វិនិយោគអចលនទ្រព្យក្នុងយុគសម័យថ្មី៖ ស្វែងយល់ពីកំណើននៃលំនៅឋានម៉ាកយីហោល្បីៗនៅកម្ពុជា
គណៈកម្មការអចលនទ្រព្យនិងសំណង់របស់ EuroCham កម្ពុជា បានប្រកាសរៀបចំព្រឹត្តិការណ៍ដ៏សំខាន់មួយក្រោមប្រធានបទ “វិនិយោគលើអចលនទ្រព្យក្នុងយុគសម័យថ្មី៖ កំណើននៃលំនៅឋានម៉ាកយីហោល្បីៗនៅកម្ពុជា” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ចាប់ពីម៉ោង ២:០០រសៀល ដល់ម៉ោង ៥:០០រសៀល នៅសណ្ឋាគារ Shangri-La ភ្នំពេញ។ ខណៈពេលដែលទីផ្សារអចលនទ្រព្យកម្ពុជាបន្តភាពចាស់ទុំ ព្រឹត្តិការណ៍លំដាប់កំពូលមួយនេះបានទទួលការគាំទ្រឈានមុខគេពីបណ្តាក្រុមហ៊ុនល្បីៗទាំងក្នុងស្រុក និងអន្តរជាតិ ដែលពាក់ព័ន្ធក្នុងវិស័យអចលនទ្រព្យ អ្នកអភិវឌ្ឍន៍ និងអ្នកជំនាញរចនាសាងសង់ ជាពិសេសទទួលបានការគាំទ្រពីសំណាករដ្ឋាភិបាល ដែលចង់ស្វែងយល់ពីនិន្នាការផ្លាស់ប្តូរ និងការរីកចម្រើនបំផុតរបស់ឧស្សាហកម្មមួយនេះ ដោយផ្តោតលើការកើនឡើងយ៉ាងឆាប់រហ័សនៃលំនៅឋានដែលមានកេរ្តិ៍ឈ្មោះល្បីនៅទូទាំងអាស៊ីអាគ្នេយ៍ និងអាថ៌កំបាំងនៅក្រោយនៃការរីកចម្រើន។ ជាមួយការឈានជើងចូលទីផ្សារលំនៅឋានកាន់តែច្រើនពីបណ្តាក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះល្បីលើវិស័យបដិសណ្ឋារកិច្ចក្នុងទីផ្សារកម្ពុជា លំនៅឋានដែលមានម៉ាកយីហោល្បីៗកំពុងកំណត់ឡើងវិញនូវរបៀបដែលវិនិយោគិន អ្នកអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់យល់ឃើញពីភាពប្រណីត ទំនុកចិត្ត និងតម្លៃសម្រាប់រយៈពេលវែង។ វេទិកានេះនឹងពន្យល់អំពីអត្ថន័យនៃការវិវត្តន៍សម្រាប់ទីផ្សារអចលនទ្រព្យរបស់កម្ពុជា និងរបៀបដែលកម្ពុជាអាចសម្របខ្លួនដើម្បីទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ ប្រកបដោយទេពកោសល្យ និងភាពទាក់ទាញជាអន្តរជាតិ។ វគ្គនេះនឹងចាប់ផ្តើមជាមួយសុន្ទរកថាស្វាគមន៍ពីលោក Charles Amar អនុប្រធានគណៈកម្មាធិការអចលនទ្រព្យ និងសំណង់របស់ EuroCham និងជាដៃគូមកពីក្រុមហ៊ុនច្បាប់ Athipa ព្រមទាំងសន្ទរកថារបស់ឯកឧត្តម នី ផាលី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែលនឹងពន្យល់ពីចក្ខុវិស័យរបស់រដ្ឋាភិបាលក្នុងការសម្របសម្រួលលើការអភិវឌ្ឍអចលនទ្រព្យជាមួយនឹងប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ និងវិស័យបដិសណ្ឋារកិច្ចដែលកំពុងពង្រីកខ្លួនក្នុងប្រទេសកម្ពុជា។ ពេញមួយកម្មវិធី អ្នកចូលរួមនឹងបានស្តាប់ការពន្យល់យ៉ាងក្បោះក្បាយពីអ្នកជំនាញអន្តរជាតិ ដែលមានលោក […]
សណ្ឋាគារអ៊ីនធឺខនទីណង់តាល់ វិលត្រឡប់មកកម្ពុជាវិញជាមួយនឹងគម្រោងសង់សណ្ឋាគារថ្មីតម្លៃ $៣00លាន នៅខេត្តព្រះសីហនុ
