ផ្ទះ៣ ប្រភេទនេះ លក់ដាច់ជាងគេនៅបុរី ប៉េង ហួត គម្រោង ដឹស្ដា ដាយមិន
គម្រោង ដឹស្ដា ដាយមិន ស្ថិតនៅលើបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) មានផ្ទះជាច្រើនប្រភេទ រាប់ចាប់ពីផ្ទះសម្រាប់ប្រកបអាជីវម្ម វីឡាកូនកាត់ វីឡាភ្លោះ និងវីឡាទោលរាប់ពាន់ខ្នង។ ក្នុងនោះមានផ្ទះចំនួន ៣ប្រភេទ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង និងលក់ដាច់បំផុត ហើយសំណង់ផ្ទះភាគច្រើនសាងសង់ចប់ស្ទើរតែ១០០% ដែលអាចរើចូលរស់នៅ ឬប្រកបអាជីកម្មបាន។ ផ្ទះទាំង ៣ ប្រភេទនោះមានដូចជា ហ្សបហោស៍ វីឡាភ្លោះ និងវីឡាកូនកាត់ LA។ ខាងក្រោមនេះជាលក្ខណៈសម្បត្តិរបស់ផ្ទះទាំង ៣ប្រភេទនេះ៖ ហ្សបហោស៍ ដែលមានប្រភេទហ្សបហោស៍ ម៉ូដឺន, ហ្សបហោស៍ ក្លាសស៊ិក និងហ្សបហោស៍ ម៉ាជេស្ទីក មានកម្ពស់ ៣ជាន់ បន្ទប់គេង៤ បន្ទប់ទឹក៥ បរិវេណទទួលភ្ញៀវ១ បរិវេណទទួលទានអាហារ១ បរិវេណចម្អិនអាហារ១ និងចំណតរថយន្ត១។ ទីតាំងស្ថិតនៅចំផ្លូវធំងាយស្រួលសម្រាប់ការបើកអាជីវកម្មគ្រប់ប្រភេទ ការរចនាផ្នែកខាងក្នុងគឺមានភាពបត់បែនទៅតាមតម្រូវការនៃការដេគ័ររបស់ម្ចាស់ផ្ទះ។ វីឡាភ្លោះ មានកម្ពស់ ៣ជាន់ បន្ទប់គេង៤ បន្ទប់ទឹក៥ បរិវេណទទួលភ្ញៀវ១ បរិវេណទទួលទានអាហារ១ បរិវេណចម្អិនអាហារ១ និងចំណតរថយន្ត២។ […]
ជិតផុតហើយ! ឱកាសចំណេញចុងក្រោយជាមួយប្រូម៉ូសិនសង្ក្រាន្តឆ្នាំថ្មី អង្គញ់នាំសំណាងពីបុរី ប៉េង ហួត!
កាលពីដើមខែមេសារនេះ ក្រុមហ៊ុន បុរី ប៉េង ហួត បានប្រកាសពីការផ្ដល់ជូនប្រូម៉ូសិនអបអរសាទដល់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែ ដ៏អស្ចារ្យសម្រាប់រាល់ការទិញផ្ទះគ្រប់គម្រោង ហើយការផ្តល់ជូននេះនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពោលគឺត្រឹមដំណាច់ខែមេសានេះប៉ុណ្ណោះ។ គួររម្លឹកផងដែរថា ប្រូម៉ូសិនសង្ក្រាន្តឆ្នាំថ្មីដ៏អស្ចារ្យរួមមាន៖ ➤ ការបញ្ចុះតម្លៃជាទឹកប្រាក់ភ្លាមៗ ➤ បោះអង្គញ់នាំសំណាងដើម្បីទទួលបាន៖ ♥ ប័ណ្ណទឹកប្រាក់ ១០០០ដុល្លារ សម្រាប់ទិញគ្រឿងសង្ហារិមដ៏ទាន់សម័យ ♥ ឥតគិតថ្លៃសេវាគ្រប់គ្រងបុរីរយៈពេល 01ឆ្នាំ ♥ ប័ណ្ណទឹកប្រាក់ ១០០០ដុល្លារ ពី PH Grand Hall ♥ Apple