កម្ពុជា-អាមេរិក  រៀបចំវេទិការួមគ្នា ដើម្បីទាក់ទាញវិនិយោគ និងជំរុញពាណិជ្ជកម្មទ្វេភាគី

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានរៀបចំវេទិកាស្ដីពី “ការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក” ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់វិស័យ្ឯកជន សំដៅទាក់ទាញវិនិយោគ និងជំរុញពាណិជ្ជកម្មទ្វេភាគី។

វេទិកានេះ ជាឱកាសជួបជុំអ្នករៀបចំគោលនយោបាយ ប្រតិបត្តិករគោលនយោបាយ និងផ្នែកឯកជន ដើម្បីពិភាក្សាអំពីប្រធានបទដែលមានសារៈសំខាន់ដើម្បីរក្សា ពង្រឹងនិងពង្រីកពាណិជ្ជកម្ម និងវិនិយោគជាមួយសហរដ្ឋអាម៉េរិក រួមជាមួយនឹងការដោះស្រាយបញ្ហាប្រឈមនានា នៅក្នុងបរិការណ៍នៃការផ្លាស់ប្តូរឥតឈប់ឈរនៃបរិយាកាសពាណិជ្ជកម្មពិភពលោកនាពេលបច្ចុប្បន្ន។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងពីសាវតានៃកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-អាមេរិក។ ជាលទ្ធផល ឯកឧត្តមថា រដ្ឋបាលសហរដ្ឋអាម៉េរិកបានបញ្ចុះអត្រាពន្ធបដិការមកលើកម្ពុជានៅត្រឹម ១៩% ដែលជាអត្រាមួយអនុញ្ញាតឱ្យកម្ពុជារក្សាបាននូវភាពប្រកួតប្រជែងក្នុងការទាក់ទាញវិនិយោគ និងការនាំចេញទៅកាន់ទីផ្សារអាមេរិក។

ឯកឧត្តម ក៏បង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ថា វេទិកានេះនឹងបញ្ចប់ទៅជាមួយនឹងគំនិតល្អៗក្នុងការថែរក្សាទីផ្សារ ទាក់ទាញវិនិយោគ និងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជាថែមមួយកម្រិតទៀត។

គួរបញ្ជាក់ថា ក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយអាមេរិក មានទំហំទឹកប្រាក់ប្រមាណជាង ៧ពាន់លានដុល្លារ កើនឡើង ២៥,៨%។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កាលពេលថ្មីៗនេះ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនអាមេរិក CRL បោះទុន ៥០០លានដុល្លារវិនិយោគក្នុងខេត្តកំពង់ធំរយៈពេលវែង