សណ្ឋាការ InterContinental Hotels & Resorts នឹងត្រឡប់មកប្រទេសកម្ពុជាវិញ ដោយពាំនាំយកមកជាមួយគម្រោងអចលនទ្រព្យប្រណីតថ្មី តម្លៃ ៣០០លានដុល្លារ នៅខេត្តព្រះសីហនុ ដែលគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៨ និងត្រូវបញ្ចូលជាផ្នែកមួយនៃគម្រោងវិនិយោគរបស់ Peninsula Bay Integrated Resort។ សេចក្តីប្រកាសនេះ ចេញមកស្របគ្នានឹងសន្ទុះកំពុងតែងើបឡើងវិញ គួរឱ្យកត់សម្គាល់នៅក្នុងវិស័យទេសចរណ៍របស់កម្ពុជា ដែលមានកំណើនចំនួន ២៣% នៃចំណូលទេសចរអន្តរជាតិក្នុងឆ្នាំ ២០២៤ ពោលគឺលើសពីកម្រិតមុនមានវិបត្តិសាកលចំនួន ១,៤% នេះបើយោងតាម Travelandtourworld ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥។ ក្រោមគំនិតផ្តួចផ្តើមបង្កើតឡើងដោយភាពជាដៃគូជាមួយក្រុមហ៊ុន Peninsula Bay Investment Co., Ltd. សណ្ឋាគារខេត្តព្រះសីហនុថ្មីនេះ នឹងមានបន្ទប់ចំនួន ៣០០បន្ទប់ ដែល នឹងបំពាក់នូវគ្រឿងបរិក្ខារលំដាប់ពិភពលោក រួមទាំងកន្លែងទទួលទានអាហារ បារ ស្ប៉ាដ៏ប្រណិត និងទេសភាពឆ្នេរសមុទ្របែបប៉ាណូរ៉ាមិច (Panoramic) ដែលផ្តល់ជូនសេវាជាទីគាប់ចិត្តសម្រាប់ទាំងអ្នកធ្វើអាជីវកម្ម និងអ្នកធ្វើដំណើរកម្សាន្ត។ បរិវេណសណ្ឋាគារទាំងមូល នឹងមានទំហំប្រហែល ១៦0,000 ម៉ែត្រការ៉េ […]
សណ្ឋាគារប្រេន Ibis Budget របស់បណ្ដាញ Accor ដំបូងគេនៅកម្ពុជា នឹងបើកនៅខែកក្កដា
ក្រុមហ៊ុនបណ្ដាញបដិសណ្ឋារកិច្ចអន្តរជាតិ Accor គ្រោងបើកដំណើរការសណ្ឋាគារតម្លៃមធ្យមប្រេន Ibis Budget នៅកម្ពុជាជាលើកដំបូងបង្អស់ នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។ សណ្ឋាគារថ្មីមួយនេះមានឈ្មោះថា Ibis Budget Phnom Penh Riverside ដែលមានបន្ទប់សរុប ៣២២បន្ទប់ និងរួមបញ្ចូលគំនិតដោយការរចនាបែបសហសម័យ។ សណ្ឋគារនេះ មានទីតាំងនៅក្នុងខណ្ឌចំការមន ដែលទីតាំងសក្ដានុពល តំបន់ពាណិជ្ជកម្ម និងកម្សាន្តក៏ធំរបស់រាជធានីភ្នំពេញ។ ដូចគ្នានឹងសាខាផ្សេងទៀតជុំវិញពិភពលោក Ibis Budget Phnom Penh Riverside នឹងក្លាយជាសណ្ឋាគារតម្លៃសមរម្យស្ដង់ដាអន្តរជាតិ ដ៏ល្អឥតខ្ចោះសម្រាប់ធ្វើដំណើរដែលចង់បាន បន្ទប់ឆ្លាតវៃ ផាសុខភាព និងការរចនាប្រកបដោយភាពច្នៃប្រឌិត។ - Video Advertisement -
Ascott នឹងបើកសណ្ឋាគារ Citadines Flatiron នៅភ្នំពេញក្នុងខែមីនាខាងមុខ
ក្រុមហ៊ុនសណ្ឋាគារល្បីឈ្មោះ Ascott នឹងបើកដំណើរការបណ្តាញសណ្ឋាគាររបស់ខ្លួន Citadines Flatiron Phnom Penh នៅរាជធានីភ្នំពេញនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ផ្តល់ជូននូវសេវាកម្មទាំងបន្ទប់អាផាតមិនជួល និងសណ្ឋាគារ។ Citadines Flatiron មាន ៣១៥ យូនីត ហើយមានទីតាំងនៅក្នុងអគារ Flatiron by Meridian ដែលជាគម្រោងអភិវឌ្ឍចម្រុះកម្ពស់ ៤១ ជាន់ នៅចំកណ្ដាលក្រុងភ្នំពេញ។ Citadines Flatiron ផ្តល់ជូននូវជម្រើសបន្ទប់ និងអាផាតមិនជាច្រើន ពីយូនីតសណ្ឋាគារ បន្ទប់ប្រភេទស្ទូឌីយ៉ូ ១បន្ទប់គេង ២បន្ទប់គេង និង ៣បន្ទប់គេង ជាដើម។ ការបើកសម្ពោធ Citadines Flatiron Phnom Penh គឺជាការបោះជំហានទី ៣ របស់ The Ascott Limited មកកាន់ប្រទេសកម្ពុជា បន្ទាប់ពី CASA Meridian Residences និង Somerset Norodom […]


English

