រដ្ឋអនុគ្រោះអាករលើតម្លៃបន្ថែមនូវមុខទំនិញ ដែលជាអាហារមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃ

ដើម្បីគាំទ្រជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទប់ទល់ការចំណាយដែលចេះតែកើនឡើង រដ្ឋាភិបាលបានអនុគ្រោះអាករលើតម្លៃបន្ថែមលើអាហារផលិតក្នុងស្រុកជាមូលដ្ឋាន

រាជរដ្ឋាភិបាលកម្ពុជា បានបន្តអនុគ្រោះអាករលើតម្លៃបន្ថែមលើមុខទំនិញ ដែលជាអាហារមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ រហូតដល់ដាច់ឆ្នាំ ២០២៨ ខាងមុខនេះ។

យោងតាមប្រកាសសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលចុះហត្ថលេខាដោយ ឯកឧត្តមអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥បានឱ្យដឹងថា ការសម្រេចអនុគ្រោះអាករលើតម្លៃបន្ថែមនូវមុខទំនិញ ក្នុងគោលបំណងដាក់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញផលិតក្នុងស្រុក ដែលជាអាហារជាមូលដ្ឋាន ដើម្បីជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ប្រកាសនេះ គឺមានវិសាលភាពអនុវត្តចំពោះការផ្គត់ផ្គង់ទំនិញផលិតក្នុងស្រុកដែលជាអាហារជាមូលដ្ឋាន ដោយអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស។ ការសម្រេចនេះដែរ គឺសម្រាប់អាហារជាមូលដ្ឋាន សំដៅដល់មុខទំនិញផលិតក្នុងស្រុកមួយចំនួនរួមមាន៖ ១. សាច់សត្វចិញ្ចឹម ទោះបីមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ ២. ស៊ុតសត្វចិញ្ចឹមគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាស៊ុតស្រស់ ឬកែច្នៃ ៣.ត្រីទឹកសាប ឬទឹកប្រៃគ្រប់ប្រភេទ រួមទាំង បង្កង បង្គា កំពឹស ក្តាម និងសិប្បីជាតិគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ ៤. ស្ករគ្រប់ប្រភេទ ដែលមិនមានលក្ខណៈជាស្ករគ្រាប់ ៥. អំបិលគ្រប់ប្រភេទ ៦.ទឹកត្រី ឬទឹកស៊ីអីវគ្រប់ប្រភេទ។

អាស្រ័យហេតុនេះ ក្រសួងសេដ្ឋកិច្ច ក៏បានណែនាំដល់គ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ។ យ៉ាងណាក៏ដោយ ទន្ទឹមនឹងការអនុគ្រោះពន្ធអាករលើតម្លៃបន្ថែមនេះ រដ្ឋក៏បានប្រកាសអនុវត្តប្រមូលពន្ធ ២០% លើប្រាក់ចំណេញមូលធនចាប់ពីថ្ងៃ ១ ខែមករា ឆ្នាំ២០២៦ នេះផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋលើកទឹកចិត្តពិសេសដល់គម្រោងវិនយោគភូមិភាគឦសាន ចំនួន ២២ ក្រោមទុន ៤០០ លានដុល្លារ

គម្រោងថ្មីចំនួន ២២ ដែលលាតសន្ធឹងលើខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី ទទួលបានការលើកទឹកចិត្តពិសេស ដើម្បីជំរុញកំណើនឧស្សាហកម្ម និងបង្កើតការងារក្នុងស្រុករាប់ពាន់កន្លែង គម្រោងវិនិយោគក្នុងភូមិភាគឦសាន ចំនួន ២២ ក្រោមទុនវិនិយោគសរុបប្រមាណ ៤០០ លានដុល្លារ ត្រូវបានរដ្ឋាភិបាល បានសម្រេចលើការផ្តល់គោលការណ៍ លើកទឹកចិត្តពិសេសដើម្បីលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចនៅក្នុងតំបន់នេះ។ នេះបើយោងតាមរបស់ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន កាលថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២៦ ដើម្បីពិនិត្យគម្រោងវិនិយោគខាងលើ ដឹកនាំដោយឯកឧត្តម ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន)។ ឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋបានសម្រេចលើការផ្តល់គោលការណ៍ លើកទឹកចិត្តពិសេស សម្រាប់គម្រោងវិនិយោគចំនួន ២២ ក្រោមទុនវិនិយោគសរុបប្រមាណ ៣៩៥ លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៤.១៦០ កន្លែង ។ ក្នុងចំណោមគម្រោងទាំង ២២ មានគម្រោងចំនួន ៥ នៅខេត្តក្រចេះ ១០ នៅខេត្តស្ទឹងត្រែង ២ […]

