បដិវត្តន៍មធ្យោបាយធ្វើដំណើរ៖ ក្តីស្រមៃនៃ Hyperloop ពីទីក្រុងញូវយ៉ក ទៅទីក្រុងឡុងដ៍
ពិភពលោកកំពុងព្យាយាមឥតឈប់ឈរដើម្បីស្វែងរកមធ្យោបាយសម្រាប់ការដឹកជញ្ជូនល្បឿនលឿន និងមានប្រសិទ្ធភាពជាងមុន គំនិតប្រកបដោយចក្ខុវិស័យនៃរថភ្លើង hyperloop តភ្ជាប់ទីក្រុងញូវយ៉ក និងទីក្រុងឡុងដ៍បានក្លាយជាចំណុចសំខាន់នៃការពិភាក្សាអំពីការធ្វើដំណើរនាពេលអនាគត។ សាកស្រមៃថាការឆ្លងកាត់មហាសមុទ្រអាត្លង់ទិកក្នុងរយៈពេលត្រឹមតែមួយចំណែកនៃពេលវេលាដែលវាប្រើដោយយន្តហោះនាពេលបច្ចុប្បន្ន ដែលពេលនេះ យើងអាចសម្រេចបានក្នុងល្បឿនមួយរហូតដល់ 4,800 គីឡូម៉ែត្រក្នុងមួយម៉ោង។ គំនិតបំប្លែងនេះអាចផ្លាស់ប្តូរជាមូលដ្ឋាននូវការយល់ឃើញរបស់យើងអំពីចម្ងាយ និងការតភ្ជាប់។ គម្រោងនេះត្រូវបានស្នើឡើងដោយមហាសេដ្ឋី Elon Musk ឈ្មោះថាគម្រោងដឹកជញ្ជូន hyperloop ជាបច្ចេកវិទ្យាប្រើប្រាស់បណ្តាញបំពង់សម្ពាធទាបដែលត្រូវបានរចនាឡើងដើម្បីជួយសម្រួលដល់ចលនាយ៉ាងលឿននៃច្រកដឹកអ្នកដំណើរ។ ច្រកទាំងនេះអាចបង្កើនល្បឿនដ៏លឿនដែលមិននឹកស្មានដល់ ធ្វើឱ្យការធ្វើដំណើរអន្តរទ្វីបមិនត្រឹមតែលឿនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់ឡើងវិញនូវបទពិសោធន៍នៃការធ្វើដំណើរឆ្លងកាត់ចម្ងាយដ៏ឆ្ងាយនេះផងដែរ។ ជាមួយនឹងការសង្កត់ធ្ងន់លើភាពងាយស្រួលរបស់អ្នកដំណើរ សុវត្ថិភាព និងមធ្យោបាយធ្វើដំណើរប្រកបដោយភាពរហ័សរហួន Hyperloop វាត្រូវបានកំណត់ដើម្បីលើកកម្ពស់ការធ្វើដំណើរទូទាំងពិភពលោកទៅជាអាណាចក្រដែលមិនធ្លាប់មានពីមុនមក។ ឥឡូវនេះក្រុមហ៊ុនជាច្រើនកំពុងវិនិយោគយ៉ាងសកម្មក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ដោយដោះស្រាយបញ្ហាប្រឈមដ៏ស្មុគ្រស្មាញដែលជាការកសាង និងការអនុវត្តប្រព័ន្ធឆ្លងកាត់ល្បឿនលឿនឱ្យមានវត្តមានពិតប្រាកដ។ ការរចនាម៉ូឌុលនៃ hyperloop នឹងផ្តល់នូវលទ្ធភាពនៃការរួមដើម្បីវាបញ្ចូលទៅក្នុងបណ្តាញដឹកជញ្ជូនដែលមានស្រាប់ និងអនុញ្ញាតឱ្យអ្នកដំណើរទទួលបានការផ្លាស់ប្តូរយ៉ាងរលូនរវាងរបៀបនៃការធ្វើដំណើរផ្សេងៗ – មិនថាពីកណ្តាលទីក្រុងទៅផ្លូវអន្តរទ្វីប។ ទិដ្ឋភាពសំខាន់នៃ hyperloop គឺការប្តេជ្ញាចិត្តរបស់វាចំពោះនិរន្តរភាព។ តាមរយៈការប្រើប្រាស់កម្លាំងរុញច្រានអគ្គិសនី និងប្រភពថាមពលកកើតឡើងវិញ ដំណោះស្រាយដឹកជញ្ជូនប្រកបដោយភាពច្នៃប្រឌិតនេះ គឺដើម្បីស្វែងរកការកាត់បន្ថយយ៉ាងគំហុកនូវកាបូនដែលទាក់ទងនឹងការធ្វើដំណើរតាមអាកាសបែបប្រពៃណី។ ជាមួយនឹងបញ្ហាប្រឈមបម្រែបម្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរ វឌ្ឍនភាពដូចជា Hyperloop តំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅរកដំណោះស្រាយដឹកជញ្ជូនដែលទទួលខុសត្រូវចំពោះបរិស្ថាន។ ខណៈពេលដែលគំនិតនៃ hyperloop តភ្ជាប់ទីក្រុង New York ទៅទីក្រុងឡុងដ៍នៅតែស្ថិតក្នុងដំណាក់កាលស្រមើលស្រមៃ តែក្តីរំភើប […]
រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ហៅកាត់ថា (រ.ផ.ស) បានរៀបចំដាក់ដំណើរការប្រតិបត្តិការខ្សែរត់រថយន្តក្រុងសាធារណៈចំនួន ០២ខ្សែ ចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ តទៅ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានអន្តរជាតិ លំដាប់ 4F ដើម្បីបង្កលក្ខណៈងាយស្រួល និងជាជម្រើសបន្ថែមដល់ការធ្វើដំណើរតភ្ជាប់មកកាន់រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីជូនដំណឹង កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥។ សេចក្តីជូនដំណឹងនេះ បានបន្ថែមថា ខ្សែរត់ទាំង ០២ខ្សែនេះ នឹងប្រតិបត្តិការចាប់ពីម៉ោង ០៥:៣០នាទីព្រឹក ដល់ម៉ោង ២៣:៣០នាទីយប់។ បន្ថែមពីនេះ តម្រាយខ្សែរត់ ២ទិសដៅ ចេញដំណើរ ដូចខាងក្រោម៖ ទិសដៅទី១-ចេញដំណើរពីស្ថានីយរថយន្តក្រុងរង្វង់មូលគួចកាណុងរត់តាមមហាវិថីព្រះមុនីវង្ស មកដល់ស្ពានអាកាសមរតកតេជោ បន្តរត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) រហូតដល់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ទិសដៅទី២-ចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិតេជោ រត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) មកដល់ស្ពានអាកាសមរតកតេជោ បន្តរត់តាមមហាវិថីព្រះមុនីវង្ស រហូតដល់ស្ថានីយរថយន្តក្រុងរង្វង់មូលគួចកាណុង។ តម្រាយខ្សែរត់ទាំង ០២ខ្សែនេះ មានចំណតរង់ចាំរថយន្តក្រុងចំនួន ៤កន្លែង […]
ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនៅកម្ពុជា កើនជិត ៣០% ក្នុងរយៈពេល៧ខែដើមឆ្នាំនេះ
ជាការកត់សម្គាល់ វិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជាកំពុងកើនឡើងដល់កម្រិតមួយគួរឱ្យចាប់អារម្មណ៍ ពោលគឺក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ២០២៥នេះ ចំនួនអ្នកដំណើរតាមផ្លូវអាកាសបានកើនឡើង ១៦% និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានកើនឡើងជិត ៣០%។ នេះបើតាមការប្រកាសរបស់ ឯកឧត្តម ស៊ិន ច័ន្ទសិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។ ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាបានទទួលអ្នកដំណើរតាមផ្លូវអាកាសជាង ៤.០៨២.២៦០នាក់ កើនឡើងជិត ១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បច្ចុប្បន្ន មានអាកាសយានដ្ឋានអន្តរជាតិចំនួនបីកំពុងដំណើរការយ៉ាងសកម្ម ក្នុងរួមមាន៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ដែលបានគ្រប់គ្រងជើងហោះហើរទៅ-មក ចំនួន ៣៧.៤៩២។ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនេះ បានបង្ហាញឱ្យមើលឃើញថា មានការកើនឡើងយ៉ាងខ្លាំង ដោយការដឹកជញ្ជូនទំនិញសរុបបានឈានដល់ ៤៧.២១៨តោន កើនឡើងជិត ៣០%។ ការកើនឡើងនេះបានឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់ដែលការដឹកជញ្ជូនតាមផ្លូវអាកាសដើរតួក្នុងការជំរុញសេដ្ឋកិច្ចរបស់ប្រទេស និងគាំទ្រពាណិជ្ជកម្មអន្តរជាតិ។ ដោយឡែកបើប្រៀបធៀបតែខែមិថុនា និងខែកក្កដា ឆ្នាំ២០២៥ កំណើនក្នុងវិស័យអាកាសចរមានភាពធន់ និងស្វាហាប់ខ្លាំង ខណៈអាកាសយានដ្ឋានសំខាន់ៗទាំងបីខាងលើ បានជួយសម្រួលដល់ការបង្កើនជើងហោះហើរទ្វេទិស បានជាង ៥.១១១ កើនឡើង ៨%, ចំនួនអ្នកដំណើរឆ្លងកាត់មានប្រមាណ ៥៥៣.៥២៣នាក់ […]
