ក្រុមហ៊ុន Bentley Systems ប្រកាសលទ្ធផលអ្នកជាប់វគ្គផ្តាច់ព្រ័ត្រសម្រាប់ពានរង្វាន់ Going Digital Awards in Infrastructure ឆ្នាំ ២០២៣

អ្នកឈ្នះនឹងត្រូវប្រកាសលទ្ធផលនៅថ្ងៃទី ១២ ខែតុលា នៅក្នុងព្រឹត្តិការណ៍ “ហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០២៣ (២០២៣ Year in Infrastructure)” និងព្រឹត្តិការណ៍ ”ពានរង្វាន់ Going Digital​ Awards” របស់ក្រុមហ៊ុន Bentley Systems នៅប្រទេសសិង្ហបុរី

EXTON, Pa. – ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៣៖ ក្រុមហ៊ុន Bentley Systems, Incorporated (Nasdaq: BSY) ដែលជាក្រុមហ៊ុនសូហ្វវែរសម្រាប់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសពីបេក្ខជនចុងក្រោយដែលនឹងត្រូវឈ្នះពានរង្វាន់ Going Digital Awards ផ្នែកហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំ ២០២៣។ កម្មវិធីផ្តល់ពានរង្វាន់ប្រចាំឆ្នាំនេះ ប្រារព្ធឡើងដើម្បីផ្តល់កិត្តិយសដល់អ្នកប្រើប្រាស់កម្មវិធីសូហ្វវ៊ែររបស់ក្រុមហ៊ុន Bentley ណាដែលមានស្នាដៃឆ្នើម ដែលមានប្រយោជន៍ច្រើនក្នុងការជំរុញការរចនាហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់ និងប្រតិបត្តិការនៅទូទាំងពិភពលោក។ គណៈវិនិច្ឆ័យឯករាជ្យចំនួន ១២ រូប ដែលតំណាងឱ្យប្រភេទពានរង្វាន់ចំនួន ១២ បានជ្រើសរើសបេក្ខជនចុងក្រោយចំនួន ៣៦ នាក់ពីក្នុងចំណោមបេក្ខជនដែលទទួលបានការចាត់តាំងជាង ៣០០ នាក់ មកពីស្ថាប័នចំនួន ២៣៥ នៃបណ្តាប្រទេសចំនួន ៥១ ប្រទេស។

អ្នកតំណាងមកពីស្ថាប័នដែលជាប់វគ្គផ្តាច់ព្រ័ត្រនឹងបង្ហាញគម្រោងរបស់ពួកគេដល់ក្រុមចៅក្រមឯករាជ្យដើម្បីកំណត់អ្នកឈ្នះ ហើយជួបជាមួយអ្នកសារព័ត៌មាន និងនាយកប្រតិបត្តិក្រុមហ៊ុនមកពីទូទាំងពិភពលោក នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ Going Digital Awards និងពានរង្វាន់ 2023 Year in Infrastructure ដែលនឹងប្រារព្ធឡើងនៅ Marina Bay Sands ក្នុង ប្រទេសសិង្ហបុរី នៅថ្ងៃទី ១១-១២ ខែតុលា ឆ្នាំ ២០២៣។ សូមចូលទៅកាន់គេហទំព័រ ដើម្បីស្វែងយល់ពីរបៀបដែលគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏អស្ចារ្យទាំងនេះកំពុងប្រើប្រាស់ភាពជឿនលឿនផ្នែកឌីជីថល ដើម្បីសម្រេចបាននូវលទ្ធផលដែលមិនធ្លាប់មានពីមុនមក។​