រដ្ឋសម្រេចលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះតម្លៃក្រោមឬស្មើ $២១ម៉ឺន រហូតដល់ចុងឆ្នាំនេះ

រាជរដ្ឋាភិបាលសម្រេចបន្តពន្យារការលើកលែង និងការអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅឋាន ឬអគារសហកម្មសិទ្ធិ) ដែលមានតម្លៃក្រោម ឬស្មើ ឬលើស ៧ម៉ឺន និង ២១ម៉ឺនដុល្លារអាម៉េរិក រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ផ្សាយចេញនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។ ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា ការសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះតម្លៃក្រោមឬស្មើ $២១ម៉ឺន រហូតដល់ចុងឆ្នាំនេះ គឺអនុលោមតាមចំណាររបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ សំដៅដើម្បីបន្តជួយសម្រួលដល់ប្រជាពលរដ្ឋដែលបានទិញលំនៅឋានពីក្រុមហ៊ុនអភិវឌ្ឍន៍ លំនៅឋានដែលមានលក្ខណៈជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) និងជួយដល់វិស័យអចលនទ្រព្យបន្តទៀត។ ក្រសួងបន្តថា ការពន្យារការលើកលែងនិង ការអនុគ្រោះពន្ធប្រថាប់ត្រា មានដូចខាងក្រោម៖ ក- បន្តពន្យារ សម្រាប់ អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង (First-Time Home Buyer) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាមួយគ្នានេះ ចំពោះបុគ្គលទាំងឡាយណាដែលទិញលំនៅឋានមានលក្ខណៈជាបុរី […]

រដ្ឋលើកទឹកចិត្តពិសេសដល់គម្រោងវិនិយោគតម្លៃ ២០៨លានដុល្លារ ក្នុងខេត្តព្រះសីហនុ

ការគាំទ្រជាយុទ្ធសាស្ត្រសម្រាប់គម្រោងធំៗចំនួន ២៤ ដែលមានតម្លៃ ២០៨ លានដុល្លារ គឺជាជំពូកថ្មីមួយនៅក្នុងការផ្លាស់ប្តូររបស់ខេត្តទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចពហុបំណង។ រាជរដ្ឋាភិបាល បានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគ និងធុរកិច្ច ចំនួន ២៤ ក្នុងខេត្តព្រះសីហនុ សម្រាប់ដើមឆ្នាំ ២០២៦ ក្រោមទុនវិនិយោគជាង ២០៨ លានដុល្លារអាមេរិក។ នេះបើយោងតាមកិច្ចប្រជុំក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កាលថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២៦។ ឯកឧត្តម ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានឱ្យដឹងថា អង្គប្រជុំបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ២៤ ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន ៨ គម្រោងថ្មី ចំនួន ១៥ និង គម្រោងពង្រីក ចំនួន ១ ដែលមានទុនវិនិយោគសរុបប្រមាណ ២០៨ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារបានប្រមាណ ៣.១២០ កន្លែង។ គម្រោងទាំង ២៤ នេះ […]