កម្ពុជា និង AIIB កំពុងសិក្សាសង់រថភ្លើងក្រោមដី ដើម្បីកាត់បន្ថយការកកស្ទះចរាចរក្នុងក្រុងភ្នំពេញ
ក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី បានចាប់ផ្តើមការសិក្សាគម្រោងសង់រថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ ក្នុងគោលបំណងវាយតម្លៃលទ្ធភាពនៃប្រព័ន្ធដឹកជញ្ជូនសាធារណៈទំនើប ដើម្បីកាត់បន្ថយការកកស្ទះចរាចរ។ ក្រុមការងាររៀបចំ និងអនុវត្តគម្រោងសិក្សា ដោយបានបើកកិច្ចប្រជុំលើកទី១ កាលពីថ្ងៃទី៥ ខែមីនា ដឹកនាំដោយឯកឧត្តម ឡេង ធនយុទ្ធា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមជំនាញការធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដោយមានការចូលរួមថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំអន្តរក្រសួង តំណាងពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងមន្ត្រីពាក់ព័ន្ធ។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសិក្សាគម្រោង ព្រមទាំងធ្វើការពិភាក្សា និងប្រមូលធាតុចូលលើរបាយការណ៍ចាប់ផ្តើមពីសំណាក់អ្នកជំនាញការទីប្រឹក្សា និង ភាគីពាក់ព័ន្ធ។ ក្រោយកិច្ចពិភាក្សាក្រុមការងារអនុវត្តគម្រោង និងអ្នកជំនាញការនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នឹងធ្វើការចុះទស្សនកិច្ចសិក្សាបន្ថែមក្នុងការប្រមូលធាតុចូលទៅតាមទីតាំងដែលបានកំណត់ក្នុងបណ្តារផ្លូវរបៀងធំៗក្នុងរាជធានីភ្នំពេញ ព្រមទាំងចុះពិនិត្យស្ថានីយចំណតឡានក្រុង ស្ថានីយរថភ្លើងរាជធានីភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិតេជោ តំបន់អភិវឌ្ឍថ្មី ក្រុងរណបថ្មី និងទីតាំងផ្សេងៗទៀត ដើម្បីកំណត់ខ្សែផ្លូវ សំរាំង និងខ្សែផ្លូវអាទិភាព ។ គួរបញ្ជាក់ផងដែរថាគម្រោងសិក្សាបឋមបណ្តាញរថភ្លើងក្រោមដី (METRO) […]
កិច្ចសម្ភាសន៍៖ នវានុវត្តន៍នៃការរួមបញ្ចូល AI និងនិរន្តរភាពឧស្សាហកម្មដឹកជញ្ជូនបៃតង
ទសវត្សរ៍ចុងក្រោយនេះ សកលលោកបានផ្តោតយ៉ាងខ្លាំងលើបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)។ ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផលិតសូហ្វវែរសម្រាប់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ ថ្មីៗនេះបានប្រារព្ធពិធីប្រគល់ពានរង្វាន់ 2024 Year in Infrastructure and Going Digital Awards នៅទីក្រុង Vancouver ប្រទេសកាណាដា។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកដឹកនាំឧស្សាហកម្មដ៏លេចធ្លោ និងអ្នកប្រើប្រាស់មកពីជុំវិញពិភពលោក ដើម្បីពិភាក្សាអំពីភាពជឿនលឿនក្នុងវិស័យវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីអ្នកសារព័ត៌មានល្បីៗមកពីប្រទេសអភិវឌ្ឍន៍ជុំវិញពិភពលោកចូលរួមផងដែរ ក្នុងនោះក៏មានតំណាងអ្នកសារព័ត៌មានមកពីប្រទេសកម្ពុជាផងដែរ។ ទស្សនាវដ្ដីសំណង់និងអចលនទ្រព្យមកពីប្រទេសកម្ពុជាពិតជាមានកិត្តិយសណាស់ដែលបានចូលរួម និងស្វែងយល់អំពីវឌ្ឍនភាពដ៏គួរឱ្យរំភើបដែល Bentley Systems