កម្ពុជាស្នើជប៉ុនផ្តល់ជំនួយអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ

រដ្ឋាភិបាលកម្ពុជា បានស្នើឲ្យរដ្ឋាភិបាលជប៉ុនជួយផ្តល់ជំនួយ ដើម្បីអភិវឌ្ឍគម្រោងធំៗ នៅក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា ជាពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តគោលដៅមួយចំនួន។ សំណើសម្រាប់ជំនួយគម្រោងធំៗនេះ បានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Minorikawa Nobuhide អនុរដ្ឋមន្រ្តីនៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។ យោងតាមព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ភាគីទាំងពីរបានពិភាក្សាផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការផ្នែកហេដ្ឋារចនាសម្ព័ន្ពផ្លូវថ្នល់-ស្ពាន សុវត្ថិភាពចរាចរណ៍ ប្រព័ន្ធទឹកកខ្វក់ និងកំពង់ផែ។ ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើភាគីជប៉ុនពិនិត្យលទ្ធភាពវិនិយោគរថភ្លើងទីក្រុងភ្នំពេញ ប្រភេទ AGT ដើម្បីសម្រួលការធ្វើដំណើរ និងបន្ថយការកកស្ទះចរាចរណ៍នៅទីក្រុងភ្នំពេញ។ បន្ថែមពីលើនេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានស្នើសុំភាគីជប៉ុនផ្តល់ជំនួយសាងសង់ប្រព័ន្ធ និងស្ថានីយចម្រោះទឹកកខ្វក់នៅខេត្តមួយចំនួន និងខេត្តជាប់សមុទ្រ ដូចជា កំពត និងកោះកុង ផងដែរ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានផ្តល់តម្លៃខ្ពស់ចំពោះជំនួយរបស់ភាគីជប៉ុននាពេលថ្មីៗនេះ សំរាប់សាងសង់ស្ថានីយចម្រោះទឹកកខ្វក់ និងប្រព័ន្ធគ្រប់គ្រងចរាចរណ៍ថ្មី នៅរាជធានីភ្នំពេញ។ សម្រាប់គម្រោងរថភ្លើងនៅទីក្រុងភ្នំពេញ JICA បានបញ្ចប់គម្រោងសិក្សារួចហើយ ប៉ុន្តែដោយសាររដ្ឋាភិបាលខ្វះថវិកា […]

អាន​បន្ថែម

អ្នកជំនាញ៖ កម្ពុជាត្រូវការអភិវឌ្ឍន៍វិស័យសំខាន់២ ដើម្បីត្រៀមខ្លួនក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០

ទស្សនវិស័យជាតិបានកំណត់យកឆ្នាំ ២០៣០ ដើម្បីប្រែកម្ពុជាពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ឲ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលធម្យមកម្រិតខ្ពស់ ពោលគឺ១០ឆ្នាំទៅមុខទៀត កម្ពុជានឹងដូចប្រទេសថៃ ឬ ម៉ាឡេស៊ីបច្ចុប្បន្ននេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ កាលពីថ្ងៃទី១៩ វិច្ឋិកា​ ថា “បច្ចុប្បន្ន កម្ពុជាកំពុងខិតខំបន្ថែមទៀត ដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០”។ កម្ពុជាបានក្លាយជាប្រទេសដែលមានចំណូលធម្យមកម្រិតទាបចាប់តាំងពីឆ្នាំ ២០១៥។ បើតាមការបែងចែកចំណាត់ថ្នាក់ប្រទេសរបស់ធនាគារពិភពលោក ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប សំដៅដល់ចំណូលជាធម្យមរបស់ប្រជាជនម្នាក់រកបាន​ចន្លោះពី ១.០២៦ដុល្លារ – ៣.៩៩៥ ដុល្លារ​ក្នុង​១​ឆ្នាំ ហើយប្រាក់ចំណូលមធ្យមកម្រិតខ្ពស់​ចន្លោះពី ៣.៩៩៦ ដុល្លារ – ១២.៣៧៥​ដុល្លារ។ លោក Norman V. Loayza ប្រធាន​ក្រុមស្រាវជ្រាវផ្នែកអភិវឌ្ឍន៍របស់ធនាគារពិភពលោក បានប្រាប់សារព័ត៌មានចិនស៊ីនហួរកាលពីឆ្នាំកន្លងទៅថា ដើម្បីឲ្យកម្ពុជាសម្រេចមហិច្ឆតាក្លាយជាប្រទេសមានចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ គេត្រូវការអភិវឌ្ឍវិស័យសំខាន់ៗ២ ទី១ គឺទាមទារ​ឲ្យ​មានការវិនិយោគខ្លាំងទៅលើ មូលធនមនុស្ស និង ទី២ គឺផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ ប្រទេសកម្ពុជាទទួលបានប្រាក់កម្ចីប្រមាណជា ៥.៣០០ លានដុល្លារអាមេរិក ពីធនាគារអភិវឌ្ឍន៍ចិន។ កម្ចីទាំងនោះគឺសម្រាប់គាំទ្រការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា វារីអគ្គិសនីសេសានក្រោមពីរ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ […]