រដ្ឋសម្រេច​ពន្យារពេលអនុវត្ត​យក​ពន្ធ​​លើ​ចំណេញ​មូលធនផ្នែកអចលនទ្រព្យដល់ឆ្នាំ២០២៧

រាជរដ្ឋាភិបាល​ តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ​បាន​សម្រេច​​ពន្យារកាលបរិច្ឆេទ​នៃ​ដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធន ផ្នែកអចលនទ្រព្យ​រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៧។ សេចក្ដីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ចុះ​ថ្ងៃ​ទី​២ ខែ​មករា បាន​លើក​ឡើង​ថា អនុលោមតាមចំណារឯកភាពរបស់​សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា​ ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ លើលិខិតលេខ ១២៧៩២ សហវ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជរដ្ឋាភិបាលបានសម្រេចពន្យារពេលអនុវត្តពន្ធលើ​ចំណេញមូលធនផ្នែកអចលនទ្រព្យ​រយៈពេល ១ ឆ្នាំទៀត។ សេចក្តី​ជូនដំណឹង​​ដដែល ក៏បានបញ្ជាក់ទៀត​ថា៖ ​«​ចំពោះពន្ធលើចំណេញមូលធន​ដែលសម្រេចបានពីការលក់ ឬផ្ទេរ​អចលនទ្រព្យ ត្រូវចាប់អនុវត្តលើចំណេញមូលធនដែលកើតមានឡើងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ»។ សូមជម្រាបថា នៅក្នុងសេចក្តី​ជូន​ដំណឹង បាន​ឱ្យ​ដឹង​ទៀត​ថា ដោយឡែក​ពន្ធលើចំណេញមូលធនដែលសម្រេចបានពីការលក់ ឬផ្ទេរ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះ អាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេស ត្រូវចាប់អនុវត្តលើចំណេញមូលធន​ដែលកើតមានឡើងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នេះតទៅ៕  (អានបន្ថែម) - Video Advertisement -

កម្ពុជាបោះជំហានកាន់តែខ្លាំងក្នុងអន្តរកាលឌីជីថល៖ ក្រសួងសេដ្ឋកិច្ចដាក់ចេញផែនការយុទ្ធសាស្ត្រពង្រឹងសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច

នៅក្នុងកិច្ចប្រជុំអន្តរក្រសួងមួយដែលបានរៀបចំឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំការពិភាក្សាលើវឌ្ឍនភាព និងការរៀបចំផែនការសកម្មភាពយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨។ កិច្ចប្រជុំនេះបានក្លាយជាវេទិកាដ៏សំខាន់ក្នុងការវាយតម្លៃលើសមិទ្ធផលដែលសម្រេចបានកន្លងមក និងការកំណត់គោលដៅថ្មីៗសម្រាប់ឆ្នាំ២០២៦ ដើម្បីពន្លឿនការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចឌីជីថលនៅកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ។ ក្នុងនាមជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ) និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ឯកឧត្តម គង់ ម៉ារី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធក្នុងការធ្វើឱ្យសេវាអេឡិចត្រូនិកកាន់តែមានភាពងាយស្រួល និងមានប្រសិទ្ធភាព។ ឯកឧត្តមបានបញ្ជាក់ថា ការទទួលស្គាល់ពីតួនាទីនៃសេវាឌីជីថលក្នុងការបង្កើនប្រសិទ្ធភាពធុរកិច្ចកំពុងមានការកើនឡើងយ៉ាងខ្លាំង ហើយគោលដៅចម្បងរបស់រដ្ឋាភិបាលគឺធានាថាគ្រប់អាជីវកម្មទាំងអស់មិនថាតូចឬធំនោះទេ នឹងអាចទទួលបានសេវាអេឡិចត្រូនិកដែលគួរឱ្យទុកចិត្តបាន។ លើសពីនេះ កិច្ចប្រជុំក៏បានផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាដើម្បីជំរុញការច្នៃប្រឌិត និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសកម្ពុជានៅលើទីផ្សារ។ ក្រុមការងារអន្តរក្រសួងដែលរួមមានតំណាងមកពីក្រសួងស្ថាប័នផ្សេងៗ ត្រូវបានប្រគល់ភារកិច្ចឱ្យតាមដានការអនុវត្តគំនិតផ្តួចផ្តើមសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយក្រោមក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលរបស់រដ្ឋាភិបាល។ គំនិតផ្តួចផ្តើមនេះមានគោលបំណងធ្វើទំនើបកម្មសេវាសាធារណៈ និងកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែមានភាពប្រសើរឡើង ដើម្បីទាក់ទាញការវិនិយោគពីបរទេស និងលើកកម្ពស់សហគ្រិនភាពក្នុងស្រុក។ អ្នកជំនាញក្នុងឧស្សាហកម្ម និងភាគីពាក់ព័ន្ធបានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងនេះ ដោយលើកឡើងថាការសម្រួលសេវាអេឡិចត្រូនិកនឹងជួយកាត់បន្ថយរបាំងរដ្ឋបាលដែលសហគ្រិនធ្លាប់បានជួបប្រទះនាពេលកន្លងមក។ កិច្ចការងារដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងអនុវត្តរួមជាមួយដៃគូពាក់ព័ន្ធ បានឆ្លុះបញ្ចាំងពីនិន្នាការរីកចម្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលការផ្លាស់ប្តូរឌីជីថលរបស់រដ្ឋាភិបាលត្រូវបានចាត់ទុកថាជាកត្តាចាំបាច់សម្រាប់កំណើនសេដ្ឋកិច្ច និងភាពធន់។ ក្នុងពេលដែលកម្ពុជាកំពុងត្រៀមខ្លួនសម្រាប់ដំណើរផ្លាស់ប្តូរដ៏សំខាន់នេះ រាជរដ្ឋាភិបាលនៅតែបន្តប្តេជ្ញាចិត្តក្នុងការកសាងសេដ្ឋកិច្ចឌីជីថលដ៏រឹងមាំមួយដែលគាំទ្រដល់ការអនុវត្តធុរកិច្ចប្រកបដោយចីរភាព។ ព័ត៌មានលម្អិតបន្ថែម និងបច្ចុប្បន្នភាពស្តីពីផែនការសកម្មភាពសម្រាប់ការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ត្រូវបានរំពឹងថានឹងត្រូវផ្សព្វផ្សាយនៅដើមឆ្នាំ២០២៦ ដែលជានិមិត្តរូបនៃកិច្ចសហការបន្តបន្ទាប់រវាងរដ្ឋាភិបាល និងសហគមន៍ធុរកិច្ច ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់កំណើន […]