មជ្ឈមណ្ឌលស្រាវជ្រាវ និងបង្កាត់ពូជជីវវេជ្ជសាស្ត្របច្ចេកវិទ្យាខ្ពស់ នឹងធ្វើទំនើបកម្មវិស័យវិទ្យាសាស្ត្ររបស់កម្ពុជា ជាមួយការបង្កើតការងារជំនាញ និងបង្កើនកិច្ចសហប្រតិបត្តិការស្រាវជ្រាវអន្តរជាតិ ក្រុមហ៊ុន Charles River Laboratories (CRL) ដែលជាក្រុមហ៊ុនធំមួយរបស់សហរដ្ឋអាមេរិក​ បានសម្រេចបោះទុន ៥០០លានដុល្លារ ដើម្បីវិនិយោគក្នុងខេត្តកំពង់ធំរយៈពេលវែង ដោយផ្តោតសំខាន់ៗទៅលើការបង្កើតកសិដ្ឋានចិញ្ចឹមស្វា និងបង្កើតសួនឧស្សាហកម្មជាដើម។ នេះបើយោងតាមពិធីស្វាគមន៍ការវិនិយោគរបស់ក្រុមហ៊ុនអាមេរិក CRL នៅក្នុងខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត កាលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។ នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការវិនិយោគនេះគឺជាចំណុចរបត់ដ៏សំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក លើវិស័យកសិកម្ម និងវិទ្យាសាស្ត្រ។ ឯកឧត្តមបានបញ្ជាក់ថា ការជ្រើសរើសខេត្តកំពង់ធំធ្វើជាទីតាំងគម្រោង គឺដោយសារតែសក្តានុពលយុទ្ធសាស្ត្រនៃទីតាំងភូមិសាស្ត្រដែលស្ថិតនៅចំកណ្តាលប្រទេស និងមានលក្ខខណ្ឌអំណោយផលបំផុតសម្រាប់តម្រូវការប្រតិបត្តិការរយៈពេលវែងរបស់ក្រុមហ៊ុន។ ឯកឧត្តមបន្តទៀតថា គម្រោងក្រុមហ៊ុន CRL នាពេលនេះ ក៏ដូចជាគម្រោងវិនិយោគផ្សេងៗទៀត ទាំងជាគម្រោងរបស់រដ្ឋ និងទាំងវិស័យឯកជន ដែលគម្រោងខ្លះបាននិងកំពុងអនុវត្ត ហើយគម្រោងខ្លះទៀតកំពុងស្ថិតក្នុងដំណាក់កាលរៀបចំ ដូចជា៖ សួនឧស្សាហកម្មចន្ទី សួនកសិ-ឧស្សាហកម្ម និងការចិញ្ចឹមខ្យង់គុជ ព្រមទាំងគម្រោងអភិវឌ្ឍទេសចរណ៍ វារីវប្បកម្ម ឧស្សាហកម្មកែច្នៃស្រូវ កៅស៊ូ និងដំឡូងមីជាដើម។ ក្រៅពីដើមទុនដ៏មហាសាល គម្រោងនេះត្រូវបានរំពឹងថានឹងនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ច […]

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយហិកតា មានគោលបំណងជំរុញសមត្ថភាពផលិតកម្មរបស់ប្រទេសកម្ពុជា និងបង្កើតឱកាសការងារក្នុងស្រុករាប់ពាន់កន្លែង។ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចប្រជុំដើម្បពិភាក្សា និងពិនិត្យលើគម្រោងស្នើសុំ បង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តកំពង់ស្ពឺ នៅលើផ្ទៃដីទំហំប្រមាណ ៤៥៥ហិកតា ជាផ្លូវការ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុន Cambodia Shanghai Special Economic Zone Co., Ltd. ដែលមានទីតាំងស្ថិតនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លើផ្ទៃដីទំហំប្រមាណ ៤៥៥ហិកតា។ គួររំឭកដែរថា កាលពីថ្ងៃទី៥ មករា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដោយបានបង្ហាញថា នៅក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ $១០ប៊ីលាន និងអាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែង។ CDC ថាគម្រោងវិនិយោគទាំងនោះ មានទីតាំស្ថិតនៅ ក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៨៧ និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ២៤៣។ (អានបន្ថែម) ក្នុងចំណោមគម្រោងដែលបានអនុម័ត និងចុះបញ្ជីទាំង […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ $១០ប៊ីលាន និងអាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញផ្សាយកាលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។ សេចក្ដីប្រកាសព័ត៌មានដដែល បានឱ្យដឹងថា គម្រោងវិនិយោគចំនួន ៦៣០ ត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.វ.ក នៃ ក.អ.ក) ក្នុងឆ្នាំ២០២៥។ គម្រោងវិនិយោគទាំងនោះ មានទីតាំស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៨៧ និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ២៤៣។ ជាការកត់សម្គាល់ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន២១៦ ស្មើនឹងប្រមាណ ៥២% ខណៈទំហំទុនវិនិយោគមានការកើនឡើងប្រមាណ $៣ប៊ីលាន ស្មើនឹង ប្រមាណ ៤៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែល CDC បានចុះបញ្ជីគម្រោង វិនិយោគចំនួន ៤១៤ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ $៦,៩ប៊ីលាន។ មូលហេតុសំខាន់ៗដែលកម្ពុជាទទួលបានកំណើនវិនិយោគក្នុងឆ្នាំ ២០២៥ មានបួន ទី១. កម្ពុជាមានស្ថិរភាពនយោបាយូរអង្វែងដែលមូលដ្ឋានសំខាន់សម្រាប់ការវិនិយោគ ទី២. នយោបាយបញ្ចកោណដំណាក់កាលទីមួយច្បាស់លាស់ និងកម្ពុជាបន្តការកែលម្អបរិយាកាសវិនិយោគ ដូចជាច្បាប់វិនិយោគថ្មី […]