លោក Chris Bradshaw ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Bentley Systems បាននិយាយថា “យើងពិតជារំភើបណាស់ដែលបានត្រលប់មកប្រទេសសិង្ហបុរីវិញ ដើម្បីបង្ហាញអ្នកឈ្នះពានរង្វាន់ Going Digital Awards ចុងក្រោយនៅចំពោះមុខអ្នកប្រើប្រាស់ និងអ្នកទាំងអស់គ្នា ក៏ដូចជាអ្នកសារព័ត៌មាន និងអ្នកវិភាគដែលបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ Infrastructure and Going Digital Awards ឆ្នាំ ២០២៣ នេះ។ គម្រោងទាំងនេះ ឆ្លុះបញ្ចាំងពីរបៀបដែលស្ថាប័នបានកែលម្អលំហូរការងាររបស់ពួកគេដោយទទួលយកបច្ចេកវិទ្យាឌីជីថលដើម្បីបង្កើនប្រសិទ្ធភាព និងការសន្សំការចំណាយ។ ខ្ញុំសូមអបអរសាទរអ្នកជាប់វគ្គផ្តាច់ព្រ័ត្រ ដោយការទទួលយកកម្មវិធី Bentley Infrastructure Cloud, iTwin Platform និងផលិតផល និង Bentley Open Applications របស់ក្រុមហ៊ុន Bentley យកទៅអនុវត្តសម្រាប់ភាពវៃឆ្លាតផ្នែកហេដ្ឋារចនាសម្ព័ន្ធកម្រិតខ្ពស់របស់ខ្លួន។ ហើយខ្ញុំសូមជូនពរឱ្យពួកគេទទួលបានជោគជ័យលើគម្រោងនាពេលអនាគតរបស់ពួកគេ។”

បេក្ខភាពចុងក្រោយសម្រាប់ពានរង្វាន់ Going Digital Awards in Infrastructure ប្រចាំ២០២៣ រួមមាន៖

វិស័យស្ពាន និងផ្លូវរូងក្រោមដី

  • ក្រុមហ៊ុន China Railway Changjiang Transportation Design Group Co., Ltd., Road & Bridge International Co., Ltd., Chongqing Expressway Group Co., Ltd. – ការអនុវត្តយ៉ាងទូលំទូលាយនៃការរចនា និងសំណង់ឌីជីថលនិងឆ្លាតវៃផ្អែកលើ ប្រព័ន្ធ BIM សម្រាប់សាងសង់ស្ពាន Liaozi Grand Bridge នៅទីក្រុង Chongqing ប្រទេសចិន។
  • ក្រុមហ៊ុន Collins Engineers, Inc. អនុវត្តកម្មវិធី Digital Twins និងបញ្ញាសិប្បនិម្មិតសម្រាប់គម្រោងកែលម្អស្ពានប្រវត្តិសាស្ត្រ Robert Street Bridge នៅរដ្ឋមីនីសូតាសហរដ្ឋអាមេរិក។
  • ក្រុមហ៊ុន WSP Australia Pty Ltd. អនុវត្តកម្មវិធី Southern Program Alliance នៅទីក្រុងម៊ែលប៊ន រដ្ឋវីចតូរី ប្រទេសអូស្ត្រាលី។

វិស័យសំណង់

  • ក្រុមហ៊ុន Dura Vermeer Infra Landelijke Projecten, Mobilis, Gemeente Amsterdam – អនុវត្តគម្រោង Bruggen en Straten Oranje Loper នៅប្រទេសហូឡង់
  • ក្រុមហ៊ុន Laing O’Rourke – គម្រោងកីឡដ្ឋានថ្មី Everton នៅ Liverpool, រដ្ឋMerseyside ចក្រភពអង់គ្លេស។
  • ក្រុមហ៊ុន Laing O’Rourke – អនុវត្តគម្រោង SEPA Surrey Hills Level Crossing Removal នៅទីក្រុងម៊ែលប៊ន រដ្ឋវីចតូរី ប្រទេសអូស្ត្រាលី។

វិស័យវិស្វកម្មសហគ្រាស

  • ក្រុមហ៊ុន Arcadis – អនុវត្តគម្រោង RSAS – Carstairs, នៅ Glasgow, ប្រទេស Scotland, ចក្រភពអង់គ្លេស។
  • ក្រុមហ៊ុន Mott MacDonald – អនុវត្តគម្រោងការផ្តល់ស្ដង់ដារនៃគ្រោងការណ៍ដកយកចេញសារធាតុផូស្វ័រសម្រាប់ឧស្សាហកម្មទឹកនៅចក្រភពអង់គ្លេស។
  • ក្រុមហ៊ុន Phocaz, Inc. ប្រើប្រាស់កម្មវិធីសូហ្វវ៊ែរ CAD Assets សម្រាប់ដំណើការប្រព័ន្ធ GIS – A CLIP Update, នៅទីក្រុង Atlanta, រដ្ឋ Georgia, សហរដ្ឋអាមេរិក។