រដ្ឋាភិបាលបន្តលើកទឹកចិត្តពិសេសដល់ខេត្តព្រះសីហនុ លើគម្រោងវិនិយោគជិត ៨ពាន់លានដុល្លារ

រដ្ឋាភិបាលបានបន្តលើកទឹកចិត្តជាពិសេសដល់ខេត្តព្រះសីហនុ សម្រាប់គម្រោង ចំនួន ៤១២  ក្រោមទុនវិនិយោគប្រមាណ $៧,៩ប៊ីលានដុល្លារ ។ នេះបើយោងតាមកិច្ចប្រជុំបូកសរុប និ វាយតម្លៃការអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” ក្នុងឆ្នាំ ២០២៥ កាលទី២៥ ខែធ្នូ ឆ្នាំ២០២៥។ ឯកឧត្តម ហ៊ាន សាហ៊ីប ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានឱ្យដឹងថា រដ្ឋាភិបាលបានសម្រេចជាគោលការណ៍ផ្ដល់ការលើកទឹកចិត្តដល់ខេត្តព្រះសីហនុ តាមរយៈការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទ ចំនួន ៤១២ គម្រោង ជាមួយទុនវិនិយោគប្រមាណ $៧,៩៧១ប៊ីលានដុល្លារ ដោយអាចបង្កើតការងារបានប្រមាណ ៥២.០០០ កន្លែង។ លោកបន្តទៀតថា ក្នុងឆ្នាំ ២០២៥ ក្រុមការងារបានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ចំនួន ១៩៩ គម្រោង ស្មើនឹង ១៣៣% លើសគោលដៅសូចនាករសមិទ្ធកម្មដែលបានកំណត់ត្រឹម ១៥០ គម្រោង ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន ៩២ គម្រោង, គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង (គម្រោងថ្មី) ចំនួន ៩០ គម្រោង, […]