កម្ពុជាទទួលបានគម្រោងថ្មី ៦០៩គម្រោង ក្នុងទុនវិនិយោគ $៩,៥ប៊ីលានដុល្លារ គិតត្រឹមខែវិច្ឆិកា ២០២៥

ការវិនិយោគដើមទុនសរុបកើនឡើងដល់ $៩,៥ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥ ដែលឆ្លុះបញ្ចាំងពីការកើនឡើង ៥៧% នៃចំនួនគម្រោង ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៥ កម្ពុជា បន្តទទួលបានគម្រោងថ្មី ៦០៩គម្រោង ក្នុងទុនវិនិយោគ $៩,៥ប៊ីលានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC កាលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។ សេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងថា ក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជាបានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៦០៩គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ $៩,៥ប៊ីលានដុល្លារ គឺចំនួនគម្រោងវិនិយោគមានការកើនឡើង ២២០គម្រោង ស្មើនឹងប្រមាណ ៥៧%។ CDC បន្តថា ទុនវិនិយោគនេះ មានការកើនឡើងប្រមាណ $៣ប៊ីលានដុល្លារ ស្មើនឹងប្រមាណ ៤៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ដែលគណៈកម្មាធិការវិនិយោគកម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគត្រឹមតែចំនួន ៣៨៩គម្រោង ក្នុង ទំហំទុនវិនិយោគប្រមាណ $៦,៥ប៊ីលានដុល្លារ។ (អានបន្ថែម) ជាការកត់សម្គាល់ ក្នុងរយៈពេល១១ខែ គណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ទៅ ១៩៥គម្រោង។ ដោយឡែកបើគិតត្រឹមតែ១ខែ នៃវិច្ឆិកា ឆ្នាំ២០២៥វិញ […]

ការវិនិយោគលើវិស័យសំណង់របស់កម្ពុជាកើនឡើងដល់ជាង $៧ពាន់លានដុល្លារ នៅឆ្នាំ២០២៥

ការវិនិយោគលើគម្រោងសំណង់កើនឡើងជិត ៧០% ដែល​ឆ្លុះ​បញ្ចាំង​ពីការ​រីកចម្រើន​ជា​បន្តបន្ទាប់​នៅក្នុង​ទីផ្សារអចលនទ្រព្យ នៅក្នុងឆ្នាំ២០២៥នេះ  ការវិនិយោគលើវិស័យសំណង់មាន ៣៥០៣គម្រោង ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង ​$៧ពាន់​លាន កើនជិត៧០%។នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និងសំណង់ កាលថ្ងៃទី១ ខែ​ធ្នូ ​ឆ្នាំ២០២៥។ របាយការណ៍ដដែលបានឱ្យដឹងថា ឆ្នាំ២០២៥នេះ ​វិស័យសំណង់នៅក្នុងប្រទេសកម្ពុជា នៅតែមានសញ្ញាល្អ គឺមាន​ការ​វិនិយោគ​រហូតដ​ល់​ចំនួន​ ៣៥០៣គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួនជាង ១៨លានម៉ែត្រការ៉េ ដែល​មានទំហំទឹកប្រាក់ជាង $៧,៣២០ពាន់លាន បើធៀបនឹងឆ្នាំ២០២៤ ​កើន​ឡើង ៦៨,៨៩% ។ គិតពីចាប់ផ្ដើមអនុវត្ត ក្រសួងបានចេញ​លិខិត​អនុញ្ញាត​សាង​សង់នៅទូទាំងប្រទេសមានចំនួន ៧១.៨២០គម្រោង គិតជាផ្ទៃក្រឡាសំណង់​សរុប​ជាង​ ២១៩​លាន​ម៉ែត្រការ៉េ បើគិតតម្លៃប៉ាន់ស្មានទុនវិនិយោគ សរុបប្រមាណជាង ៨៧ពាន់ ៦៩៦​លាន​ដុល្លារអាមេរិក ។ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា ក្រសួងបាន​និង​កំពុ​​ង​ព​ង្រឹង​គុណ​ភាពសំណង់បន្ថែម រួមទាំងការរៀបចំលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ​ឱ្យ​មាន​របៀប​រៀប​រយ ​ដែលជាការរស់នៅដោយភាពក្សេមក្សាន្ត ឱ្យស្របតាមគោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។ សូមជម្រាប់ដែរថា របាយការណ៍ដដែលក៏បានបញ្ជាក់ដែរថា […]