វិស័យបរិក្ខារ អគារ និងទីក្រុង

  • ក្រុមហ៊ុន Clarion Housing Group – Twins៖ អនុវត្តគម្រោង Golden Thread នៅទូទាំងប្រព័ន្ធឌីជីថលគ្រប់គ្រងអចលនទ្រព្យ Digital Estates ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
  • ក្រុមហ៊ុន Port Authority of New South Wales – អាជ្ញាធរកំពង់ផែរដ្ឋ New South Wales៖ អនុវត្តគម្រោងករណីសិក្សាក្នុងការផ្លាស់ប្តូរឌីជីថលសម្រាប់រដ្ឋ New South Wales ប្រទេសអូស្ត្រាលី។
  • ក្រុមហ៊ុន vrame Consult GmbH – Siemensstadt Square – អនុវត្តគម្រោង Digital Campus Twin នៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។

វិស័យដំណើរការនិងការបង្កើតថាមពល

  • ក្រុមហ៊ុន MCC Capital Engineering & Research Incorporation Limited – គម្រោងសាងសង់រោងចក្របៃតង និងឌីជីថលនៃដោយប្រើគ្រឹះធ្វើពីដែកពិសេស ទម្ងន់ ២,៧ លានតោន ដែលមានគុណភាពខ្ពស់នៅទីក្រុង Linyi ខេត្ត Shandong ប្រទេសចិន។
  • ក្រុមហ៊ុន Shanghai Investigation, Design & Research Institute Co., Ltd. – ការគ្រប់គ្រងទ្រព្យសកម្មឌីជីថលនៃគម្រោងវារីអគ្គីសនីដោយផ្អែកលើកម្មវិធី Digital Twins ដែលត្រូវបានអនុវត្តនៅខេត្ត Liangshan, Yibin, និង Zhaotong, Sichuan និង ខេត្ត Yunnan ប្រទេសចិន។
  • ក្រុមហ៊ុន Shenyang Aluminum & Magnesium Engineering & Institute Co., Ltd. ប្រើកម្មវិធីឌីជីថលភ្លោះនៃវិស្វកម្មអាលុយមីញ៉ូមអេឡិចត្រូលីកសម្រាប់គម្រោង Chinalco China Resources​ នៅក្រុង Lvliang ខេត្ត Shanxi ប្រទេសចិន។

 

វិស័យផ្លូវដែក និងដឹកជញ្ជូន

  • ក្រុមហ៊ុន AECOM Perunding Sdn Bhd – ប្រព័ន្ធភ្ជាប់ខ្សែរថភ្លើងលឿននៅJohor Bahru-Singapore ម៉ាឡេស៊ី និងសិង្ហបុរី។
  • ក្រុមហ៊ុន IDOM – ដំណាក់កាលវិស្វកម្មតម្លៃសម្រាប់ការរចនាលម្អិត និងការត្រួតពិនិត្យគម្រោងផ្លូវដែក Baltica អេស្តូនី ឡាតវី ប្រទេសលីទុយអានី។
  • ក្រុហ៊ុន Italferr S.p.A. – អនុវត្តគម្រោងខ្សែរថភ្លើងល្បឿនលឿនថ្មី Salerno នៅប្រទេសអ៊ីតាលី។

វិស័យផ្លូវថ្នល់និងផ្លូវហាយវេ

  • ក្រុមហ៊ុន Atkins –គម្រោងភ្ជាប់ផ្លូវពី I-70 Floyd Hill ទៅកាន់ផ្លូវរូងក្រោមដី Memorial Memorial របស់អតីតយុទ្ធជន នៅតំបន់ Idaho Springs រដ្ឋ Colorado សហរដ្ឋអាមេរិក។
  • វិទ្យាស្ថាន Hunan Provincial Communications Planning, Survey & Design Institute Co., Ltd. – អនុវត្តគម្រោងផ្លូវហាយវ៉េ ហេងយ៉ាង-យ៉ុងចូវ ក្នុងខេត្តហ៊ូណាន ហេងយ៉ាង និងយ៉ុងចូវ ហ៊ូណាន ប្រទេសចិន
  • ក្រុមហ៊ុន • SMEC South Africa – គម្រោង N4 Montrose Interchange, Mbombela, នៅខេត្ត Mpumalanga, អាហ្វ្រិកខាងត្បូង។