Watch Series 9 ឬ ♥ Air Pods Pro 2 អ្វីដែលសំខាន់ គឺទិញភ្លាម ចូលរស់នៅបានភ្លាមតែម្ដង! រួសរាន់ឡើង! ដើម្បីទទួលបានប្រូម៉ូសិនដ៏ចំណេញខាងលើលោកអ្នកអាចអញ្ជើញមកកាន់ការិយាល័យលក់គ្រប់ទីតាំង របស់ បុរី ប៉េង ហួត ទំនាក់ទំនងមកកាន់សហការីផ្នែកលក់តាមទូរសព្ទលេខ៖ / ។ ព័តមានបន្ថែម សូមទស្សនាវិដេអូ […]
ផ្សារទំនើប ខេ ម៉ល ទី២របស់អឺបេនលែន នឹងលេចរូបរាងនៅជិតព្រលានអន្តរជាតិតេជោក្រុងតាខ្មៅ
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលទ្រព្យ អឺបេនលែន បានប្រារព្ធពិធីបើកសម្ពោធការដ្ឋានសាងសង់ជាផ្លូវការនៃគម្រោងផ្សារទំនើប ខេ ម៉ល ព្រែកត្នោត របស់ខ្លួនដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ ។ ពិធីសម្ពោធការដ្ឋានសាងសង់ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត ក្នុងពិធីដ៏ពិសេសនេះ ក៏មានការអញ្ជើញចូលរួមពីលោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន អឺបេនលែន បុរីចន្ទគីរី ផ្សារទំនើប ខេ ម៉ល និងភ្ញៀវកិត្តិយសជាច្រើនផងដែរ។ រូបភាពតំណាងផ្សារទំនើប ខេ ម៉ល ព្រែកត្នោតនាពេលឆាប់ៗខាងមុខនេះ ផ្សារទំនើបសហគមន៍ថ្មីសន្លាងនេះ មានចម្ងាយត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះពីមហាវិថីសម្តេច ហ៊ុន សែន (ឬផ្លូវ ៦០ម៉ែត្រ) និងត្រឹមតែ ១៥នាទី ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលនឹងបើកដំណើរការផ្លូវការនាពាក់កណ្តាលឆ្នាំ២០២៥ ខាងមុខនេះ ជាមួយនឹងដំណាក់កាលដំបូង។ ក្រោមការរចនាដោយគិតគូរយ៉ាងម៉ត់ចត់ ផ្សារទំនើប ខេ ម៉ល បានផ្តោតសំខាន់ទៅលើតម្រូវការអ្នកប្រើប្រាស់ ដោយដើរតួជាទីតាំងល្អបំផុតមួយសម្រាប់អ្នករស់នៅក្នុងសហគមន៍ជុំវិញតំបន់ភាគខាងត្បូងនេះ ជាមួយភាពងាយស្រួលក្នុងការទិញទំនិញ ការជួបជុំ ការសម្រាកកម្សាន្តនិងការរចនាដ៏មានភាពទាក់ទាញក្នុងធម្មជាតិបៃតងស្រស់បំព្រង។ […]
៥ ចំណុចដែលលោកអ្នកគួរទិញផ្ទះនៅបុរី ប៉េង ហួត ដឹស្ដា មេរាហ្កាដិន