អាន​បន្ថែម

ក្រសួងរៀបចំដែនដីបញ្ជាឲ្យ Gold Tower 42 ផ្អាកការសាងសង់ បើមិនឆ្លើយតបនឹងលក្ខខ័ណ្ឌទាំងនេះទេ

ក្រសួងរៀបចំដែនដី នគរូបណីយកម្ម និង សំណង់ នៅថ្ងៃទី២០ វិច្ឋិកា​បានចេញលិខិតផ្អាកការដ្ឋានសាងសង់អាគារ Gold Tower 42 បណ្តោះអាសន្ន ហើយ​ត្រូវឆ្លើយតបទៅនឹង​លក្ខខ័ណ្ឌសុវត្ថិភាពមួយចំនួនសិន មុននឹងអាចបន្តការសាងសង់បាន។ នៅក្នុងលិខិតនោះបានបង្គាប់ឲ្យលោក លី សាន់ហ៊ីម តំណាងក្រុមហ៊ុន យ៉ុន វូ (ខេមបូឌា) ជាម្ខាស់សំណង់អាគារមជ្ឍមណ្ឌលពាណិជ្ជកម្ម Gold Tower 42 ត្រូវផ្អាកការសាងសង់បណ្តោះអាសន្នចាប់ពីថ្ងៃចេញលិខិត ហើយត្រូវអនុវត្តតាមលក្ខខ័ណ្ឌដូចខាងក្រោម៖ ត្រូវរុះរើកន្រ្តកយោងសម្ភារ ដែលនៅជាប់តាមបណ្តោយផ្លូវសាធារណៈ ត្រូវរកក្រុមហ៊ុនឯកទេសផ្នែកសុវត្ថិភាពការដ្ឋាន មកធ្វើការវាយតម្លៃ និង បញ្ជាក់អំពីសុវត្ថិភាពការដ្ឋាន ក្រសួងបានបញ្ជាក់ថា ការដ្ឋាន Gold Tower 42 ដែលមានទីតាំងស្ថិតនៅលើក្បាលដីលេខ ៦០ និង ដីឡូតិ៍លេខ ១៥៤ មហាវិថីព្រះសីហនុ កែងមហាវិថីព្រះមុនីវង្ស អាចបន្តការសាងសង់បានលុះត្រាតែមានលិខិតអនុញ្ញាតពី ក្រសួងរៀបចំដែនដី នគរូបណីយកម្ម និង សំណង់។ កន្លងមក ក៏ធ្លាប់មានករណីធ្លាក់ដែកពីអាគារ Gold Tower 42 ទៅជង់លិចនឹងរថយន្តដែលចតចោលនៅហាងក្បែរការដ្ឋាននោះ ប៉ុន្តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ […]

អាន​បន្ថែម

គម្រោងរោងចក្រទឹកស្អាតតម្លៃ២០០លានដុល្លារ រវាងរដ្ឋាករទឹក និង ក្រុមហ៊ុនបារាំងនឹងសាងសង់នៅបាក់ខែង