បារាំងផ្តួចផ្តើមរៀបចំឧទ្យានទេសចរណ៍ដ៏ធំពុំធ្លាប់មាននៅប្រទេសកម្ពុជា

ក្រុមហ៊ុន ARGUENDO Film ដែលជាក្រុមហ៊ុនវិនិយោគរបស់បារាំង មានបំណងចង់បង្កើតឧទ្យានទេសចរណ៍ដ៏ធំមួយពុំធ្លាប់មាននៅប្រទេសកម្ពុជា និងតែមួយគត់ដែលផ្សារភ្ជាប់បេតិកភណ្ឌពិភពលោក គឺប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាបរបស់ប្រទេសកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក PHILIPPE VIDAL ប្រធានក្រុមហ៊ុន ARGUENDO Film (បារាំង) កាលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ នៅក្នុងជំនួបនោះ តំណាងប្រធានក្រុមហ៊ុន ARGUENDO Film (បារាំង) បានធ្វើបទបង្ហាញពីគម្រោងរៀបចំឧទ្យានទេសចរណ៍ដ៏ធំពុំធ្លាប់មាននៅប្រទេសកម្ពុជា និងតែមួយគត់ដែលផ្សារភ្ជាប់បេតិកភណ្ឌពិភពលោក គឺប្រាសាទអង្គរវត្ត និងបច្ចេកវិទ្យាចុងក្រោយបំផុត ដែលអាចទទួលភ្ញៀវចូលទស្សនាជិត៣០០.០០០នាក់ក្នុងមួយឆ្នាំ នៅខេត្តសៀមរាប។ លោកថា ឧទ្យានទេសចរណ៍បែបនេះ ជាផលិតផលទេសចរណ៍ដែលមានតម្លែបន្ថែម និងបានផ្សារភ្ជាប់ជាមួយបេតិកភណ្ឌពិភពលោក និងប្រវត្តិសាស្រ្តដ៏រុងរឿង និងយូរលង់របស់កម្ពុជា ពិតជាអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាខេត្តសៀមរាបឱ្យបន្តស្នាក់នៅយូរថ្ងៃបន្ថែមទៀត។ ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញការគាំទ្រគម្រោងនេះ និងផ្តល់សហការធ្វើយ៉ាងណាឱ្យគម្រោងនេះសម្រេចជាលទ្ធផលផ្លែផ្កា ដើម្បីជួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាប្រទេសកម្ពុជា ក៏ដូចជាបង្ហាញនូវសក្តានុពលទេសចរណ៍កម្ពុជា។ សូមរំឭកថា រយៈពេល ៨ខែ ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិរហូតដល់ជាង ៤លាននាក់ ស្របពេលដែលទេសចរជាតិមានចំនួន […]