បុរី ប៉េង ហួត គឺជាក្រុមហ៊ុនឈានមុខគេមួយក្នុងការអភិវឌ្ឍន៍ផ្ទះសម្រាប់រស់នៅ ក៏ដូចជាសម្រាប់ធ្វើអាជីវកម្មនៅគម្រោងជាច្រើនក្នុងរាជធានីភ្នំពេញ។ ក្នុងនោះគម្រោងមួយក្នុងចំណោមគម្រោងដទៃទៀតរបស់ក្រុមហ៊ុនដែលកំពុងសាងសង់យ៉ាងមមាញឹក និងមានសក្ដានុពលគួរឱ្យកត់សម្គាល់នោះគឺ គម្រោង ដឹស្ដា មេរាហ្កាដិន។ គម្រោង ដឹស្ដា មេរាហ្កាដិន មានចំណុចពិសេសៗជាច្រើន ដែលលោកអ្នកគួរតែពិចារណាក្នុងការជ្រើសរើសយកធ្វើជាលំនៅឋាន ឬធ្វើអាជីកម្មដូចខាងក្រោម៖ ១- ស្ថិតនៅលើផ្លូវសក្ដានុពលដែលតភ្ជាប់ទៅតំបន់សំខាន់នានា គម្រោងនេះស្ថិតនៅលើបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) ដែលជាទីក្រុងរណបថ្មីមួយនៅកៀកនឹងចំណុចកណ្ដាលរាជធានីភ្នំពេញ និងជាផ្លូវតភ្ជាប់ទៅកាន់តំបន់សំខាន់ៗ ដូចជា៖ ផ្លូវក្រវាត់ក្រុងទី៣ ព្រលានយន្តហោះថ្មី តំបន់ចំការដូង តំបន់ទួលពង្រ ក្រុងតាខ្មៅ និងតំបន់កួរស្រូវជាដើម។ ទីតាំងនេះជាទីតាំងយុទ្ធសាស្រ្តមួយ ដែលមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សទៅថ្ងៃអនាគត។ ២- មានម៉ូដផ្ទះច្រើនជម្រើសសមស្របគ្រប់តម្រូវការ ក្នុងចំណោមគម្រោងទាំងអស់របស់បុរី ប៉េង ហួត គម្រោង ដឹស្តា មេរាហ្កាដិន មានជម្រើសម៉ូដផ្ទះច្រើនជាងគេ រាប់ចាប់ពីហ្សបហោស៍ វីឡាកូនកាត់ វីឡាភ្លោះ ទាំងក្លាសិក និងម៉ូដឺន និងវីឡាទោលគ្រប់ទំហំ ហើយទីតាំងសុទ្ធតែល្អ មានផ្លូវខ្វាត់ខ្វែង សួនច្បារ និងជិតច្រកចេញជាដើម។ រីឯតម្លៃ គម្រោងនេះមានតម្លៃល្អ និងការផ្ដល់ជូនយ៉ាងពិសេស។ ៣- មានហេដ្ឋារចនាសម្ព័ន្ធ […]
ប្រូម៉ូសិនចូលឆ្នាំខ្មែររបស់បុរី ប៉េង ហួត ចំណេញអីចំណេញយ៉ាងនេះ!!
រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ជារៀងរាល់ឆ្នាំ បុរី ប៉េង ហួត តែងតែបង្កើតកម្មវិធីសប្បាយៗ រួមទាំងមានការតុបតែងរៀបចំលម្អនៅតាមខ្លោងទ្វារ និងខាងក្នុងបរិវេណបុរីផងដែរ។ បន្ថែមពីនេះ ដើម្បីចូលរួមអបអរសារទរក្នុងឱកាសឆ្នាំថ្មីនេះ បុរី ប៉េង ហួត ក៏មានផ្ដល់ជូនឱកាសចំណេញដ៏ពិសេសសម្រាប់អតិថិជនដែលចង់ទិញផ្ទះក្នុងខែមេសានេះទៀតផង។ តោះ មកដឹងទាំងអស់គ្នាថា បុរី ប៉េង ហួត នឹងផ្ដល់ជូនអ្វីខ្លះសម្រាប់អតិថិជនក្នុងឱកាសឆ្នាំថ្មីនេះ? សម្រាប់អតិថិជនដែលកក់ផ្ទះណាមួយនៅគ្រប់គម្រោង បុរី ប៉េង ហួត នឹងទទួលបានឱកាសចំណេញដូចជា៖ ✨ទទួលបានការបញ្ចុះតម្លៃជាទឹកប្រាក់ភ្លាមៗ ✨ទិញភ្លាម ចូលរស់នៅបានភ្លាមៗ ✨ការបោះអង្គញ់នាំសំណាង ដែលទទួលបានរង្វាន់ជាច្រើនដូចជា៖ សេវាគ្រប់គ្រងបុរីរយៈពេល ១ឆ្នាំ ដោយឥតគិតថ្លៃ ប័ណ្ណទឹកប្រាក់សម្រាប់ទិញគ្រឿងសង្ហារិម ប័ណ្ណទឹកប្រាក់សម្រាប់ប្រារព្ធកម្មវិធីនៅ ភីអេច ហ្រ្គេនហល នាឡិកា Apple Watch Series 9 ឬ Airport Pro Series 2។ សូមទស្សនាវីដេអូនៅទីនេះ សូមជម្រាបផងដែរថា ការផ្ដល់ជូននេះមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ខែមេសារនេះតែ ប៉ុណ្ណោះ។ ដូច្នេះសូមរួសរាន់ឡើង ដើម្បីកុំឱ្យឱកាសចំណេញដ៏ច្រើនសន្ធឹកសន្ធាប់នេះរំលងផុតឱ្យសោះ! អតិថិជនទាំងអស់ក៏អាចទស្សនាផ្ទះគំរូប្រភេទថ្មីផ្ទាល់បាន […]
ប៉េង ហួត សង្រ្កាន្ត នឹងចាប់ផ្តើមនៅថ្ងៃទី៥-៦-៧ មេសា នៅបរិវេណ សួនអឺរ៉ុប ភី អេច យូរ៉ូផាក
ការតុបតែង និងរៀបចំឆ្លងសម័យកាលនៃកម្មវិធី ប៉េង ហួត សង្ក្រាន្ត គឺនឹងវិលត្រឡប់មកវិញនៅដើមខែមេសា ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៦ និងថ្ងៃទី៧ ឆ្នាំ២០២៤ ខាងមុខនេះដែលត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុន បុរី ប៉េង ហួត សម្រាប់ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ។ មិនខុសពីរាល់ឆ្នាំ បុរី ប៉េង ហួត មិនត្រឹមតែជាសហគមន៍រស់នៅដ៏សុខដុមរមនាតែប៉ុណ្ណោះនោះទេ បន្ថែមពីនេះក្រុមហ៊ុន បុរី ប៉េង ហួត ក៏បានគិតគូរទៅដល់ការបង្កើតព្រឹត្តិការណ៍ធំៗតាមរដូវកាលកម្សាន្តជារៀងរាល់ឆ្នាំសម្រាប់មហាជនទូទៅអាចរីករាយមកកម្សាន្តដោយសេរីផងដែរ ។ ព្រឹត្តិការណ៍ ប៉េង ហួត សង្ក្រាន្ត ឆ្នាំទី២ ដ៏អស្ចារ្យនេះនឹងត្រូវរៀបចំឡើងដោយមានការនាំយកមកនូវទស្សនីយភាពដ៏ថ្មីប្លែកអស្ចារ្យ ដោយមានការ សម្តែងពិសេសៗទាំងសិល្បៈបុរាណ សម័យ ហើយក៏មានស្តង់អាហារ ស្តង់ផលិតផល និងសេវាកម្មចម្រុះ ជាពិសេសមានការដាក់តាំងលក់ម្ហូបអាហារខ្មែរឆ្ងាញ់ៗល្បីៗ និងផលិតផលខ្មែរច្រើនយ៉ាង ច្រើនបែប ហើយអ្វីដែលពិសេសនោះគឺនឹងមានវត្តមានការច្រៀងអោយទស្សនិជនស្តាប់ដោយម្ចាស់ពាន The Rapper Cambodia Yuu Hai ក៏ដូចជាតារាចម្រៀងរ៉េបដ៏ល្បីៗ Goofy និង Roxy ដែលនាំមកជូនដោយស្រាបៀរហនុមានផងដែរនៅបរិវេណសួន អឺរ៉ុប […]