គម្រោង​សាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតមានតម្លៃ ២០០ លានដុល្លារ រវាងរដ្ឋាករ​ទឹក ​និង ​ក្រុមហ៊ុន​បារាំង​នឹង​សាងសង់នៅបាក់ខែង ពោលគឺអាច​ផ្គត់ផ្គង់ទឹក​ដល់​​អ្នកប្រើប្រាស់ជិតពាក់កណ្តាលនៅក្នុងរាជធានីភ្នំពេញ។ នេះបើតាម​សេចក្តីប្រកាសព័ត៌មាន​របស់ក្រុមហ៊ុន VINCI Construction កាលពីថ្ងៃអង្គារ៍។ VINCI Construction Grands Projects ដែលមានមូលដ្ឋាននៅប្រទេសបារាំង​ទើបតែឈ្នះក្នុងការដេញថ្លៃគម្រោងសាងសង់រោងចក្រទឹកស្អាត និង បានចុះហត្ថលេខាជាមួយរដ្ឋាករ​ទឹកស្វយ័តក្រុងភ្នំពេញកាលពីថ្ងៃទី១៤​ខែវិច្ឆិកា ​ក្នុងការ​សាងសង់រោងចក្រផលិតទឹកស្អាតនៅ​បាក់ខែង ដំណាក់កាលដំបូង ។ ដំណាក់កាលដំបូងនៃគម្រោងដែលមានតម្លៃ ១៥៥លានដុល្លារ អាចមានសមត្ថភាពផលិតទឹកស្អាតបាន ១៩៥,០០០ ម៉ែត្រគូបក្នុង១ថ្ងៃ។ រីឯគម្រោងសាងសង់ដំណាក់កាលទី២ ដែលមានតម្លៃ ៤៥ លានដុល្លារ នឹងអាចបង្កើនសម្ថភាពផលិតទឹកស្អាតទ្វេដង​ដល់ទៅ ៣៩០,០០០ ម៉ែត្រគូបក្នុង១ថ្ងៃ ឬ អាចផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់១​លាន​នាក់ ស្មើនឹងប្រជាជន​ជិត​ពាក់​​កណ្តាល​​នៅក្នុងរាជធានីភ្នំពេញ។ ប្រភពខាងលើបន្ត។ ប្រភពខាងលើ​មិន​បាន​បញ្ជាក់​ពីកាលបរិច្ឆេទថានឹងដំណើរការសាងសង់នៅពេលណា ឬ បញ្ចប់នៅពេលណាទេ។ ប៉ុន្តែក្រុមហ៊ុនរបស់ប្រទេសបារាំងមួយនេះបានបញ្ជាក់ថា ពួកគេនឹងតម្លើងបន្ទះសូឡាទំហំ ២៧,០០០ ម៉ែត្រការ៉េ ដែលអាចផលិតអគ្គិសនីបាន ៣,៨ មេហ្គាវ៉ាត់ សម្រាប់​ដំណើរការ​រោងចក្រ ដើម្បីជួយកាត់បន្ថយឧស្ម័នកាបូន៕

អាន​បន្ថែម

ក្រោយផ្លូវដែកដំណើរការឡើងវិញ តើវិស័យនេះវិវត្តដល់ណាហើយ?

ផ្លូវដែកកម្ពុជាមានប្រវែងសរុប ៦៥០គីឡូម៉ែត្រ ដោយខ្សែរថភ្លើងពីភ្នំពេញទៅប៉ោយប៉ែត ​ព្រំដែនថៃមានប្រវែង ៣៨៦គីឡូម៉ែត្រ ចាប់ផ្តើមសាងសង់ចន្លោះពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៤២ និងផ្លូវដែកភាគខាងត្បូងពីភ្នំពេញទៅខេត្តព្រះសីហនុ ឆ្លងកាត់ខេត្តកំពតមានប្រវែង ២៦៤គីឡូម៉ែត្រ ចាប់ផ្តើមសាងសង់ចន្លោះពីឆ្នាំ ១៩៦០ ដល់ឆ្នាំ ១៩៦៩។ ប៉ុន្តែរថភ្លើងទាំង២​ខ្សែនេះត្រូវបានទុកចោលជាង ៤ទសវត្សមកហើយ ចាប់ពីក្រោយឆ្នាំ ១៩៧០ បន្ទាប់ពីប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិល ហើយបានដំណើរការឡើងវិញនៅចុងឆ្នាំ​២០១០ ដែលប្រើសម្រាប់តែការដឹកជញ្ជូនទំនិញតាមផ្លូវដែកប៉ុណ្ណោះ។ ក្រោយមក ការដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើងក៏ចាប់ផ្តើមឡើងវិញ បន្ទាប់ពីរថភ្លើងកម្ពុជាបានប្រើក្បាលរថភ្លើងថ្មីពីប្រទេសម៉ិចស៊ីកូ និង បាននាំចូលក្បាលរថភ្លើងពីប្រទេសម៉ាឡេស៊ីចំនួន ១០គ្រឿង ហើយកំពុងដំណើរការរត់ទៅទិសខាងជើងថែមទៀត។ បើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន គិតចាប់ពីខែកញ្ញា ឆ្នាំ២០១៨ ដល់ខែសីហា ឆ្នាំ២០១៩ អ្នកដំណើរសរុបដែលបានធ្វើដំណើរតាមផ្លូវដែកមានចំនួនប្រមាណ ២១.០០០ នាក់។ ក្នុងនោះអ្នកដែលបានធ្វើដំណើរតាមខ្សែរថភ្លើង​ភ្នំពេញ-ព្រះសីហនុ កាត់តាមខេត្តកំពត​មាន​ចំនួន​ច្រើនជាងគេ គឺប្រមាណ ១៦.០០០ នាក់ នេះមិននិយាយដល់​បរិមាណដឹកទំនិញដែលមានចំនួនសរុបដល់ទៅជាង ៧៥០.០០០ តោនក្នុង​រយៈ​ពេល​ដូចគ្នា។ បច្ចុប្បន្ន សេវារថភ្លើង​នេះរត់តែចុងសប្តាហ៍ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យទៅកាន់ខេត្តភាគខាងត្បូងដោយសារតែតម្រូវការទេសចរណ៍។ គេត្រូវប្រើពេលរត់៨ម៉ោង និងសំបុត្រថ្លៃ ៧ដុល្លារ។ ក្នុងនោះអ្នកដំណើរជាច្រើន ក៏និយមផ្ញើម៉តូ កង់ ឬ […]

អាន​បន្ថែម

វិនិយោគិនចិនមានចំណាប់អារម្មណ៍ខ្លាំងលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា

កម្ពុជាបានជំរុញអ្នកវិនិយោគមកពីខេត្តហ៊ូណាន ប្រទេសចិន វិនិយោគលើវិស័យសំខាន់ៗនៅក្នុងប្រទេស ដែលរដ្ឋាភិបាលកម្ពុជាផ្តល់ការលើកទឹកចិត្ត ជាពិសេសទៅលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ធ្វើឲ្យកម្ពុជាមានភាពប្រកួតប្រជែង តាមរយៈការតភ្ជាប់ប្រសើរឡើងទាំងក្នុងប្រទេស និងតំបន់។ ថ្លែងនៅក្នុងពិព័រណ៍ស្តីពីការជំរុញការវិនិយោគ និងគ្រឿងចក្រឧស្សាហកម្ម ខេត្តហ៊ូណាន កាលពីថ្ងៃទី១៩ វិច្ឆិកា នៅរាជធានីភ្នំពេញ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា វិស័យហេដ្ឋារចនាសម្ព័ន្ធមានសារសំខាន់ណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការជួយសម្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគ ការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ “រាជរដ្ឋាភិបាលកម្ពុជាពិតជាត្រូវការនូវការចូលរួមពីវិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានាដើម្បីវិនិយោគលើវិស័យសំខាន់ៗ ដែលរដ្ឋាភិបាលផ្តល់ការលើកទឹកចិត្ត”។ ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា គឺជារដ្ឋាភិបាល Pro-Business ដែលបានចាត់ទុកផ្នែកឯកជន គឺជាក្បាលម៉ាស៊ីន ដើម្បីអូសទាញឲ្យមានការរីកចម្រើនសេដ្ឋកិច្ចនៅក្នុងប្រទេស។ ក្រៅពីវិស័យហេដ្ឋារចនាសម្ព័ន្ធ ឯកឧត្តម ស៊ុន ចាន់ថុល បានជំរុញឲ្យវិនិយោគិនចិន ពិនិត្យលើវិស័យអទិភាពផ្សេងទៀត រួមមានដូចជា វិស័យឧស្សាហកម្មធុនស្រាល វិស័យឧស្សាហកម្មកែច្នៃ វិស័យផលិតកម្មកសិកម្ម ឬ កសិឧស្សាហកម្ម […]

