​ជាន់​ផ្ទាល់ដី​នៃ​អគារ​អន្ទេវាសិកដ្ឋាន ដែល​​​រួមមាន​បន្ទប់​សម្រាប់​ពិនិត្យ​ជំងឺ និង​បន្ទប់​សម្រាប់​គ្រូពេទ្យ​ប្រចាំការ ដើម្បី​ធានា​សុខុមាលភាព​របស់​និស្សិត​ដែល​ស្នាក់នៅ​ទីនោះ។ សម្តេចតេជោ​បន្ត​ថា នៅពេលសាងសង់រួច អន្តេវាសិកដ្ឋាន​នេះ ​នឹងត្រូវ​ប្រគល់ជូន​ជា​សម្បត្តិ​រដ្ឋ ហើយ​ការគ្រប់គ្រង​នឹង​ស្ថិតនៅក្រោម​ការទទួលខុសត្រូវ​របស់​ក្រសួង​កិច្ចការនារី។ តាមរយៈសារចុងក្រោយ សម្តេចបាន​សម្តែង​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា៖ «ខ្ញុំសង្ឃឹមថា​អន្ទេវាសិកដ្ឋាន​នេះ​នឹង​ជួយ​កាត់បន្ថយ​ការលំបាក​របស់​និស្សិត​ជា​ស្ត្រី និង​ជួយ​ពន្លឿន​ដល់​ការវិនិយោគ​កសាង​សមត្ថភាព​របស់​ស្ត្រី និង​ការចូលរួម​របស់​ស្ត្រី​ក្នុងការ​កសាង​ប្រទេសជាតិ»។ - Video Advertisement -

ក្រុមហ៊ុនជប៉ុន Shinto Holdings ចង់មកវិនិយោគនៅកម្ពុជា ដោយផ្តោតលើបរិស្ថាន និង AI

ក្រុមហ៊ុន Shinto Holdings Inc., បានបង្ហាញចំណាប់អារម្មណ៍ចង់វិនិយោគនៅកម្ពុជា ដោយផ្តោតជាសំខាន់លើបរិស្ថាន និងបញ្ញាសិប្បនិម្មិត(AI)។ នេះបើតាមជំនួបរវាងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង លោក Deng Minghui ប្រធានក្រុមហ៊ុន នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ នៅក្នុងជំនួបនេះ  លោក Minghui បានជម្រាបជូននូវប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងសេវាកម្មបរិស្ថាន (ជាពិសេសការគ្រប់គ្រងសំណល់) និងបញ្ញាសិប្បនិម្មិត (AI) ជាដើម។ គួរបញ្ជាក់ថា ក្រុមហ៊ុន Shinto Holding Inc. ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៤ និងបានចុះបញ្ជីក្នុងផ្សារហ៊ុនរបស់ប្រទេសជប៉ុន ដោយមានអាជីវកម្មក្នុងវិស័យជាច្រើនរួមមាន៖ វិស័យកាត់ដេរ, អចលនទ្រព្យ, ពាណិជ្ជកម្ម, ឧស្សាហកម្មគីមី, ការគ្រប់គ្រងសំណល់, ឧស្សាហកម្មគ្រឿងស្រវឹង, និងបញ្ញាសិប្បនិមិត្ត (AI)។ នាឱកាសនោះ លោក Minghui បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះសេវាកម្មបរិស្ថាន ជាពិសេសក្នុងការគ្រប់គ្រងកាកសំណល់ និងការកែច្នៃឡើងវិញ ដែលស្របតាមការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ជាការឆ្លើយតប សម្ដេចនាយករដ្ឋមន្រ្តីបានសម្តែងការស្វាគមន៍ចំពោះក្រុមហ៊ុន […]

ប្រតិភូតំណាងឱ្យក្រុមហ៊ុនជាង៨០ មកពីកាណាដា កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា

គណៈប្រតិភូមួយក្រុមតំណាងឱ្យក្រុមហ៊ុនជាង៨០ មកពីក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-កាណាដា (CABC) បានមកដល់ប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគដ៏មានសក្តានុពល។ ការប្រកាសនេះធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងនៃគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក Wayne Farmer ជាប្រធាន CABC នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។ ក្នុងជំនួបនោះ ឯកឧត្តម លឹម វិសាល បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកាណាដា ដោយសង្កត់ធ្ងន់លើចំណាប់អារម្មណ៍របស់ពួកគេក្នុងការយល់ដឹងអំពីទិដ្ឋភាពធុរកិច្ចរបស់កម្ពុជា។ លោកក៏បានទទួលស្គាល់ការគាំទ្ររបស់រដ្ឋាភិបាលកាណាដាក្នុងការផ្តល់នូវការអនុគ្រោះពាណិជ្ជកម្មដល់ប្រទេសអភិវឌ្ឍន៍តិចតួច រួមទាំងប្រទេសកម្ពុជាផងដែរ។ ការគាំទ្រនេះបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសកាណាដា។ ឯកឧត្តមសង្ឃឹមថាដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះនឹងចូលរួមចំណែកពង្រីកពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាបង្កើនការវិនិយោគរបស់ប្រទេសកាណាដានៅកម្ពុជា ខណៈបច្ចុប្បន្នមានក្រុមហ៊ុនកាណាដាមួយចំនួនបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ដូចជាធនាគារ National Bank of Canada ដែលជាម្ចាស់ភាគហ៊ុនរបស់ធនាគារ ABA និងក្រុមហ៊ុនធានារ៉ាប់រង Manulife ជាដើម។ ដោយឡែក លោក Wayne Farmer បានឆ្លើយតបដែរថា គណៈប្រតិភូនាដែលចូលរួមនេះ មានប្រមាណជាង៨០ក្រុមហ៊ុន មានចំណាប់អារម្មណ៍ខ្ពស់លើឱកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ ទន្ទឹមនឹងនេះ លោកបានកោតសរសើរភាពជោគជ័យរបស់ក្រុមហ៊ុនកាណាដានៅកម្ពុជា និងបានសន្យាថានឹងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការវិនិយោគរបស់កាណាដាមកកម្ពុជាបន្ថែមទៀត។ ជាចុងក្រោយនោះ លោកបានអញ្ជើញតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចូលរួមវេទិកាធុរកិច្ច និងវិនិយោគកាណាដា-អាស៊ាន […]