វិស័យវិស្វកម្មរចនាសម្ព័ន្ធ

  • ក្រុមហ៊ុន Hyundai Engineering – ការរចនាដោយស្វ័យប្រវត្តិនៃរចនាសម្ព័ន្ធសំណង់ស៊ីវិល និងស្ថាបត្យកម្មជាមួយកម្មវិធី STAAD API នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
  • ក្រុមហ៊ុន L&T Construction – ការ​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​សំណល់ 318 MLD (70 MGD) នៅ Coronation Pillar ទីក្រុង New Delhi ប្រទេស​ឥណ្ឌា។
  • ក្រុមហ៊ុន RISE Structural Design, Inc. អនុវត្តគម្រោងខ្សែរថភ្លើង Dhaka Metro Rail Line 1, នៅ Dhaka, ប្រទេសបង់ក្លាដែស។

ការធ្វើគំរូ និងការវិភាគលើផ្ទៃរង

  • ក្រុមហ៊ុន Arcades – អនុវត្តគម្រោងស្ពាន South Dock Bridge ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
  • ក្រុមហ៊ុន OceanaGold – ប្រើឧបករណ៍គ្រប់គ្រងឌីជីថលសម្រាប់កន្លែងស្តុកទុក ឱ្យស្ថាប័ន Waihi Tailings របស់ OceanaGold, នៅរដ្ឋ Waikato, ប្រទេសញ៉ូស៊ីឡែន។
  • ក្រុមហ៊ុន Quick und Kollegen GmbH – អនុវត្តគម្រោង Deutsche Bahn Neubaustrecke Gelnhausen នៅ Hessen, ប្រទេសអាល្លឺម៉ង់។

វិស័យការស្ទង់មតិ និងការត្រួតពិនិត្យ

  • ក្រុមហ៊ុន Avineon India P Ltd. – ការផ្តល់សេវាលើការបង្កើតគំរូ CityGML នៃ Kowloon East សម្រាប់នាយកដ្ឋានដីធ្លី ហុងកុង SAR ប្រទេសចិន។
  • ក្រុមហ៊ុន Italferr S.p.A. – កម្មវិធីឌីជីថលភ្លោះសម្រាប់ការត្រួតពិនិត្យរចនាសម្ព័ន្ធនៃវិហារ St. Peter’s Basilica ទីក្រុងវ៉ាទីកង់។​
  • ក្រុមហ៊ុន UAB IT logika (DRONETEAM) – អនុវត្តគម្រោង DBOX M2, នៅ Vilnius, ប្រទេសលីទុយអានី។

ការបញ្ជូន និងការចែកចាយ

  • ក្រុមហ៊ុន Elia – ការផ្លាស់ប្តូរឌីជីថល និង iTwins ដែលបានតភ្ជាប់នៅក្នុងការរចនាស្ថានីយ៍រងឆ្លាតវៃ ទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។
  • ក្រុមហ៊ុន PowerChina Hubei Electric Engineering Co., Ltd. – ប្រើកម្មវិធីឌីជីថលវដ្តជីវិតពេញលេញលើគម្រោងស្ថានីយ៍រង Xianning Chibi 500kV, នៅខេត្ត Xianning, Hubei, ប្រទេសចិន។
  • ក្រុមហ៊ុន Qinghai Kexin Electric Power Design Institute Co., Ltd. – គម្រោងខ្សែបញ្ជូន និងខ្សែចែកចាយអគ្គិសនី110kV នៅតំបន់ Deerwen, ទីបេ, Qinghai, China, Gande County, តំបន់ស្វយ័ត Guoluo ទីបេ, Qinghai, ប្រទេសចិន។

វិស័យទឹកនិងទឹកសំណល់

  • ក្រុមហ៊ុន Geoinfo Services – ការទទួលបានទឹកប្រើប្រាស់ពីប្រព័ន្ធផ្គត់ផ្គង់ទឹក 24×7 Tap សម្រាប់ផ្គត់ផ្គង់សកម្មភាពសេដ្ឋកិច្ចដែលកំពុងរីកចម្រើន ទីក្រុង Ayodhya រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។
  • ក្រុមហ៊ុន • L&T Construction – គម្រោងផ្គត់ផ្គង់ទឹកជនបទ Rajghat Multi Village, Ashok Nagar និង Guna, នៅមជ្ឈប្រទេស​នៃប្រទេសឥណ្ឌា​។
  • ក្រុមហ៊ុន Project Controls Cubed LLC – គម្រោង EchoWater, នៅរដ្ឋកាលីហ្វ័រញ៉ា, សហរដ្ឋអាមេរិក។

សម្រាប់ព័ត៌មានបន្ថែមអំពីបេក្ខភាពចុងក្រោយ សូមចូលទៅកាន់តំណភ្ជាប់នេះ!