អាន​បន្ថែម

របាយការណ៍៖ កម្ពុជាត្រូវការការធ្វើឲ្យកាន់តែជឿនលឿនផ្នែកសំណង់និងហេដ្ឋារចនាសម្ព័ន្ធ

ស្របពេលដែលរដ្ឋាភិបាលកម្ពុជាបាននិងកំពុងផ្តោតលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយ៉ាងខ្លាំងនោះ ឱកាសនៃតម្រូវការទីផ្សារ គឺត្រូវបានបង្កើតឡើងសម្រាប់ក្រុមហ៊ុនដែលប្រតិបត្តិការក្នុងវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើឲ្យជឿនលឿនផ្នែកបច្ចេកវិទ្យា និងការធ្វើឱ្យមានស្តង់ដារនៃវិធីសាស្រ្តទំនើបក្នុងការសាងសង់ នេះបើយោងតាមរបាយការណ៍វិភាគរបស់ OG ដែលត្រូវបានចេញផ្សាយកាលពីពេលថ្មីៗនេះ។ របាយការណ៍ដែលមានចំណងជើងថា «ទីផ្សារ ទំហំ ចំណែកទីផ្សារ ចក្ខុវិស័យ និងឱកាសកំណើនផ្នែកសំណង់ និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ២០២០-២០២៦» បង្ហាញពីនិន្នាការសំខាន់ៗ និងព័ត៌មានសំខាន់ចំពោះទីផ្សារសំណង់ និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ បន្ថែមពីនេះ របាយការណ៍ក៏បូករួមជាមួយកត្តាគន្លឹះក្នុងការជំរុញ រឹតត្បិត និងបង្កើតឱកាសសម្រាប់ក្រុមហ៊ុនប្រតិបត្តិនៅក្នុងឧស្សាហកម្មនេះ។ របាយការណ៍បានកត់សម្គាល់ថា កំណើនពិភពលោកនៅក្នុងវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើងជារៀងរាល់ឆ្នាំប្រហែល ៦ភាគរយ នៅចន្លោះឆ្នាំ ២០១៩ និង ២០២៦ ស្របពេលដែលប្រទេសកម្ពុជា ក៏នឹងស្រូបយកអត្ថប្រយោជន៍ពីនិន្នាការនេះផងដែរ។ ជា​ការ​ពិត រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី ៣០ ខែសីហា បានអនុម័តលើផែនការថវិកាចំនួន ១៤,៤ ពាន់លានដុល្លារអាមេរិក សម្រាប់កម្មវិធីវិនិយោគសាធារណៈ ដោយវិស័យហេដ្ឋារចនាសម្ព័ន្ធ ទទួលបានចំណែកប្រមាណជាង ៥០ ភាគរយ សម្រាប់ការអនុវត្តរយៈពេល ៣ ឆ្នាំ។(អាន​បន្ថែម) ជាមួយនឹងការកើនឡើងនៃការវិនិយោគបែបនេះ របាយការណ៍ខាងលើក៏ បានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាកំពុងបន្តនិន្នាការឆ្ពោះទៅរកទំនើបកម្មនៃវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធតាមរយៈគម្រោងកែលម្អ […]