កំពុងអភិវឌ្ឍនៅក្នុងបច្ចេកវិទ្យាឌីជីថលនៅក្នុងព្រឹត្តិការណ៍ពិភពលោកមួយនេះ។ ក្នុងព្រឹត្តិការណ៍នោះ ទស្សនាវដ្តីសំណង់និងអចលនទ្រព្យកម្ពុជាត្រូវបានអនុញ្ញាតឲ្យធ្វើបទសម្ភាសន៍ផ្ទាល់ ជាមួយអ្នកជំនាញមកពី Bentley Systems ដើម្បីពិភាក្សាអំពីភាពជឿនលឿនចុងក្រោយនៃបច្ចេកវិទ្យាឌីជីថលទាក់ទងនឹងឧស្សាហកម្មដឹកជញ្ជូន។ លោក Kaushik Chakraborty អនុប្រធានជាន់ខ្ពស់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងជប៉ុន នៅ Bentley Systems បានផ្តល់ការយល់ដឹងដ៏មានតម្លៃចំពោះសារៈសំខាន់ និងផលប៉ះពាល់នៃការច្នៃប្រឌិតឌីជីថលក្នុងការដឹកជញ្ជូន ខាងក្រោមនេះគឺជាសំណួរ និងការបកស្រាយអំពីសារសំខាន់ៗមួយចំនួនក្នុងឧស្សាហកម្មដឹកជញ្ជូន៖ សារសំខាន់ក្នុងឧស្សាហកម្មដឹកជញ្ជូន៖ 1. តើក្រុមហ៊ុន Bentley Systems ដើរតួនាទីសំខាន់អ្វីខ្លះនៅក្នុងឧស្សាហកម្មដឹកជញ្ជូន? និងរបៀបដែលក្រុមហ៊ុនចងភ្ជាប់ជាមួយឧស្សាហកម្មដឹកជញ្ជូន? […]
ក្រសួងនឹងបើកឱ្យសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅដើមខែតុលា ខណៈបច្ចុប្បន្នសម្រេចបាន ៩៥%ហើយ
ផ្លូវល្បឿនលឿនដំបូងបង្អស់របស់កម្ពុជា គ្រោងនឹងបញ្ចប់ និងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដោយឥតគិតថ្លៃរយៈពេលមួយខែ ខណៈបច្ចុប្បន្នសម្រេចការសាងសង់បាន ៩៥%ហើយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវនេះ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។ រហូតមកដល់បច្ចុប្បន្ន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះស៊ីហនុ សម្រេចការសាងសង់បាន៩៥%ហើយ នៅសល់តែការងារមួយចំនួនតូចប៉ុណ្ណោះដូចជា៖ ការងារបញ្ចប់សំណង់ និងសម្អាត ការងារដាក់ផ្លាកសញ្ញាចរាចរណ៍ ការងារដាំដើមឈើនៅចំណុចខ្លះសងខាងផ្លូវគាំទ្រការងារបរិស្ថាន និងដើមផ្កានៅសួនទ្រូងផ្លូវ និងការងារបំពាក់កាមេរ៉ាសុវត្ថិភាពជាដើម។ ឯកឧត្តមបានបន្ថែមថា៖ ក្រសួងនឹងរៀបចំជាវីដេអូណែនាំអំពីការប្រើប្រាស់ផ្លូវនេះឱ្យបានច្បាស់លាស់ដល់បងប្អូនប្រជាពលរដ្ឋ ដោយហេតុថាផ្លូវនេះជាផ្លូវល្បឿនលឿនលើកដំបូងរបស់កម្ពុជាយើង។ ឯកឧត្តមបញ្ជាក់៖ ម្ចាស់រថយន្ត អាចទិញកាតអេឡិចត្រូនិក ETC សម្រាប់ប្រើប្រាស់ក្នុងការទូទាត់ ប្រព័ន្ធសេនស័រ ដាក់នៅពីមុខរថយន្តរបស់ខ្លួន ដោយមិនបាច់ឈប់ ពេលដល់កន្លែងបញ្ជរបង់ប្រាក់ ឬចេញពីកន្លែងប្ដូរទិស ម៉ាស៊ីននៅតាមបញ្ជរបង់ប្រាក់នីមួយៗនឹងគិតតម្លៃធ្វើដំណើរដោយស្វ័យប្រវត្តិ។ ដោយឡែកទាក់ទងនឹងការប្រើប្រាស់ល្បឿនធ្វើដំណើរ ឯកឧត្តមបានឱ្យដឹងថា៖ ក្រសួងកំពុងពិចារណាលើបញ្ហានេះ ប៉ុន្តែតាមគម្រោងអាចបើកបរបាន ១២០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយសារផ្លូវនេះជាផ្លូវល្បឿនលឿន ប៉ុន្តែអ្នកបើកបរត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយសារផ្លូវនេះមានសភាពល្អ មិនរលាក់ ជិះស្រួល ភ្លេចខ្លួនអាចជិះលើសល្បឿនកំណត់បង្កជាគ្រោះថ្នាក់បាន។ ចំពោះតម្លៃវិញ ក្នុងឆ្នាំទីមួយក្រុមហ៊ុននឹងគិតថ្លៃធ្វើដំណើរទៅតាមប្រភេទយានយន្ត ក្នុងនោះរថយន្តគ្រួសារនឹងត្រូវគិតថ្លៃ […]


English