អំពីក្រុមហ៊ុន Bentley Systems

Bentley Systems (ចុះបញ្ជីហ៊ុន Nasdaq: BSY) គឺជាក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ដ ដែលផ្តល់កម្មវិធីច្នៃប្រឌិតថ្មីៗ ដើម្បីជំរុញវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធជុំវិញសាកលលោក – ដោយផ្តោតទាំងសេដ្ឋកិច្ច និងបរិស្ថានពិភពលោក។ ដំណោះស្រាយឈានមុខគេផ្នែកកម្មវិធីកុំព្យូទ័រក្នុងឧស្សាហកម្មរបស់យើង ត្រូវបានប្រើប្រាស់ដោយអ្នកជំនាញ និងអង្គភាពគ្រប់ទម្រង់ ប្រើប្រាស់សម្រាប់ការរចនា សាងសង់ និងប្រតិបត្តិការគម្រោងក្រោយសាងសង់បញ្ចប់ ដូចជាផ្លូវ និងស្ពាន ផ្លូវដែក និងការដឹកជញ្ជូន ទឹកស្អាត និងទឹកកខ្វក់ សាធារណការ ទឹក-ភ្លើង អគារ ទីធ្លាសាធារណៈ ឧស្សាហកម្មរ៉ែ និង គ្រឿងបរិក្ខារឧស្សាហកម្ម។ល។ ការផ្តល់ជូនរបស់យើងដែលដំណើរការដោយ iTwin Platform សម្រាប់ឌីជីថលភ្លោះហេដ្ឋារចនាសម្ព័ន្ធ រួមមានកម្មវិធី MicroStation និង Bentley Open សម្រាប់ការបង្កើតគំរូ និងរូបនិម្មិត កម្មវិធី Seequent សម្រាប់អ្នកជំនាញភូមិសាស្ត្រ និង Bentley Infrastructure Cloud គ្របដណ្តប់លើ ProjectWise សម្រាប់ការចែកចាយគម្រោង SYNCHRO សម្រាប់ការគ្រប់គ្រងសំណង់ និង AssetWise សម្រាប់ប្រតិបត្តិការទ្រព្យសកម្ម។ សហសេវិក 5,000 របស់ Bentley Systems បង្កើតប្រាក់ចំណូលប្រចាំឆ្នាំច្រើនជាង $1 ពាន់លានដុល្លារនៅក្នុង 194 ប្រទេស។

© 2023 Bentley Systems, Incorporated. Bentley, the Bentley logo, Bentley Infrastructure Cloud, Bentley Open, AssetWise, iTwin, iTwin Experience, MicroStation, ProjectWise, Seequent, and SYNCHRO are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly owned subsidiaries. All other brands and product names are trademarks of their respective owners.

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សមាគមអ្នកសាងសង់កម្ពុជាចូលរួមឧបត្ថម្ភគាំទ្រផ្សព្វផ្សាយច្បាប់ថ្មីស្តីពីសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងធុរកិច្ចសំណង់