អាន​បន្ថែម

ប្រលានយន្តហោះភ្នំពេញ នឹងសង់បន្ថែម៣០ចំណតទៀតសម្រាប់យន្តហោះប្រភេទCនៅក្នុងខែធ្នូ

ក្រុមហ៊ុន​​អាកាសចរណ៍ Cambodia Airports ទើប​តែបានសម្ពោធដាក់ឱ្យប្រើប្រាស់ចំណតយន្តហោះថ្មី B នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃទី៨ វិច្ឆិកាកន្លងទៅ ដោយចំណាយទឹកប្រាក់ប្រមាណ ៨លានដុល្លារ ហើយវាជាចំណតយន្តហោះដែលអាចចតយន្តហោះប្រភេទC បានចំនួន ១២គ្រឿង។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Cambodia Airports ចំណតទាំងនេះនឹងត្រូវដាក់ប្រើជាចម្បងសម្រាប់ចតយន្តហោះដែលត្រូវការចតរយៈពេលយូរ ហើយនៅក្នុង​ខែធ្នូ ចំណត​នឹង​កើន​ឡើង​៣០ ទៀតសម្រាប់យន្តហោះប្រភេទC ពោលគឺ​ប្រលាន​យន្តហោះអន្តរជាតិភ្នំពេញនឹងមានចំណតសរុប ៤២ ដើម្បី​ទ្រទ្រង់កំណើនចរាចរណ៍បន្ថែមទៀតសម្រាប់ឆ្នាំក្រោយ។ ប្រភពខាងលើ​បន្តថា ចំណត​ថ្មីនេះប្រើសម្រាប់យន្តហោះប្រភេទ C ដូចជា A320 និង B737 ដែលជាប្រភេទយន្តហោះចាប់ពីខ្នាតតូច រហូតដល់ មធ្យម។ ដោយសារតែប្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ភាគច្រើនប្រើសម្រាប់យន្តហោះខ្នាតតូចនិងមធ្យម ហើយ​នេះក៏ទំនងជាហេតុផលដែលគម្រោងព្រលានយន្តហោះថ្មីភ្នំពេញតម្លៃ ១,៥ប៊ីលានដុល្លារ ស្ថិតក្នុងខេត្តកណ្តាល និងតាកែវទំហំ ២៦០០ហិចតា ត្រូវ​បានគ្រោង​សាងសង់​ឡើង។ បើតាមអ្នកនាំពាក្យអាកាសចរស៊ីវិលបានប្រាប់ AKP ​កាលពីពេលកន្លេងទៅថា នៅពេលប្រលានយន្តហោះថ្មីនេះសាងសង់រួចរាល់ វានឹងអាចប្រើប្រាស់សម្រាប់ឱ្យយន្តហោះធុនធំហោះហើរផ្លូវឆ្ងាយ រយៈពេលពី១២ ដល់ ១៦ម៉ោង ដូចជាទៅបារាំង ឬសហរដ្ឋអាមេរិក ឬ អាចហោះហើរចេញ និងចុះចត​ក្នុងពេលតែមួយ ហើយ​ប្រលានយន្តហោះដែលមានទំហំរាប់ពាន់ហិចតានេះនឹងអាចប្រឡងប្រណាំងជាមួយប្រលានយន្តហោះសិង្ហបុរី ឬ […]

អាន​បន្ថែម

សម្តេចហ៊ុនសែនចង់ឲ្យខេត្តព្រះសីហនុក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដូចខ្លាសេដ្ឋកិច្ចអាស៊ី

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែ វិច្ឆិកា បានបង្ហើបពីមហិច្ឆតាចង់ធ្វើឲ្យខេត្តព្រះសីហនុក្លាយទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ ដូចទៅនឹងបណ្តាខ្លាសេដ្ឋកិច្ចក្នុងតំបន់អាស៊ី។ ការលើកឡើងពីមហិច្ឆតានេះ ធ្វើឡើងក្នុងអំឡុងពេលដែលសម្តេច អញ្ជើញជាអធិបតិភាព​ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវចំនួន ៣៤ ខ្សែក្នុងក្រុងព្រះសីហនុ ដែលនឹងត្រូវសាងសង់ឡើងស្របតាមស្តង់ដាបច្ចេកទេសតែមួយក្នុងទំហំទឹកប្រាក់ជា ២៩៤លានដុល្លារអាមេរិក។ (អានបន្ថែម) សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ “ពីដើម​មាន​តំបន់​ហុងកុង​ សិង្ហ​បុរី​ និងនៅកន្លែងមួយចំនួនដូចជា សៀងហៃ​ ​ក្លាយជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​។ យើង​ក៏​មាន​មហិច្ឆតា​ទៅដល់​គោលដៅនោះ​ដែរ​ ដែល​ទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ ដែល​អាច​ជឿ​ទុកចិត្ត​ មិនមែនគ្រាន់​តែនៅក្នុង​ប្រទេស​កម្ពុជា​​ទេ​ តែ​ឈាន​ទៅដល់​កម្រិត​នៃ​ស្ថានភាព​ហិរញ្ញវត្ថុ​​តំបន់​ និង​អន្តរជាតិ​ផង​ដែរ”។ យោងតាមការឲ្យនិយមន័យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) “មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ” មានន័យថា គឺជាទីក្រុង ឬតំបន់ដែលមានស្ថាប័នហិរញ្ញវត្ថុធំៗ និងច្រើនប្រភេទបានយកទីក្រុង ឬតំបន់ទាំងនោះ ធ្វើជាទីស្នាក់ការកណ្តាលរបស់ខ្លួន ដែលស្ថាប័នទាំងនេះ នឹងជួយសម្រួលដល់សកម្មភាពសេដ្ឋកិច្ច ដែលជាលទ្ធផលជួយបង្កើតចំណូលជូនជាតិបានកាន់តែច្រើន។ ក្នុងនោះ ដើម្បីសម្រេចបានមហិច្ឆតានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា លុះត្រាតែកម្ពុជាធ្វើការអភិវឌ្ឍន៍ខេត្តព្រះសីហនុឲ្យបានត្រឹមត្រូវ តួយ៉ាង ដូចជាការសាងសង់ផ្លូវក្នុងខេត្តឲ្យមានគុណភាពល្អជាប់បានយូរជាដើម។ តាមការបញ្ជាក់ដដែលរបស់សម្តេច ការជ្រើសរើសខេត្តព្រះសីហនុ […]

អាន​បន្ថែម

រដ្ឋាភិបាលកំពុងធ្វើឲ្យបណ្តោយផ្លូវជាតិលេខ៤ ពោរពេញទៅដោយរោងចក្រឧស្សាហកម្ម

រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងធ្វើឲ្យតំបន់តាមបណ្តោយផ្លូវជាតិលេខ៤ពោរពេញទៅដោយរោងចក្រឧស្សាហកម្មនានា ដើម្បីបំរើដល់តំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ​ទាំងពីររបស់កម្ពុជា គឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ នេះបើយោងតាមការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា។ ថ្លែង​ក្នុងកម្មវិធីបើកការដ្ឋានសាងសង់ផ្លូវក្នុងក្រុងព្រះសីហនុ សមេ្តចតេជោ ហ៊ុន សែន បញ្ជាក់ពីចក្ខុវិស័យប្រែក្លាយខេត្តព្រះសីហនុជាច្រកនៃកំណើនសេដ្ឋកិច្ច ហើយបច្ចុប្បន្ន រដ្ឋាភិបាលកំពុងជំរុញបង្កើតតំបន់ឧស្សាហកម្មជាច្រើន ជាពិសេស តាមបណ្តោយផ្លូវជាតិលេខ៤។ តាមការបញ្ជាក់របស់សម្តេច ខេត្តព្រះសីហនុមានតំបន់ឧស្សាហកម្មរហូតទៅដល់ ៩ ទីតាំង ដែលក្នុងនោះ ៥ទីតាំងកំពុងដំណើរការ និង៤ទីតាំងទៀតកំពុងត្រៀមដាក់ឲ្យដំណើរការផងដែរ។ ការផ្ដោតលើការអភិវឌ្ឍន៍តំបន់ឧស្សាហកម្មនេះ គឺដើម្បីធ្វើយ៉ាងណាជំរុញឲ្យខេត្តព្រះសីហនុក្លាយជាតំបន់ប៉ូលសេដ្ឋកិច្ចពហុបំណងតាមចក្ខុវិស័យរបស់រដ្ឋាភិបាលកម្ពុជា។ ការអភិវឌ្ឍន៍តំបន់ឧស្សាហកម្មនេះទៀតសោត គឺស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបាននិងកំពុងសាងសង់ឡើងយ៉ាងសកម្មដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ទាំងនេះ។ ក្នុងនោះ ផ្លូវល្បឿនលឿននភ្នំពេញ-ខេត្តព្រះសីហនុបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីពេលថ្មីនេះ ដែលជាគម្រោងធំជាងគេក្នុងប្រវត្តិសាស្រ្តកម្ពុជា សាងសង់ឡើងដោយប្រើប្រាស់ថវិកាប្រមាណជា ២ ពាន់លានដុល្លារអាមេរិក ហើយនឹងត្រូវបញ្ចប់ និងដាក់ឲ្យដំណើរការក្នុងឆ្នាំ ឆ្នាំ២០២៣ ខាងមុខនេះ។ (អានបន្ថែម) ក្រៅពីនេះ ផ្លូវជាតិលេខ៤ ក៏នឹងត្រូវធ្វើការកែលម្អឡើងវិញក្នុងឆ្នាំ២០១៩នេះ ក្រោយពីរដ្ឋាភិបាលទទួលបានកម្ចីឥណទានសម្បទានពីធនាគារពិភពលោកចំនួន១១០លានដុល្លារ រួចមក។ (អានបន្ថែម) បន្ថែមពីលើសក្តានុពលទាំងនេះ ការអភិវឌ្ឍន៍តំបន់ឧស្សាហកម្ម ជាពិសេស ការអភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ក្នុងការ​សម្រេចគោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម (ឆ្នាំ ២០១៥–២០២៥ […]

អាន​បន្ថែម