ច្បាប់ស្តីពីសំណង់ និង​បទប្បញ្ញត្តិ​នានា​ពាក់ព័ន្ធ​នឹង​ធុរកិច្ចសំណង់ ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​បានអនុម័ត និង​ចេញឱ្យអនុវត្តថ្មីៗ នៅក្នុងវិស័យសំណង់ ត្រូវបានប្រកាសផ្សព្វផ្សាយ តាមរយៈសិក្ខាសាលា នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសមាជិកសមាគមអ្នកសាងសង់កម្ពុជាចំនួនប្រមាណជាង ១០០នាក់ ដែលជាធុរជន និងតំណាងគ្រប់សហគ្រាសធុរកិច្ចក្នុងវិស័យសំណង់ និងអ្នកពាក់ព័ន្ធ។ រៀបចំដោយធ្វើបទបង្ហាញដោយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដោយកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពី លោកឧកញ៉ា ឆាលស៍ វ៉ាន់ តំណាងប្រធានសមាគមអ្នកសាងសង់កម្ពុជា និងក្រោមអធិបតីភាព ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលជានិច្ចកាលបានគាំទ្រយ៉ាងកក់ក្តៅបំផុត និងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចំពោះសមាគមអ្នកសាងសង់កម្ពុជាក្នុងកិច្ចការធ្វើជាដៃគូពិភាក្សាលើវិស័យសំណង់ និងអចលនទ្រព្យ ក្នុងក្របខណ្ឌវិស័យឯកជន និងស្ថាប័នរដ្ឋ។ ថ្លែងក្នុងពិធីបើកវគ្គសិក្ខាសាលា ឯកឧត្តម លាង មុនីរិទ្ធ បានកត់សម្គាល់ឃើញថា កម្មវិធីសិក្ខាសាលានេះគឺមានសារៈសំខាន់ណាស់ដល់យើងគ្រប់គ្នា មិនថាឡើយអ្នកមានវិជ្ជាជីវៈជាអ្នកសាងសង់ សិក្សាគម្រោងប្លង់ ជាអ្នកធុរកិច្ច​លើវិស័យ​សំណង់ និងអចលនទ្រព្យ […]

២០ឆ្នាំមកនេះ អង្កការរូមធូរីដបានជួយកម្ពុជា សង់បណ្ណាល័យបានចំនួន ៣៣៩អគារ

ក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅនេះ អង្គការរូមធូរីដ (Room to Read Cambodia) បានជួយសាងសង់បណ្ណាល័យចំនួន ៣៣៩អគារ នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។ ក្រសួងអប់រំ បានឱ្យដឹងថា ក្រៅពីជួយសាងសង់បណ្ណាល័យ អង្គការនេះ ក៏បានជួយបង្កើតបណ្ណាល័យនៅតាមសាលាចំនួន ២.១១១ ដើម្បីជួយបណ្ដុះបណ្ដាលគ្រូ និងបណ្ណារក្សបានចំនួន ៩០០០នាក់ថែមទៀតផង។ លើសពីនេះ អង្គការនេះ ក៏បានបោះពុម្ពសៀវភៅជាភាសាខ្មែរបាន ២៦៦ចំណងជើង ចែកចាយសៀវភៅខ្មែរចំនួន ៥លានក្បាល សៀវភៅអង់គ្លេស ៣លានក្បាល ដែលសិស្សជាង ២.២លាននាក់បានទទួលផលដោយផ្ទាល់ និងជួយអនុវត្តកម្មវិធីបំណិនជីវិតនៅកម្រិតមធ្យមសិក្សា ដែលសិស្សស្រីជាង ២១.០០០ នាក់បានទទួលផល ព្រមទាំងបានជួយកុមារី និងសិស្សក្រីក្រអាចបន្តការសិក្សាបានថែមទៀត។ គួរបញ្ជាក់ដែរថា អង្គការរូមធូរីដ បាននិងកំពុងធ្វើការក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ អស់រយៈពេល ២០ឆ្នាំមកហើយ ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ ចំនួន ២គឺ៖ អក្ខរកម្ម និងការអប់រំកុមារីសម្រាប់សមភាពយេនឌ័រ។ នាពេលបច្ចុប្បន្ន កម្មវិធីអក្ខរកម្មរបស់ Room […]

កម្ពុជាស្ថិតនៅចំបេះដូងអាស៊ាន ដែលជាទីតាំងដ៏មានសក្តានុពលបំផុតសម្រាប់អ្នកវិនិយោគ

ប្រទេសកម្ពុជា ស្ថិតនៅចំកណ្តាលបេះដូងអាស៊ាន ដែលនេះជាទីតាំងដ៏មានសក្តានុពល និងទាក់ទាញបំផុតសម្រាប់វិនិយោគិននានាគួរតែមកវិនិយោគនៅប្រទេសមួយនេះ។​ នេះបើតាមសុន្ទរកថារបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤។ ឯកឧត្តម បានលើកឡើងថា វិនិយោគិនគួរសម្រេចចិត្តមកវិនិយោគនៅកម្ពុជា ព្រោះកម្ពុជាជាច្រកទ្វារទៅកាន់អាស៊ាន និងទៅកាន់ពិភពលោក ខណៈដែលកម្ពុជាស្ថិតនៅចំកណ្តាលបេះដូងនៃតំបន់អាស៊ានដែលមានប្រជាជនសរុបប្រមាណ ៦៧០លាននាក់។ ឯកឧត្តមបន្តទៀតថា កម្ពុជាបច្ចុប្បន្នស្ថិតក្នុងស្ថានភាពមួយមានសុខសន្តិភាព ស្ថេរភាពនយោបាយ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ស្ថេរភាពអតិផរណា ជាពិសេស ៦០%នៃប្រជាពលរដ្ឋកម្ពុជាសរុប គឺជាយុវជនមានអាយុក្រោម២៥ឆ្នាំ ប្រកបដោយថាមពល ថាមវន្ត និងការខិតខំប្រឹងប្រែង។ មិនត្រឹមតែប៉ុណ្ណោះ ដើម្បីពង្រឹងសមត្ថភាពយុវជន រាជរដ្ឋាភិបាលកម្ពុជា​ ទើបបានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ១,៥លាននាក់។ ដោយឡែក ចំពោះវិស័យហេដ្ឋារចនាសម្ព័ន្ធវិញ កម្ពុជាបាននិងកំពុងសាងសង់ ព្រមទាំងមានផែនការជាតិនានា សំដៅបង្កើនភាពប្រកួតប្រជែង និងសម្រួលដល់ការវិនិយោគរបស់វិនិយោគិន ទន្ទឹមនឹងការធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP Online v4.0) ជាមួយនឹងចក្ខុវិស័យដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូនវិនិយោគិន។ ក្រៅពីទំនើបកម្មខាងលើ ដើម្បីសម្រួលកិច្ចការងារវិនិយោគបន្ថែមទៀត រាជរដ្ឋាភិបាលកម្ពុជា បានជំរុញរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនជាបន្តបន្ទាប់ ដើម្បីស្តាប់ពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយជូនវិនិយោគិន សំដៅដល់ការលើកកម្ពស់ […]

សិង្ហបុរី​ចំណាយ $១៥លាន ផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នើម ១៥០០០នាក់ ឱ្យរៀនបច្ចេកវិទ្យា AI

ប្រទេសសិង្ហបុរី បានបង្ហាញផែនការដ៏មានមហិច្ឆតាមួយដើម្បីពង្រឹងតួនាទីរបស់ខ្លួននៅក្នុងធុរកិច្ចនិងការច្នៃប្រតិដ្ឋ ដោយគ្រោងចំណាយទឹកប្រាក់ជាង ១ពាន់លានដុល្លារសិង្ហបុរី ដែលស្មើនឹងជាង ៧៤៣លានដុល្លារអាមេរិក ទៅក្នុងគម្រោងលើកកម្ពស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ សេចក្តីប្រកាសអំពីការវិនិយោគដ៏ធំជាងគេនៅអាស៊ានលើវិស័យ AI នេះ ត្រូវបានអនុម័តជាផ្នែកមួយនៃថវិកាជាតិឆ្នាំ ២០២៤ របស់សិង្ហបុរី ដែលបង្ហាញពីការជំរុញជាយុទ្ធសាស្ត្ររបស់ប្រទេស ឆ្ពោះទៅរកការរីកចំរើន និងការធ្វើអភិនវកម្មផ្នែកបច្ចេកវិទ្យា និងភាពធន់នឹងសេដ្ឋកិច្ច នេះបើយោងតាម Aseanbriefing ចុះផ្សាយថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៤។ យុទ្ធសាស្ត្រវិនិយោគលើបច្ចេកវិទ្យាទំនើបនេះ គ្របដណ្តប់លើផ្នែកជាច្រើនដែលមានគោលបំណងជំរុញការអភិវឌ្ឍន៍ AI និងអនុវត្តភាពនៃបច្ចេកវិទ្យា AI លើវិស័យផ្សេងៗ។ គំនិតផ្តួចផ្តើមសំខាន់ៗនៃផែនការនេះ រួមមានលទ្ធភាពទទួលបានបន្ទះឈីប (Chips) កម្រិតខ្ពស់ដែលចាំបាច់សម្រាប់ការច្នៃប្រតិដ្ឋ AI,  ការបង្កើតភាពជាដៃគូជាមួយអ្នកដឹកនាំឧស្សាហកម្មក្នុងពិភពលោក ដើម្បីបង្កើតមជ្ឈមណ្ឌល AI ដ៏ល្អឥតខ្ចោះ និងការធ្វើវប្បកម្ម ទេពកោសល្យក្នុងស្រុកដើម្បីជំរុញកម្លាំងការងារ AI សម្រាប់ផ្គត់ផ្គង់សេដ្ឋកិច្ចនៅថ្ងៃខាងមុខ។ ផ្នែកសំខាន់ទីមួយនៃផែនការជាតិនេះ គឺការផ្តល់អាហារូបករណ៍សម្រាប់និស្សិតសិង្ហបុរី ឱ្យចាប់យកជំនាញទាក់ទងនឹងបច្ចេកវិទ្យា AI។ ក្នុងរយៈពេល ៣ឆ្នាំខាងមុខ ថវិកាប្រហែល ២០លានដុល្លារសិង្ហបុរី (១៥លានដុល្លារអាមេរិក) នឹងត្រូវវិនិយោគលើអាហារូបករណ៍នៅទូទាំងកម្មវិធីថ្នាក់បរិញ្ញាបត្រ […]

រដ្ឋចេញអនុក្រិត្យបង្កើតសាកលវិទ្យាល័យឌីជីថលលើកដំបូង នៅខេត្តកំពង់ស្ពឺ

រដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មីនេះ បានសម្រេចចេញអនុក្រិត្យបង្កើតសាកលវិទ្យាល័យឌីជីថលលើកដំបូង នៅក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាម អនុក្រិត្យលេខ ៦០អនក្របក ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ សាកលវិទ្យាល័យឌីជីថលកម្ពុជាមួយនេះ ត្រូវបានសរសេរជាអក្សរកាត់ថា ស.ឌ.ក និងជាភាសាអង់គ្លេសថា Digital University of Cambodia សរសេរជាអក្សរកាត់ថា DUC។ គួរបញ្ជាក់ថា ស.ឌ.ក គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៣ ភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុងគងពិសី ខេត្តកំពង់ស្ពឺ និងស្ថិតនៅក្រោមឱវាទរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ស.ឌ.ក នឹងធ្វើការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង ដែលក្នុងនោះមានមហាវិទ្យាល័យចំនួន៥ទៀតដូចខាងក្រោម៖ ១_មហាវិទ្យាល័យឧស្សាហកម្មឌីជីថល ២_មហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ្តនយោបាយ ៣_មហាវិទ្យាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ ៤_មហាវិទ្យាល័យវិស្វកម្មនិងស្ថាបត្យកម្ម ៥_មហាវិទ្យាល័យភាសាអង់គ្លេស - Video Advertisement -

មហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលសាខាវាលស្បូវ តម្លៃជាង ៦លានដុល្លារ បើកដំណើរការផ្លូវការហើយ

មហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលតម្លៃជាង៦លានដុល្លារ សាងសង់លើផ្ទៃដី ៦ហិកតា នៅស្ថិតនៅភូមិវាលស្បូវ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការហើយ។ ពិធីសម្ពោធនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ កុម្ភៈ ២០២៤។ គួរបញ្ជាក់ថា មហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលនេះ គឺជាសាខាថ្មីរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលទើបតែទទួលបានចំណាត់ថ្នាក់ចូលក្នុងបញ្ជីឈ្មោះរបស់គណៈកម្មការចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោក (World University Rankings for Innovations) ក្នុងរយៈពេល ៣ឆ្នាំជាប់ៗគ្នា។ ក្នុងមហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលថ្មីនេះ មានអគារសិក្សាថ្មី១ខ្នង (កម្ពស់៤ជាន់ មាន១៥បន្ទប់) សាងសង់លើដីទំហំ ៦ហិកតា ដោយប្រើរយៈពេលជិត ៥ឆ្នាំ សម្រាប់​រៀបចំការអភិវឌ្ឍន៍ ដោយសម្រេចបានជំហានទី១ និង​បានប្រើប្រាស់ថវិកា​សរុបអស់​ចំនួនជាង ៦លានដុល្លារ ក្នុងនោះរួមមាន៖ រៀបចំជាអភិវឌ្ឍផ្នែករឹង ហេដ្ឋារចនាសម្ពន្ធ័រូបវន្ត និង​ផ្នែកទន់ និងការរៀបចំអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗស្របតាមនិន្នាការថ្មី។ គួររំលឹកទៀតថា មហាវិទ្យាល័យថ្មីនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ […]